WHO ជម្រុញឲ្យ​កម្ពុជា​តម្លើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​

ជាផ្នែក​​ដើម្បី​បង្កើន​​ចំណូល​ពន្ធ ​ក៏​ដូច​ជា​កាត់​បន្ថយ​បញ្ហា​សុខភាព​ ​កាល​ពី​ម្សិលមិញ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ដាក់​ការ​ជម្រុញ​​ឲ្យ​​​​ប្រទេស​​កម្ពុជា​​តម្លើង​ពន្ធ​​លើ​ផលិត​ផល​​ថ្នាំជក់ ​។

សិលាពល​
Tuesday 18 September 2012
សារព័ត៌មានសេរី

លោក ភីធើ វ៉េន មេរិន (Pieter Van Maaren) តំណាង​ពី​អង្គការ​សុខភាពពិភពលោក បាន​​និយាយ​​នៅ​ក្នុង​សិក្ខា​សាលា​មួយ​​ក្នុង​ទី​ក្រុងភ្នំពេញ​​​ថា​ ការ​តម្លើង​ពន្ធ​​បារី​គឺ​ជា​ការ​ចាប់​ផ្ដើម​​ឈប់ជក់បារី​ ហើយ​នៅ​ពេល​អនាគត​ក៏​នឹង​អាច​កាត់បន្ថយ​​ទៅ​លើ​​ការ​ប្រើប្រាសផលិតផល​ថ្នាំ​​ជក់ ​ឬ ជួយ​​ឲ្យ​​ប្រមូលពន្ធ​ចូល​រដ្ឋ​កើន​ឡើង​ថែម​ទៀត​ ។

គួរ​បញ្ជាក់​ថា ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​កំណត់​អត្រា​ពន្ធ​លើ​​បារី​​ត្រឹម​​តែ១០%​នោះ នៅ​ប្រទេស​ម៉ាឡេស៊ី​​​បាន​​កំណត់​យក​ពន្ធ ​២៥% លាវ ពី១៥%ទៅ៣០% យួន ៦៥% និងថៃ​រហូតដល់​ ៨៥ % ៕

What Next?

Recent Articles

One Response to "WHO ជម្រុញឲ្យ​កម្ពុជា​តម្លើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​"

  1. sms says:

    ស្រា បារី គ្រឿងសំអាង ជារបស់បន្ទាប់បន្សំនៅក្នុងជីភាព មិនប្រើមិនស្លាប់ ដូច្នេះសូមគាំទ្រអោយដំឡើងពន្ធ អោយច្រើនបំផុត ដើម្បីកុំអោយមានបញ្ហាសុខភាព គ្រោះថ្នាក់ចរាចរណ៌ ជំងឺផ្សេងៗ ដែលកើតមានចំពោះអ្នកប្រើប្រាស់ ។
    ស្រាថោក បារីថោក គ្រឿងសំអាងថោក អ្នកណាក៏អាចទិញបាន ដូច្នេះបញ្ហាវាកើតឡើងគ្រប់ទឹសទីទាំងអស់។