ព្រឹទ្ធសភា បើក​សម័យប្រជុំ ក្នុងពេល​កាន់​មរណទុក្ខ នៃ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ភ្នំពេញ: ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បានប្រកាសថា ក្នុង​រយៈពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ពេល​នៃ​ការ​កាន់​មរណទុក្ខ នៃ​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក ខាងមុខនេះ សមាជិក​ សមាជិកា​ព្រឹទ្ធសភា ត្រូវ​ប្រើប្រាស់​សម្លៀក​បំពាក់កាន់ទុក្ខ ដោយ​បុរសត្រូវ​ពាក់​សម្លៀក​បំពាក់ ពណ៌​ខ្មៅ​-​ក្រវាត់​ក​ខ្មៅ រីឯ​ស្ត្រី ស្លៀក​សម្លៀកបំពាក់ សំពត់​ខ្មៅ​-​អាវ​ស​។​

ថ្ងៃទី 20 តុលា 2012
ដោយ: លី សិលា
CEN

សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា បង្ហាញថា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១២ ព្រឹទ្ធសភានឹង​បើក​សម័យប្រជុំ លើក​ទី​២ នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា ដោយ​មាន​របៀបវារៈ​កំណត់ ដូចខាងក្រោម​៖

១-​របាយការណ៍​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ចន្លោះ​សម័យប្រជុំ លើក​ទី​១ និង​លើក​ទី​២​។​

២-​ការប្រកាស​ទទួលស្គាល់​ឯកឧត្តម ឈួន ឡេង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៦ ( ខេត្ត​ព្រៃវែង និង​ស្វាយរៀង ) ជំនួស​ឯកឧត្តម ចាន់ ភិន ដែល​ទទួលមរណភាព​៕​ S

What Next?

Recent Articles

8 Responses to "ព្រឹទ្ធសភា បើក​សម័យប្រជុំ ក្នុងពេល​កាន់​មរណទុក្ខ នៃ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​"

  1. . says:

    អ្នកមានសិទ្ធិសសើរស្តេចសីហនុ ចុះហេតុអី្វបានខ្ញុំមិនមានសិទិ្ធជេរស្តេចសីហនុ?
    បើអ្នកមានសិទិ្ធថ្វាយព្រះពរទ្រង់អោយសោយសុខក្នុងឋានសួគ៏ ខ្ញុំក៏ត្រូវមានសិទិ្ធជូនពរ
    ទ្រង់អោយធ្លាក់នរកដែរ, តើទស្សនះអ្នកត្រឹមត្រូវ ចំណែកទស្សនះខ្ញុំខុសឬ???

  2. រាស្រ្តខ្មែរ says:

    -មូលហេតុដែលបណ្ដាលឱយ ស្រុកខ្មែរធ្លាក់ក្នុងភ្លើងសង្គ្រាម គឺដោយសារ អ្នកម្នាងមូនិច (មុនីនាថ) ទាំងអស់…….. រួមមានៈ
    ១-ស្ដេចសីហនុមិនគួរយក ប្រពន្ធជាជនជាតិយួនឡើយ (អ្នកម្នាងមូនិច)=យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ។
    ២-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ បានរារាំងស្ដេចសីហនុ មិនឱយទាមទារ ទឹកដីកម្ពុជាក្រោមពីយួនមកវិញ។
    ៣-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ ព្រមទាំងម៉ែវា (ម្ដាយក្មេកស្ដេចសីហនុ) បានព្យាយាមរារាំង ស្ដេចសីហនុនៅឯស្រុកបារាំង មិនឱយវិលត្រឡប់មកស្រុកខ្មែរវិញ។ បើសិនជាស្ដេចសីហនុ គាត់ព្រមត្រឡប់មកស្រុកវិញ នុះគ្មានរដ្ឋប្រហារឡើយ។
    ៤-យាយកញ្ចាស់ខូរយួន ខ្លួនអ៊ីតាលី ស៊ីបាយខ្មែរ បានឃុបឃិតជាមួយខ្មែរក្រហម ដែលជារនុកក្នុង ឬជនបង្កប់ក្រុងហាណូយ ឱយសម្លាប់ខ្សែស្រឡាយស្ដេចណា ដែលប្រឆាំងជាមួយវា (អ្នកម្នាងមូនិច) ជាពិសេសអ្នកដែលមិនជាប់សាច់ឈាម ជាជនជាតិយួនក្នុងត្រកូលស្ដេច។

  3. ម៉ែមី Srey Khmer says:

    កូនអើយកុំឆ្កួតតាមអាពួកនៅអាមេរិកឡប់ៗអស់ហ្នឹងណាកូនណា! ចាំម៉ែរកប្ដីល្អមួយអោយកូន! តែកូនដុះកុយអញ្ចឹង យកប្ដីម៉េចកើត?

  4. Alfred Chhey says:

    ធ្វើល្អបានល្អ​ ធ្វើអាក្រក់បានអាក្រក់តុលាការដែលមានយុតិធម៏បំផុតនោះគឺតុលាការប្រវត្តិសាស្រ្ត

  5. មេឃ says:

    ពួកនៅអាមេរិចដែលជេប្រមាថ ជាមនុស្សឆ្គួត រត់ទៅធ្ចើអ្នកបំរើគេដាច់ថ្លៃ ហើយជេរតែជាតិខ្លួន

  6. ជេនឹងដៀលតិតៀន រិះគន់គុណវិបត្តិយើងមានសិទ្ធួទាំងអស់គ្នាហ្នឹង
    ប៉ុន្តែបើស្លាប់ទៅជាខ្មោចទៅហើយអ្វីៗក៏ត្រូវចប់ដែរ ការថ្កោលទោស
    ខ្មោចដែលមិនមានកំហុសគឺជាអំពើអមនុស្សធម៏ដែលគួរជាទីស្អប់ខ្ពើម
    នៃមនុស្ស ហើយវាកាន់តែស្អប់ខ្ពើមជាងនេះទៅទៀត វាពិតជាតិរិច្ឆានរកអ្វី
    ស្មើពុំបាននៅពេលកំពុងកាន់ទុក្ខយើងទៅជេដៀលនោះ បើជាខ្មោច
    ហើយយើងទៅបំផ្លាញសពនោះតាមច្បាប់ត្រូវមានទោសព្រហ្មទណ្ឌ ។
    តើឲ្យមានវប្បធម៏សងសឹកគំនុំគំគួនមាននៅក្នុងផ្នត់គំនិតកូនខ្មែរយើងជារៀង
    រហូតទៅឬយ៉ាងណា ។ អ្នកជេខ្ញុំ ខ្ញុំនឹងជេអ្នកសងសឹក ​ឬព្យាយាមតាម
    រកដើម្បីសងសឹកឬយ៉ាងណាតើពេលណាទើបក្នុងអារម្មណ៏ចិត្តគំនិតយើង
    តម្កល់តែសុទិដ្ឋិនឹងសន្តិភាព ។

  7. Hun Xeen says:

    ដើម្បីឱ្យមានយុត្តិធម៌ចំពោះព្រះអង្គ ចូរអ្នកផ្សព្វផ្សាយពីការ
    បំផ្លិចបំផ្លាញជាតិរបស់ស្តេចដ៏មហាក្រឡិចក្រឡុចនេះផង ។
    ពីរថ្ងៃមុននេះ ក្រាន់តែក្រោយព្រះអង្គចូលទិវង្គត ក៏មានផ្សាយ
    នៅamazon.comដាក់លក់ឯកសារដែលស្តេចកំហូចនេះបាន
    សរសេរទុកនិងមានព្រះហស្ថលេខារបស់ព្រះអង្គទៀតផង ។
    នៅខាងក្រមរូភាពឯកសារនោះ គេបានសរសេយ៉ាងខ្លីថា៖ ព្រះ
    មិនបានឱ្យកងទ័ពយួនយៀកកុងតាំងជំរំយោធានៅលើទឹកដី
    ខ្មែរទេ (?) ។ កាលសម័យនោះ នរណាក៏ដឹងដែរថាមានទ័ពយួន
    យ៉ាងសន្ធឹក (៣,៤០០នាក់) នៅក្នុងដីខ្មែរ ទើបអាមេរិកាំងតាម
    ទម្លាក់គ្រាប់បែក ។ …គិតទៅស្តេចនេះលាក់ពុតមែនទែន!

  8. ចង់ដឹង says:

    តើពាក្យដែលអ្នកនិយាយពិតដែលឬទេ?តើមានភស្តតាងអ្វីខ្លះបញ្ចាក់ពីរឿងទាំងនេះ?