ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ

សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុងរយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​​កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្ក​ ជា​ព្រះមហាក្សត្រ​ខ្មែរ រហូតដល់​ទៅ ២លើក ហើយ​បាន​ដាក់រាជ្យ​ ២លើក សម្តេច​ព្រះនរោត្តម សីហនុ ​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​​ចម្បង​បំផុត ​នៃ​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប រាប់ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។

ថ្ងៃ ចន្ទ 15 តុលា 2012
ដោយ សេង ឌីណា
RFI

សម្តេច​ព្រះ​នរោត្តម សីហនុ និង​ព្រះ​អគ្គមហេសី

សម្តេច​ព្រះ​នរោត្តម សីហនុ និង​ព្រះ​អគ្គមហេសី (REUTERS/Chor Sokunthea/Files)

បទអត្ថាធិប្បាយ​របស់ សេង ឌីណា

(05:34)

ប្រសូត្រ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺ​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេចព្រះនរោត្តម សុរាម្រិត និង​ព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គ​បាន​សិក្សា​នៅ​សាលាបារាំង នៅ​ភ្នំពេញ ហើយ​បន្ទាប់មក ​នៅ​វិទ្យាល័យ​បារាំង នៅ​ព្រៃនគរ​ មុននឹង​ត្រូវ​បារាំង​ ដែល​ជា​មហាអំណាច​អាណានិគម​លើ​កម្ពុជា ជ្រើសរើស​ឲ្យ​ឡើង​គ្រងរាជ្យ​ នៅ​ខែមេសា ឆ្នាំ​១៩៤១ បន្ត​ពី​ព្រះបាទ​​មុនីវង្ស ដែល​ចូល​ទិវង្គត។ នៅពេលនោះ ព្រះបាទ​ព្រះនរោត្តម សីហនុ ទើប​នឹង​ព្រះជន្ម​តែ ១៨​ព្រះវស្សា​តែ​ប៉ុណ្ណោះ។

មានមតិ​ជាច្រើន​យល់ថា ការដែល​បារាំង​ជ្រើសរើស​ព្រះបាទ​នរោត្តម​ សីហនុ ឲ្យ​ឡើង​សោយរាជ្យ ដោយ​រំលង​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច​ព្រះនរោត្តម សុរាម្រិត បែបនេះ គឺ​ដោយសារ​តែ​បារាំង​គិត​ថា ព្រះអង្គ ជា​ព្រះអង្គ​ម្ចាស់​វ័យ​ក្មេង វក់ចិត្ត​តែ​នឹង​សិល្បៈ​ចម្រៀង ភាពយន្ត មិនសូវ​រវីរវល់​នឹង​រឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួល​ក្នុង​ការ​បង្គាប់​បញ្ជា។ បើសិន​ជា​បែបនេះមែន បារាំង​ គឺពិត​​ជា​យល់ខុស ហើយ​ប្រាកដ​ជា​​ខកចិត្ត​មិនតិច​ទេ ពីព្រោះ​ថា ​ព្រះអង្គម្ចាស់​វ័យក្មេង​អង្គនេះ​​ហើយ​ ដែល​ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ ​បានតស៊ូ​​ទាមទារ​​​ឯករាជ្យ​ពី​បារាំង រហូតបាន​សម្រេច នៅ​ឆ្នាំ​១៩៥៣។
 
ពីរឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ ព្រះបាទ​នរោត្តម សីហនុ បាន​ដាក់រាជ្យ ទៅ​ឲ្យ​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ​នរោត្តម សុរាម្រិត នៅ​ខែ​មេសា ឆ្នាំ​១៩៥៥ ដើម្បី​ទៅ​​បង្កើត​ និង​ដឹកនាំ​​​ចលនា “សង្គមរាស្រ្តនិយម” ហើយ​ទទួល​ងារជា​ “សម្តេច​ព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក​ សម្តេច​ព្រះនរោត្តម សីហនុ បាន​កាន់​អំណាច​ជាប់រហូត ជា​នាយករដ្ឋមន្រ្តី​ផង និង​ជា​ប្រមុខរដ្ឋ​ផង រហូតដល់​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដែល​ព្រះអង្គ​ត្រូវ​បាន​ក្រុម​របស់​សេនាប្រមុខ​លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់​ពី​តំណែង ក្នុងពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត។
 
ក្រោយ​ពី​ត្រូវ​ទម្លាក់​ពីតំណែង ព្រះ​អង្គ​បាន​យាង​ចេញ​ពី​ម៉ូស្គូ ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​បង្កើត​ជា​រណសិរ្ស​រួបរួមជាតិ​កម្ពុជា រួមជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ហើយ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់ចូល​ព្រៃ​កាន់អាវុធ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​លន់ នល់។
 
ថ្ងៃទី១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​វាយ​ចូល​ដល់​ទីក្រុង​ភ្នំពេញ រំលាយ​របបសាធារណរដ្ឋខ្មែរ ហើយ​បង្កើត​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​មាន​សម្តេច​ព្រះនរោត្តម សីហនុ ជា​ប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក នៅ​ខែមេសា ឆ្នាំ​១៩៧៦ ព្រះអង្គ​បាន​លាលែង​ចេញ​ពីតំណែង​ជា​ប្រមុខរដ្ឋ ហើយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរក្រហម​បង្ខំ​ឲ្យ​គង់​តែ​នៅ​ក្នុង​វាំង ក្នុង​ទីក្រុង​ភ្នំពេញ រហូតដល់​ខែ​មករា ឆ្នាំ​១៩៧៩។
 
មុនពេល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា វាយ​ចូល​ដល់​ទី​ក្រុង​ភ្នំពេញ សម្តេច​ព្រះនរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញ​ពី​ភ្នំពេញ តាមយន្តហោះ ទៅ​កាន់ទីក្រុង​ប៉េកាំង ហើយ​នៅ​ឆ្នាំ​១៩៨២ ព្រះអង្គ​បាន​សុខព្រះកាយ ចូល​កាន់តំណែង​ជា​​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ដែល​នៅ​ពេលនោះ គឺ​ជា​រដ្ឋាភិបាល​និរទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​របស់​វៀតណាម នៅ​កម្ពុជា។ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​បង្កើត​ចលនា​តស៊ូ​មួយ​ផ្ទាល់​របស់​ព្រះអង្គដែរ គឺ​រណសិរ្ស​រួបរួម​ជាតិ ដើម្បី​កម្ពុជា​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហប្រតិបត្តិការ ដែលហៅកាត់​តាម​ភាសាបារាំង​ថា FUNCINPEC។
 
ក្រោយ​ពី​វៀតណាម​ដក​ទ័ព​ចេញ​ពី​កម្ពុជា នៅ​​ឆ្នាំ​១៩៨៩ សម្តេច​ព្រះនរោត្តម សីហនុ បាន​លាលែង​ពីតំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ នៅខែ​កក្កដា ឆ្នាំ​១៩៩១ ដើម្បី​ទៅធ្វើ​ជា​ប្រធាន​ "ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់" ​ដើរតួ​ជា​អ្នក​សម្របសម្រួល​ក្នុងការ​ចរចា​ រវាង​ភាគី​ជម្លោះ​ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ ដែល​រួមមាន ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច, ចលនា​ខ្មែរ​ក្រហម, រណសិរ្ស​របស់​លោកតា​សឺន សាន និង​ភាគី​​រដ្ឋ​​កម្ពុជា (អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា)។
 
ការចរចា​នេះ​បាន​ឈាន​ទៅដល់​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១ ហើយ​សម្តេច​ព្រះនរោត្តម សីហនុ ដែល​បាន​​និរទេស​ព្រះកាយ​ទៅ​ក្រៅប្រទេស​អស់រយៈពេល​ជាង​មួយទសវត្សរ៍​មកហើយ​នោះ ក៏​បាន​យាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មាន​ការទទួល​អបអរសាទរ​យ៉ាង​ឱឡារិក ក្រុង​ឋានៈ​ជា​បិតាឯករាជ្យ និង​បង្រួបបង្រួមជាតិ។
 
ថ្ងៃទី២៤ កញ្ញា ឆ្នាំ​១៩៩៣ ៣៨ឆ្នាំ​ ក្រោយ​ពី​បាន​ដាក់រាជ្យ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ឡើងគ្រងរាជ្យ​ជាលើកទីពីរ ក៏ប៉ុន្តែ ការគ្រងរាជ្យ​ជា​លើកទីពីរនេះ គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី២ គឺ “ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​ តែ​មិន​កាន់​អំណាច”។
 
១១ឆ្នាំ​ក្រោយ​ការឡើង​គ្រងរាជ្យ​នេះ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ប្រកាស​ដាក់រាជ្យ​ជាលើកទី២ នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០០៤ ហើយ​ចាប់ពីពេលនោះ​មក ព្រះអង្គ​បាន​ចំណាយ​ពេល​ភាគច្រើន​គង់​នៅ​ក្រៅ​ប្រទេស ជាពិសេស គឺ​ដើម្បី​ព្យាបាល​ជំងឺ នៅ​ទីក្រុង​ប៉េកាំង ដែលជាហេតុធ្វើ​ឲ្យ​ព្រះអង្គ​បាត់ព្រះភ័ក្រ្ត ​ឃ្លាត​ព្រះកាយ​ ពី​ទីសាធារណៈ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ សម្រាប់​ប្រជារាស្រ្ត​កម្ពុជា​ជាទូទៅ សម្តេច​ព្រះនរោត្តម សីហនុ ​នៅតែ​ជា​​​និមិត្តរូប​​នៃ​ការ​បង្រួបបង្រួម​ជាតិ​ និង​ជា​បិតា​ឯករាជ្យ​ជាតិ​ជាប់ជានិច្ច៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

21 Responses to "ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ"

  1. Chack Kraphoop says:

    We celebrat and praise to Sihanouk is going back to the hell of million lives. By!By!By! all my loved wemen ! ! !

  2. មិនមែនទេលោកខាងលើ គាត់ក៏ធ្លាប់ជាHEROកាលពីជំនាន់យាយតារបស់លោកដែរ ណា
    ខ្ញុំជឿជាក់ថាព្រះអង្គជាមនុស្សមានបុណ្យ ព្រោះអីព្រះអង្គបានសោយទីវង្គតចំថ្ងៃ(សីល)
    ម្ដាយខ្ញុំប្រាប់ខ្ញុំថាមនុស្សណាស្លាប់ចំថ្ងៃសីល មនុស្សនោះហើយគឺជាអ្នកមានបុណ្យ 

  3. អ្នកលេង says:

    ព្រះអង្គយាង ទៅហើយប៉ុន្តែបាន ដោយបន្សល់ នៅសំណួរ យ៉ាងសំខាន់មួយចំនួន សំរាប់

    ប្រជារាស្រ្ត ខ្មែរ

    រាប់លាននាក់ ។

    អ្នកខ្លះគេចង់ដឹងថា តើនរណាជាឃាដករ យ៉ាងពិតប្រាកដ

    ដែលឆក់យកជីវិតមនុស្សរាប់លាននាក់នោះ?

    ហើយព្រះអង្គបានបន្សល់នៅក្ដីកង្វល់ដល់ប្រជាពលរដ្ធខ្មែរស្ទើរគ្រប់រូបនូវសំណួរដែលសួរថាតើវា

    សនាប្រទេសជាតិដ៏ទន់ខ្សោយមួយនេះ

    នឹងត្រូវមានអ្វីកើតឡើងទៀតបន្ទាប់ពីការសោយទីវង្គត្ត របស់ព្រះអង្គ ?

  4. លោកប្រុសខួច_គិតមើលបន្តិចសិនបានទេ?មានមនុស្សស្លាប់ច្រើនណាស់ក្នុងថ្ងៃសិល្យដែរ_ដែលពល ពតសម្លាប់គ្នានរើសថ្ងៃនោះចំថ្ងៃសិល្យ-នោះសុតតែជាអ្នកមានបុណ្យដែរមែនឬអត់?
    ខ្ញុំសួរលោកលេងទេ_ខុសត្រ្វវអីក្រាន់តែពន្យល់មកខ្ញុំវិញមកបានហើយ!អគុណ!

  5. មានមនុស្សស្លាប់ច្រើនណាស់ក្នុងថ្ងៃសីល នៅជំនាន់បុ៉លពត
    តែខ្ញុំនៅតែគិតថាមនុស្សដែតកើតឬក៏ស្លាប់ចំថ្ងៃសីល គឺជាមនុស្សដែរមានបុណ្យ
    ព្រោះអីម្ដាយខ្ញុំប្រាប់ខ្ញុំចឹង ម្ដាយខ្ញុំកាន់សីល៨ គាត់មិននិយាយកុហកទេ បាប

  6. ដូនពេញ says:

    យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
    ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដើម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!

    អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
    អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!

  7. មានមនុស្សស្លាប់ច្រើនណាស់ក្នុងថ្ងៃសីល នៅជំនាន់បុ៉លពត
    តែខ្ញុំនៅតែគិតថាមនុស្សដែតកើតឬក៏ស្លាប់ចំថ្ងៃសីល គឺជាមនុស្សដែរមានបុណ្យ
    ព្រោះអីម្ដាយខ្ញុំប្រាប់ខ្ញុំចឹង ម្ដាយខ្ញុំកាន់សីល៨ គាត់មិននិយាយកុហកទេ បាប
    លោកធាងត្នោតទោះជាយា៉ងណាក៍នៅតែអាណិតព្រះអង្គដែរគាត់គ្រាន់បើជាងអាហុ៊នសែនឆ្ងាយណាស់

  8. លោកប្រុសខួច-សួអ្នកម្តាយថាអញ្ចេះ_អញ្ចឹងបាននីយថាអ្នកមានបុណ្យមានច្រើនណាស់ពេញពិភព្វលោកយើងនេះមិនមែនតែម្នាក់ហ្នឹងទេ?សូអ្នកម្តាយលេងទៅណា!
    ព្រោះយើងចង់ដឹង! ខ្ញុំជឿរគាត់ៗជាអ្នកចាស់ទំហើយកា់ធម៍អាផងមិននិយាយលេងទេ! តែយើងអ្នកនៅរស់ហ្នឹងចង់ដឹងណាស់!

  9. ទៅនិយាយស្អីតាមអាមនុស្សសីុជោទើបនឹងបាត់ហៀរសំប៉ោរពីម្សិលមិញហ្នឹង!

  10. ត្រូវហើយលោកធាងត្នោត ទ្រង់ជាមនុស្សមានបុណ្យក្នុងចំណោមមនុស្សមានបុណ្យរាប់លាននាក់លើពិភបលោក

  11. សប្បាយនិយម says:

    កុំតក់ស្លុតធ្វើអីនៅមានស្តេចច្រើននាក់ទៀតដែលចង់ហែរសម្ដេចដើម្បិ……….

  12. Kmeng Peal says:

    ពូម្នាក់ជិតផ្តះខ្ញុំកើតចំថ្ងៃសីល រត់ម៉ូតូឌុបបែកញើសខ្ចាយរាល់ថ្ងៃ។

  13. អ្នកលេង says:

    ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ

    នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន

    ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹលនាំម្នាក់ប្រៀបទៅ​នឺង អាទិទេព ឬ

    ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ

    យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ​ លើសអ្នកទាំង ផង នៅលើលោកនេះ ។

    នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។

    គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ

  14. អ្នកលេង says:

    ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ

    នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន

    ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹកម្នាក់ប្រៀបទៅ​នឺង អាទិទេព ឬ

    ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ

    យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ​ លើសអ្នកទាំង ផង នៅលើលោកនេះ ។

    នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។

    គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ

  15. អ្នកលេង says:

    ដូនពេញ ព្រះអង្គ គ្រាន់តែជាពុទ្ធសាសនិកជន មួយ ក្នុងចំណោម ពុទ្ធសាសនិកជន ទូទៅ

    នៅលើលោកយើង នេះ ទេ ។ ចំណែកព្រះសាមាសាមពុទ្ធ ព្រះអង្គ គឺ ជា អច្ឆរិយបុគ្គល ដែលគ្មាន

    ពីរ លើលោក ។ ដោយភាគច្រើន យើងតែងតែយកបុគ្គលអ្នកដឹកនាំ
    ម្នាក់ប្រៀបទៅ​នឺង អាទិទេព ឬ

    ក៏ព្រះពុទ្ធជាម្ចាស់នេះហើយ ទើប ធ្វើ អោយបុគ្គល នោះហើយ តែងតែ

    យល់ថា រាល់ទង្វើដែលខ្លួនប្រព្រឹត្ត គឺ ប្រសើរឧត្តុង្គឧត្តម្ភ​ លើសអ្នកទាំង ផង នៅលើលោកនេះ ។

    នេះហើយគឺជាយល់ច្រលំដែលនាំអោយ វិនាសអន្តរាយខ្លូន នឹងប្រទេសជាតិ ។

    គួរពុំគួរសូម ដួនពេញ មេត្តាខន្តី អភ័យទោសផងចុះ

  16. BaBaBoo says:

    ដើម្បីបង្ខំឲ្យ «យួន» ចាកចេញពីប្រទេសកម្ពុជា មានតែវិធីសាស្រ្តនេះទេ ដែលយួនត្រូវទទួលយកទាំងក្តីអាម៉ាស់បំផុត

    ដោយអន្តរជាតិបានដឹងថា យួនឈ្លានពាននៅកម្ពុជារយៈពេលវែង មិនមែនមកជួយខ្មែរទេ គឺមកលេបត្របាក់! ។ ទើប មានការចរចា​នេះ​បាន​ឈាន​ទៅដល់​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១ ហើយ​សម្តេច​ព្រះនរោត្តម សីហនុ ដែល​បាន​​និរទេស​ព្រះកាយ​ទៅ​ក្រៅប្រទេស​អស់រយៈពេល​ជាង​មួយទសវត្សរ៍​មកហើយ​ នោះ ក៏​បាន​យាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មាន​ការទទួល​អបអរសាទរ​យ៉ាង​ឱឡារិក ក្រុង​ឋានៈ​ជា​បិតាឯករាជ្យ និង​បង្រួបបង្រួមជាតិ។

  17. ខ្ញុំជាអតីតទាហានសាធារណរដ្ឋ ។ ក្រោយពេលខ្មែរក្រហម, ដែលមានសម្តេចជាមេ, បានឈ្នះភ្លាម ពួកគេក៏ប្រមូលមេទាហាននិងពលទាហានរាប់ពាន់នាក់នៅខេត្តបាត់ដំបង ដើម្បីយកទៅទទួលស្វាគមន៍សម្តេច ។ មកដល់ខាងលិចភូមិកកោះប្រហែល២០០ម៉ែត្រ (ភូមិកកោះឋិតនៅខាងលិចមោងស្សីប្រហែល១២គីឡូម៉ែត្រ) ខ្មែរក្រហមក៏បញ្ជាអោយទាហានទាំងអស់ចុះតម្រង់ជួរតាមដងផ្លូវជាតិលេខ៥ខ្លះ និងតាមផ្លូវលំចូលទៅភូមិចកធំខ្លះ ហើយរំពេចនោះ ពួកវាដែលត្រៀមរួចជាស្រេចក៏បាញ់រះដូចលាចផ្ទ
    ុះ ដើម្បីសម្លាប់ទាហានទាំងអស់នោះ ។ ពួកគេអូសសាកសពដាក់គរជាច្រើនពំនូក ហើយក៏ចាក់សាំងដុត តែគ្រាន់ឆេះរួញក្រញង់ប៉ុណ្ណោះអែង ។ ខ្ញុំសុំសួរថា តើជីវិតទាហានទាំងនោះដែលត្រូវគេបាញ់សម្លាប់ចោលក្នុងនាមទទួលស្វាគមន៍សម្តេច និងពលរដ្ឋអត់កំហុសរាប់លាននាក់ទៀត រាប់តាំងពីកូនក្មេងនៅក្នុងអង្រឹងផងដែរ តើមានតម្លៃខ្លះទេ ដែលត្រូវខ្មែរក្រហម, ដែលមានស្តេចតារបស់អស់លោកខ្លះនៅក្នុងក្រុមដែរ, បានប្រល័យជីវិតចោលយ៉ាងគ្មានមេត្តា? ឬមួយទាល់តែជីវិតស្តេច ឬអ្នកដឹកនាំទើបមានតម្លៃ?

  18. រាស្រ្តខ្មែរ says:

    ឈ្មោះអ្នកត្រូវដង្ហែរស្ដេច សីហនុ ទៅឋាននរគឺៈ
    ១-ជា ស៊ីម
    ២-សុខ អាន
    ៣-ហោ ណាំហុង
    ៤ខៀវ កាញ្ញារិទ្ទ
    ៥-ហ៊ុន សែន
    ពួកនេះនឹងត្រូវធ្វើដំណើរជាបន្ដរបន្ទាប់ ដើម្បីបើកមហាសន្និបាទនៅមុខ យមរាជ រឿងជីវិតខ្មែរស្លូត្រង់ជិតបីលាននាក់…… សូមជូនពរសុខសប្បាយតាមផ្លូវ ហាស់ហាស់ហាស់ៗៗៗៗៗៗ……
    according to scientist prediction.

  19. កុហកទេដឹងលោកក្មេងពាល

  20. Khmer Rouge says:

    មូលហេតុដែលបណ្ដាលឱយ ស្រុកខ្មែរធ្លាក់ក្នុងភ្លើងសង្គ្រាម គឺដោយសារអ្នកម្នាងមូនិច (មុនីនាថ)ទាំងអស់…….. រួមមានៈ
    ១-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ បានរារាំងស្ដេចសីហនុ មិនឱយទាមទារ ដីកម្ពុជាក្រោមមកវិញ។
    ២-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ ព្រមទាំងម៉ែវា (ម្ដាយក្មេកស្ដេចសីហនុ)បានព្យាយាមរារាំង ស្ដេចសីហនុមិនឱយវិលត្រឡប់ មកស្រុកខ្មែរវិញមុនពេលកើតរដ្ឋប្រហារ។ បើសិនជាស្ដេចសីហនុ គាត់ព្រមត្រឡប់មកស្រុកវិញ គ្មានរដ្ឋប្រហារឡើយ។
    ៣-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ បានឃុបឃិតជាមួយខ្មែរក្រហម ដែលជារនុកក្នុង ឬជនបង្កប់ក្រុងហាណូយ ឱយសម្លាប់ខ្សែស្រឡាយស្ដេចណា ដែលប្រឆាំងជាមួយវា (អ្នកម្នាងមូនិច) ជាពិសេសអ្នកដែលមិនជាប់សាច់ឈាម ជាជនជាតិយួនក្នុងត្រកូលស្ដេច។

  21. You have to highlife of the idea that ” I LOVE MY FATHER, I LOVE MY KING”