ភ្នំពេញ: ក្នុងទិវាប្រជាធិបតេយ្យ អន្តរជាតិ ថ្ងៃទី១៥ ខែកញ្ញា អង្គការឃ្លាំមើលការបោះឆ្នោត នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានលើកឡើងដោយហាក់ដូចជារិះគន់លើ គ.ជ.ប. ថា ការធ្វើបញ្ជីឈ្មោះបោះឆ្នោត កន្លងមក គ្មានគុណភាព ដែលនាំឲ្យពលរដ្ឋប្រមាណ ៤៩ភាគរយ នៃអ្នកបោះឆ្នោត មិនបានបោះឆ្នោត ក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា។
ថ្ងៃទី 15 កញ្ញា 2012
ដោយ: លីនណា
CEN
សេចក្តីប្រកាសព័ត៌មាន របស់ ខុមហ្វ្រែល បានលើកឡើងថា ធាតុស្នូល នៃប្រជាធិបតេយ្យ “សេរី” និង “ពហុបក្ស” គឺការបោះឆ្នោត។ ការបោះឆ្នោត មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែគឺត្រូវការឲ្យមានការបោះឆ្នោតមួយដោយ “សេរី” និង“យុត្តិធម៌” ស្របតាមស្ដង់ដា និងនិយាមអន្តរជាតិ ជាពិសេសកតិកាសញ្ញា និងសន្ដិសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌។
សេចក្ដីប្រកាសរបស់ខុមហ្វ្រែល បានលើកឡើងទៀតថា នៅកម្ពុជា ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមក និងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅមានបញ្ហាបន្សល់ទុក និងមិនទាន់បានបំពេញត្រឹមត្រូវ។ ការចាត់ចែងការបោះឆ្នោតកន្លងមក មិនត្រឹមធ្វើឲ្យអ្នកប្រកួតប្រជែងគណបក្សនយោបាយនានា (មិនមែនគណបក្សប្រជាជនកម្ពុជា) មិនទាន់អស់ចិត្តទេ ប៉ុន្តែក៏បានធ្វើឲ្យប៉ះពាល់បាត់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋមួយចំនួនពិសេសយុវជន។ ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតដោយសកម្ម និងប្រសិទ្ធភាព ពិតជាមានសារៈសំខាន់។
លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្វ្រែល បានផ្ដល់យោបល់ថា “ការអប់រំសម្រាប់ប្រជាធិបតេយ្យ ពិសេសការបោះឆ្នោត គួរត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីអប់រំជាតិ ទៅតាមសាលាបន្ថែមលើកម្មវិធីអប់រំពលរដ្ឋវិជ្ជា ដែលមាននាពេលបច្ចុប្បន្ន។ កម្មវិធីនេះ មិនត្រឹមផ្ដល់ការយល់ដឹងអំពីសិទ្ធិ ប៉ុន្តែផ្ដល់ការអនុវត្តជាក់ស្ដែងបន្ថែមក្នុងដំណើរការប្រជាធិបតេយ្យ និងនីតិវិធី នៃការបោះឆ្នោត”។
សេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមក គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានរកឃើញថា ពលរដ្ឋប្រមាណ ៤៩ភាគរយ នៃអ្នកបោះឆ្នោត មិនបានបោះឆ្នោត (អត់មានទឹកខ្មៅ នៅដៃ ក្នុងថ្ងៃបោះឆ្នោត) បានបាត់បង់សិទ្ធិបោះឆ្នោតដោយសារបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ដែលគ្មានគុណភាពគ្រប់គ្រាន់។
មិនទាន់មានប្រតិកម្មបែបណា ពី គ.ជ.ប. ជុំវិញការលើកឡើងខាងលើរបស់អង្គការ ខុមហ្វ្រែល នៅឡើយទេ។
ជាការកត់សម្គាល់ សាររបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ផ្ញើជូនប្រជាជាតិលើពិភពលោក សម្រាប់អបអរទិវាប្រជាធិបតេយ្យអន្តរជាតិ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ ក៏ត្រូវបាន ខុមហ្វ្រែល ដកស្រង់មកចុះផ្សាយផងដែរ។
លោកបានគីមូន បានលើកឡើងថា “ប្រជាធិបតេយ្យមិនមែនកើតត្រឹមតែមួយយប់ ឬកសាងក្នុងមួយឆ្នាំ ឬដោយការបោះឆ្នោតម្ដង ឬពីរដងឡើយ។ ប្រជាធិបតេយ្យ ត្រូវការការគាំទ្រ និងស៊ូទ្រាំលំបាកនឹងការងារ។ តែបើបានចាប់ផ្ដើមហើយ ប្រជាធិបតេយ្យមិនអាចត្រឡប់ក្រោយឡើយ”៕
ស្អីហា…? អាគល់ អាចម៏? បោះឆ្នោតកន្លងមកគ្មានគុណភាព ? អានេះជាមនុស្សគ្មានខួរទេដឹង? បើគ្មានគុណភាពមិចក៏មានរដ្ឋាភិបាលសព្វថ្ងៃទៅ? អន្តជាតិមិចមិនទទួលស្គាល់រដ្ឋាភិបាលសព្វថ្ងៃទៅ? មើលហែងឆ្លើយមើលហា? អាឆ្កែអត់ខួរ ! កន្លងមកបើអត់មិចឆ្នាំនេះជា
ប្រធានអាស៊ានទៀត? អាភ្លើចេះព្រុសទេអាក្បាលឆ្កែ…!
Ah ach JML, please use your good brain to judge your government who addiction of drug, to see that in Khmer how many percent of people can vote in commune election, and it is not first time, which Hunsen have misstate
Hunsen and kadaffi are the same, one day Hunsen will go to meet kadaffi at hell
and Ah JML willl go to hell to help hunsen hahaha Ah pret JML ot brain
យ៉ាងម៉េចអាគល់ បញ្ញា,បើអីចឹងទុកអោយពួកហ្អែងធ្វើគ.ជ.បវិញឬមួយយ៉ាងម៉េចអា។យីយ៉ាប់
ណាស់ពួកអាកុលសម្ព័ន្ធសម្រាប់ប្រជាធិប្បតេយ្យនេះ។អត់មានភ្នែកមើលទេ,