05232013Headline:

សម្ពោធ​ស្ពា​នាគ​ភ្លោះ​កោះ​ពេជ្រ ខណៈដែល​ស្ពាន​ពេជ្រ ដែលមាន​មនុស្ស​ស្លាប់ ត្រូវ​កម្ទេចចោល​

ភ្នំពេញ: ពិធី​សម្ពោធ​ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ដោយមាន​ការចូលរួម​ពី​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត​។​

ថ្ងៃទី 17 កញ្ញា 2012
ដោយ: សុផល
CEN

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ បានចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១១ និង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១១ ដោយ​ចំណាយ​អស់​ថវិកា​សរុប​ជាង ២​លាន​ដុល្លារ​។ ស្ពាន​នាគ​ភ្លោះ​នេះ ជា​ប្រភេទ​ស្ពាន​ធ្នឹម​អ៊ី ដែល​ធ្វើឡើង​ពី​ថ្មភក់ ក្នុងនោះ​មាន​បណ្តោយ​ប្រវែង ១០១ ម៉ែត្រ ទទឹង​ប្រវែង ១២,៦៥ ម៉ែត្រ អាច​ប្រើប្រាស់​បាន​រយៈពេល ១០០ ឆ្នាំ សាងសង់​ដោយ​ក្រុម​ហុន​វិនិយោគទុន​អាណិកជន​កម្ពុជា​។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទ​នង រដ្ឋសភា ព្រឹ​ត្ត​សភា និង​អធិការកិច្ច បាន​មានប្រសាសន៍ថា ការសាងសង់​ស្ពាន​នេះ​ឡើង គឺ​នាពេល​ខាងមុខនេះ ប្រទេស​កម្ពុជា នឹង​ត្រៀម​រៀបចំ​ការប្រជុំ​អាស៊ាន ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជាច្រើន ក្នុង​ពិភពលោក ក៏​ដើម្បី​បង្កើន​សម្រស់​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង​។

លោកស្រី ម៉ែន សំអន បាន​បន្ថែមថា ស្ពាន​ភ្លោះ​នោះ ក៏​បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក អកអំបុក ស​ពះ​ព្រះ​ខែ និង​បណ្តែតប្រទីប នាពេលខាងមុខ ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើ​ទៅមក ដើម្បី​បញ្ជៀ​ស​ចរាចរណ៍ កុំ​មានការ​កកស្ទះ​ផងដែរ​។​

ជា​ចុងក្រោយ លោកស្រី ម៉ែន សំអន និង​គណៈអធិបតី បានធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន និង​កាត់​ខ្សែបូ ដើម្បី​បើក​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១២ នេះ​តទៅ​។​

ជាការ​កត់សម្គាល់ ស្ពាន​ភ្លោះ​កោះ​ពេជ្រ ដែលមាន​ចរាចរណ៍​មួយ​ទៅ មួ​យមក​នោះ ត្រូវបាន​សាងសង់ឡើង ស្រប​នឹង​ស្ពាន​ពេជ្រ ដែលមាន​មនុស្ស​ស្លាប់​ចំនួន ៣៥៣ នាក់ និង​របួស​ជាង ៥០០ នាក់ ក្នុង​ឧបទ្ទវហេតុ កាលពី​យប់​ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

មកដល់ពេលនេះ ស្ពាន​ពេជ្រ ដែលមាន​មនុស្ស​ស្លាប់​នោះ ត្រូវបាន​គេ​វាយកម្ទេច និង​គាស់​គ្រឹះ​រំលើង​អស់ហើយ​។ ប៉ុន្តែ​នៅ​គល់ស្ពាន​ត្រើយ​ខាងលិច មាន​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ទាំងនោះ​៕​

ពិធី​សម្ពោធ​ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ

សម្ពោធ​ស្ពា​នាគ​ភ្លោះ​កោះ​ពេជ្រ ខណៈដែល​ស្ពាន​ពេជ្រ ដែលមាន​មនុស្ស​ស្លាប់ ត្រូវ​កម្ទេចចោល​

សម្ពោធ​ស្ពា​នាគ​ភ្លោះ​កោះ​ពេជ្រ ខណៈដែល​ស្ពាន​ពេជ្រ ដែលមាន​មនុស្ស​ស្លាប់ ត្រូវ​កម្ទេចចោល​

What Next?

Recent Articles

5 Responses to "សម្ពោធ​ស្ពា​នាគ​ភ្លោះ​កោះ​ពេជ្រ ខណៈដែល​ស្ពាន​ពេជ្រ ដែលមាន​មនុស្ស​ស្លាប់ ត្រូវ​កម្ទេចចោល​"

  1. son khmer says:

    destroyed the evidence of the serious death…

  2. Mlu Prey says:

    A lot of people died in late 2010 because of police drunk at that time. The police drunk because the culture of corruption with no responsible from Cambodia Gov’t. So if you want to support Hun Sen as the priminister, it means all the people want the people died like as the people in Koh Pich in 2010.

    I rememberd that Hun Sen said after the event, ” no ousting other from the position ( Police and PP municipal) because this is our experience of stamped people, He like to take all 354 people whos were died and more than 500 people who were wond also all people about 10 milion who live with stress as the experience of government, but if one of 354 persons were the child of him, how did he said on that time?”

  3. ស្អាតតែមុខ ក្តឺតស្អុយង៉ោង។

  4. ចងចាំ says:

    ជីវិតមនុស្សរាប់រយនាក់ត្រូវបានស្លាប់នៅទីនេះ តែត្រូវគេបានបំភ្លេចចោលដោយគ្រាន់តែ
    ឈូសឆាយចោលហើយសាងសង់ថ្មី។ពុំមាននរណាម្នាក់ចេញមុខមកទទួលខុសត្រូវឫអ្នក
    ដឹកនាំណាម្នាក់សុខចិត្តចុះចេញពីតំណែងដោយសារកំហុសខ្លួនទេ។នេះហើយចរិកខ្មែរ!!!!
    កុំថាឡើយជីវិតមនុស្សរាប់រយ សូម្បីជីវិតមនុស្សរាប់លាននាក់ មកដល់ថ្ងៃនេះពុំទាន់ឃើញ
    ក្បាលអាណា១សុខចិត្ដហ៊ានទទួលស្គាល់កំហុសខ្លួនទេ។មានតែរុញដាក់គ្នាទៅវិញទៅមក។
    ដែលលឺអ្នកដឹកនាំណាម្នាក់ប្រកាសចុះចេញពីតំណែងដោយសារខ្លួនខ្វះសមត្ថភាពទេ?ខ្ញុំដូចអត់
    ដែលឮសោះ។ស្រុកខ្មែរយ៉ាប់។

  5. មាសសុទ្ធ says:

    ម៉ែនសំអន ចាស់បន្តិចតែត្រគាកធំល្អ មាសសុទ្ធចូលចិត្ដ……