ភ្នំពេញៈ ក្រោយបែកចំណងស្នេហ៍ជាមួយកវីនិពន្ធអង្រួនដួងចិត្តអ្នកស្តាប់ ចម្រៀងលោក សុខ ជំនោរ នោះ ជាញឹកញយតែងមានការនិយាយពីមាត់មួយទៅមាត់មួយថា មានបុរសអាណិកជនខ្មែរម្នាក់នៅអាមេរិកកំពុងតាមបង្កាត់ភ្លើង ស្នេហាជាមួយតារាចម្រៀង សុគន្ធ និសា ហើយការឡើងចុះអាមេរិកជាញឹកញាប់របស់តារាចម្រៀងសំនៀងស្រទន់រូប នេះ កំពុងត្រូវបានគេសង្ស័យថា និសា អាចនឹងមានទំនាក់ទំនងក្នុងស្នេហាមួយនេះ ខណៈមានរូបថតមួយសន្លឹកត្រូវបានគេបង្ហោះនៅពេលនាងកំពុងអង្គុយ ញុំាអាហារជាមួយនឹងបុរសអាណិកជនវ័យក្មេងរូបនោះ។
Wednesday, 07 November 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ទៅដល់សហរដ្ឋ អាមេរិកមិនទាន់នឹងបានប៉ុន្មានផង រូបថតនៃរាត្រីកាលនៃការញុំាអាហារជុំគ្នាមួយត្រូវបានបង្ហោះនៅ ក្នុងប្រព័ន្ធហ្វេសប៊ុក ដែលនៅក្នុងនោះគេបានឃើញយ៉ាងច្បាស់ថា តារាចម្រៀង សុគន្ធ និសា បានអង្គុយយ៉ាងកៀកកិតជាមួយនឹងបុរសអាណិកជនខ្មែរអាមេរិកម្នាក់ ដែលបុរសរូបនោះហើយត្រូវបានគេគិតថា ជាអ្នកតាមស្អំបេះដូងថ្មីរបស់នាង ខណៈពេលកន្លងមកគេបានដឹងថា អ្នកអាមេរិកជាច្រើនបានតាមស្រឡាញ់រូបនាងក្រោយបែកបាក់ស្នេហា ជាមួយលោក សុខ ជំនោរ នោះ។
អ្នករស់នៅសហរដ្ឋអាមេរិកបានឲ្យដឹង ក្នុងអំឡុងពេល សុគន្ធ និសា ចេញទៅសម្តែងនៅអាមេរិកលើកមុនថា និសា មានបុរសៗជាច្រើនតាមស្រឡាញ់នាង មានទាំងអ្នកសុំធ្វើជាមិត្តយល់ចិត្ត ធ្វើជាសង្សារ និងអ្នកខ្លះទៀតក៏បានសារភាពប្រាប់នាងដោយផ្ទាល់ និងអ្នកខ្លះបានសារភាពតាមការសរសេរលើហ្វេសប៊ុកជាដើម។ ទោះជាយ៉ាងណា គេសង្កេតឃើញ សុគន្ធ និសា ហាក់ដូចជាមិនទាន់រំភើបអារម្មណ៍នឹងអ្នកណាម្នាក់នៅឡើយ។
ប៉ុន្តែ ថ្មីៗនេះការធ្លាយរូបថតមួយនោះ ត្រូវបានទស្សនិកជនដែលតែងតាមដានរឿងរ៉ាវស្នេហានាង ឲ្យដឹងថា បុរសម្នាក់ដែលអង្គុយនៅក្បែរនាងនោះ អាចនឹងជាគូស្នេហ៍ថ្មីរបស់នាង ខណៈដែលមួយរយៈខ្លីនេះ ពាក្យចចាមអារ៉ាមចំណងស្នេហ៍របស់នាងជាមួយនឹងអ្នកអាមេរិកម្នាក់ កំពុងច្បាស់ឡើងៗគួរឲ្យកត់សម្គាល់នោះ។
មិនត្រឹមតែអ្នកគាំទ្រ នាងនៅអាមេរិកបង្ហើបពីចំណងស្នេហ៍នោះឡើយ សូម្បីតែម្ចាស់ស្ពនស័រដែលធ្លាប់ធានានាងចេញទៅសម្តែងលើទឹកដី អាមេរិកកាលពីជើងមុនក៏បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុក មួយថា តារាតារាចម្រៀង សុគន្ធ និសា កំពុងស្ថិតនៅក្នុងមុខសញ្ញាតាមថ្ពក់យកបេះដូងនាងពីបុរសអ្នក ជំនួញមានទ្រព្យម្នាក់នៅអាមេរិក ហើយតាមរយៈរូបថតអង្គុយញ៉ាំអាហារជុំគ្នាដែលមានតារាចម្រៀង រិន សាវ៉េត ដែរនោះ បុរសម្នាក់ដែលអង្គុយជាប់នឹង សុគន្ធ និសា នោះត្រូវបានគេគិតថាជាអ្នកតាមស្អំបេះដូងនាង បន្ទាប់ពី និសា បានជួបនឹងស្នេហាពើតផ្សាបេះដូងជាមួយនឹងអ្នកដឹកនាំសម្តែងលោក សុខ ជំនោរ នោះ។
តារា ចម្រៀង សុគន្ធ និសា មិនធ្លាប់ចេញមុខបកស្រាយចំពោះចំណងស្នេហ៍របស់នាងឡើយ សូម្បីតែការបែកគ្នាជាមួយអតីតគូស្នេហ៍រស់នៅក្រោមដំបូលតែមួយគឺ លោក សុខ ជំនោរ ក៏ដោយ។ នៅពេលនេះ គេមិនសង្ឃឹមថា ស្នេហា៧ឆ្នាំជាមួយគ្នារវាង សុខ ជំនោរ និង សុគន្ធ និសា ឈានដល់ដំណាក់កាលជួបជុំគ្នាជាថ្មីឡើយ ខណៈដែលនៅពេលនេះភ្លើងខៀវរបស់ សុគន្ធ និសា ចាប់ផ្តើមបើកសម្រាប់បុរសៗថ្មីហើយនោះ។ ជាពិសេសនៅពេលនេះ ការឡើងចុះស្រុកក្រៅរបស់ សុគន្ធ និសា ជាសញ្ញាមួយផ្តល់ឱកាសមិនតិចឡើយសម្រាប់កន្លង់ឯនាយសមុទ្រនោះ។
ទោះ ជាយ៉ាងណាជុំវិញស្នេហាចាស់ថ្មីរបស់តារាស្រីរូបនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺរបស់នាងផ្ទាល់បានឡើយ ខណៈដែលតារារូបនេះតែងរស់នៅក្នុងភាពស្ងប់ស្ងាត់មិនផ្តល់ការ ទាក់ទង កុំថាឡើយនៅក្រៅប្រទេស សូម្បីនៅក្នុងស្រុកក៏នាងមិនងាយផ្តល់បទសម្ភាសនោះដែរ។
គួរ បញ្ជាក់ថា ចំណងស្នេហ៍ធ្លាប់តែផ្អែមល្ហែមនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ រវាងតារាចម្រៀង សុគន្ធ និសា និងកវីនិពន្ធលោក សុខ ជំនោរ រយៈពេល៧ឆ្នាំបានដើរដល់ផ្លូវបំបែកមិនអាចត្រឡប់ក្រោយកាលពី ប៉ុន្មានជាងមួយឆ្នាំមកនេះ។
ទាក់ទិននឹងការចែកផ្លូវគ្នា ក្រោយការខិតខំកសាងជីវភាពរួមគ្នាយ៉ាងលំបាក មុននឹងមានជីវភាពថ្មីនៅថ្ងៃនេះ សុគន្ធ និសា បានទទួលស្គាល់ថា នាងជាអ្នកសុំបញ្ចប់ស្នេហាមួយនេះ ប៉ុន្តែភាពអាថ៌កំបាំងនៅក្នុងគ្រួសារគ្មានខាន់ស្លាមួយនេះ មិនត្រូវបានទម្លាយជាផ្លូវការនោះឡើយ ដោយតារាចម្រៀង សុគន្ធ និសា បានប្រាប់ត្រឹមពាក្យយ៉ាងខ្លី តែមានន័យជ្រៅថា នាងមិនអាចរស់នៅក្នុងគ្រួសារមួយដែលមានសភាពដូចទឹក និងប្រេង បានទេ។ រីឯលោក សុខ ជំនោរ ក៏មិនបាននិយាយអ្វីក្បោះក្បាយដែរ ដោយលោកគ្រាន់តែប្រាប់ថា សុគន្ធ និសា ជាអ្នកបោះបង់ចោលស្នេហារបស់លោក៕


ខ្ញុំចូលចិត្តស្តាប់ចម្រៀងរបស់នាងមួយចំនួនដែរ! ខ្ញុំជួយបន់ថាឱ្យនាង
បានជួបគូស្នេហ៍មែនទែនផងចុះ កុំឱ្យដូចនារីចម្រៀងខ្លះទៀតដែលបាន
ក្រេបទឹកឃ្មុំតែមួយភ្លែត…ក៏ក្លាយជាទឹកខ្មេះវិញ!
I don’t believe that Nisa not good, please do not lie any one because you don’t like Nisa.
មានឈ្មោះដើម ពិន សគន្ធា មានស្រុកកំណើតនៅស្ទឹងត្រែង
មានពួកអានៅឯនាយសមុទ្រឃើញសិល្បះករទៅពីស្រុកខ្មែរមិនបាន
គឺខ្វាកម៉ង
សិល្បះករទៅពីស្រុកខ្មែរសិល្បះករទៅពីស្រុកខ្មែរក៍មិនបានឲ្យជ្រើម
កុហក ឬមិនកុហក អ្នកត្រូវទទួលការពិតទៅ
ដីនៅផ្លួវកែងរមែងមានតំលៃថ្លៃអីចឹងហើយ