ភ្នំពេញៈ ត្រឹមវ័យតែ១៨ឆ្នាំសោះនាង អ៊ីរីយ៉ា មយូរ៉ា បានបង្កើតកេរ្តិ៍ឈ្មោះឲ្យមជ្ឈដ្ឋានខាងក្រៅបានទទួលស្គាល់ពី ស្នាដៃខ្លួននៅក្នុងពិភពម៉ូដសម្លៀកបំពាក់នៅប្រទេសកម្ពុជារួចទៅ ហើយ។
Thursday, 27 September 2012
ឈឹម ស្រីនាង
ភ្នំពេញ ប៉ុស្តិ៍

អ៊ីរីយ៉ា មយូរ៉ា (កណ្ដាល) និងតារាម៉ូដែលគ្រងឈុតរ៉ូបពណ៌ខ្មៅលាយមាសច្នៃដោយរូបនាង។ រូបថត ឈឹម ស្រីនាង
បច្ចុប្បន្ននាងកំពុងតែសិក្សាលើជំនាញខាងច្នៃម៉ូដសម្លៀកបំពាក់នៅសាលាអន្តរជាតិ រ៉ាហ្វល ខលិជ។
អ៊ីរីយ៉ា មយូរ៉ា បានដឹងពីក្ដីប្រាថ្នាក្នុងការក្លាយខ្លួនជាអ្នករចនាម៉ូដខោអាវ តាំងពីនាងកំពុងរៀនថ្នាក់ទី៩មកម្ល៉េះ ដោយសារតែកាលនោះនាងចាប់ផ្ដើមផលិតខោអាវស្លៀកដោយខ្លួនឯង។
បច្ចុប្បន្ន អ្នកច្នៃម៉ូដវ័យក្មេងនេះបានផលិតសម្លៀកបំពាក់យីហោផ្ទាល់ខ្លួន ឈ្មោះថា ក្រុមអូរ៉ុម (Aurum) ដែលមានន័យថា «មាស» ជាភាសាឡាតាំង។ សម្លៀកបំពាក់ដែលនាងរចនាច្រើនតែមានការច្នៃល្បាយពណ៌ខ្មៅ និងពណ៌មាសដោយប្រើក្រណាត់ប៉ាក់ ស្បៃ និងសូតជាដើម។ ម៉ូដនីមួយៗមានលក្ខណៈមិនបុរាណពេក និងសម័យពេកទេ។
នាងបាននិយាយ ថា៖ «ខ្ញុំចូលចិត្តប្រើក្រណាត់ដែលមានលក់នៅតាមផ្សារក្នុងស្រុក។ រីឯក្បូរក្បាច់ដែលខ្ញុំរចនានៅលើខោអាវទាំងនោះមានរាងបែប ធរណីមាត្រ និងស្រដៀងក្បាច់របស់ក្រុមកុលសម្ព័ន្ធ ដោយសារតែការរចនាបែបនេះមើលទៅគួរឲ្យទាក់ទាញណាស់ ពេលដែលពាក់នៅលើដងខ្លួនរបស់យើង»។
អ៊ីរីយ៉ា មយូរ៉ា បានច្នៃម៉ូដដូចជាសំពត់ អាវធំ អាវកាក់ និងខោអាវដែលមានម៉ូដច្របាច់បញ្ចូលម៉ូដបែបឈុតយោធា សម្រាប់ទីផ្សារទាំងបុរស និងស្ត្រី។
ទាក់ទិននឹងការជ្រើសរើសពណ៌ វិញ អ្នកច្នៃម៉ូដវ័យក្មេងរូបនេះបាននិយាយថា៖ «ខ្ញុំចូលចិត្តប្រើល្បាយពណ៌ក្នុងការរចនាម៉ូដ ដោយសារតែវាមើលទៅគួរឲ្យចាប់អារម្មណ៍ និងស្អាតជាងការប្រើពណ៌ដិតៗ។ សម្រាប់ខ្ញុំ សម្លៀកបំពាក់មានល្បាយពណ៌ផ្សេងៗស័ក្ដិសមជាមួយនឹងគ្រឿងតុបតែង គ្រប់ប្រភេទ»។
ឈុតសម្លៀកបំពាក់ដែលអ្នកច្នៃម៉ូដ អ៊ីរីយ៉ា មយូរ៉ា បានយកបង្ហាញលើឆាកនៅឯសណ្ឋាគារ Plantation កាលពីថ្មីៗកន្លងទៅនេះ គឺជាឈុតបែបខ្មៅ មានរំលេចដោយខ្សែពណ៌មាសជាច្រើនប្រភេទ ដោយមានម៉ូដែលប្រុស និងស្រីពាក់ដើរបង្ហាញលើឆាកផងដែរ។
នាងបាននិយាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំស្រឡាញ់កិច្ចការច្នៃម៉ូដនេះខ្លាំងបំផុត គឺលទ្ធភាពឥតព្រំដែនក្នុងការកែច្នៃសម្លៀកបំពាក់ទាំងនោះ»។
នាង ក៏បានឲ្យដឹងពីបំណងប្រាថ្នាទៅថ្ងៃអនាគតដែរថា៖ «ថ្ងៃណាមួយ ខ្ញុំនឹងក្លាយជាអ្នករចនាម៉ូដដ៏ល្បីល្បាញ ដែលមានគេទទួលស្គាល់លើឆាកអន្តរជាតិ ក៏ដូចជាអាចបង្កើតសាខាលក់សម្លៀកបំពាក់ដែលច្នៃដោយរូបខ្ញុំផ្ទាល់ ទូទាំងសាកលលោកទៀតផង»។
នាងនឹងបង្ហាញស្នាដៃផ្សេងទៀតរបស់ នាងនៅខែធ្នូខាងមុខក្នុងកម្មវិធីសប្តាហ៍បង្ហាញម៉ូដកម្ពុជា (Cambodian Fashion Week) ផងដែរ៕ PR
ត្រូវច្នៃដោយអារម្មណ៍ពិត ពីភពលោកមិនមើលរំលងទេ, យ៉ាប់តែកុពីពីគេទេ ដែលគេមិនគាំទ្រ។
អាជាតីជាឆ្កែ!http://static.wix.com/media/465f8a_e65edb6c60ffca6e60f1cb5abf18afef.gif_512