មេដឹកនាំ​កំពូល​អាមេរិក​៣នាក់​នឹង​មកដល់​កម្ពុជា​ក្នុង​សប្តាហ៍​ខាងមុខ​នេះ

ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា, រដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ននិង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Leon Panettaនឹង​មកដល់​កម្ពុជា​នៅ​សប្តាហ៍​ខាងមុខនេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និងកិច្ចប្រជុំ​អាស៊ីបូព៌ានៅក្នុង​ប្រទេស​កម្ពុជា។ ព័ត៌មាន​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំ​ព​ញ​នៅ​ចុង​សប្តាហ៍​នេះ។ ប្រទេស​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​កំពុង​ត្រៀមលក្ខណៈ​ដើម្បី​ទទួល​មេដឹកនាំ​កំពូល​ជាច្រើន​របស់​ពិភពលោក។

ថ្ងៃ សៅរ៍ 10 វិច្ឆិកា 2012
ដោយ ប៉ែន បូណា
RFI

លោក​អូបាម៉ា និង​លោកស្រី​គ្លីនតុន នឹង​មកដល់​កម្ពុជា នៅថ្ងៃ​ទី១៩ វិច្ឆិកា ២០១២

លោក​អូបាម៉ា និង​លោកស្រី​គ្លីនតុន នឹង​មកដល់​កម្ពុជា នៅថ្ងៃ​ទី១៩ វិច្ឆិកា ២០១២ ©Reuters

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ

(02:37)

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ជូនដំណឹង​អំពី​ការមកដល់​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក៣នាក់​ក្នុង​ទឹកដី​កម្ពុជា​នៅក្នុង​សប្តាហ៍​ខាងមុខនេះ។ លោក​ប្រធានាធិបតី បារ៉ា​ក់ អូ​បា​ម៉ា អមដំណើរ​ដោយ​រដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ី​ឡា​រី​គ្លិន​តុ​ន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៩ វិច្ឆិកា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៩ និង​ទី២០ វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ។ មុននឹង​មក​ដល់​​កម្ពុជា លោក​អូ​បា​ម៉ា និង​លោកស្រី​គ្លី​ន​តុ​ន ក៏បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា ផងដែរ។

ដោយឡែក រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោកLeon Panettaក៏​នឹង​មកដល់​កម្ពុជា​ដែរ។ លោក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំង១០ នៅក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​ចង្អៀត​មួយ​នៅក្នុង​ខេត្តសៀមរាប​នៅ​ថ្ងៃទី១៦វិច្ឆិកា។ លោក Leon Panettaគ្រោង​នឹង​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការឯកភាព​អាស៊ាន​ សម្រាប់​ជា​ប្រយោជន៍​ដល់​ស្ថិរភាព​តំបន់ ក៏ដូចជា​បង្ហាញ​ពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការពារជាតិ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន។
 
វត្តមាន​របស់​មេដឹកនាំសំខាន់ៗទាំង៣របស់​អាមេរិក​នៅ​កម្ពុជា​បាន​កើតឡើង​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី១៥ដល់២០ វិច្ឆិកា​នេះ។ មេដឹកនាំកំពូលៗមកពី​បណ្តា​ប្រទេស​ជាច្រើន​នៃ​ពិភពលោក​ដូចជា​ចិន ជប៉ុន កូរ៉េ រុស្ស៊ី និង​សហរដ្ឋអាមេរិក ជាដើម​នឹង​មក​ចូលរួម​កិច្ចប្រជុំ​ទាំងនោះ។
 
នៅក្នុង​សារលិខិត​អបអរសាទរ​ចំពោះ​ការជាប់ឆ្នោត​ជាថ្មី​របស់លោក​អូ​បា​ម៉ា​កាលពី​ថ្ងៃ​ទី៧​វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា លោក​រង់ចាំ​ស្វាគមន៍​ការមកដល់​របស់​លោក​អូ​បា​ម៉ា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សង្ឃឹមថា ចំណងទាក់ទង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ក្រោម​ការដឹកនាំ​របស់​លោក អូ​បា​ម៉ា នឹង​កាន់តែ​រីកចម្រើន​ថែមទៀត។
 
វត្តមាន​របស់​មេដឹកនាំកំពូលៗអាមេរិក​នៅ​កម្ពុជា ក៏​ជា​ឱកាស​ដែល​គណបក្សប្រឆាំង​សង្ឃឹមថានឹង​នាំមក​នូវ​ការប្រែប្រួល​នយោបាយ​នៅក្នុង​ប្រទេស​ផងដែរ។ លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ក្នុង​ការជួយ​សម្រួល​ដល់​ការវិលត្រឡប់​របស់លោក ​ដើម្បី​អាច​ចូលរួម​បោះឆ្នោត​ឆ្នាំ ២០១៣ ។ ប៉ុន្តែ នៅ​មិនទាន់មាន​សញ្ញា​ណាមួយ​ដែល​បញ្ជាក់ថា បញ្ហា​នេះ​នឹងត្រូវ​លើកយក​មក​ពិភាក្សា​នោះទេ៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

19 Responses to "មេដឹកនាំ​កំពូល​អាមេរិក​៣នាក់​នឹង​មកដល់​កម្ពុជា​ក្នុង​សប្តាហ៍​ខាងមុខ​នេះ"

  1. LY Seanteur says:

    តាមពិតទាំងបីនាក់នេះ មកដើម្បីផលប្រយោជន៏របស់អាមេរិកជាជាងការគិតពីទុក្ខវេទនារបស់ខ្មែរ។

  2. ជាចំណែកដ៏ធំគឹការមកដល់កម្ពុជារបស់ ថា្នក់ដឹកនាំអាមេរិកទាំងបី គឺជាជោគជ័យរបស់

    ប្រជាជនកម្ពុជាទាំងមូល មិនមែនរបស់អ្នកណាមួយផ្តាចមុខទេ ហើយទោះជាមកក្នុង
    ក្របខណ្ឌស្អីក៏ដោយ ក៏មកក្នុងផ្ទះកម្ពុជាដែរ មែនទេឯកឧត្តម សុខ ទូច………។

  3. រាស្រ្តខ្មែរ says:

    ទាល់តែចំណេញទើបគេធ្វើ USAឥឡូវ មិនដូចអាគាំងកាលពីសង្គ្រាមស្រុកយួនទៀតឡើយ

  4. អា អត់ឈ្មោះ និង អា ខ្មែររ៉ូឡូជិស និង មីស្រីខ្មែរ វានិយាយលែងចេញហើយ!!!

  5. Srey Khmer says:

    Ar lop Srey khmer’s mother,
    !
    I have no change to read and write for nothing, I have to work idiot!
    I am not just be here to write without benefit to support myselt sucker.

  6. m. says:

    ខ្ញុំសូមឈប់ព្រូសហើយ!!!បាទ!!!

  7. Srey Khmer says:

    American’s government has always run by its agenda for their plans.
    Obama has planned to talk with issues leadership about job growth, enegy
    and security parnership, and human rights. Also he has efforts to refucus on
    dynamic regin.
    It is very important for the Cambodian, if he would be able to find the solution
    to the problem, with the issues leadership who is dominate the people rights.
    !
    I wish him the best and successful
    for his efforts to the wold peace.
    you have a good trip Obama.

  8. m. says:

    Srey Khmer! យើងសង្ឃឹមថាវានឹងបានប្រព្រឹត្តទៅដូចការគិតឃើញរបស់លោកដែរ។

  9. CT says:

    US Gov- never loved Khmer and supported with pure heart noway just checked history……………….if love and care about world nation won’t let us get in trouble during 3years 8 months and 20days………….if this was not happen then all of my dad relatives won’t existed in US today…………

  10. Srey Khmer says:

    I love the woman since I am a lesbian!

  11. អ្នកលេង says:

    you are the Srey Khmer’s (blue) bother .

  12. Former Hia lola says:

    Oh oh! I though Obama cancel the trip to Cambodia because he listens to Sam Rainsy.

  13. អ្នកលេង says:

    My pines( copy ) is waiting for you . come on please !

  14. Srey Khmer says:

    Fake Srey Khmer will ride a spacecraft from Battombong to
    moon with Yary Ka Hope Kaharith soon. During it will approching
    the moon, they both will already have shits and pees more than
    one pound in their pans.

  15. …, Ha ha…Hun Sen, are you ready?

  16. . says:

    អ្នកទាំង៣ មកកម្ពុជាក៏ខ្ញុំនៅតែរត់ម៉ូតូឌុប មិនមកក៏ខ្ញុំនៅតែរត់ម៉ូតូឌុប។
    ដូច្នេះខ្ញុំគ្មានស្វាគមន៍ដល់អ្នកទាំង៣ក្បាលនោះទេ មកក៏បានមិនមកក៏បាន។

  17. Srey Khmer says:

    Obama is a great God for Cambodia. He cares our people by helping our economy so our peeople will live the prosperous lives!

  18. JML says:

    អាញ់កោតតែហែងនេះអាអត់ឈ្មោះ ហ៊ានមកនិយាយថាវាប្រើឈ្មោះតែមួយទៀត?
    អាញ់ខ្ពើមហែងណាស់វើយ មិនទទួលខុសត្រូវលើកំហុសរបស់ខ្លួន អាញ់ឲ្យវាស្បថ វាមិនហ៊ានផង
    ថាវាពិតជាមិនធ្លាប់បានប្រើឈ្មោះបន្លំ និងបង្កើតឈ្មោះពីរបី នោះ ហែងនៅមានមុខថោកនៅទីនេះអួត
    ខ្លួនថាល្អទៀត អត់ចេះខ្មាស់គេមែន អាជនថោកទាប ៕