ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំប្រតិភូកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក ពីថ្ងៃទី២៥កញ្ញា ដល់ថ្ងៃទី៤ខែតុលា។ រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិជាច្រើននៅទីនោះ ដែលក្នុងចំណោមកិច្ចប្រជុំទាំងនោះ ក៏មានការជួបគ្នាក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។
ថ្ងៃ ព្រហស្បតិ៍ 20 កញ្ញា 2012
ដោយ លាង ដឺលុច
RFI
កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានគ្រោងរៀបចំឡើងនៅពេលណាមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥កញ្ញា ដល់ថ្ងៃទី៤តុលា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាបរទេសកម្ពុជា ដែលរៀបរាប់អំពីកម្មវិធីការងាររបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះគឺជាការឆ្លៀតជួបគ្នានៃប្រមុខការទូតប្រទេសអាស៊ាន ខណៈដែលពួកគេមានវត្តមាននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិជាមួយគ្នានោះ។
អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា លោក កុយ គួងបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានកោះប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ។ ប៉ុន្តែលោកបញ្ជាក់ថា លោកមិនបានដឹងអំពីរបៀបវារៈនៃកិច្ចប្រជុំនោះទេ។
ប្រធានបទនៃកិច្ចប្រជុំមិនត្រូវបានគេទំលាយអោយដឹងឡើយ ខណៈសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ កំពុងត្រូវរកដំណោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង។ ជម្លោះសមុទ្រចិនខាងត្បូងជាទំនាស់ដែនសមុទ្ររវាងប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចរបស់អាស៊ាន ជាមួយសមាជិកអាស៊ានមួយចំនួនដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ។
ក្រៅពីកិច្ចប្រជុំនេះ លោកហោ ណាំហុងត្រូវចូលរួមក្នុងមហាសន្និបាតអង្គការប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៦៧ ដែលក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជាត្រូវថ្លែងសុន្ទរកថាមួយផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុងក៏នឹងចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបទេសអាមេរិក និងកិច្ចប្រជុំមួយទៀតរវាង រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ក្នុងសម័យប្រជុំនៅទីក្រុងញូយ៉កនោះ លោក ហោ ណាំហុងក៏ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃអនុសញ្ញាអាវុធគីមីស្តីពី ១៥ឆ្នាំនៃអនាគតអនុសញ្ញាអាវុធគីមី ដែលនិយាយអំពី ភាពជោគជ័យនៃប្រតិបត្តិការ និងការប្តេជ្ញាចិត្តចំពោះអនាគតកាល៕
——————————————-



អាហោ-5ហុង អាទ្រពងអាហ៊ុន-សែន, អាកញ្ជាះយួន,…
អាហោ-5ហុង គឺជាមេគុកព្រៃស,….
អាហោ-5ហុង គឺជាអាយ៉ងយួនហានូយ,…
អាហោ-5ហុង គឺជាអាជ័យធ្លាក់ទឹក ហៃអើៗ…របស់អាហ៊ុន-សែន,…