អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តយស សូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៨ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យ ប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
ថ្ងៃទី 9 វិច្ឆិកា 2012
ដោយ: ចៅចិត្រ
CEN
ភ្នំពេញ: អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តយស សូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៨ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យ ប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀបវីរៈដូចតទៅ ៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ រដ្ឋសភាលើកទី៩ នីតិកាលទី៤
២- របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និលើកទី៩ នីតិកាលទី៤
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីការ ជូនដំណឹង ជាបន្ទាប់ពីគ្រោះមហន្តរាយ នុយក្លេអ៊ែរ និងអនុសញ្ញាស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
៤.១- កិច្ចព្រមព្រៀងពហុភាគីអាស៊ាន ស្តីពីសេរីភាវូបនីយកម្មពេញលេញ នៃសេវាកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវអាកាស រួមទាំងពិធីសារចំនួន២
៤.២- ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៦ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម
៤.៣- អនុស្សរណៈយោគយល់ស្តីពីកិច្ចសន្យា សាវាកម្មផ្លូវអាកាស របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយភាគីដៃគូ
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម ឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី ការបង្កើតវិទ្យាស្ថានភិវឌ្ឍន៍បៃតងសកល៕
អាខ្វាក់សីុជោរ អាសែនក្បាលរឹង អាពូជលួចជាតិ អាកញ្ចះយួនឈ្មោះហ៊ុន-សែន,…!
ខំលាក់បាំងការពិត ព្រោះខ្លាចគេដឹងថាខ្លួនវាសព្វថ្ងៃដឹកនាំប្រទេសអន់ថយ សំបូរទៅដោយជនក្រីក្រ ក្មេងអនាថា
ពេស្យាចារ ចោរកម្ម អតិផរណាគ្មានការងារធ្វើ រដ្ឋអំណាចពុករលួយ គ្រឿងញៀនពេញផ្ទៃប្រទេស។ល។,..!