កែវ នីសា បង្អួតសម្រស់សិចស៊ី នៅអូស្ត្រាលី

ក្រៅពីលេចមុខ នៅក្នុង ឈុតសម្តែង ខារ៉ាអូខេ និង រឿងភាគ របស់ស្ថានីយ ទូរទស្សន៍បាយ័ន ស្រីស្អាត កែវ នីសា បានចេញទៅ សម្តែងនៅ ប្រទេស អូស្ត្រាលី ។ នេះជាលើក ទីមួយហើយ ដែលនាងមាន ឱកាស ចេញទៅ សម្តែងនៅ ក្រៅប្រទេស បន្ទាប់ពី ប្រឡូកក្នុង វិស័យសិល្បៈ ជិតដប់ឆ្នាំ ។

Written by ភ្នំពេញដេលីញូវ
Sunday, 30 September 2012

ខ្មែរនៅ អូស្ត្រាលី ស្វាគមន៍ កែវ នីសា ពីព្រោះនាង ជាតារា មួយដួង ដែលមាន ទេពកោសល្យ សម្តែងល្អ ថែមទាំង មានរូបសម្រស់ ស្រស់ស្អាត គួរឱ្យបេតី ព្រោះ មានបុរសៗ ជាច្រើនប្រាថ្នា ចង់បានជាគូ តែមិនដឹងថា ស្រីស្រស់ រូបនេះនឹង ជ្រើសរើស នរណាម្នាក់ មកធ្វើ ជាម្ចាស់ បេះដូងឡើយ ចុងក្រោយនេះ ថែមទាំង មានព័ត៌មានថា នាងបាន បែកបាក់ ជាមួយគូស្នេហ៍ អាថ៌កំបាំង ទៀត ។

តាមរយៈឈុត ខារ៉ាអូខេ នៅក្នុង ផលិតកម្ម សាន់ដេ បានធ្វើឱ្យ កេរ្តិ៍ឈ្មោះ កែវ នីសា ងើបឡើងវិញ បន្ទាប់ពីស្ងប់ ស្ងាត់អស់ពេល យ៉ាងយូរ ដែលក្នុងឈុត ខារ៉ាអូខេនោះ កែវ នីសា តុបតែងខ្លួន ជាកូនក្រមុំ ចិនមើលទៅ ស្រស់ស្អាត ម៉្យាងដែរ នៅពេល សម្តែងជាមួយ លោក ខេមរៈ សិរីមន្ត ក្នុងបទ ចម្រៀងមួយ ដែលមាន ចំណងជើងថា “ឈប់ ស្រឡាញ្ញ់ អូនមិនបាន” ។ ថ្មីៗនេះមាន ផលិតកម្មមួយ បានទាក់ទង កែវ នីសា ថតរឿងថ្មី ប៉ុន្តែ កែវ នីសា មានចិត្ត ស្ទាក់ស្ទើរ ដោយសារ នាងត្រូវចេញ ទៅ សម្តែង នៅប្រទេស អូស្ត្រាលី ក្នុង ខែកញ្ញានេះ ។ កាលពី ដំណាច់ឆ្នាំ ២០១១ កែវ នីសា ត្រូវចេញ ទៅសម្តែងនៅ ប្រទេស កាណាដា ប៉ុន្តែត្រូវ អាក់ខាន ទៅវិញ ដោយសារមាន បញ្ហា មួយចំនួន ។ កែវ នីសា មានការ សោកស្តាយ ជាខ្លាំង នៅពេល ដែលអាក់ខាន បែបនេះ ពីព្រោះនាង មិនត្រឹមតែ ខាតបង់ ពេល វេលាមិនបាន ចេញទៅ សម្តែងទេ ថែមទាំងបាន បាត់បង់ តំណែង ជាតួឯកស្រី នៅក្នុងភាពយន្ត ខ្នាតធំមួយទៀត ផងដែរ ។

កែវ នីសា ជាតារាសម្តែង សិចស៊ី មួយរូប រាល់ពេលចូល រួមកម្មវិធីតន្ត្រី ឬ កម្មវិធីជួបជុំ មិត្តភក្តិសិល្បៈ ម្តងៗ នាងតែង ស្លៀកពាក់ សិចស៊ី បញ្ចោញដើមទ្រូង បង្អួតគេ គ្រប់គ្នា តែមួយ រយៈពេល ចុងក្រោយនេះ មិនឃើញនាង ទៅណា មកណា ជាមួយ មិត្តភក្តិទេ ។ តាម ប្រភពព័ត៌មាន ពីមិត្តភក្តិរបស់ នាងថា នាងហាក់ដូចជា មានទុក្ខក្រៀមក្រំ រហូតមានព័ត៌ មានថា នាងបាន បែកបាក់ ជាមួយ គូស្នេហ៍ ដែលជាមន្ត្រី ម្នាក់នោះហើយ ។

កែវ នីសា មិនបានបញ្ជាក់ អំពីរឿង នេះទេ នាងបាន និយាយ យ៉ាងខ្លីថា នាង មិនចង់ បង្ហាញមុខ នៅលើទំព័រ សារព័ត៌ មានទេ ។ មូលហេតុដែល កែវ នីសា មិនចង់លេចមុខ នៅលើទំព័រ សារព័ត៌មាន ត្រូវបានគេ ដឹងថា នាងខ្លាច ជួបរឿង អាស្រូវ កន្លង មកនាង ធ្លាប់ពើប ប្រទះរឿង អាស្រូវជាច្រើន រហូតបាន សំងំលាក់មុខ ជាយូរឆ្នាំ ទើបតែប៉ុន្មាន ឆ្នាំចុងក្រោយ នេះប៉ុណ្ណោះ នាងត្រឡប់ ចូលសិល្បៈវិញ ។

គួរបញ្ជាក់ ផងដែរថា កែវ នីសា កំពុងលេចមុខ នៅក្នុងរឿង ភាគរបស់ ស្ថានីយទូរទស្សន៍ បាយ័ន ដែលទស្សនិក ជននិយមគាំទ្រភាពយន្តខ្មែរ នៅតែសរសីរថា នាងសម្តែង បានល្អ ៕

What Next?

Recent Articles

6 Responses to "កែវ នីសា បង្អួតសម្រស់សិចស៊ី នៅអូស្ត្រាលី"

  1. លីតយោនីsreykhmerនៅអាគាំង says:

    អូនអាយុច្រិនហើយនៅតែស្អាត (វង្ស វុផាវណ្ណ) ប្រហែលជាពួកជនភៀសខ្លួនច្រួលជ្រើមមិនតិចទេ

  2. មនុស្សអាស្អីខាងលើនេះគ្មានរាសីសេរីមង្កល់ភ្លីត្រចះត្រចង់នឹងគេទេ!អាប់អួ៑រណាស់ក្នុងជីវិត្តវា!អញ្ចឹងបានជាវាលើកទុកដាក់ដល់គេអែងជាជនភាសខ្លួនអីណាអីនៃទៅវិញ-កាពិតវាចង់ភាសដែរតែថ្លាក់តេសគ្រប់ប្រទេស
    លីតយោនីsreykhmerនៅអាគាំង=ឈ្មោះនេះក្រាន់តែឃើញដុនដាបណាស់ជីវភាពមិនជាធូធាទេ-ហើយចង្រៃអស់ម៉ាជីវិត្ត_ស្ទើណាស់មិនដាក់អោយចំទៅឡិមឡើមៗៗៗស្អីសាធារណះទេតើ។

  3.    says:

    បើនាងបានអានសំដីខ្ញុំហើយ យកទៅគិតផងអ្វីៗជាក្រឡាអន្ទាក់របស់គេទេ លើនាងនោះ…!
    គេនឹងលួងនាងម្នាក់ម្តងៗ…។ ខ្ញុំសុំទោសជាខ្លាំងផង ដែលនិយាយដូច្នេះនោះ។
    តែគិតទៅ! ប្រទេសនេះជាប្រទេសយ៉ាប់!!! គិតអោយមែនទែន!

  4. លីតយោនីsreykhmerនៅអាគាំង says:

    ចុះអាខ្មោចធាងត្នោតហ្អែងពុលក្តួច ឬដើជាន់ប៉េ? អាខ្មោចលិតក្តិតមួ សុខហួរមិនបាន​

  5. លីតយោនីsreykhmerនៅអាគាំង says:

    សរសេរអក្សរខ្មែរមិនត្រូវផង

    យើងទៅអស់ហើយប្រទេសលោកខាងលិច

    ហើយយើងក៍មិនសម្ភាសដែរ

    វីសាយើងក៍ស្ថានទូតអស់ហ្នឹងមិនយកលុយដែរ

    ហើយឥវ៉ាន់របស់យើងក៍គយ និងប៉ូលីសនៅប្រទេសអស់ហ្នឹងមិនហ៊ានប៉ះដែរ

    ព្រោះយើងកាន់លិខិតឆ្លងដែនការទូត

    ម៉េចយល់នៅលោកជនភៀសខ្លួន