ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ រៀបចំ​បោះពុម្ព​ជា​សៀវភៅ​

ភ្នំពេញ: ​ព្រះរាជ​ជីវប្រវត្តិ​របស់​អតីតព្រះមហាក្សត្រ ព្រះករុណា សម្តេចឪ សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​ព្រះបរមរាជវាំង រៀបចំ ចងក្រង ដើម្បី​បោះពុម្ព​ជា​សៀវភៅ ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។

ថ្ងៃទី 18 តុលា 2012
ដោយ: លី សិលា
CEN

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្មួយប្រុស​ព្រះករុណា​សម្តេចឪ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​មាន​ព្រះ​បន្ទូល​ថា “​សម្តេច​ព្រះអនុជ សម្តេចព្រះ នរោត្តម សីហនុ បាន​រៀបចំ​នូវ​ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ហើយ​ខ្ញុំ​ជឿថា យ៉ាងយូរ ការបោះពុម្ព នឹង​ចេញ ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ​ទៀត​។ សៀវភៅ​នោះ ជា​ភាសា​អង់គ្លេស ហើយ​បន្ទាប់មក ព្រះរាជ​ជីវប្រវត្តិ​នោះ នឹង​ត្រូវ​យក​ទៅ​បក​ប្រែជា​ភាសា​ខ្មែរ​។ មកដល់ពេលនេះ ត្រូវបាន​រៀបចំ​រួចរាល់​ហើយ នៅសល់​តែ​ការបោះពុម្ព​ទេ​”។

សូម​រម្លឹកថា សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​ម៉ោង ១ និង ២០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​រាជរដ្ឋាភិបាល​ ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ថ្វាយ​ព្រះ​បរមសព​របស់​ស​ម្តេច​ឪ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ ព្រះបរមសពរបស់ព្រះករុណា ត្រូវបាន​ដង្ហែ​ពី​ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ ដើម្បី​តម្កល់​ធ្វើបុណ្យ នៅក្នុង​ព្រះបរមរាជវាំង ទុក​រយៈពេល​យ៉ាងតិច ៣ ខែ មុន​នឹង​បូជា តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​។​

​ប្រសូត្រ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បាន​ធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ជាមួយគ្នា​នោះ ព្រះ​វីរភាព​របស់​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​ឧស្សាហកម្ម ក្នុង​សម័យ​សង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​

​ព្រះករុណា សម្តេចឪ ក៏​បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួម​ទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែងរក​សន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី​២ នា​ឆ្នាំ​១៩៩៣៕

What Next?

Recent Articles

2 Responses to "ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ រៀបចំ​បោះពុម្ព​ជា​សៀវភៅ​"

  1. រដូវភ្ជុំបិណ្ឌគឺជារដូវប្រេតត្រូវបានយមរាជដោះលែងឱ្យដើរស្វែងរកញាតិ
    ដើម្បីបានទទួលម្ហូបចំណីបរិភោគ ។ ជនណាដែលបានស្លាប់នៅក្នុងរដូវនេះ
    គឺជាជនដែលបានសាងបាបកម្មច្រើន និងត្រូវទៅសោយទុក្ខដូចប្រេត
    ដទៃទៀតដែរ! ការបានឡើងទៅសោយសុខនៅឋានទេវលោក ឬចុះទៅរង
    ទុក្ខនៃបុគ្គលណាម្នាក់ វាស៊សងទៅលើកុសលកម្មនិងអកុសលកម្មដែល
    បុគ្គលណា ឫឋានៈភាពរបស់បុគ្គលណាម្នាក់ឡើយ!ម្នាកនោះបានសាង
    កាលខ្លួននៅរស់ ។ វាមិនមែនស៊ីសងទៅលើវណ្ណៈ

  2. ម៉ែខ្ញុំ says:

    ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយខ្ញុំគោរពបានទេ ដូចជា៖
    ១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
    ២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
    http://www.youtube.com/watch?v=qrcef0lszKU&feature=related

    ៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
    ៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
    ៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន​។
    ៦-ហេតុអ្វីព្រះអង្គមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិន …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?

    ៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
    បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។

    ៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។