សុខភាព ៖ ឈប់​ផឹកស្រា​អាច​ជួយ ​បន្ថយ​ការបាត់បង់​កំហាប់​ឆ្អឹង

ការស្រាវជ្រាវ​បានអោយដឹងថា អ្នក​ផឹក​ស្រា​ដែល​ឈប់​ផឹក និង​បែរជា​ធ្វើ​លំ​ហាត់ប្រាណ​នោះ អាច​ជួយរ​កាត់បន្ថយ​ការបាត់បង់​កំហាប់​ឆ្អឹង​បាន​។​ការបង្កើត​ឆ្អឹង​សារ​ជា​ថ្មី​ត្រូវបាន​ប៉ះពាល់​ដោយ​ការ​ផឹកស្រា​។ អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​បាន​រកឃើញថា ការជៀសវាង​ការ​ផឹកស្រា​ក្នុង​រយៈពេល​ត្រឹមតែ​៨​សប្តាហ៍​អាចជួយ​កែប្រែ​ភាព​មិន​រក្សា​លំនឹង​រវាង​ការបង្កើត​ឆ្អឹង និង​ការបាត់បង់​ឆ្អឹង​ដែល​ជា​លទ្ធផល​នៃ​ការ​ផឹកស្រា​។ ពួកគេ​បាន​និយាយថា ការធ្វើ​លំ​ហាត់ប្រាណ​ក៏​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ការថយចុះ​ដង់ស៊ីតេ​នៃ​ឆ្អឹង​ផងដែរ​។

ប្រភព Health.com.kh
Tuesday 18 September 2012
សារព័ត៌មានសេរី

ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Alcoholism: Clinical & Experimental Research​។​

​សឺរ​ជី ម៉េច​ឈឺ​រី​កូវ (Sergei Mechtcheriakov) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Innsbruck បាន​និយាយថា ការស្រាវជ្រាវ​នេះ​ផ្តល់​ការយល់ដឹង​បន្ថែម​ពី​ផលប៉ះពាល់​នៃ​ការ​ផឹកស្រា​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​យូរ​ចំពោះ​មនុស្ស​។​

​គាត់​បាន​និយាយថា យើង​អាច​ឃើញថា សូម្បី​តែ​ជាលិកា​ឆ្អឹង​អាច​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ផឹកស្រា​ផងដែរ​។ វា​ហាក់ដូចជា ការបូកបញ្ចូល​គ្នា​នៃ​ឥទ្ធិពល​ពុល​ផ្ទាល់​នៃ​ជាតិ​ស្រា និង​មេតាបូលីស​របស់​វា​លើ​ជាលិកា​ឆ្អឹង និង​កត្តា​នៃ​របៀប​រស់នៅ​មួយចំនួន​ផង​ដែរ​ដូចជា ការថយចុះ​លំ​ហាត់ប្រាណ ក៏​អាច​ដើរតួ​សំខាន់​ផងដែរ​។​

​ក្នុង​ការស្រាវជ្រាវ​, បុរស​៥៣​នាក់​ដែល​ផឹកស្រា​ខ្លាំង​ត្រូវបាន​គេ​ធ្វើតេស្ត​មើល​ដង់ស៊ីតេ​របស់​ឆ្អឹង​។ អ្នកចូលរួម​ដែលមាន​អាយុ​ពី​២១​ឆ្នាំ ទៅ​៥០​ឆ្នាំ បាន​បូម​ឈាម​នៅពេលដែល​ការស្រាវជ្រាវ​បាន​ចាប់ផ្តើម និង​ធ្វើការ​បូម​ឈាម​ម្តង​ទៀត​បន្ទាប់​ពី​ការព្យាបាល​បាន​៨​សប្តាហ៍​។ ពួកគេ​បាន​បំពេញ​សំនួ​រលើ​ថា​តើ​ការធ្វើ​លំ​ហាត់ប្រាណ​ប៉ុណ្ណា​មុន​នឹង​ពួកគេ​បានចាប់ផ្តើម​ការព្យាបាល​នោះ​។​

​ភី​ត​ធឺ​រ ម៉ាលី​ក (Peter Malik) បាន​និយាយថា យើង​បាន​រកឃើញថា ដង់ស៊ីតេ​ឆ្អឹង​ត្រូវ​បាន​ថយចុះ​ចំពោះ​បុរស​ដែល​ផឹក​ស្រា​ដែល​មិន​មាន​ជំងឺ​ថ្លើម​។​

​ម៉ាលី​ក​បាន​ពន្យល់ថា ចំពោះ​មនុស្ស​ដែល​មិន​មាន​ជំងឺ​ពុក​ឆ្អឹង​, ការ​ធ្វើ​របៀប​នេះ​បានន័យថា ការកើនឡើង​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង​ត្រូវ​បាន​ថយចុះ​អំឡុង​ពេល​ការ​តម​មិន​ផឹក​ស្រា​នេះ​។​

​គាត់​បាន​និយាយថា បន្ថែម​ពីលើ​នេះ​, ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ហាក់ដូចជា​ការពារ​ឆ្អឹង​ចំពោះ​ឪពុក​ម្តាយ​ដែល​ផឹក​ស្រា​។​

​អ្នកស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា ទោះជា​យ៉ាងណា​ក៏ដោយ​, មេ​តា​ប៉ូលីស​នៃ​ឆ្អឹង​ត្រូវបាន​ប្រសើរ​ឡើង​ក្នុង​អំឡុង​ពេល​សប្តាហ៍​ដំបូង​នៃ​ការ​ជារ​សះស្បើយ​។​

​ម៉េច​ឈឺ​រី​កូវ​បាន​និយាយថា ការ​ជារ​សះស្បើយ​បន្ទាប់ពី​ការ​ផឹកស្រា​យូរអង្វែង​ត្រូវការ​ចំណាយ​ពេល​ជា​ច្រើន​ខែ និង​ជា​ច្រើន​ឆ្នាំ​។ យើង​ត្រូវ​ការយល់​អោយបាន​ច្បាស់​នៃ​ដំណើរការ​ទាំងនេះ​ដើម្បី​ទទួលបាន​កម្មវិធី​នៃ​ការអោយ​ជាសះស្បើយ​នេះ​អោយបាន​ល្អ​ប្រសើរ​៕​

What Next?

Recent Articles