កាលពីសប្តាហ៍មុននេះ លោកសុខ អានបានធ្វើសេចក្តីថ្លែងការណ៍មួយអំពាវនាវអោយពិភពលោកការពារទីក្រុងបុរាណ អាឡេប៉ូ ចំណាស់មួយពាន់ឆ្នាំនៃប្រទេសស៊ីរីដែលកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល។ នេះគឺជាសេចក្តីអំពាវនាវលើកទី២ របស់លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឋានៈលោកជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
ថ្ងៃ អង្គារ 09 តុលា 2012
ដោយ លាង ដឺលុច
RFI

ទីក្រុងអាឡេប៉ូ (ឬអាឡេប តាមភាសាបារាំង) ដែលកំពុងស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាមស៊ីវិល (REUTERS/Abdalghne Karoof)
នៅក្នុងសេចក្តីថ្លែងការណ៍មួយថ្មីទៀតទៅកាន់ពិភពលោក ក្នុងឋានៈជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានថ្លែងថា ទីក្រុងអាឡេប៉ូ (ឬទីក្រុងអាឡេប តាមភាសាបារាំង) កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ សូមអោយយើងធ្វើអ្វីៗទាំងអស់តាមតែយើងអាចធ្វើបាន ដើម្បីការពារទីក្រុងនេះ។
សេចក្តីអំពាវនាវសាជាថ្មីដែលត្រូវបានផ្សាយកាលពីសប្តាហ៍មុននេះមានអត្ថន័យមិនខុសពីសេចក្តីថ្លែងការណ៍លើកទីមួយនៅក្នុងខែសីហានោះឡើយ។ លោកសុខ អានបានសម្តែងការព្រួយបារម្ភចំពោះការបំផ្លាញដោយសារសង្គ្រាមដែលកំពុងធ្វើអោយខូចខាតដល់សម្បត្តិរបស់មនុស្សជាតិ គឺទីក្រុងអាឡេប៉ូចំណាស់មួយពាន់ឆ្នាំនៃប្រទេសស៊ីរី។
ទីក្រុងបុរាណឈ្មោះអាឡេប៉ូនៃប្រទេសស៊ីរី ត្រូវបានចុះឈ្មោះជាបេតិកភណ្ឌពិភពលោកដោយសារភាពចំណាស់ និងរចនាបទនៃសំណង់បុរាណរបស់ទីក្រុងនេះក្នុងពិភពអារ៉ាប់។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ទីក្រុងនេះកំពុងស្ថិតនៅក្នុងកណ្តាលភ្នក់ភ្លើងសង្គ្រាមស៊ីវិល។ ការបំផ្លាញបានរីកកាន់តែធំចាប់ពីដើមខែតុលានេះទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីចុងក្រោយនេះ លោកសុខ អានបានសរសេរយ៉ាងដូច្នេះថា ក្នុងនាមគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ខ្ញុំសូមអំពាវនាវម្តងទៀតដល់អ្នកទាំងឡាយនៅក្នុងប្រទេសស៊ីរី និងនៅក្នុងពិភពលោក ដែលស្គាល់ពីតម្លៃជាសាកល និងតម្លៃលេចធ្លោនៃទីក្រុងអាឡេប៉ូ ហើយដែលមានការទទួលខុសត្រូវដោយផ្ទាល់ក្តី និងដោយប្រយោលក្តី សូមធានានិងការពារទីក្រុងនេះ។ យើងត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជៀសវាងការខូចខាតដែលមិនអាចជួសជុលបាន។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកសុខ អានក៏បានបញ្ជាក់ផងដែរថា សហគមន៍អន្តរជាតិមានករណីកិច្ចចាំបាច់ដើម្បីជំរុញអោយប្រជាជនស៊ីរីខ្លួនឯងថែរក្សា និងការពារកេរដំណែលវប្បធម៌របស់ពួកគេដោយខ្លួនឯង។
ស៊ីរីបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល កាលពីខែមីនាឆ្នាំ២០១១កន្លងទៅ បន្ទាប់ពីមានការបះបោរពីសំណាក់ក្រុមប្រឆាំងរដ្ឋាភិបាលដែលដឹកនាំដោយលោកបាស្ហា អាល់អាសាដ។
គួររម្លឹកថា លោកសុខ អាន ត្រូវបានបោះឆ្នោតអោយធ្វើជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីខែកក្កដា ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៦ នៅប្រទេសរុស្ស៊ី៕
——————————————–

ល្អណាស់ពូ
មិនដឹងជាខំអំពាវនាវ អោយគេជួយការពារទីក្រុងនឹងធ្វើអី បើខ្លួនឯងការពារបេតិកភណ្ឌពិភពលោករបស់ខ្លួនមិនបានផង ដូចជាព្រះវិហារជាដើម ត្រូវបាន ចោរ សៀមវាឈ្លានពាន
ខ្មាសគេណាស់លាងក្តិដខ្លួនឯងមិនទឹងជ្រះផងទៅផ្តល់ដំបូលន្មានឲ្យគេ។ ប្រហែលជាមានចេតនា ចង់ជួយប្រទេសសីុរីព្រោះជាប្រទេសដែលមានរបបផ្តាច់ការដូចនៅស្រុកខ្មែរបច្ចុប្បន្ន ហើយក៍យកលេសអំពាវនាវយកគួរ។ សូមកុំព្រួយលោកសុខអានបន្តិចទៀតប្រទេសសីរីនិងមានវាសនាដូចប្រទេសលីប៊ីអញ្ចឹង។ ហើយជាបន្តរបន្ទាប់គឺប្រទេសកម្ពុជាដើម្បីរំដោះប្រជាជនឲ្យរួចផុតពីរបប ផ្តាច់ការនិងគំរៀមគំហែងរបស់រដ្ឋាភិបាលដ៍គំរក់នៃហ៊ុនសេន។
រៀង សំលាប់តារាចំរៀងនឹងតារាភាពយន្ត ជារៀងនយោបាយទៅវិញ។ពិតជាមនុស្សមិនចេះបែងចែកមែន។វាគួរអោយអស់សំណើចណាស់។CPPមានមន្រ្តីជាអ្នកលើកជើងហើយលិតពងដូចAh JML ពិតជាចិញ្ជិមមិនបំបង់បាយមែន!
អញចង់សួរទៅឯងវីញថា ចុះបើគេសំលាប់សាច់ញ្ញាតិអាឯងវិញជារៀងអ្វីដែរ?
រស់នៅធ្វើជាមនុស្សដែលប្រព្រឹត្តអំពើរបាប គឺពិតជាពិបាកណាស់!
នៅរដូវភ្ជុំបិណ្ឌនេះពួកអ្នកដែលស្លាប់ដោយសារអំពើរយង់ឃ្នងរបស់បក្សពួកអា JML គេនឹងមកតាមរកពួកឯងមិនខានទ្បើយ