ភ្នំពេញ: លោក ហ៊ុន ម៉ានី អនុប្រធានសមាគមយុវជនកម្ពុជា និងជាជំនួយការផ្ទាល់ ព្រមទាំងជាកូនប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកវគ្គសិក្សាអ៊ិនធឺណិត ដោយឥតបង់ថ្លៃ ចំនួន១៦ ម៉ោង ដល់និស្សិតចំនួន ១.៥០០ នាក់។
ថ្ងៃទី 9 តុលា 2012
ដោយ: រតនា
CEN
ការប្រកាសផ្តល់វគ្គសិក្សាអ៊ិនធឺណិត ដោយឥតបង់ថ្លៃនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ នៅវិទ្យាស្ថានជាតិអប់រំ ខណៈពេលដែលលោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតឆ្នាំសិក្សា២០១២-២០១៣។
ជាមួយនិងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតឆ្នាំសិក្សា២០១២-២០១៣ នោះ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើឲ្យនិស្សិតទាំងអស់ខិតខំរៀនសូត្រ ដើម្បីជោគជ័យនៅក្នុងជីវិតរបស់ខ្លួនម្នាក់ៗ ពីព្រោះភាពជោគជ័យរបស់ជានិស្សិតទាំងអស់ គឺជាជោគជ័យរបស់ប្រទេសជាតិផងដែរ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា “ប្អូនៗទាំងអស់ ត្រូវតែខិតខំសិក្សា ត្រូវចេះស្រលាញ់ខ្លួនឯងហើយ តែខ្លួនយើងទេ ដែលអាចជួយប្រទេសជាតិរបស់យើងបាន គ្មានអ្នកណាស្រឡាញ់ខ្លួន ស្រឡាញ់ប្រទេសជាតិយើង ជាងខ្លួនយើងទេ”។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា “នៅពេលយើងឈានចូលសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ ប្អូនៗនិស្សិតទាំងអស់ អាចទៅរៀនប្រទេសណាក៏បានដែរ ប៉ុន្តែត្រូវស្ថិតក្នុងការប្រឡងប្រជែង ដោយស្មើភាព ហើយប្អូនៗ ក៏ដូចជាប្រជាពលរដ្ឋទូទៅអាចទៅធ្វើការ ឬរកស៊ី នៅប្រទេសណាក៏បានដែរ។ ដូច្នេះត្រូវតែខិតខំរៀនសូត្រ ឲ្យបានជោគជ័យ ដើម្បីជាទំពាំងស្នងប្ញស្សីសំរាប់បន្តវេនដឹកនាំប្រទេសជាតិ ទៅថ្ងៃមុខទៀត ឲ្យបានល្អ”។
ដោយភ្ជាប់ទៅលើការផ្តាំផ្ញើនោះដែរ លោក ហ៊ុន ម៉ានី ក៏បានលើកឡើងពីការលើកទ័ពចូលរបស់ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដោយលោកបានអះអាងថា ចាប់តាំងពីថៃលើកទ័ព ចូលទឹកដីកម្ពុជា កាលពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១២ ធ្វើឲ្យមានការប៉ះទង្គិចគ្នា ដោយអាវុធជាច្រើនលើកនោះ តើមានប្រទេសណាហ៊ានចេញមុខជួយកម្ពុជាទេ? សូម្បីតែបារាំង ដែលសន្យាថា ជួយផ្តល់ផែនទីមួយចំនួន ដល់ប្រទេសកម្ពុជា សំរាប់តតាំងជាមួយថៃនោះ ប៉ុន្តែនៅទីបញ្ចប់ អត់ហ៊ានផ្តល់ឲ្យ។ នេះសបញ្ជាក់ថា គ្មានអ្នកណាជួយប្រទេសយើង ជាងយើងជួយប្រទេសខ្លួនយើងទេ”។
លោកបានលើកឡើងថា “កាលពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ពួកខ្មែរក្រហមបានកាប់សំលាប់ប្រជាពលរដ្ឋអស់រាប់លាននាក់។ ប្រជាពលរដ្ឋគ្រាន់តែចង់បានសិទ្ធិរស់រានមានជីវិត កុំឲ្យធ្វើបាបពួកគាត់តែប៉ុណ្ណោះ តែពួកគេមិនអាចផ្តល់ឲ្យបាន។ នៅក្នុងរបប ៣ ឆ្នាំ ៨ ខែ២០ ថ្ងៃ ពួកគេ បានកាប់សំលាប់ប្រជាពលរដ្ឋ ស្លូតត្រង់ស្ទើគ្មានសល់ ប៉ុន្តែគ្មានប្រទេសណា ចេញមុខជួយកម្ពុជាទាល់តែសោះ។ រហូតមានយុវជនអង់អាចក្លាហានមួយចំនួន បានចាកចេញទៅប្រទេសវៀតណាម ហើយត្រឡប់ចូលមករំដោះប្រទេសជាតិ ឲ្យរួចផុត ពីរបបដ៏សាហាវ យង់ឃ្នងនោះ។ ដូច្នេះនិស្សិតទាំងអស់ ត្រូវតែជួយខ្លួនឯង ជួយប្រទេសជាតិខ្លួនឯង មិនអាចពឹងប្រទេសផ្សេង ឲ្យមកជួយប្រទេសយើងបានទេ”។
លោក ហ៊ុន ម៉ានី អះអាងថា ដោយសារតែការខិតខំកសាងប្រទេសជាតិរបស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន ចាប់ទាំងពីរំដោះប្រទេស នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នោះ នៅខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលមានថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាច្រើន លើពិភពលោក នឹងអញ្ជើញចូលរួម។
លោកបន្តថា ក្នុងនោះ ប្រធានាធិបតីនៃប្រទេសមហាអំណាចផ្សេងៗ ដូចជា លោក បារ៉ាក់ អូបាមា ប្រធានាធិបតីអាមេរិក ប្រធានាធិបតីឥណ្ឌា ប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីចិន ជាដើម នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ដោយមិនមានភ័យខ្លាចអំពីអសន្តិសុខអ្វីឡើយ ហើយនេះ ជាកិត្តិយសខ្លាំងណាស់សំរាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នៅទីបំផុតនៃពិធីសំណេះសំណាល ជាមួយនិស្សិតនោះដែរ លោក ហ៊ុន ម៉ានី បានប្រកាសផ្តល់វគ្គសិក្សា អ៊ិនធឺណិត ដោយឥតបង់ថ្លៃ ចំនួន ១៦ ម៉ោង ដល់និស្សិតចំនួន ១.៥០០ នាក់ ដែលបានចូលរួមនោះ ហើយក៏បានផ្តល់ប័ណ្ណសំរាប់សិក្សានោះផងដែរ៕

.jpg?1349780405)
.jpg?1349780405)
ប្អូននីបងសូមគាំទ្រសកម្មភាពប្អូនមួយរយះពេលនេះដែលបានចេញមុខយ៉ាងខ្លាំងហើយធ្វើរឿងល្អជាច្រើនជាប្រយោជន៍ដល់រាស្រ្ត ប៉ុន្តែបងសូមឲ្យប្អូនជួយមើលរាស្រ្តខ្មែរក្នុងក្រុងផងព្រោះត្រូវពួកអាជនពាលរួមគ្នាឃុបឃិតគ្នាប្លន់យកដីធ្លីគាត់អស់ហើយពួកវាជំនាញធ្វើរបាយការណ៍បោកប្រាស់ប៉ាប្អូនណាស់។ រាស្រ្តក្រុងរាស្រ្តខេត្តគឺសុទ្ធតែជារាស្រ្តខ្មែរទាំងអស់ហ្នឹងចុះហេតុអ្វីដីព្រៃទើបរុករានកាន់កាប់តែ១ខែប្អូនចែកឲ្យបានរីឯដីក្រុងរាស្រ្តកាន់កាប់រាប់សិបឆ្នាំបែរជាគ្មានគោលការណ៍វាស់វែងធ្វើបណ្ណឲ្យអីអញ្ចឹង បើទុកយូតិចទៀតការរំលោភក្រោមពាក្យថាអភិវឌ្ឍន៍នោះធ្វើឲ្យរាស្រ្តខ្មែរក្នុងក្រុងបាត់បង់ដីអស់និងខ្លោចផ្សាជាបន្តបន្ទាប់ទៀតហើយ ប្អូនឃើញទេទំនួញនិងការឈឺចាប់រាល់ថ្ងៃ។ បងសូមជូនយោបល់ថាប្អូនគួរធ្វើឲ្យមានតម្លាភាពទូទាំងប្រទេសទើបវាយុត្តិធម៌ ហើយកិច្ចការរបស់ប្អូនត្រូវចារឹកជាប្រវត្តិសាស្រ្តជាជនទី១ដែលពុះពារជំរុញដឹកនាំផ្ទាល់នូវការទទួលស្គាល់ដីរបស់រាស្រ្តដោយភាពសច្ចះធម៌។
ក្រសួងអប់រំមួយឆ្នាំៗមិនដឹងយកលុយធ្វើអ្វីខ្លះ ប្រហែលទុកលុយពង្រឹងបក្សហើយមើលទៅ បានជាទុក អោយកូនសម្តេចជួយដល់ការបង្រៀន សូមអបអរដល់និសិត្យ 1500នាក់ ដែលបាន រៀនដោយអត់គិតថ្លៃចំនួន 16 ម៉ោង។ តែកុំភ្លេចមួយឆ្នាំៗមាននិសិត្យប្រហែលជាង 50000 នាក់ចេញ ពីសាលាហើយអត់ការងារធ្វើ សូមលោកទីប្រឹក្សាផ្ទាល់ ហ៊ុន ម៉ានី ជួលពន្យល់លោកម្ចាស់ឪអោយយល់ ពីបញ្ហានេះផង។ ជ័យោត្រកូលលួចជាតិ ៗៗៗៗៗៗៗៗៗៗ
ឲ្យតែនិយាយគឺប្រៀបធៀបទៅនឹងរបបអាពត
ជាង៣០ឆ្នាំហើយ យករបបអាពត មកធ្វើជានុយស្ទួច តាំងពីមនុស្សចាស់ រហូតដល់ក្មេងៗជំនាន់ក្រោយទៀត ???
គិតមើលទៅក្មេងជំនាន់ក្រោយ ប្រហែជាគេស្រួលពង្វក់បានណាស់
shit
ចុះទឹកក្រពើឡើងលើខ្លា គួរអោយអាសូរពលរដ្ឋខ្មែរដ៏អភ័ព្វយើងណាស់
មិនដែលមានមេដឹកនាំណាល្អសោះមកទល់ថ្ងៃនេះ
ប្អូនម៉ានី បងសូមគាំទ្រនូវគំនិតរបស់ប្អូន ប៉ុន្តែសូមប្អូនជួយកែលំអការអប់រំនៅកម្ពុជាផង។ ការអប់រំថ្នាក់ឧត្តមនិងក្រោយឧត្តមបច្ចុប្បន្ននេះ មិនមានគុណភាពល្អទេព្រោះ
១). និស្សិតមួយចំនួនធំពុំសូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រទេ
២). ខ្វះធនធានសាស្រ្តចារ្យថ្នាក់ឧត្តមសិក្សា សាស្រ្តាចារ្យគ្មានសមត្ថភាព
៣). កម្មវិធីសិក្សារបស់សាកលវិទ្យាល័យឯកជនមួយចំនួនមិនច្បាស់លាស់ មិនស៊ីជម្រៅ
៤). សាកលវិទ្យាល័យគិតតែពីរកចំណូលឲ្យបានច្រេីន ពុំសូវគិតគូពីចំណេះរបស់និស្សិតទេ
៥). កូនអ្នកក្រគ្មានលុយបង់ថ្លៃសាលា គ្មានចំណេះដឹង អនាគតនៅតែក្រដ៏ដែល
៦).និស្សិតរៀនចប់ គ្មានសមត្ថភាព គ្មានការងារល្អធ្វេីនៅតែក្រដ៏ដែល
៧). ក្រសួងអប់រំ និង ACC មិនយកចិត្តទុកដាក់ពង្រឹងគុណភាពសិក្សាទេ ដែលជាហេតុរុញយុជនខ្មែរឲ្យ ធ្លាក់នៅក្នុងរណ្តៅនរកអវិចី
៨).សាកលវិទ្យាល័យឯកជន យកចិត្តនិស្សិត លួងនិស្សិតឲ្យបង់ប្រាក់ គេនឹងតបស្នងទៅនិស្សិតវិញការ ផ្តល់ពិន្ទុជាប់ និងបញ្ចប់ term របស់ពួកគេ។
ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?
សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។
បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?
តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង? គឺវាតៗគ្នាអីចឹង ? សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?
ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។
ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????
សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ??? មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ???
មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ???
សូមឆ្លើយសំនួរទាំងនេះផង អរគុណ!
អាវ៉ា ឡើងតាមជើងខោ
ពួកអាផ្កាប់មុខថោកទាបលួចឈ្មោះអញទៅប្រើ ។
ពួកអាក្មេងជំនាន់នេះស្រួលគេពង្វក់ ស្រួលគេដឹកណាស់
ក្មេងជំនាន់នេះមិនបានគិតអីច្រើនទេ
នេះជាយុទ្ឌសាស្រ្តថ្មីរបស់បក្សប្រជាជនក្នុងការដឹកនាំ
ចប់ហើយកូនខ្មែរ
ចប់ហើយក្មេងជំនាន់នេះ
សូមជូនចំម្លើយអាមនុស្សព្រៃទាំងអស់ដែលបានសួរ សំណួរដែលមិនបានប្រើខួរក្បាលមកខ្ញុំ !
អាញ់ជេរពួកហែងមកពីពួកហែងនិយាយមកគ្មានខួរក្បាលមែន ឡប់សតិ ហើយឆ្កួតចូលទៀត!
សូមបញ្ចប់ត្រឹមហ្នឹងសិនៗ