អប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ដល់​អ្នក​ជំនាន់​ក្រោយ

ភ្នំពេញៈ ភព​ងងឹត​តូច​មួយ​របស់​យុវសិស្ស​វ័យ​១៥ ឆ្នាំ ឈ្មោះ តេះ គឹមហ៊ឺ ទើប​បាន​ភ្លឺ​ស្វាង​ឡើង​កាល​ពី​ម្សិលមិញ នៅ​ពេល​នាង​បាន​ដឹង​ជា​លើក​ដំបូង​ ក្នុង​ជីវិត​របស់​ខ្លួន អំពី​លោក​ស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្រ្តី​សង្គមកិច្ច​ក្នុង​របប​ខ្មែរ​ក្រហម។

Friday, 21 September 2012
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

យុ​វសិស្ស ​តេះ គឹមហ៊ឺ អាន​ឯក​សារ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា ស្តី​ពី​ប្រ​វត្តិ​ អ្នក​ស្រី អៀង ធី​រិទ្ធ ​​។ រូបថត ហេង ជី​វ័ន​

យុ​វសិស្ស ​តេះ គឹមហ៊ឺ អាន​ឯក​សារ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា ស្តី​ពី​ប្រ​វត្តិ​ អ្នក​ស្រី អៀង ធី​រិទ្ធ ​​។ រូបថត ហេង ជី​វ័ន​

ក្រោយ​ពី​បាន​អាន​អត្ថបទ​អំពី​ជន​ត្រូវ​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ អាយុ ៨០ ឆ្នាំ​រូប​នេះ ដែល​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​សារ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​ស្រី ដែល​កំពុង​ទ្រុឌទ្រោម បន្ទាប់​ពី​ជាប់​ឃុំឃាំង ៥ ឆ្នាំ​នោះ យុវតី គឹមហ៊ឺ បាន​ដឹង​ពី​អ្វី​ដែល​នាង​ត្រូវ​ភ័យខ្លាច បាន​កើន​ឡើង​ម្នាក់​ទៀត។

នាង​និយាយ​ថា៖ «ខ្ញុំ​មិន​ដែល​បាន​ដឹង​ពី​ប្រវតិ្តសាស្រ្ត​នៃ​របប​ខ្មែរ​ក្រហម​នោះ​ទេ ប៉ុន្តែ​ បន្ទាប់​ពី​ការ​ពិភាក្សា និង​អាន​អត្ថបទ​អំពី​ការ​ដោះ​លែង​លោក​ស្រី ធីរិទ្ធ ខ្ញុំ​ភ័យ​ខ្លាច​ដែល​បាន​ឮពី​របៀប​ដែល​ខ្មែរ​ក្រហម​ធ្វើ​បាប​និង​ដាក់ ទោស​ប្រជាជន​ខ្មែរ»។

នាង​បាន​អង្គុយ ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​ទី ៩ ព័ទ្ធ​ជុំវិញ នៅ​វត្ត​មួយ​ក្នុង​ឃុំ​ជាងទង ​ខេត្ត​តាកែវ ជា​ផ្នែក​មួយ​នៃ​វេទិកា​អប់រំ​សាធារណៈ​ស្តីពី​លោក​ស្រី អៀង​ ធីរិទ្ធ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ជា​ការ​ពិត តេះ គឹមហ៊ឺ បាន​ចាប់​កំណើត ក្រោយ​ពេល​ខ្មែរ​ក្រហម​បំផ្លិច​បំផ្លាញ​ដោយ​សម្លាប់​ប្រជាជន​កម្ពុជា ពី​ឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ប្រមាណ​ជិត ២ លាន​នាក់ ជាច្រើន​ឆ្នាំ។

ប៉ុន្តែ ប្រតិកម្ម​របស់​នាង​គឺជា​ភស្តុតាង​បញ្ជាក់​ពី​កេរ​ដំណែល​នៃ​របប​ខ្មែរ ក្រហម​ដែល​ប្លែក​មួយ គឺជា​កេរ​ដំណែល​ដែល​ជនល្មើស​កំពុង​រស់​រាន​មាន​ជីវិត និង​ក្មេង​ជំទង់​សិក្សា​ពី​អតីតកាល​តាម​រយៈ​អត្ថបទ​សារព័ត៌​មាន​ថ្មីៗ​។

យុវជន ណុប ពន់ណេត អាយុ​១៧​ឆ្នាំ មក​ពី​សាលារៀន​ជាមួយ​គ្នា​នឹង​នាង គឹមហ៊ឺ បាន​និយាយ​ថា ខ្លួន​មិន​ដែល​បាន​សិក្សា​អំពី​ខ្មែរ​ក្រហម​ នៅ​សាលារៀន​ទេ ហើយ​មិន​អាច​ប្រាប់​ឈ្មោះ​ជន​ត្រូវ​ចោទ​ណា​ម្នាក់​ដែល​ជា​អតីត​មេដឹកនាំ ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា លោក ខៀវ សំផន និង​លោក អៀង សារី ដែល​កំពុង​ទទួល​ការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង ០០២ នោះ​ទេ។

យុវជន​ ម្នាក់​នេះ​បាន​ប្រាប់​បន្ថែម​ថា៖ ​«ហើយ​ខ្ញុំ​ទើប​តែ​បាន​ដឹង​អំពី​អ្នក​ស្រី អៀង ធីរិទ្ធ នៅ​ព្រឹក​នេះ បន្ទាប់​ពី​បាន​អាន​អត្ថបទ​រៀបរៀង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហើយ​ចុះ​ផ្សាយ​ក្នុង​កាសែត ភ្នំពេញ ប៉ុស្តិ៍ ជា​ភាសា​ខ្មែរ»។

សិស្ស ភាគ​ច្រើន ដែល​បាន​ចូល​រួម​ក្នុង​វេទិកា ពុំ​បាន​និយាយ​អ្វី​បន្តិច​ឡើយ ពេល​អ្នក​ស្រាវ​ជ្រាវ​ពី​មជ្ឈមណ្ឌល​នេះ​សួរ​សំណួរ​ទៅ​កាន់​ពួក​គេ។

ទោះ​មិន​បាន​ដឹង​ក៏​ដោយ ប៉ុន្តែ​ សិស្ស​ទាំង​នេះ​កំពុង​រស់​នៅ​ក្នុង​តំបន់​និរតី ជា​តំបន់​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ខ្មែរ​ក្រហម​មួយ​ព្រៃផ្សៃ​បំផុត។

តា ម៉ុក អតីត​មេ​បញ្ជា​ការ​នៃ​តំបន់​នេះ ​គឺជា​មនុស្ស​គ្មាន​មេត្តា​ឡើយ ដែល​គាត់​ទទួល​បាន​ងារ​ជា «ពិឃាតជន» ​ហើយ​ជា​មនុស្ស​ស្មោះស្ម័គ្រ​បំផុត​ ដែល​បាន​ដក​ថយ​ពី​មេ​ខ្មែរ​ក្រហម ប៉ុល ពត ទៅ​អន្លង់​វែង បន្ទាប់​ពី​របប​នេះ​បាត់បង់​អំណាច នៅ​ក្នុង​ឆ្នាំ ១៩៧៩។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ៖ «​ផ្នូរ​កប់​សព​មនុស្ស​ជាច្រើន​នាក់ ក្លាយ​ជា​ទីធ្លា​រត់​លេង ជា​ផ្នែក​នៃ​ដី​ស្រែ​ចម្ការ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ក្មេង​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ ប្រហែល​អាច​បាត់បង់ ពូ មីង ឬ​ ជីតា​របស់​ខ្លួន។

លោក មុំ ជា អាយុ៧៨ ឆ្នាំ ជា​មេ​ឃុំ​ជាង​ទង បាន​ថ្លែង​ថា មនុស្ស​ចាស់​ក្នុង​ឃុំ​មិន​មាន​ពេល​ប្រាប់​រឿង​រ៉ាវ​ពី​ជំនាន់​នោះ​ទៅ ក្មេង​ជំនាន់​ក្រោយ​ទេ ហើយ​លោក​ព្រួយ​បារម្ភ​ថា វា​អាច​នឹង​បាត់​បង់​រហូត​ទៅ​ផង។ លោក​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​ព្រួយ​បារម្ភ​ថា អ្នក​ជំនាន់​ក្រោយ​ ជា​ពិសេស នៅ​តំបន់​ជន​បទ នឹង​បំភ្លេច ឬ​ មិន​ដឹង​ពី​ប្រវតិ្តសាស្រ្ត»។

​លោក លី សុខឃៀង អ្នក​ស្រាវ​ជ្រាវ​ម្នាក់​មក​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ថា វេទិកា​នេះ​ជា​ការ​បង្កើត​កិច្ច​សន្ទនា​រវាង​គ្រូ​បង្រៀន សិស្ស និង មាតាបិតា។

លោក​បាន​លើក​ឡើង​ថា ៖ «​គេ​ដឹង​ពី​ការ​សម្លាប់ តែ​គេ​មិន​បាន​ដឹង​ពី​ការ​ព្យាបាទ ដូច​ជា​នៅ​ក្នុង មន្ទីរ​ពេទ្យ ម្ហូប​អាហារ ​វត្ត សាលារៀន​»។

យោង​តាម​លោក ឆាំង យុ បាន​ឲ្យ​ដឹង​ថា ប្រវតិ្តសាស្រ្ត​នៃ​តំបន់​នេះ គឺ​មុន​សម័យ​ងងឹត​ ដែល​កម្ពុជា​ក្លាយ​ជា​កម្ពុជា​ប្រជាធិបតេយ្យ​ទៅ​ទៀត។

លោក​បាន​បន្ថែម​ថា៖ «ប្រជាជន​ទាំង​នេះ​ជា​អ្នក​ត្រូវ​បាន​រំដោះ​យូរ​មុន​ពេល​ពួក​គេ​ដណ្តើម​ បាន​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ ១៩៧៥។ ដូច្នេះ មនោគម​វិជ្ជា​ចាក់​ឫស​យ៉ាង​ជ្រៅ ដែល​ចាប់​ផ្តើម​ពី​ឃុំ ពី​ភូមិ​នោះ ហើយ​ក្រោយ​មក គេ​បាន​គ្រប់​គ្រង​ប្រទេស​ទាំង​មូល»៕ TK

What Next?

Recent Articles

One Response to "អប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ដល់​អ្នក​ជំនាន់​ក្រោយ"

  1. ដូនពេញ says:

    បើអប់រំប្រវត្តិសាស្រ្តខ្មែរក្រហមដល់អ្នកជំនាន់ក្រោយ ត្រូវសរសេរប្រវត្តិសាស្រ្ត
    ជនក្បត់ជាតិ, ជនកញ្ជះបំរើយួន និងក្រុមគ្រួសារលួចជាតិហ៊ុនសែនផង,…!
    អាក្បត់ជាតិហ៊ុនសែន អាកញ្ជះយួនម៉ាពូជ អាត្រកូលលួចជាតិ,….!