ក្រុមនិស្សិតដែលមានឈ្មោះថា មិត្តប្រាសាទព្រះវិហារ ប្រមាណជាង១រយនាក់ចាប់ផ្ដើមចេញដំណើរនាព្រឹកថ្ងៃពុធនេះហើយ ដើម្បីទៅសិក្សាស្វែងយល់ពីគុណតម្លៃនៃប្រាសាទដែលកំពុងតែមានជម្លោះដ៏ចម្រូងចម្រាសនេះ និង ប្រាសាទមួយចំនួនទៀតនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ។
សិលាពល
Wednesday 07 November 2012
The Free Press Magazine
ដោយនឹងចំណាយរយៈពេល ៥ ថ្ងៃ ក្រុមនិស្សិតទាំងនោះ នឹង ធ្វើការសិក្សាស្វែងយលជាសំខាន់ទៅលើស្ថានភាពប្រាសាទ និង ស្ថានភាពព្រំដែន ជាមូលដ្ឋានដែលនឹងឆ្លុះបញ្ចាំងឲ្យឃើញពីមហិច្ចតាឈ្លានពានរបស់ប្រទេសថៃ មកលើប្រាសាទដ៏ចំណាសរបស់ខ្មែរមួយនេះ និង តម្លៃរបស់វាដែលជាលក្ខណជម្រុញឲ្យរដ្ឋាភិបាលត្រូវតែដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០០៨ នោះ ។
ដំណើរទស្សនកិច្ចសិក្សានេះ បានធ្វើឡើងបន្ទាប់ពីមានបទបង្ហាញមួយកាលពីម្សិលមិញ ពីសំណាក់មន្ត្រីរដ្ឋាភិបាល ស្ដីពីដំណើការដោះស្រាយសំណុំរឿងប្រាសាទព្រះវិហារជាមួយថៃនៅតុលាការអន្តរជាតិទីក្រុងឡាអេ ការស្វែងរកបង្គោលព្រំដែនរវាងប្រទេសទាំងពីរ រួមទាំងការកំណត់តំបន់ឈរជើង របស់ក្រុមអ្នកសង្កេតការណ៏ផងដែរ ៕
