ភ្នំពេញ: ការបង្ហាញម៉ូតកំពុងតែក្លាយទៅជាជំនួញមួយ មានការរីកធំធាត់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក ម៉ែន និមលរតន៍ ដែលជានាយក គ្រប់គ្រងក្រុមហ៊ុនបង្ហាញម៉ូត Sun Super Model Cambodia និងជាអតីតអ្នកជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបុរស Model Look 2005។
ថ្ងៃទី 10 តុលា 2012
ដោយ: គ្រីទិច
CEN
លោក ម៉ែន និមលរតន៍ បាននិយាយថា យុវជននិងយុវតីកម្ពុជាកាន់តែមានចំណាប់អារម្មណ៍ជាងមុន។ ពេលដែលមានការបើកវគ្គបណ្តុះបណ្តាលម្តងៗគឺសង្កេតឃើញថា មានមនុស្សកាន់តែច្រើនជាងមុន មានការចាប់អារម្មណ៍ចង់ក្លាយជា អ្នកបង្ហាញម៉ូតនេះ។
លោកនិយាយថា ក្រុមហ៊ុនអ្នកបង្ហាញម៉ូត Sun Super Model Camboida តែមួយមានអ្នក បង្ហាញម៉ូតទាំងប្រុស និងស្រី រហូតដល់ជាង១០០នាក់ ដោយមានការកើនឡើងគួរឲ្យកត់សម្គាល់។
លោកនិយាយថា ពួកគេខ្លះជាអ្នកបង្ហាញម៉ូតជាប់កិច្ចសន្យា ហើយខ្លះទៀតជាអ្នកបង្ហាញម៉ូតរបៀបជា Freelance ដែលមិនជាប់កិច្ចសន្យាឡើយ ប៉ុន្តែផ្អែកទៅលើការងារដែលមានម្តងៗ។
បច្ចុប្បន្ននេះមានក្រុមហ៊ុនបង្ហាញម៉ូតរហូតដល់ជាង១០ហើយ ក្នុងនោះមានក្រុមហ៊ុនធំចំនួន៤ ដោយរាប់ទាំងក្រុមហ៊ុន Sun Super Model Cambodia ផង។
តារាបង្ហាញម៉ូតអាចរកចំណូលបានតាមរយ:ការដើរបង្ហាញម៉ូតនៅក្នុងពិធីណាមួយ ការថតស្ប៉តពាណិជ្ជកម្ម ការសម្តែងផ្សេងៗជាដើម។
ការបង្ហាញម៉ូតបានចាប់ផ្តើមនៅប្រទេសកម្ពុជាកាលពីរង្វង់១៥ទៅ១៦ឆ្នាំមុន៕ S

.jpg?1349827362)
.jpg?1349827362)
.jpg?1349827362)
