មួយរយៈកន្លងទៅនេះ ហេង ម៉ារ៉ាឌី ត្រូវបានគេ សង្កេតឃើញថា មិនសូវ បង្ហាញ សកម្មភាព ក្នុងសិល្បៈ ខ្លាំងដូច មុនទេ ជាហេតុធ្វើឱ្យ គេមានការ ងឿងឆ្ងល់ថា តើនាងចង់ ឈប់ពី វិស័យ សិល្បៈ ហើយ ឬយ៉ាងណា ? ហេតុអ្វីនាង ចាកចេញ ពីសិល្បៈ ?
Written by ភ្នំពេញដេលីញូវ
Thursday, 20 September 2012
ហេង ម៉ារ៉ាឌី ដែលមុននោះ ត្រូវបានគេ ដឹងថាជាអ្នក និយម ស្លៀកពាក់ សិចស៊ី បញ្ចោញដើមទ្រូង ដ៏ទ្រលុក ទ្រលន់ ពេលនេះ បែរជាមិនសូវ ឃើញនាងចេញ បង្ហាញមុខ ជាសាធារណៈ ក្នុងវិស័យ សិល្បៈ ដូចពេល មុនឡើយ ។
ជួបជាមួយនាង តាមទូរស័ព្ទ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១២ នាងបាន ទទួលស្គាល់ថា ក្នុងមួយរយៈ កន្លងទៅនេះ នាងពិតជា មិនសូវមាន សកម្មភាពអ្វីទេ នៅក្នុង វិស័យសិល្បៈ ដោយសារតែ មិនអាច ផ្តល់ពេល វេលាគ្រប់គ្រាន់ ដល់សិល្បៈ ព្រោះរវល់ មមាញ្ញឹកក្នុង មុខរបររកស៊ី ប្រចាំថ្ងៃ ។ ការងារសិល្បៈ របស់នាង ពេលនេះ ហាក់រយាលមែន គឺមានតែការ ថតសម្តែង រឿង “ព្យុះស្នេហ៍ សេសាន” ដើម្បីបញ្ចប់ សាច់រឿង ដោយរឿង នេះនឹង ត្រូវថតបញ្ចប់ នាចុង ខែកញ្ញានេះ ។ ចំណែករឿង “ព្រះអាទិត្យ រះក្នុងក្រុង សេអ៊ូល” វិញ គឺបានផ្អាក ការថតសម្តែង ដោយពុំដឹងថា បណ្តាលមក ពីមូលហេតុអ្វី ឡើយ ។
បើទោះជាត្រូវ ថតតែមួយរឿងក្តី ក៏នាងមិនមាន ពេលច្រើន សម្រាប់ថត សម្តែងរឿងដែរ គឺទាល់តែ ឆ្លៀតពេល ទើបបាន ដោយសារតែ មុខរបររកស៊ី នៅក្នុងហាង ម៉ារ៉ាឌី សាឡន របស់នាង ឥឡូវកាន់តែ កាក់កប និង សម្បូរ អតិថិជនមក ទាក់ទងនាង ជាហូរហែ ស្ទើររក ពេល សម្រាកគ្មាន ។
បកស្រាយទៅនឹង ចម្ងល់របស់ ទស្សនិកជន មួយចំនួន ដែលសួរថា នាងបោះបង់ សិល្បៈ ងាកទៅប្រកប របររកស៊ី ជាប់លាប់វិញ ឬយ៉ាងណា ? ព្រោះតាំងពីនាង ឈប់ពីកម្មវិធី សុខភាពជីវិត នៅស្ថានីយ ទូរទស្សន៍ កងយោធពល ខេមរភូមិន្ទ ប៉ុស្តិ៍លេខ ៥ គឺឃើញនៅតែ កម្មវិធី រ៉េវឡន ហ្វេស ធូហ្វេស ឱ្យ CTN មួយប៉ុណ្ណោះ និង ការថតសម្តែង ក្រោយពី ថតចប់ រឿង “ព្យុះស្នេហ៍ សេសាន” នាងមានថត រឿងអ្វីទៀតទេ ? ហេង ម៉ារ៉ាឌី បានបញ្ជាក់ ប្រាប់ថា ពុំទាន់ មានរឿងអ្វី ដែលត្រូវថត សម្តែងទៀត នៅឡើយ ទេ ព្រោះអត់ទាន់ មាន គេទាក់ទង ទើបធ្វើឱ្យគេ មើលឃើញថា នាង មានការ ធ្លាក់ចុះក្នុង វិស័យសិល្បៈ ។ នាងមិនបោះបង់ ចោលសិល្បៈទេ គ្រាន់តែនៅ ពេលនេះ ក្នុងកិច្ចការងារ រកស៊ីនៅ ហាងរបស់នាង កំពុងទទួល បានការចាប់ អារម្មណ៍ ពីអតិថិជន ជាច្រើន និង មានជោគជ័យ ទើបធ្វើឱ្យ នាងមានការ សប្បាយចិត្ត ហើយព្យាយាម នៅមើលការ ខុសត្រូវ ក្នុងហាង ឱ្យបានច្រើន ។ បើសិនមាន ការងារ សិល្បៈ គេទាក់ទងច្រើន នាពេល ខាងមុខ នាងនឹងបែងចែក ពេលវេលា ការងារឱ្យ បានល្អ និង សមស្រប មិនខាន ។
ក្នុងការថតសម្តែងរឿង កន្លងទៅនេះ ហេង ម៉ារ៉ាឌី ត្រូវបាន គេចាប់ អារម្មណ៍ថា នាងជាអ្នក សម្តែងម្នាក់ ដែលមិន ប្រកាន់ខ្លួន ទោះជាអ្នកដឹក នាំរឿង តម្រូវឱ្យនាង សម្តែងជា តួអង្គអ្វី ក៏នាងអាចធ្វើ បានយ៉ាងល្អ និង សមសួន ប៉ុន្តែគេសង្កេត ឃើញថា ភាគច្រើន គឺនាង សម្តែងជា តួកាច ឆ្នាសឆ្នើម និង តួអង្គស្រី ឡូយ ឆាយ … ។
ហេង ម៉ារ៉ាឌី ដែលមុននោះ ត្រូវបានគេ ដឹងថាធ្លាប់ បែកបាក់ គូដណ្តឹង កាលពី បីឆ្នាំមុន ក្រោយ មកក៏លេច ឮថា នាងមានការ ទាក់ទង ស្រឡាញ់គ្នា ជាមួយ សុវណ្ណ មករា ប៉ុន្តែរឿងនោះ នាងបាន បដិសេធ រួចហើយ នាពេល កន្លងទៅ ដោយអះ អាងថា គ្រាន់តែ រាប់អាន គ្នាប៉ុណ្ណោះ ស្រាប់តែពេល នេះ នាងបែរជា បង្ហើបឱ្យដឹងថា នៅ ឆ្នាំក្រោយ នាងនឹង រៀបការហើយ ប៉ុន្តែនាង មិនបាន បង្ហាញ អត្តសញ្ញាណ បុរសដែលនឹង ត្រូវចូល រោងការ ជាមួយនាង ជាអ្នកណាទេ ? និងថា ពេលនេះ បុរសដែលនឹង ក្លាយជា គូអនាគត របស់នាង ត្រូវបាន រកឃើញ ឬនៅ ?
និយាយក្នុង របៀប លាក់លៀម ហេង ម៉ារ៉ាឌី បានប្រាប់ថា ធម្មតា អ្នកសិល្បៈគឺចេះតែមាន គេស្គាល់ ច្រើនហើយ ពិសេសប្រុសៗ តែងតែ ញ្ញ៉េះញ្ញ៉ោះ សួរចិត្ត សួរថ្លើមនាង ជាហូរហែ គ្រាន់តែពេលនេះ នាងមិនទាន់ មើលឃើញ ឬ ទុកចិត្តលើអ្នក ណាម្នាក់ នៅឡើយ ព្រោះយល់ថា បើមុននឹង ដាក់ចិត្ត ស្រឡាញ់ បុរសណាម្នាក់ ត្រូវត្រៀមចិត្ត ឱ្យហើយ ចំពោះអ្វីៗ គ្រប់យ៉ាង ដែលកើតឡើង ទៅថ្ងៃ អនាគត ។
ដោយឡែក នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១២ គឺជាថ្ងៃ ខួបកំណើត គម្រប់អាយុ ២៩ ឆ្នាំ របស់នាងហើយ ប៉ុន្តែនាង មិនទាន់ដឹង ប្រាកដនៅ ឡើយថា នឹងធ្វើខួប កំណើត ដែរឬអត់ ព្រោះកន្លងទៅ ពិធីខួបកំណើត របស់នាង គឺត្រូវ បានមិត្តភក្តិ ជាអ្នករៀបចំ ដោយមិនដែល ឱ្យរូបនាង ដឹងខ្លួនមុនទេ តែក៏មិនបាន ធ្វើពិធីធំដុំ អ្វីដែរ គ្រាន់តែជួបជុំ មិត្តភក្តិ ជិតស្និទ្ធ ប៉ុន្មាននាក់ ប៉ុណ្ណោះ ។ ដូច្នេះលើកនេះ ក៏មិនទាន់ ដឹងថា មានមិត្តភក្តិ រៀបចំឱ្យ ដែរឬ យ៉ាងណាទេ ?
