មេដឹកនាំ​អាស៊ាន បញ្ចប់​កិច្ចប្រជុំ​កំពូល លើក​ទី​២១

ភ្នំពេញ: ​បន្ទាប់ពី​ជួប​ប្រជុំ​ដោយ​បិទទ្វារ​រយៈពេល​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាលអាស៊ាន បានសំរេចនូវ​លទ្ធផល​ជាច្រើន ដែល​រួមមាន​៖ ការឯកភាព​អនុម័ត​លើ​ឯកសារ​សំខាន់ៗ ពីរ គឺ​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី សិទ្ធិមនុស្ស និង​ឯកសារ​ទី​២-​ស្តីពី ការបង្កើត​មជ្ឈមណ្ឌល​កំចាត់​មីន​អាស៊ាន​។ ក្នុងនោះ ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ក៏​បាន​ឯកភាព​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​មី​យ៉ាន់​ម៉ារ បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​សង្គ្រាម​នៅ​កា​ហ្សា​ ជាដើម។​

ថ្ងៃទី 18 វិច្ឆិកា 2012
ដោយ: លី សិលា
CEN

មេដឹកនាំបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើកទី២១ ដោយសំរេចនូវឯកសារ និងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ក្នុងតំបន់ និងពិភពលោក

មេដឹកនាំបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើកទី២១ ដោយសំរេចនូវឯកសារ និងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ក្នុងតំបន់ និងពិភពលោក

លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស បានប្រកាស​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ ដល់​អ្នកកាសែត​ជាតិ និង​អន្តរជាតិ នា​ព្រលប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​លោក កៅ គឹមហួន បាន​លើកឡើង​ថា នៅ​ពេល​រសៀល​នេះ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​​អាស៊ាន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ភ្នំពេញ នៃ​ការអនុម័ត​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី សិទ្ធិមនុស្ស​។ ដោយឡែក​ទៀត ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បានសម្រេច​កំណត់​យក ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​ពេលវេលា ដែល​កំណត់​​យក​ការអនុវត្ត​នៃ​សហគមន៍​អាស៊ាន​។

​លោក កៅ គឹមហួន បាន​បន្ថែមថា ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​សម្រេច​លើ​ការ​តែងតាំង​បេក្ខភាព​ថ្មី អគ្គលេខាធិការ​អាស៊ាន សម្រាប់​អាណត្តិ ២០១៣ ដល់​ឆ្នាំ​២០១៧ ក្រោយ​ពី​លោក សុរិន ពិត​សុវណ្ណ អគ្គលេខាធិការ​អាស៊ាន​បច្ចុប្បន្ននេះ នឹង​ចប់​អាណត្តិ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២​។​

មេដឹកនាំ​អាស៊ាន បញ្ចប់​កិច្ចប្រជុំ​កំពូល លើក​ទី​២១

លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស ក្នុងសន្និសីទ កាសែត សរុបពីលទ្ធផល នៃកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដោយសំរេចបាន នូវឯកសារ និងពិភាក្សា លើប្រធានបទសំខាន់ៗ មួយចំនួន ក្នុងតំបន់ និងពិភពលោក

​លោក កៅ គឹមហួន ក៏​បាន​បន្តថា ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ក៏បាន​អនុម័ត​ទៅលើ​សេចក្តីថ្លែងការណ៍​រួម អំពី​ការបង្កើត​មជ្ឈមណ្ឌល​កំចាត់​មីន​អាស៊ាន ដែល​ជា​ឯកសារ​សំខាន់​មួយ ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០១២​នេះ​។

​ដោយឡែក​ទៀត លោក កៅ គឹមហួន បាន​បន្តថា អង្គប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ការ​ប្រព្រឹត្តទៅ​នៃ​កិច្ចប្រជុំ ដែល​គេ​ហៅថា កិច្ចសន្ទនា​អាស៊ាន​ជា​សកល ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​អាស៊ាន ដែល​គ្រោង​នឹង​ចាប់ផ្តើម ជំ​ហ៊ាន​ទី​១ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

មេដឹកនាំ​អាស៊ាន បញ្ចប់​កិច្ចប្រជុំ​កំពូល លើក​ទី​២១

លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស ក្នុងសន្និសីទ កាសែត សរុបពីលទ្ធផល នៃកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដោយសំរេចបាន នូវឯកសារ និងពិភាក្សា លើប្រធានបទសំខាន់ៗ មួយចំនួន ក្នុងតំបន់ និងពិភពលោក

​រីឯ​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ជាមួយ​អ្នក​ដឹកនាំ​ធុរកិច្ច នៅ​ពេល​រសៀល​នេះ ក៏​ត្រូវបាន​លោក កៅ គឹមហួន លើកឡើងថា ការពិភាក្សា​បាន​ផ្តោត​ទៅលើ​អនុសាសន៍​នៃ​ការស្រាវជ្រាវ ដោយ​សាលា លី​ខ្វាន់​យូ នៃ​សាកល​វិទ្យា​ជាតិ របស់​ប្រទេស សឹង្ហ​បុរី​។ ក្នុង​អនុសាសន៍​នោះ គឺ​ធ្វើ​យ៉ាងណា ជំរុញ​ឲ្យ​អាស៊ាន មាន​ការប្រកួតប្រជែង នៅ​លើ​វិស័យសេដ្ឋកិច្ច​។ ក្នុងនោះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​សិក្សា​អនុសាសន៍ ដែល​បាន​ដាក់ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ថ្នាក់​ដឹកនាំ​ធុរកិច្ច​អាស៊ាន​។​

​លោក កៅ គឹមហួន បាន​បន្តថា នៅ​រសៀល​នេះ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​ទៅលើ ៤ ចំណុច​សំខាន់ៗ​។ ទី​១-​អំពី​សមុទ្រ​ចិន​ខាងត្បូង​។ នៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ការផ្លាស់ប្តូ​រមតិ គឺ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ឯកភាពគ្នា​ទាំងស្រុង មិន​ធ្វើ​អន្តរ​ជាតូបនីយកម្ម ទៅលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ជា​គោលជំហរ​ថ្មី ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​សំរេច​យក​នៅពេល​នេះ ហើយ​នឹង​បន្ត​ការអនុវត្ត DOC ឲ្យ​ពេញលេញ ដោយ​មាន​ប្រសិទ្ធភាព​។​

មេដឹកនាំ​អាស៊ាន បញ្ចប់​កិច្ចប្រជុំ​កំពូល លើក​ទី​២១

លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស ក្នុងសន្និសីទ កាសែត សរុបពីលទ្ធផល នៃកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដោយសំរេចបាន នូវឯកសារ និងពិភាក្សា លើប្រធានបទសំខាន់ៗ មួយចំនួន ក្នុងតំបន់ និងពិភពលោក

​លោក កៅ គឹមហួន បាន​បន្ថែមថា នៅក្នុង​ចំណុច​នេះ​ផងដែរ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាលអាស៊ាន បាន​ឯកភាពគ្នា ទៅ​លើ​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​១៥ អំពី​ខួប​អនុស្សាវរីយ៍ នៃ DOC សម្រាប់​ខួប​លើក​ទី​១០ នៃ​DOC​។ ជា​ខ្លឹមសារ ដែល​បាន​ឯកភាព​គ្នា​ហើយ​។​

​លោក​រដ្ឋលេខាធិការ កៅ គឹមហួន បាន​បន្តថា ដោយឡែក​ទៀត ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាលអាស៊ាន បាន​ផ្លាស់ប្តូរ​មតិ​គ្នា អំពី​សភាពការណ៍​នៅ​បច្ចឹម​ប្រទេស ជាពិសេស​សភាពការណ៍​នៅ​កា​ហ្សា ដោយ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើហិង្សា ដែល​កំពុងតែ​កើត​ឡើង​នៅ​មជ្ឈឹម​បូ​ព៌ា ដល់​ភាគី​ពាក់ព័ន្ធ ចូលរួម​ដំណើរការ​ចរចា​គ្នា​។​

​លោក កៅ គឹមហួន បាន​បន្ថែមថា ដោយឡែក​ទៀត ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ក៏បាន​​លើកឡើង​នូវ​សភាពការណ៍​នៅ​រដ្ឋ រ៉ាក់​ឃីន នៅ​ប្រទេស​មី​យ៉ាន់​ម៉ារ ដោយ​បាន​គាំទ្រ​វិធានការ​ផ្សេងៗ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ារ កំពុងតែ​មាន​ការអនុវត្ត​បច្ចុប្បន្ននេះ ហើយ​ក៏​ជំរុញ​ឲ្យមាន​ការសម្រ​ប​សម្រួល​ទៅ​លើ​សភាពការណ៍​នៅ​រដ្ឋ រ៉ាក់​ឃីន ​នេះ​ផង​ដែរ​។​

​ដោយឡែក​ទៀត ទាក់ទង​នឹង​ឧបទ្វីប​កូរ៉េ ក៏​ត្រូវបាន​លោក កៅ គឹមហួន លើកឡើងថា ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា ដោយ​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង ៦ ធ្វើយ៉ាងណា បន្ត​ការចរចា​ឡើងវិញ​ឲ្យបាន​ឆាប់​។ ដោយឡែក​ទៀត ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​នៃ​សេចក្តីប្រកាស​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​៕​

What Next?

Related Articles