05182013Headline:

ពលរដ្ឋ​បឹង​កក់​ និង ​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

សកម្ម​ភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ និង​បុរីកីឡា បាន​ចាប់​ផ្ដើម​កក្រើក​សា​ជា​ថ្មី ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​សមាជិក​សកម្ម​របស់​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​ដោយ​ចោទ​ប្រកាន់​មិន​សម​ទំនង​ពី​សំណាក់​អាជ្ញាធរ និង​ក្រុម​ហ៊ុន។

Monday, 17 September 2012
ឃុត សុ​ភ​ច​រិ​យា
ភ្នំពេញ ប៉ុស្តិ

អ្នកភូមិបឹងកក់ និងបុរីស្រែកទាមទារយុត្តិធម៌។ រូបថតហុង មិនា

អ្នកភូមិបឹងកក់ និងបុរីស្រែកទាមទារយុត្តិធម៌។ រូបថតហុង មិនា

កាលពី​ថ្ងៃ​ទី​៤​ ខែ​កញ្ញា ឆ្នាំ​២០១២ សមាជិក​នៃ​សហគមន៍​បឹង​កក់ អ្នកស្រី​ យ៉ោម​ បុប្ផា និង​ប្ដី​របស់​គាត់ លោក លួស សាខន បាន​នាំគ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ស្រះ​ចក ហើយ​ត្រូវ​បាន​ជន​ស៊ីវិល​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ចាប់​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ពណ៌​ស​គ្មាន​ស្លាក​លេខ រួច​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​កណ្ដាល​២ ដោយ​គ្មាន​បង្ហាញ​ឬ​អាន​ដី​ការ​បង្គាប់​ឲ្យ​នាំខ្លួន​អ្វី​ទាំង​អស់។ ប៉ុន្មានម៉ោង​ក្រោយ​ការ​ចាប់​ខ្លួន តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​​ឃុំខ្លួន​របស់​គាត់​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពី​បទ«​ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស» ប៉ុន្តែ​ក្នុង​បទ​ចោទ​ដូច​គ្នា​នេះ ប្ដី​របស់​គាត់​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោម​ការ​ឃ្លាំ​មើល​ និង​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​ស្ត្រី​ក្នុង​សហគមន៍​បឹង​កក់ តុលាការ​ក៏បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ស្រី​ ទឹម សាក់​មុន្នី ដែល​​រស់​នៅ​ក្រោម​កាំ​ជណ្ដើរ​នៃ​អគារ​ផ្ទះ​ល្វែង​បុរី​កីឡា​ជា​បណ្ដោះ​អាសន្ន នៅ​គុក​ព្រៃ​ស​ផង​ដែរ ​បើទោះ​ជា​រក​មិន​ឃើញ​នូវ​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី​ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន​ផាន​អ៊ី​ម៉ិច ពី​បទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» ក្ដី​ដោយ​តុលាការ​បាន​បង្វែរ​បទចោទ​មក​លើ​អ្នក​ស្រី​ពី​បទ​«​ប្រកាស​បំភ្លៃ​ការពិត»​។

«ដោះ​លែង​ជីដូន អ្នក​ម្ដាយ ​ប្រពន្ធ…សមាជិក​របស់​យើង​ខ្ញុំ​វិញ​មក​ ពួក​គាត់​គ្មាន​កំហុស​ទេ» នេះជា​សម្រែក​ទាម​ទារ​របស់​ក្រុម​អ្នកភូមិ ខណៈពួកគេ​បាននាំគ្នាដើរក្បួន​តវ៉ា​សាជាថ្មី​កាត់​តាម​មហាវិថី​នានា​ក្នុង​ខណ្ឌ​ដូន​ពេញ កាលពី​ម្សិល​មិញ ដើម្បី​នាំ​ញ្ញតិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អាមេរិក​ អង់​គ្លេស និង​បារាំង​ប្រចាំ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​រដ្ឋា​ភិបាល​ឲ្យ​ជួយ​ដោះ​លែង​សមាជិក​សកម្ម​របស់​ពួកគេ។​​

ក្នុង​ការ​ដើរ​ក្បួន​តវ៉ា​នេះ គេសង្កេតឃើញ​ក្រុម​អ្នក​តវ៉ា​ជាង​១០០​នាក់ មក​ពី​សហគមន៍​ទាំង​ពីរ បាន​នាំ​គ្នា​ទូល​សបុក្រ​មាន់​ដែល​មាន​តែ​ពង​ខ្វះ​មេ​ក្រាប ខ្លះ​​កាន់​ផ្កា​ឈូក ផ្ទាំង​គំនូ​ព្រះ​ពុទ្ធ​ត្រាស់​ដឹង និង​រូប​ជញ្ជីង​យុត្តិធម៌​ដែល​មាន​បិទ​រូប​ថត​អ្នក​ស្រី​យ៉ោម​ បុប្ផា​និង​ពាក្យ​ថា​ដោះ​លែង​នៅ​អម​សង​ខាង​នៃ​រូប ចំណែក​​ម្ខាង​ទៀត​នៃ​កូន​ថ្លឹង មាន​សរសេរ​ពាក្យ​ថា បោះ​ព្រំ​១២,៤៤​ហិកតា និង​ផ្ដល់​កម្មសិទិ្ធ​គ្រប់​គ្រួសារ​ ហើយ​ខ្លះ​ទៀត​កាន់​បដា​តូចៗ​ ទាម​ទារ​ឲ្យ​ដោះលែង​អ្នកម្តាយ​និង​ជីដូនរបស់​ពួកគេ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​បឹង​កក់​ និង ​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី"

  1. john kim says:

    Blessed to the poors who want to be justice. God will bless to those who seek for help.
    May God of the universal be with them and rescue them from the wicked bussiness who love to cheat people.

  2. vin says:

    JPEG image (.jpg)