05202013Headline:

សាលាក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

សាលា​ក្ដី​ខ្មែរ​ក្រហម មិន​ទាន់​បាន​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ តាម​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា។

ដោយ ឡេង ម៉ាលី
2012-09-14
វិទ្យុ​អាស៊ីសេរី

១៩-តុលា-២០១១៖ ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។

១៩-តុលា-២០១១៖ ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។
Photo courtesy of ECCC

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ឱ្យ​ដឹង​ថា ការ​មិន​ទាន់​បាន​ដោះលែង​នេះ ក៏​ព្រោះ​តែ​ភាគី​សហ​ព្រះរាជ​អាជ្ញា​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង ហើយ​បន្ត​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត៖ «នៅ​ព្រឹក​មិញ​នេះ សហ​ព្រះរាជ​អាជ្ញា​បាន​ដាក់​បណ្ដឹង​សាទុក្ខ ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ដោយ​ស្នើសុំ​ឱ្យ​ពន្យារ​នូវ​ការ​ដោះលែង​លោកស្រី អៀង ធីរិទ្ធ សិន ហើយ​បាន​ស្នើសុំ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ដើម្បី​ធ្វើ​យ៉ាង​ម៉េច ឱ្យ​ការ​ដោះលែង​លោកស្រី អៀង ធីរិទ្ធ នេះ ធ្វើ​ឡើង​ដោយ​មាន​លក្ខខណ្ឌ»

កាល​នៅ​ថ្ងៃ​ទី១៣ កញ្ញា សាលា​ដំបូង​បាន​សម្រេច​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដោយ​បញ្ជាក់​ហេតុផល​ថា ដោយ​សារ​តែ​ជំងឺ​វង្វេងវង្វាន់ និង​បាត់​ការ​ចងចាំ​របស់​ជន​ជាប់​ចោទ​កាន់​តែ​ធ្ងន់ធ្ងរ មិន​អាច​ចូល​រួម​ត​តាំង​ក្ដី​ក្នុង​សវនាការ​បាន។ ហេតុផល​នេះ គឺ​ផ្អែក​តាម​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​ពេទ្យ ចាត់​តាំង​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​បញ្ជាក់​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី៣០ និង​៣១ សីហា។

សេចក្ដី​សម្រេច​របស់​សាលា​ដំបូង មិន​បាន​ដាក់​លក្ខខណ្ឌ​ទេ ក៏ប៉ុន្តែ បាន​ដាក់​វិធានការ​មួយ​ចំនួន។ លោក នេត្រ ភក្ត្រា ថ្លែង​ថា ឥឡូវ​នេះ សហ​ព្រះរាជ​អាជ្ញា​បាន​ស្នើសុំ​ដាក់​លក្ខខណ្ឌ​ចំនួន​៦ចំណុច​បន្ថែម​ទៀត៖ «លក្ខខណ្ឌ​ដែល​បាន​ដាក់​នោះ គឺ​មាន​ដូចជា ត្រូវ​ស្នាក់​ក្នុង​លំនៅឋាន​ជាក់​លាក់​មួយ ដែល​សហ​មេធាវី​ការពារ​ក្ដី​របស់​គាត់ ត្រូវ​ប្រាប់​អំពី​អាសយដ្ឋាន ឬ​ត្រូវ​បង្ហាញ​ខ្លួន​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ក៏​មន្ត្រី​ផ្លូវ​ការ ដែល​ចាត់​តាំង​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ត្រូវ​ពិនិត្យ​ពី​សុវត្ថិភាព ហើយ​ឱ្យ​គាត់​ប្រគល់​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​របស់​គាត់ ហើយ​មិន​ត្រូវ​ទាក់​ទង​នឹង​ភាគី​ផ្សេងៗ ដែល​ទាក់​ទង​ជាមួយ​នឹង​សំណុំ​រឿង ជាពិសេស គឺ​ជាមួយ​នឹង​សាក្សី ជាមួយ​នឹង​អ្នក​ជំនាញ ដើម​បណ្ដឹង​រដ្ឋប្បវេណី លើក​លែង​តែ​ស្វាមី​របស់​គាត់ គឺ​លោក អៀង សារី និង​ទី៦ នោះ គឺ​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​វេជ្ជសាស្ត្រ ដោយ​អ្នក​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ចាត់​តាំង ៦ខែ​ម្ដង»។

សហ​ព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​ថា លក្ខខណ្ឌ​សម្រាប់​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ មិន​ត្រឹម​តែ​គិត​អំពី​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ទេ គឺ​ត្រូវ​ពិចារណា​ដែរ​អំពី​សិទ្ធិ​របស់​ជន​រងគ្រោះ ដើម​បណ្ដឹង​រដ្ឋប្បវេណី សហ​ព្រះរាជ​អាជ្ញា និង​សហគមន៍​អន្តរជាតិ រួម​នឹង​កត្តា​ផ្សះផ្សា​ជាតិ ស្ថិរភាព យុត្តិធម៌ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

សហ​ព្រះរាជ​អាជ្ញា ក៏​ស្នើសុំ​ឱ្យ​សាលា​ដំបូង​ផ្អាក​ការ​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ រហូត​ទាល់​តែ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​នេះ​សិន ស្រប​តាម​វិធានការ​ផ្ទៃ​ក្នុង​តុលាការ​កំពូល ទុក​ពេល​២ថ្ងៃ​សម្រាប់​ពិនិត្យ​បណ្ដឹង​សាទុក្ខ និង​រយៈពេល​១៥ថ្ងៃ សម្រាប់​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ។ ដូច្នេះ លទ្ធផល​ដោះលែង គេ​រំពឹង​ថា​នឹង​អាច​ដឹង​នៅ​ក្នុង​ខែ​តុលា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "សាលាក្ដី​ខ្មែរ​ក្រហម​មិន​ទាន់​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ"

  1. យាយកញ្ចាស់នេះជាសមាជិកសកម្មរបស់កំពូលអង្គការខ្មែរ
    ក្រហម ។ ក្រុមរបស់គេហ្នឹឯងដែលជាអ្នកចេញបញ្ជាឱ្យប្រល័យ
    ខ្មែរក្នុងការសងសឹក ។ ពិព្រោះតែពួកគេចង់សងសឹកហ្នឹងឯងដែល
    វាផ្ទុយពីគោលការណ៍៍ដើមរបស់បដិវត្តន៍ដែលបានយល់ព្រមគ្នា
    ជាមួយលោកហ៊ូ្ យន់, លោកហ៊ូ នឹមជាដើម ទើបពួកមេឃាតករ
    នេះសម្លាប់អស់លោកទាំងនោះចោល ។ តើអាឆាង យុ វាសរសេរ
    ថាម៉េចដែរអំពីមេខ្មែរក្រហមទាំងនេះ ។

  2. បងប្ដីអូន!!! says:

    យាយកញ្ចាស់នេះវាទេណា៎! កុំជឿវា!!!!!!! វាប៉ិនធ្វើពុតណាស់!!!

  3. បងប្ដីអូន!!! says:

    យាយកញ្ចាស់នេះវាធ្វើពុតទេណា៎! កុំជឿវា!!!!!!! វាប៉ិនធ្វើពុតណាស់!!!

  4. អុអូរ!!!!!!!! អ្នកមា្តយ!អ្នកម្តាយឈី់ខ្លាំងឬ?ចុះក្រែងអ្នកម្តាយថ្លាប់ពូកែខាងផលិតឌ៍សុតបុរាណ្យដ៍ល្បីល្បាញនោះអី!ម្តេចមិនថ្វើទទួលទាន-ហូប-ចុក-
    បុកទំពារ-ច្រំច្រាស-បោសកន្តាលដើមទ្រូង-ដាច់ដោច-លេបចុះកម្ពង់-ដាច់ដាបខ្លួនអែងទៅ! មានអង្កាអែណាមកទិចទានកសាងអ្នកម្តាយទៀតអែណា។
    រួចចុះលោកឌ៍ពុកនោះមិនជួយបុកកន្ទក់ពូតលាយស្កត្នោតឆ្វើថ្នាំអាចម៍កន្តោរអោយអ្នកម្តាយសោយផងទៅ!នៅថើអីម៉ាងៃៗលួចលុញពងលេងឬយ៉ាងមេច?
    សម្តែងស្មោះត្រង់ជូនអង្កាមក! បើមិនអញ្ចឹងទេយកទៅស២១អាឡូវហ្នឹង!!ហាស!!ហូយ!!!!ចុកពោះហាស!!!!១!!!២‍‍‍!!!៣!!៤!!!៥!!!៦!!៧!!