05252013Headline:

ស៊ូស៊ី ជើងថ្មី តែមានទេពកោសល្យ

ទើបតែអាយុ ១៨ ឆ្នាំ ស្រីស្អាត ស៊ូស៊ី អាចមាន សមត្ថភាព ក្នុងការ ដណ្តើម បានជោគជ័យ និង ជាប់ជាតារារបស់ ទូរទស្សន៍ បាយ័ន ព្រោះមានស្នាដៃ ក្នុងវិស័យសិល្បៈ ដោយយកឈ្នះ លើបេក្ខជន រាប់រយនាក់ ។

Written by ភ្នំពេញដេលីញូវ
Sunday, 16 September 2012

ទស្សនិកជន ដែលបាន ទស្សនាកម្មវិធី តន្ត្រីយុវវ័យ របស់ទូរទស្សន៍ បាយ័ន កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១២ កន្លងទៅ បានចាប់អារម្មណ៍ ទៅលើកញ្ញាម្នាក់ ដែលមាន វ័យក្មេង តែច្រៀង នូវបទចម្រៀង ពីរបទគឺ “ចាំពាក្យស្មោះ ថ្លៃមិនដឹង ថ្ងៃណា” និង បទ “បងលើក ដៃ លា” យ៉ាងពីរោះ ។ នាងមាន ឈ្មោះពិត មាស ស្រីពេជ្រ ហៅ ស៊ូស៊ី បានក្លាយជា អ្នក សិល្បៈ អាជីពម្នាក់ ហើយពេលនេះ គឺក្រោយពីបាន ប្រឡងជាប់ តារាទូរទស្សន៍ បាយ័ន កាលពីខែតុលា ឆ្នាំ ២០១១ រួចមក ។ នាងក៏បានចុះ កិច្ចសន្យាចូល បម្រើការនៅក្នុង ផលិតកម្ម ហនុមាន ។

នៅក្នុងផលិតកម្ម ហនុមាន ដែលមាននារី ចំនួនបីនាក់គឺ នីតា, លីតា និង រូបនាង (ស៊ូស៊ី) សព្វថ្ងៃកំពុង មមាញ្ញឹក ជាខ្លាំង ក្នុងការ ថតស្ប៉ត ថតរឿង ថតចម្រៀង និង ខារ៉ាអូខេ… ទើបមិនសូវ មានឱកាស ឡើងច្រៀង បង្ហាញមុខ ក្នុងកម្មវិធីតន្ត្រី របស់ ស្ថានីយ ទូរទស្សន៍ ។

ជួបជាមួយ មាស ស្រីពេជ្រ តាមទូរស័ព្ទ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១២ កន្លងទៅ នាងបាន រៀបរាប់ ឱ្យដឹងជា ហូរហែថា នាងមិនមែន ជាអ្នក សិល្បៈអ្វីទេ ពីមុននោះ ហើយក៏គ្មាន ពូជពង្ស ជាអ្នកសិល្បៈដែរ ព្រោះឪពុកម្តាយ នាងជា អ្នកជំនួញ ហើយនាងក៏ កំពុងតែ ស្ថិតក្នុងការ សិក្សានៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ត្រៀមចូលរៀន ថ្នាក់ទី ១២ នៅ ឆ្នាំក្រោយ ។

ដោយមាននិស្ស័យ ស្រឡាញ់ ចូលចិត្ត វិស័យសិល្បៈ ពិសេសបានការ ជំរុញគាំទ្រ និង លើកទឹកចិត្ត ពីឪពុក ម្តាយ របស់នាងផង ទើបក្រោយពី មានព័ត៌មាន ថាស្ថានីយ ទូរទស្សន៍បាយ័ន រៀបចំការ ប្រឡងជ្រើសរើស រកតារា ទូរទស្សន៍ នាងក៏សម្រេច ចិត្តដាក់ពាក្យ ចូលរួមប្រកួត ប្រជែង ជាមួយគេដែរ ដើម្បីចង់ដឹង ពីសមត្ថភាព ផ្ទាល់ខ្លួន របស់នាង ថាតើអាចទៅរួច ដែរឬទេ ?

ដំបូងនាង មានការអល់អែក ខ្លះដែរ តែដោយបាន ការយកចិត្ត ទុកដាក់ ជួយបង្ហាត់ បង្រៀន និង បណ្តុះ បណ្តាលពីខាង ទូរទស្សន៍បាយ័ន លើផ្នែក សិល្បៈចម្រៀង, រាំបុរាណ, រាំសម័យ និង សម្តែង គួបផ្សំនឹងការ ខិតខំប្រឹងប្រែង ព្រមទាំង និស្ស័យ ស្រឡាញ់ ចូលចិត្ត ចង់ក្លាយជា អ្នកសិល្បៈរបស់នាង ផ្ទាល់ផង ទើបគ្រាន់តែ មួយរយៈ ពេលខ្លីសោះ នាងមានការ ប្រែប្រួលរីក ចម្រើនរហូត បានទទួល លទ្ធផលល្អ គួរឱ្យ កត់សម្គាល់ ពោលគឺក្នុង ចំណោមវិញ្ញាសា ដែលត្រូវប្រកួត ប្រជែង នាពេល នោះ មាន ៤ វិញ្ញាសា គឺ ច្រៀង, រាំ បុរាណ, រាំសម័យ និង សម្តែង ។ ជាងនេះទៀត នាងក៏ បានទទួល ចំណាត់ថ្នាក់ លេខ ១ ជាតារាទូរទស្សន៍ បាយ័ន ដោយបាន ទទួលពានមួយ និង ប្រាក់ ៥ លានរៀល ។

ចាប់តាំងពី ពេលនោះមក នាងក៏ត្រូវបាន ទស្សនិកជន មួយចំនួន មានការចាប់ អារម្មណ៍ ស្គាល់ជា បន្តបន្ទាប់ និង ត្រូវបាន ផលិតកម្ម ហនុមាន ទាក់ទងហៅឱ្យ នាងចូលច្រៀង និង ថតឱ្យ ផលិតកម្មនេះ រហូតមកដែរ ព្រោះតែខាង ផលិតកម្ម បានដឹង ថា នាងមាន សមត្ថ ភាព គ្រប់គ្រាន់ ក្នុងការច្រៀង, រាំ, ដើរម៉ូដ និង ធ្វើពិធីការិនី ជាដើម ។

ស៊ូស៊ី បានបង្ហើបឱ្យ ដឹងថា នៅខែតុលា ឆ្នាំ ២០១២ ខាងមុខ នាងនឹងត្រៀម ចេញទៅច្រៀង នៅប្រទេសកូរ៉េ ចំនួនពីរសប្តាហ៍ ដែលចាត់ទុកថា គឺជាលើកទីមួយ ហើយសម្រាប់នាង ដែលបានចេញទៅ បង្ហាញ សមត្ថភាពដ៏ ក្មេងខ្ចី របស់នាង នៅក្រៅ ប្រទេស ។

នាងក៏បាន អះអាងដែរថា ទៅថ្ងៃមុខ បើទោះនាង មានលទ្ធភាព បើករបរ ជំនួញផ្ទាល់ខ្លួនក្តី ក៏នាងមិន បោះបង់ ចោលសិល្បៈដែរ ។

មាស ស្រីពេជ្រ ជាតារាទូរទស្សន៍ បាយ័ន អាយុ ១៨ ឆ្នាំ មានឪពុកម្តាយ ជាអ្នកប្រកប របរជំនួញ និង មានបងប្អូនបង្កើត ពីរនាក់ សុទ្ធតែស្រី ហើយនាង ជាកូនច្បង ។ ការដែលនាង ក្លាយជា អ្នកសិល្បៈទាំង ពេលកំពុងស្ថិត ក្នុងការ សិក្សានេះ អាច និយាយ បានថា ជាការ ចៃដន្យ ព្រោះបើនិយាយ ពីពូជពង្សអ្នក សិល្បៈ នាងគ្មានទេ គ្រាន់តែមាន ចំណង់ចំណូលចិត្ត ជាមួយសិល្បៈក៏ចូលរួម ប្រឡងនឹងគេ បានជាប់ ដោយជោគជ័យ ទៅ ៕

What Next?

Recent Articles

2 Responses to "ស៊ូស៊ី ជើងថ្មី តែមានទេពកោសល្យ"

  1. fat says:

    បន្តិចទៀតនិងមានឆ្កែមួយចំនួនចូលរួម Comments ទៀតហើយ ពួកអាឆ្កែរោមអាចម៌

  2. fat says:

    សូមរង់ចាំទស្សនា ជាទស្សនះរបស់សត្វឆ្កែ JML