លោក ហ៊ុន សែន៖ អង្គការ​សិទ្ធិ​មនុស្ស​នឹង​អស់​ការងារ​ធ្វើ​បើ​គេ​រាយការណ៍​ល្អ​ពី​កម្ពុជា

ការ​ឆ្លើយ​ឆ្លង​ពាក្យ​សម្ដី​រវាង​មន្ត្រី​រដ្ឋាភិបាល តប​ទៅ​នឹង​របាយការណ៍​របស់​សង្គម​ស៊ីវិល​នានា រួម​ទាំង​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​មិន​ទាន់​រលត់​នៅ​ឡើយ។

ដោយ វណ្ណ វិចារ
2012-10-09
​វិទ្យុ​អាស៊ីសេរី

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ RFA/Sok Serey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៧ តុលា បាន​ប្រកាស​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែង​តែ​លើក​ឡើង​ពី​ស្ថានភាព​មិន​ល្អ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា បើ​របាយការណ៍​បង្ហាញ​ថា​កម្ពុជា​ល្អ​ខាង​ផ្នែក​គោរព​សិទ្ធិ​មនុស្ស​នោះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស នឹង​អស់​ការងារ​ធ្វើ ហើយ​នឹង​ត្រូវ​បរទេស​ផ្តាច់​ជំនួយ ផ្តាច់​ប្រាក់​ខែ​មិន​ខាន។ លោក​បន្ត​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ត្រូវ​តែ​រាយការណ៍​អាក្រក់​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​បាន​លុយ​មក​បន្ត​ជីវិត​ការងារ​របស់​ខ្លួន​ជា​បន្ត​ទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ក៏​ធ្លាប់​និយាយ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​កាន់​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ៖ «នៅ​ឆ្នាំ​២០០៥ នៅ​ពេល​ជួប​ប្រជុំ​រវាង​អាស៊ាន និង​អង្គការ​សហប្រជាជាតិ​នៅ​ញីវយ៉ក (New York) ខ្ញុំ​បាន​ប្រាប់ កូហ្វីអាណាន់ (Cofi annan) ខ្ញុំ​ប្រាប់​គាត់​ថា ឯកឧត្តម​ខ្ញុំ​គ្មាន​សង្ឃឹម​ថា​កម្ពុជា​នឹង​មាន​របាយការណ៍​ល្អ​ស្ដីពី​សិទ្ធិ​មនុស្ស​នោះ​ទេ បើ​គេ​រាយការណ៍​ល្អ​ពី​យើង គេ​នឹង​អស់​ការងារ​ធ្វើ។ សូម្បី​តែ​យើង​មក​ចែក​ដី​ឲ្យ​ពលរដ្ឋ​ហ្នឹង ក៏​ប្រហែល​ជា​គេ​ចោទ​ថា យើង​ជា​អ្នក​បំពាន​សិទ្ធិ​មនុស្ស​ទៀត​នោះ»

ស្រដៀង​គ្នា​នេះ​ដែរ អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី កាល​ពី​សប្ដាហ៍​មុន បាន​ថ្លែង​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល សុទ្ធ​សឹង​តែ​បម្រើ​ឲ្យ​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង។ លោក កែវ រ៉េមី បាន​បូក​សរុប​ទាំង​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប្រែដ អាដាម (Brad Adams) ថា​ជា​អ្នក​ដែល​មាន​ភារកិច្ច តួនាទី​ប្រឆាំង និង​រិះគន់​រដ្ឋាភិបាល។

ប៉ុន្តែ អង្គការ​ជាតិ និង​អន្តរជាតិ សុទ្ធ​តែ​បាន​អះអាង​ថា ខ្លួន​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព ហើយ​ចំពោះ​របាយការណ៍​របស់​ពួក​គេ​វិញ ពួក​គេ​សុទ្ធ​តែ​បាន​បញ្ជាក់​ច្បាស់​ពី​ទឡ្ហីករណ៍​របស់​ខ្លួន​យ៉ាង​ច្បាស់​លាស់។

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ថ្លែង​របស់​មន្ត្រី​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី ដែល​ថា សង្គម​ស៊ីវិល​សរសេរ​របាយការណ៍​អាក្រក់​ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ​បន្ត​និរន្តរភាព​ការងារ​នោះ ជា​ប្រការ​ខុស​ឆ្គង។ ដោយ​សារ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស មិន​ចេះ​អស់​ការ​ធ្វើ​ឡើយ ព្រោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​លើ​សកលលោក តែង​កើត​មាន​ឡើង​មិន​ចេះ​ចប់​នោះ​ទេ កាល​ណា​ពិភពលោក​នៅ​មាន​ជីវិត​មនុស្ស​នៅ​លើ​ផែនដី ការ​រំលោភ​សិទ្ធិ​នៅ​តែ​មាន ហើយ​ការងារ​របស់​ពួក​គេ ក៏​មាន​ទៅ​តាម​នោះ​ដែរ។ សង្គម​ស៊ីវិល​បន្ត​ថា មន្ត្រី​កម្ពុជា ព្យាយាម​ច្រាន​ចោល​ការ​រិះគន់​របស់​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ ប្រទេស​ដែល​ជឿន​លឿន​ខាង​លទ្ធិប្រជាធិបតេយ្យ ពួក​គេ​ស្វាគមន៍​រាល់​ការ​រិះគន់​ទាំង​ឡាយ​ពី​គ្រប់​មជ្ឈដ្ឋាន។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ធន សារ៉ាយ នៅ​ថ្ងៃ​ទី៨ តុលា មាន​ប្រសាសន៍​ថា អាដហុក ចេញ​របាយការណ៍​មិន​ល្អ​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ផ្នែក​មួយ​ចំនួន ដូច​ជា​សិទ្ធិ​លំនៅឋាន និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​បន្ត​ថា ការ​ធ្វើ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ផ្អែក​លើ​ភស្តុតាង និង​បញ្ហា​ជាក់​ស្ដែង​របស់​ពលរដ្ឋ។

លោក ធន សារ៉ាយ បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​នូវ​ការ​តិះ​តៀន​ទាំង​ឡាយ ដើម្បី​កែ​លំអ​សង្គម៖ «ចំណុច​ណា​ខ្វះ​ខាត យើង​សុំ​ផ្តល់​មតិ​ត​ទៅ​ទៀត ដើម្បី​កែ​លំអ​កាន់​តែ​ល្អ ឲ្យ​កាន់​តែ​ប្រសើរ សូម​កុំ​គិត​ថា ការ​តិះ​តៀន​ជា​គំនិត​ទុទ្ទិដ្ឋិនិយម ឬ​បង្អាប់​ឲ្យ​សោះ។ ការ​ផ្តល់​មតិ​របស់​សង្គម​ស៊ីវិល ជា​ការ​ស្ថាបនា ហើយ​រដ្ឋាភិបាល​ក្រោយៗ​ទៀត ក៏​នឹង​ត្រូវ​រង​នូវ​ការ​រិះគន់​ដូច​គ្នា ព្រោះ​ថា រឿង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ហ្នឹង មិន​មែន​ចប់​ត្រឹម​ហ្នឹង​ទេ»

របាយការណ៍​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មិន​បាន​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​រដ្ឋាភិបាល​កម្ពុជា ក្នុង​សេរីភាព​ជំនឿ​សាសនា​នោះ​ទេ បាន​ន័យ​ថា សាសនិក​នៅ​កម្ពុជា រស់នៅ​ជាមួយ​គ្នា​ដោយ​សុខសាន្ត។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា របាយការណ៍​របស់​ពួក​គេ មិន​មែន​ចាំ​តែ​សរសេរ​ពី​រឿងរ៉ាវ​អាក្រក់​របស់​រដ្ឋាភិបាល​ឡើយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​ចេញ​របាយការណ៍​ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា​បច្ចុប្បន្ន​មាន​តុលាការ​មិន​ឯករាជ្យ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​ស្អេកស្កះ​គ្រប់​ទី​កន្លែង​មិន​ទាន់​ដោះស្រាយ ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​មាន​ជាច្រើន​ករណី ដូច​នេះ មិន​អាច​មាន​របាយការណ៍​ល្អ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើយ។

លោក យឹម សុវណ្ណ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ទទួល​យក​រាល់​ការ​រិះគន់​ទាំង​ឡាយ​មក​កែប្រែ ទើប​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៖ «មក​ទល់​ពេល​នេះ​ហើយ យើង​គួរ​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​ជាតិ​របស់​យើង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ មាន​ការ​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស អង្គការ​សហប្រជាជាតិ ដើម្បី​ដឹកនាំ​ប្រទេស​យើង​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ជៀសវាង​ការ​រំលោភ​សិទ្ធិ​មនុស្ស»

ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ស្ដីពី​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១១ បាន​លើក​ឡើង​ថា កម្ពុជា មាន​ប្រព័ន្ធ​យុត្តិធម៌​ទន់​ខ្សោយ ពេល​ខ្លះ​តុលាការ​កាត់​ក្តី​មិន​ត្រឹមត្រូវ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ពុក​រលួយ។ របាយការណ៍​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ក៏​អនុវត្ត​តួនាទី​របស់​ខ្លួន​មិន​ត្រឹមត្រូវ​នោះ​ដែរ ដោយ​ពេល​ខ្លះ ពួក​គេ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​តាម​ទំនើង​ចិត្ត​ដោយ​សារ​អាង​អំណាច។

ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្វើ​ការងារ​មួយ​ចំនួន​រួច​ទៅ​ហើយ ដូច​ជា​ការ​ចាប់​ខ្លួន​មន្ត្រី​ដែល​ពុក​រលួយ រាប់​ទាំង​តុលាការ មន្ត្រី​មាន​ឋានៈ​ខ្ពស់​ក្នុង​ជួរ​ប៉ូលិស មន្ត្រី​នៅ​ខុទ្ទកាល័យ​របស់​លោក ជា ស៊ីម ជាដើម។

ក្រុម​សង្គម​ស៊ីវិល និង​អ្នក​វិភាគ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​ប្រកាស​ជា​ផ្លូវ​ការ ដើម្បី​ទទួល​យក​ការ​រិះគន់​របស់​ស្ថាប័ន​ណា​មួយ​ទេ ហើយ​មិន​មែន​តែ​សង្គម​ស៊ីវិល​ទេ សូម្បី​តែ​ស្ថាប័ន​សារព័ត៌មាន ដូច​ជា​វិទ្យុ​អាស៊ីសេរី (RFA) និង វីអូអេ (VOA) ក៏​លោក ហ៊ុន សែន ធ្លាប់​ខឹង​សម្បារ​ថា​វិទ្យុ​ទាំង​ពីរ​នេះ មិន​ផ្សាយ​ព័ត៌មាន​ល្អ​ពី​រដ្ឋាភិបាល​ដែរ។

អ្នក​វិភាគ​យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​តែ​មាន​អាកប្បកិរិយា​ចាស់​ទុំ​ផ្នែក​នយោបាយ ដូច​ជា​ការ​ទទួល​យក​នូវ​រាល់​ការ​រិះគន់​របស់​សង្គម​ស៊ីវិល​នានា ជាពិសេស ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង​ផ្នែក​នយោបាយ និង​ការ​អភិវឌ្ឍ ហើយ​រដ្ឋាភិបាល មិន​គួរ​ណា​ប្រតិកម្ម​ទៅ​កាន់​តំណាង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នោះ​ឡើយ រួម​ទាំង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ ព្រោះ​ថា វា​មិន​មាន​ផល​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​ចំពោះ​ពលរដ្ឋ។

អ្នក​វិភាគ​បន្ត​ថា ដើម្បី​បាន​ពិន្ទុ​ល្អ​លើ​របាយការណ៍​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​មួយ​ចំនួន​ទៀត ដូច​ជា ការ​ពង្រឹង​គោរព​សិទ្ធិ​មនុស្ស ដែល​នៅ​តែ​ទន់​ខ្សោយ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​កំពុង​តែ​ធូរ​រលុង និង​បក្ខពួក​និយម ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​កម្រិត​ទាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

53 Responses to "លោក ហ៊ុន សែន៖ អង្គការ​សិទ្ធិ​មនុស្ស​នឹង​អស់​ការងារ​ធ្វើ​បើ​គេ​រាយការណ៍​ល្អ​ពី​កម្ពុជា"

  1. JML says:

    មានជនអគតិម្នាក់ធ្វើការនៅសមាគមនធាងត្នោតមួយ វានោះគឺអាធាងត្នោតនោះហើយ!
    នៅមានអាអត់ឈ្មោះសំម្លាញ់ខ្ញុំទៀត វាធ្វើការនៅអង្គការសង្គមស៊ីវិលមួយដែរ!
    ពួកមនុស្សល្ងង់ខ្លាចដាច់បាយអត់ការងារធ្វើ វាចេះតែពីស្រែកឲ្យតែបានៗទៅព្រោះសម រង្ស៊ី និងកឹម
    សុខាចូលចិត្តមនុស្សណាដែរចេះភូតភរ បោកប្រាស់រាស្ត្រខ្មែរ ណាស់!
    សូមពួកអាផ្កាប់មុខអស់សាច់ឯងភ្ញាក់ឡើងទៅ!

  2. អ្នកលេង says:

    ត្រិមត្រូវសួរថាតើរដ្ឋាភិបាលមានដែលមានឆន្ទះទទួលស្គាល់នូវភាពអវិជ្ជមាន និង​​

    ទទួលយកនូវមតិរិះគន់ចំពោះកំហុសខុសឆ្គងរបស់ខ្លួនទេរហូតមកដល់សព្វថ្ងៃនេះ ។

  3. cheath says:

    JML និយាយត្រូវ អាមួយឈ្មោះអាធាងត្នោតនិង វាធ្លាប់គំរាមអាករខ្ញុំនិងធាងត្នោត
    ម្តងជាពីរដងហើយ ! វាធ្វើការនៅទីនោះ ជិតរកមុខឃើញហើយ រឿងវាសរសេរគំរាមអារករខ្ញុំ
    ខ្ញុំថតទុកទាំងអស់ហ្នឹង

  4. Kdor Thom says:

    អា JML វាំខំស្រែកគាំទ្ររបបដឹកនាំផ្តាច់ការអាម្សៀរ ហ៊ុន សែន។ តាមពិតទៅអា JML មួយនេះវាកំពុងអត់មានការងារធ្វើ ប្រពន្ឋកូនវាទៅសីុឈ្នួលនៅថៃ និងម៉ាឡេសីុបាត់អស់ទៅហើយ រាល់ថ្ងៃវាមានតែម៉ូតូកញ្ជាស់មួយគ្រាន់រត់ឌុបភ្ញៀវយកលុយទិញអង្គរបាន១ពេល ហូប១ពេលតែប៉ុណ្ណោះ ដល់ពេលដាច់ខែ រកលុយបង់ថ្លៃផ្ទះគេមិនបានទៀត។ ប៉ុណ្ណឹងហ្ហើយ វាថាមានមុខរបរ មានហូបគ្រប់គ្រាន់ ក្រោមការដឹកនាំផ្តាច់ការរបស់អាម្សៀខាងលើ។ អីចឹងមើលទៅ អាណាគាំទ្រផ្កាប់មុខជាងអាណា។ មួយវិញទៀត បើនិយាយពីអាក្តរធំខ្ញុំវិញ ទាំងគ្រសារនិងប្រពន្ឋកូន មកពីកម្ពុចាំក្រោមបាតដៃទរទេ មកតាំងទីលំនៅក្នុងក្រុងភ្នំពេញកាលពីឆ្នាំ​១៩៩៣ តែខ្ញុំមានផ្ទះជួល មានមុខរបរស្របច្បាប់ រកសីុមានបានតាមកំលាំងញើសឈាម មិនគាំទ្រអាម្សៀរខាងលើទេ ព្រោះ យើងស្គាល់ច្បាស់ចរិកអាម្សៀរនេះ។ នោះប្រសិនបើខ្ញុំគាំទ្រផ្កាប់មុខ មិនចេះប្រើខួរក្បាលវិភាគ ដូចអា JML នោះប្រាកដជាអត់បាយហូបហើយ ព្រមទាំងព្រាត់ប្រាស់ប្រពន្ឋកូនដូចអា JML។

  5. Kdor Thom says:

    ចេញមុខទៀតហើយ អាCheat អាមួយនេះក៍ល្ងង់ភ្លើដូច អាJML អាអ្នកស្រែ និងអាប៉ុន្មានក្បាលទៀត។ ស្តាប់ប្រវត្តិអា Cheat៖

    អាCheat៖ កើតនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ១៩៨៤ នៅសុ្រកបានឡុង ខេត្តរតនៈគីរី ពេលវាអាយុបាន៤ឆ្នាំ វាមករស់នៅជាមួយឳពុកធំវាលក់និងទិញគ្រឿងអេដចាយ នៅផ្សារបានឡុង (ឳពុកធំវាមកពីខេត្តកាន់ធើ អតិតខេត្តត្រាវកម្ពុជាក្រោម) ឳពុកធំវាបាននិយាយប្រាប់វាថា ហ្អែងត្រូវតែរៀនអក្សរសាស្រ្តខែ្មរឲ្យបានជ្រៅជ្រះ ដើម្បីធ្វើ លោកធំនៅស្រុកខែ្មរ។ បច្ចុប្បន្នវាធ្វើការនៅទីស្តីការគណៈរដ្ឋមន្រ្តី ការិយាល័យពត៌មានប្រត្តិកម្មរហ័ស។ ដូច្នេះវាពូកែខាងវិភាគភ្លីភ្លឺ ព្រោះវាគ្មានមូលដ្ឋានគតិយុតិ សម្រាប់ធ្វើការវិភាគ គឺចេះតែថាតាមគេ (ឡាគេធឺ ប៉ុណ្ណោះ)។ អាមួយនេះ ចំជាយូនសុទ្ឋ!

  6. . says:

    មាតាអាJML, សូមកុំប្រកាន់នឹងអាកូនអត់គ្រប់ខែរបស់ខ្ញុំ

  7. អា-cheathម៉ោៗទាំងពីរអ្នកហ្អែងម៉ោកៀវត្នោតសគួរទុកហើយចាំហ្អែងនឹងពាងស្ករផង
    ហ្អែងម៉ោតាមផ្ល្វវជាតិលេខ១ទៅឃើញអញហើយ!អញចាំហ្នឹង!

  8. JML says:

    អាធាងត្នោតខំទៅហែង! ប្រយ័ត្នគេដក់ក្បាលត្រឡោកមកខោកម៉ាកាញរវើយ!
    ចង់អាញ់ទៅរកហែងផង ?? ខ្ពើមណាស់! ខ្លាចប្រឡាក់ស្បែកជើងអាញ់ណាស់វើយ! តែបើចង់ឲ្យគេ
    អាករហែងបាន ! ប្រាប់ឲ្យច្បាស់មក!អាញ់ជូនតាមសំណើរ! តែម៉ាភ្លែតទេ!

  9. JatiKhmer says:

    A Cheat, Long time never saw u, I suppose u may die or go back to ur country (A Yuon)

  10. ការពិតគួតែអរគុណគេទៅ បើគេនិយាយល្អបាននយ៏ថាធើត្រូវគេក៍លែងឲ្យជំនួយដែរ គេឲ្យដោយគេលួងចិត្តយើងឲ្យកែប្រែធ្វើត្រូវទៅ តែប៉ុណ្ណោះ គេមិនឲ្យជំនួយសំរាប់យើងធើផ្តេសផ្តាស់
    ទេ…!

  11. JatiKhmer says:

    A JML and A Cheat are Yuon Puppet (Treason)

  12. អាជាតិ​ អាឆ្កែឆ្កួតហែងចេះខ្លាចងាប់ដែរ? ហែងខ្លាចងាប់ចោលម៉ែហែងមែនទេ

  13. ចៅចេកអាំង says:

    អាcheath និងអាJML និយាយត្រូវព្រោះធ្លាប់អាករប្រជាជននឹងធាងត្នោតសម័យប៉ុលពតនិង វាធ្លាប់គំរាមអាករខ្ញុំនិងធាងត្នោត
    ម្តងជាពីរដងហើយ ! វាធ្វើការនៅទីនោះ ជិតរកមុខឃើញហើយ រឿងវាសរសេរគំរាមអារករខ្ញុំ
    ខ្ញុំថតទុកទាំងអស់ហ្នឹង

  14. cheath says:

    យ៉ាប់ណាស់ពួកអា daft បក្សប្រឆាំង !

  15. អង្កការសិទ្ទិមនុស្ស ហ៊ានថាតែប្រទេស កម្ពុជាទេ ដែលរុំលោភ សិទិ្ធមនុស្ស ប្រទេសកម្ពុជា មិនមែន រុំលោភ សិទ្ធិមនុស្ស ដូចដែលអង្កការ សិទ្ធិមនុស្ស បានរាយការណ៏ នោះ ទេ អស់លោក ត្រូវគឹត បើរដ្ឋាភិបាលដឹកនាំមិនបានល្អ តើប្រទេសប្រជាជនមានសេរីភាពដូចសព្វថ្ងៃទេ អស់លោកអាចសរសេដូច្នេះបានទេ ។ អស់លោកលុះត្រាតែ រដ្ឋាភិបាលទុកអោយអស់លោកធ្វើទង្វើគ្រប់បែបយ៉ាង មិនថាអាក្រក់រឺល្អ ទើបអស់លោក ថា សិទ្ធិមនុស្ស នៅកម្ពុជាល្អ ។ តែ ប្រទេសកម្ពុជាមានច្បាប់ មិនអាចអោយ ប្រទេសធ្លាក់ក្នុង ភាពទាល់ច្រកដោយសារ ជនមួយក្តាប់តូចទេ ។ លោកដឹងទេ ប្រទេសកំពុង អភិវត្តន៏ គឺតែងតែមានបញ្ហាតិច្ចតួចហើយរៀងដីធ្លី ។ អស់លោក សូមក្រលេកមើល ថៃបាញ់សំលាប់ប្រជាជនខ្មែ ដូចសត្វ នឹង បាញ់សំលប់គ្នាឯង នៅភាគខាងត្បូង តែថៃមិនដែលថាខ្លួនរុំលោភសីទ្ធមនុស្សទេ។ អាមេរិកកាំង ដើវាយប្រទេសគេ គាំទ្រប្រទេសនេះ អោយវាយប្រទេសនោះ ផ្លោងសំលាប់ប្រជាជន ស្លូតត្រង់ យកលាះនេះយកលាះនោះ ដើម្បី វាយប្រហាប្រទេសទេ ធ្វើជាប្រយោជប្រទេសខ្លួន តើអស់លោក ថារុំលោភ សិទ្ធិមនុស្សទេ? មិនរុំលោភសិទ្ធិមនុស្ស ទេ ព្រោះអាមេរិក ជាប្រទេសមហាអំណាច ជាប្រទេសអ្នកមាន ដូច្នេះគ្នានអ្នកណាថាខុសទេ។ អ្នកដើអំពាវនាវ អោយ អន្តរៈជាតិ ផ្តាច់ជំនួយ មកប្រទេសកម្ពុជា ដាក់គុំនាបមកលើប្រទេស ខ្មែរ អស់លោក អបអរសាទរ ថាត្រឹមត្រូវ ហើយស្នេហាជាតិទៀត ដោយអស់លោក ទាំងដឹងថា ពេលអន្តរៈជាតិ ឈប់ផ្តល់ជំនួយ និង ដាក់គាំនាបលើរដ្ឋាភិបាល គឺមិនមែន ស្លាប់រដ្ឋាភិបាល គឺស្លាប់ប្រជាជន ។អ្នកដែលស្នេហាជាតិពិតប្រាកដ មិនធ្វើដូច្នេះទេ ដូចគេថា សុខចិត្ត ឈឺចាប់ អោយអូនទៅប្រុសផ្សេងក៏បានដែរអោយតែអូន សុខសប្បាយ ដូច្នេះ បើយើងពិតជាស្នេហាជាតិប្រកដមិនប្រលាញ់អំណាច សូមកុំដើចាក់រុក ទាំងក្នងនិង ក្រៅប្រទេស ។ តែ ក្នុង ករណី ដក បង្គោល ព្រុំដែន ប្រជាជននៅតែ សង្សាយ ថា ហ៊ុន សែន និង សម រស្ស៊ី ត្រូវគ្នា ធ្វើសាកល្បងស្ទាប់ស្ទង់វៀតណាម ។

  16. បើនិយាយថាយ៉ាប់មានក្រុម បក្សពួកហែងទេអាជាតិឆ្កែឆ្កួត
    ក្បាលហែងនេះអស់ចេះភ្ញាក់កំណើតហើយ
    អាមោក

  17. ខ្ញុំជាខ្មែរ says:

    រដ្ឋាភិបាល អោយតែអ្នកណាមានមតិផ្ទុយពីខ្លូនតែងតែនិយាយថាពួកគេជាអ្នកនៅបក្សប្រឆាំង
    ហើយមិនដែលទទូលស្គាល់នៅកំហុតរបស់ខ្លូនឯងនោះទេ ពិតជាចោលម្សៀតណាស់

  18. កែវ អើយ says:

    ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?

    សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
    មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​ សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

    មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ​???

    សូមឆ្លើយសំនួរទាំងនេះផង អរគុណ!

  19. Kdor Thom says:

    អា JML, អា Cheat, អាអ្នកស្រែ អាឡប់ធ្វើការ NGOs ជាង ១៤​ឆ្នាំខាងលើ៖ គឺជាពួកហៃអេ វប្បធម៌ហៃអើដែលមនុស្សមួយក្រុមគេតែងតែកៀរគរគ្នាគាំទ្រលើសម្ដីមេដឹកនាំប្រទេស ឬតំបន់ណាមួយនោះ បានបង្ហាញថា មេដឹកនាំនោះបានប្រើប្រាស់អំណាចរបស់ខ្លួនដល់កំពូលហើយ។
    ការប្រើប្រាស់អំណាច ឬសមត្ថកិច្ចគ្រប់យ៉ាងបែបនេះ បានធ្វើឲ្យក្រុមមនុស្សនៅជុំវិញខ្លួនមិនហ៊ានពិភាក្សាផ្លាស់ប្ដូរយោបល់ ឬជំទាស់នោះទេ ផ្ទុយទៅវិញមានតែការភ័យខ្លាច ហើយមានតែវិធីម្យ៉ាងគត់ គឺគាំទ្រគំនិតរបស់មេធំ បើទោះបីជាការគាំទ្រនោះខុសក៏ដោយត្រូវក៏ដោយ។

  20. LY Seanteur says:

    យ៉ាប់មែនហើយសម្តេច ហ៊ុន សែន​ របស់ខ្ញុំ ខ្លួនឯងធ្លាប់ខូច រៀបចំឈុតឆាក បែបស្វាស៊ីបាយ លាភមាត់ពពែ។ ឥឡូវចោទគេថា ខូចដូចខ្លួនដែរ។

    ពួកអង្គការសង្គមស៊ីវិល គេមា​នភស្តុតាងគ្រប់គ្រាន់តើ។ អ្នកបឹងកក់ស្រែកយំរាល់តែថ្ងៃនឹងយ៉ាងម៉េចដែរ ពួកគេមិនមែនជាមនុស្សទេរឺ?

    សម្តេច​ ចូលចិត្តតែលេងប៉ាហ៊ីមិនស៊ីលុយអញ្ចឹង។ តើអោយវិនិយោគគិនទុកចិត្តស្រុកខ្មែរដូចម្តេចបាន?

  21. អាសុំមិនបញ្ចេញឈ្មោះគឺអា cheat នឹងអាJML នឹងឯង ព្រោះពួកវាជាយួននៅស្រុកខ្មែរ ដូឆ្នេះហើយបានជាវាកាន់ជើងអាគណបក្សខូចក្បត់ជាតិលក់ដីអោយសាសន៏វា។

  22. ខ្ញុំសូមគាំទ្រមតិរបស់ LY Seanteur ។

  23. អា-JML=អាហ្អែងក៍ដែរ! ប្រាប់ម៉ាកឡាននឹងផ្លាកលេខហើយព័រណ៍មកអញៗប្រាប់កន្លែងជួបចិត្តជាកូនម្តាយមួយទល់១បើមិនប្រាប់ហ្អែងឆ្កែសុត?

  24. Children says:

    If you has done well from your work the NGOs or INGOs will stated you are good, but how do they said good about you if your activities do not good Samdach?

  25. Koma says:

    You should thanks when someone tell you a bad story cos they love you so that you can make change. It is different from the one that always say yes yes… then it will be too late if something happened, and you will be the victim!

  26. អ្នកស្រែ says:

    សម្តេចនិយាយត្រូវណាស់ ។ពួកNGOត្បាញអាយហ្នឹង បើហ៊ាននិយាយការពិតសរសើររដ្ឋាភិបាលពួកគេនឹងអស់ការងារធ្វើ
    អស់ប្រាក់ខែដូចនេះចេះតែខំនិយាយអាក្រក់និងបំប៉ោងបញ្ហាដាក់ទៅ
    រដ្ឋាភិបាលទៅ ចំណែកឯគណបក្សប្រឆាំងដូចជាសុនខមួយដែលដើរ
    តត្រឹកតាមNGO ស្រវឹងចឹងទៅហើយពេលNGOក្អួត ពួកគេនឹងស៊ី
    កំអួតនោះទៅ។

  27. អាឡេវ says:

    នាំគាត់ទៅរកស្រីក្មេងដុះលាងច្រេះចាស់ចោល ក្រែងអាចក្លាយមកជាមនុស្សម្នានឹងគេ។ស្តាប៉មើលទៅគាត់ដូច
    ជាត្រូវអំពើគេ ស្រួលមិនស្រួលទៅជាវក់។ស្រុកខ្មែរអត់ពីសំដាចម៍យើង បែបរលាយក៍មិនដឹង…

  28. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ពួកប្រឆាំង ឃ្លានអំណាច ដូចឆ្កួត ហើយ ស្អី កវា ហាន ថា ហាន ធ្វើ ដែរ ..នៅ តែ វា នាំសង្រ្គាម មកទៀតទេ តែ វា មិនអាចទេ គ្នាវា មាន តែ មានក្បាលនឹង ដែលឡប់

  29. លោក យឹម សុវណ្ណ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ទទួល​យក​រាល់​ការ​រិះគន់​ទាំង​ឡាយ​មក​កែប្រែ ទើប​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៖ «មក​ទល់​ពេល​នេះ​ហើយ យើង​គួរ​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​ជាតិ​របស់​យើង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ មាន​ការ​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស អង្គការ​សហប្រជាជាតិ ដើម្បី​ដឹកនាំ​ប្រទេស​យើង​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ជៀសវាង​ការ​រំលោភ​សិទ្ធិ​មនុស្ស»។

  30. Khmer says:

    Come on Comrade Hun Sen…..what do you expected to received the report from the human rights entities if you are taking land and house from poor people (Borei Kei La, Dey Kraham, Koeung Kok…etc) and giving to the rich (Suy Sophan, Ku Ka In….etc) and if you are controlling and ordering the court to crackdown all of your political opponents????

    I know you used to received only faltered reports from your officials and mostly are faked by them to make you happy and promote them for higher position and responsibility and having more chances for corruption…..etc.

    Please wake up doing thing better for the country and people across the country!!!!

  31. _/\/\/\_ says:

    គេទទួលប្រាក់ខែបរទេសជំនួយ ក៍គ្រាន់បើជាងពួកពុករលួយលួចជាតិដែរ
    ហើយចុះរដ្ឋាភិបាលពូ ហ៊ុនសែន ឯងសព្វថ្ងៃមិនសុំទានជំនួយបរទេសទេឬ ?
    ធ្វើខុសហើយមិនកែខ្លួន នៅខំរកលេសវាយប្រហាអស់លោកអ្នកដែលគេខំធ្វើការជួយជាតិខ្មែរក្រីក្រទៅវិញ !

  32. BaBaBoo says:

    សម្តេចគ្រាន់តែស្មានយក មិនត្រឹមត្រូវទេ សម្រេចគួបិទភ្នែកស្តាប់ៗទៅ ចាត់ទុកថារបាយការណ៌ទាំងនោះជារំពាន់ផ្តៅ

    សំពោងលោក ។ មិនសមសម្តចស្រែកតតាំងផ្អើលចក្រវា ជាហេតុនាំមកនូវការបាក់មុខ អន់ដោយទាំងអ្នកគាំទ្រដែរ ។

  33. Hi says:

    No question no idea black or white are all Khmer People

  34. *** * *** says:

    មេដឹកនាំខ្មែរដែលត្រូវគេជេរយូរជាងគេ រឹបអូសដីធ្លីប្រជាជននិងធ្វើឱ្យទ្រព្យសម្បតិ្តធម្មជាតិខ្មែរហិនហោចច្រើនជាងគេ
    គឺរដ្ខាភិបាលសព្វថ្ងៃនេះហើយ !

  35. JML says:

    អីយ៉ា អាធាងត្នោតចង់ជួបអាញ់មែនតែនហើយតើ..? អាញ់អត់ចង់ធ្វើមនុស្សអាក្រក់ទេ..! ភ្ជុំផងវើយ ខំសាងបុណ្យទៅ!
    អាញ់មិនទៅធ្វើបាតជនស្លូតត្រង់ទេព្រោះអាញ់ស្លូតណាស់ តែបើចង់ណាស់ចាំអាញ់សើុបខ្លួនឯងគឺបានបាត់ហើយ។ ហែងកុំភ័យណា..!

  36. បើពិបាកណាស់ចុះចេញពីតំណែងទៅ គ្មាននណាគេបង្ខំទេ
    ហើយក៍មិនបាច់ចាំឡាំប៉ា ដើររករឿងគេដែរ ។

  37. ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓
    ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓
    ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓
    ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓
    ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓
    ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓
    ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓
    ▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓▓

  38. ░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
    ░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
    ░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
    ░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
    ░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
    ░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░
    ░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░

  39. មើលឃើញនឹងភ្នែក says:

    ថ្នាក់ដឹកនាំលក្ខណះពាល សង្គមពុករលួយ មានកាន់តែមាន យួនចូលពេញស្រុក មនុស្សពូកែអែបអប
    បក្សពួកនិយម ល្អសំបកក្រៅ ក្នុងដូចផ្លែល្វា ខ្លួនខុសហើយគេប្រាប់ ថាគេចេះតែថា
    ខ្ញុំតូចិត្តណាស់ដែលបានកើតជាកូនខែ្មរ (ពីព្រោះកូនខែ្មរចេះតែវៃអែបស៊ីអប)មិនចេះយក
    គំនិតខ្លួនយកមកជួយប្រទេសជាតិ (បើអាចគួរតែអ្នកទាំងអស់គ្នាយកគំរូជនជាតិចិន)
    គឺគេចេះស្រលាញ់ប្រទេសជាតិសាសន៏របស់គេខ្លាំងណាស់។ មិនដូចជា អាជាតិ JML and អា 14 ឆ្នាំ

  40. ██████████████████████████████████████████████████████
    ██████████████████████████████████████████████████████
    ██████████████████████████████████████████████████████
    ██████████████████████████████████████████████████████
    ██████████████████████████████████████████████████████
    ██████████████████████████████████████████████████████
    ██████████████████████████████████████████████████████

  41. អាខ្មៅ says:

    អីយា អាJML ខ្លាច់ហើយលោកបង ធាងត្នោតហើយតើ បើកខ្លាំងម៉េចបានមិនប្រាប់លោកបងធាងត្នោតអោយដឹងទៅ ឬកអាJMLឋងខ្លាំងបានតែនៅក្នុង camnew ហ្នឹងទេ gagagagas អន់ណាស់ហាស់ !

  42. សម្តាចម៍ខ្លាំងរហូត!…ហេ! តែបើខ្លាំងម្តេចក៏សម្តាចម៍ខ្លាចម្ល៉េះ?…ខ្លាចទាំង
    សេចក្តីពិត…ហើយក៏ខ្លាចទាំងជីវិតទៀតផង!…វត្ថុទាំងពីរនេះ គឺចៀសមិន
    ផុតទេ សម្តាចម៍អើយ!

  43. គេមិនខ្លាចទេហើយក៏វាមិនពិតដែរ អាសម្តេចអាចម៏ជោ អើយ គេរស់នៅទូទាំងប្រទេសបានសុខ
    មានសិទ្ធិគ្រប់បែបយ៉ាង មានតែពួកស្រមើស្រម៉ៃចង់ធ្វើនាយករដ្ឋមន្រ្តីឧទាហណ៏ទេដែលខ្វល់
    ខ្វាយខ្លាចចាញ់នោះ សម្តេចមានសម្លេងគាំទ្របរិបូរណ៏ មិនព្រួយដូចពួកគ្មានការគាំទ្រ មិនធ្វើអ្វីចាំ
    តែឃោសនាញុះញង់បំបែកបំបាក់សាមគ្គីជាតិ ។
    និយាយពីប្រជាធិបតេយ្យវិញពួកឯងនេះគឺសូន្យហើយ បើថាអនាធិបតេយ្យទើបត្រូវជាងហើយ
    មកចង់ផ្តល់អនុសាសន៏ ការពិតទៅកុំទៅនិយាយថាគេមិនព្រមទទួលយកការជួយយោបល់ ជួយ
    រំលឹកនោះសូមបិទជំពុះទៅ ព្រោះមិនមែនជាយោបល់ស្ថាបនាទេគឺ ជេត្មេះតិះដៀល គេដែលគ្មាន
    សិលធម៏ ប្រកបដោយភាសាបែបភាសាព្រៃ មានន័យយង់ខ្នង គ្មានសេចក្តីថ្លៃថ្នូទាល់តែសោះ ដូចរបាយការណ៏ពួកអង្គកាសង្គមស៊ីវិលមួយចំនួនក៏ដូច្នោះដែរ និយាយបំផ្លើសការពិត ធ្វើនូវអ្វី
    ដែលឲ្យតែបានប្រឆាំងនឹងរដ្ឋាភិបាល ​( តាមពិតទៅគឺធ្វើការឲ្យចៅហ្វាយនាយដែលឈរនៅពីក្រោ
    យខ្នង )រង់ចាំលទ្ធផលការងារ នឹងជួយឧបត្ថម្ភ ដើម្បីធ្វើយ៉ាងណារុកគួនគណបក្សកាន់អំណាច នឹងរិះរកសម្លេងគាំទ្រពក្សពួកខ្លួនតែប៉ុណ្ណោះ ។

  44. Khmerologist says:

    Ah Kwang’s arrogant behavior remain unchanged as long as he is still in the power. He scared of everything even his own shadow. Surya Subedi is very intellectual and working for the international communities, not for his native country, ( Nepal ) dummy !. The allegation that Surya Subedi is taking side with the oppositions is false and unacceptable by observers.

  45. Assassin's K-20 says:

    បាបកម្ម បាបកម្ម!

  46. ក្មេងវត្ត says:

    ពលរដ្ឋខ្មែរគួរតែអរគុណអង្ការសិទ្ធមនុស្ស កុំតែបានពួកអង្ការទាំងនេះហើយ កុំអីត្រឡប់ចូលអាពត
    ម្ដងទៀត ប៉ុណ្ណឹងផងសព្វថ្ងៃសឹងតែប្រហាក់ប្រហែលគ្នាទៅហើយ មួយវិញទៀតអ្នកដឹកនាំសព្វថ្ងៃមានប្រភពចេញមកពីណា យើងដឹងទាំងអស់គ្នាហើយតើ! តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ថាន ពួកទាំងនេះសុទ្ធតែមានដៃប្រឡាក់ឈាម ពួកនេះមិនមែនមនុស្សជាអ្នកចាប់ជាតិទេ គឺប្រែតនរកជាអ្នកចាប់ជាតិ។

  47. JML says:

    អាខ្មៅ សម្តីប្អូនបងយល់ន័យហើយ..! កុំចង់ដឹងរឿងអាញ់ អាញ់វាគ្មានស្អីត្រូវបានហែងនោះទេ.! អាញ់សើុបតែឯងគឺអាញ់ដឹងបាត់ហើយ
    បូករួមទាំងហែងទៀត..! កុំភ្លើពេក!

  48. Tommy Middle Finger says:

    កុំតែបានអង្ការស៊ុតមនុស្ស កុំអីយើងគ្មានពេលស៊ុតមនុស្សយកកូនបានឡើយ!!!

  49. អាខ្មៅ says:

    អស្ចារ្យណាស់អាអាចម៍ !

  50. Vireakpheap says:

    By my observation, Hun Sen is good at looking down on other people, cursing the others, arresting the others, and killing the others. This is his skill, although he is a poorly educated man, that’s why some people say that he is a gangster.

  51. True Khmer says:

    ឆ្ងល់ដែរហ៊ុនសែនមានសុទ្ធតែទីព្រឹក្សាររៀនថ្នាក់បណ្ឌិតឲ្យគគោកបែជាបណ្តោយឲ្យហ៊ុនសែន និយាយដូចកូនក្មេងបែបនេះទៅកើត? ឬមួយក៍បណ្ឌិតទាំងនោះបានសញ្ញាបត្រ័ដោយគ្មានសាលា?? នេះហើយដែលហៅថាមេដឹកនាំតឹកឡឹក គ្មានចំណេះវិជ្ជាពិតប្រាកដនិងគេហើយមានឪកាសដឹកនាំ ប្រទេសដោយប្រើកំលាំងយោធា។ វាទាល់តែមនុស្សទាំងអស់គ្នាសុខចិត្តទៅធ្វើការនិងបំរើឲ្យ​ហ៊ុនសែនតែម្នាក់ទាំងងងឹតងងុលទើបហ៊ុនសែនថាគេទាំងនោះជាមនុស្សល្អ? យីអាមួយនេះ និយាយដូចឥនិយាយ ចេះតែហារតែម្តងហើយ។ វាគួរតែសសើរដែលពួកគេលះបង់ទៅបំរើអង្គការ ដើម្បីស្វែងរកយុត្តិធម៌ឲ្យប្រជាជនទូទៅដែលកំពុងតែជិះជាន់និងធ្វើបាបគ្រប់រូបភាពពីក្រុមរបស់ ហ៊ុនសែន។ គិតៗទៅថាហ៊ុនសែនឆ្លាត តាមពិតអានេះល្ងង់ដូចខួរក្បាលទារអញ្ចឹងនិយាយភ្លើៗ។

  52. អ្នកស្រែ says:

    ចង់សួរពួកលោកCheath JML តើធ្លាប់សិក្សារៀនសូត្រទេ ធ្លាប់អានសៀវភៅទេ?

    សៀវភៅភាគច្រើន អ្នកនិពន្ធមិនដែលសរសេរអះអាងថាខ្លួនសរសេរក្បោះក្បាយត្រឹមត្រូវឥតចន្លោះនោះទេ ទាំងសៀវភៅបរទេស និងខ្មែរ គឺគេតែងបន្ទាបខ្លួនគេ ដោយសរសេរឃ្លាប្រយោគដ៍ថ្លៃថ្នូរសមជាអ្នកចេះដឹង ថា យើងខ្ញុំរីករាយ និងស្វាគមន៍នូវមតិយោបល់រិះគន់ កែលំអ ស្ថាបនា ….។
    មិនមែនចាំតែគេសរសើរទាំងឃើញខុស និងមានភស្តុតាងគ្រប់គ្រាន់នោះទេ ដូច្នេះបើគ្រាន់បើម៉េចក៏មិនតទល់នៅអង្គការសហប្រជាជាតិ រួចលើកយកអំណះអំណាងឲ្យសមជិកប្រទេសដ៏ទៃគេជួយវិនិច្ឆ័យផងទៅ បានតែខ្លាំងក្នុងឆ្នាំងនិយាយដោយគ្មាននរណាហ៊ានប្រកែក គេល្ងង់សម្តេចចេះរហូត។

    បាត់ដី កោះ មិនរកវិធីដោះស្រាយបែរជាជេរពួកជំនាន់មុនថាមនុស្សភ្លើ!!!
    សម្តេចរៀនសូត្រកំរិតណា បានជាបានទទួលបណ្ឌិតអត់ប្រឡងនឹងគេដែរ? ពួកអស់លោកស្រាវជ្រាវ រកភស្តុតាងបង្ហាញជាសាធារណៈ ផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យប្រជារាស្រ្តដឹងផង ហ៊ានអត់?

    តាមប្រវត្តិជាទាហ៊ានខ្មែរក្រហមទេ មែនអត់? ចរិតមិនខុសពីប៉ុលពត ធ្វើឯងគ្រាន់បើ?
    សុទ្ធតែដឹងគុណ៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានថ្ងៃនេះដែរ ? ម្តេចក៏មិនថាបើគ្មានប៉ុលពត ក៏សម្តេចនៅតែជាក្មេងវត្តឬនាយទាហ៊ានខ្មែរក្រហមផង​? គឺវាតៗគ្នាអីចឹង ?​ សុទ្ធតែកសាងប្រទេសតាំងពីបាតដៃទទេ ចុះហេតុអីប្រជារាស្រ្តកាន់តែក្រ គ្មានដីធ្វើស្រែចំការ ? ធនធានធម្មជាតិ ព្រៃឈើ រោះរ៉ែ ត្បូងពេជ្រមានតំលៃបាត់ទៅណា ? នរណាបំផ្លាញ ?

    ខំលប់អ្វីដែលគេខំកសាង រួចដាក់ឈ្មោះខ្លួនឯង ទៅកើត ? តោពីរ ? គ្រុឌប្រយុទ្ធជាមួយហនុមាន ? គេមិនដែលយកទីក្រុងចាស់មកធ្វើទីក្រុងថ្មី នាំឲ្យប៉ះពាល់ដល់ប្រវត្តិសាស្រ្ត និងទីតាំងរស់នៅរបស់ប្រជាជនទេ គឺមានតែបង្កើតទីក្រុងថ្មីមួយទៀត ចៀសវាងផលប៉ះពាល់ មានមើលប្រទេសគេទេដូចជាប្រទេសបារាំង ខាងអឺរ៉ុប ខាងលិចអីហ្នឹង គេរក្សារអគារសម័យដើមមានសភាពល្អប្រសើរណាស់។

    ប្រជាជនខ្មែរមិនចេះដាំដំឡូងទេ មិនចេះដាំកៅស៊ូទេ …​???? ចាប់បាច់ឲ្យបរទេសវិនិយោគ ??? តាមពិតលក់ព្រៃឈើឲ្យឈ្មួញសោះ បើគ្រាន់បើរកតែទីផ្សារសំរាប់រាស្រ្តឲ្យបានទៅបានហើយ កុំឲ្យតែប្រទេសជិតខាងធ្វើផ្គរធ្វើភ្លៀងស្រាច់តែចិត្ត ហាងឆេងលើគេនោះ នរណាអាភ្លើ????

    សុំសួរថាចាប់បានរបស់ឥវ៉ាន់រត់ពន្ធ ???​ មានដែលឆ្ងងទេរបស់ទាំងហ្នឹងវាចូលមករបៀបម៉ិច ??? នរណាអនុញ្ញាតិ ?? គឺងាយទេបើពិតជាចង់ដឹង ដូចសម្លកំពឹសអីចឹង ??? គឺសួរអ្នកនាំចូលទៅដឹងហើយ​???

    មួយម៉ាត់ណាក៏គេភ្លើ ចុះមានដែលមើលខ្លួនឯងយ៉ាងម៉េចដែរ​???

    សូមឆ្លើយសំនួរទាំងនេះផង អរគុណ!