05222013Headline:

សុខភាព ៖ តែ​ខ្មៅ​បន្ថយ​ហានិភ័យ​ជំងឺទឹកនោមផ្អែម​?

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​អោយដឹងថា អត្រា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ថយចុះ​ក្នុង​ប្រទេស​ដែល​មនុស្ស​ជាច្រើន​ផឹក​តែ​ខ្មៅ ។​

Saturday 10 November 2012
The Free Press Magazine

​ការស្រាវជ្រាវ​នេះ​បាន​គាំទ្រ​លើ​ការស្រាវជ្រាវ​ពី​មុន​ដែល​ថា ការ​ទទួលទាន​តែ​ខ្មៅ​ជា​ទៀងទាត់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។​

អ្នកស្រាវជ្រាវ អា​រី​យែល បឺ​រ៉េ​ស្នេ​ក (Ariel Beresniak) បាន​មើល​ទៅលើ​អ្នក​ដែល​ទទួលទាន​តែ​ខ្មៅ​ក្នុងប្រទេស​៥០​ក្នុង​ឆ្នាំ​២០០៩ ហើយ​បាន​ប្រៀបធៀប​ទិន្នន័យ​នោះ​ទៅ​នឹង​អត្រា​នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺមហារីក ក៏​ដូច​ជា​ជំងឺ​ផ្លូវដង្ហើម​, ជំងឺឆ្លង និង​ជំងឺ​សរសៃឈាម​បេះដូង​ផងដែរ​។​

អៀរ​ឡង់ អង់គ្លេស និង​ប្រទេស​តួ​គី​ផឹក​តែ​ខ្មៅ​ច្រើនជាងគេ​។ ជាតិ​សាសន៍​ដែល​មាន​ការ​ទទួលទាន​តែ​ខ្មៅ​តិចជាងគេ​បំផុត​គឺ​ប្រទេស​កូរ៉េខាងត្បូង​, ប្រទេសប្រេ​ស៊ីល​, ប្រទេស​ចិន​, ប្រទេស​ម៉ូ​រ៉ូកូ និង​ប្រទេស​ម៉ិចស៊ិ​ចកូ​។​

​ការវិភាគ​បានបង្ហាញ​ថា អត្រា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ថយ​ចុះ​ក្នុង​ប្រទេស​ដែល​ទទួលទាន​តែ​ខ្មៅ​ខ្ពស់​។​

​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ​បាន​ប៉ាន់ស្មាន​ថា ចំនួន​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នឹង​កើនឡើង​ដល់​៤៣៨​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២០៕​

(អត្ថបទ​ដក​ស្រង់​ពី​គេហទំព័រ Health.com.kh)

What Next?

Recent Articles

One Response to "សុខភាព ៖ តែ​ខ្មៅ​បន្ថយ​ហានិភ័យ​ជំងឺទឹកនោមផ្អែម​?"

  1. Kampongcham says:

    យកឯកសារបរទេសមកបកតែម្តង មិនដឹងថាតែខ្មៅនោះ យ៉ាងណាទេ គួរតែបញ្ចាក់ប្រាប់ជនរួម ជាតិផងតើតែខ្មៅនោះយ៉ាងណាទៅ? មានលក់នៅឯណា? ទើបមានប្រយោជន៍។