ទឹកពី​ប្រទេសថៃ​​ធ្វើ​ឲ្យ​​ជន់លិច​ភូមិ​​ខ្មែរ​​ចំនួន​​៦ ​និង ស្រូវ​រាប់​​ពាន់​​ហិកតា​

ទឹកជំនន់​ពី​​ប្រទេសថៃ​​ដែល​​ផ្ដើម​​កាល​ពី​សប្ដាហ៏​កន្លងទៅ​ បាន​ធ្វើ​​ឲ្យ​​ភូមិ​​ចំនួន​​៦​ ក្នុងខេត្ត បន្ទាយមាន​ជ័យ​លិចលង់ ផ្លូវ​ជា​ច្រើន​ពាន់​ម៉ែត្រ​​ដាច់ដោច និង លិច​ស្រូវ​រាប់ពាន់​ហិកតា​។

ផុន សុភា
Tuesday 18 September 2012
សារព័ត៌មានសេរី

ផ្លូវថ្នល់ដែលត្រូវបានបំផ្លាញ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ

ផ្លូវថ្នល់ដែលត្រូវបានបំផ្លាញ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ

លោក សួង មួន មេភូមិ​អូរ​បីជាន់ ក្នុងស្រុក អូរជ្រៅ ខេត្ត បន្ទាយ​មានជ័យ​​បាន​ថ្លែង​​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៏​ព័ត៌មាន​​កាល​ពី​ម្សិលមិញ​​ថា ​ជំនន់​ទឹកភ្លៀង​​បាន​​ហូរ​ធ្លាក់​ពី​ខេត្ត ស្រៈកែវ ប្រទេស ថៃ​ ហើយ​បាន​ប៉ះពាល់​ភូមិ​ចំនួន​​ ៦​ និង បាន​ជន់​លិច​ផ្លូវ​ថ្នល់​​ប្រវែង ​៥៤៧៨ ម៉ែត្រ​ លិច​ស្រូវ​​ជាង​​៤ពាន់​ហិក​តា​និង​ ដំឡូង​មី​​ជាង​​១០០ហិកតា​ ។

ជា​មួយ​​គ្នា​​កាលពីម្សិលមិញ​​ដែរ ក្រសួងធនធានទឹក​​និង ឧតុនិយម​​បាន​​​ប្រកាស​ឲ្យ​​ដឹងថា​ ជ្រលង​សម្ពាធ​ទាប​​ដែល​ធ្វើ​​ឲ្យ​​មាន​ភ្លៀង​ខ្លាំង​​​គ្រប​ដណ្ដប​ទៅ​លើ​​ខេត្ត ​ជាង​​១០​​របស់​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​​២សប្ដាហ៏​មក​​នេះ នឹង បន្ត​អូសបន្លាយ​​រ​​​ហូត​​ដល់​​ថ្ងៃ​ទី ​២៣​កញ្ញា ៕

What Next?

Recent Articles