ជម្លោះរវាងប្រជាពលរដ្ឋជាជនជាតិចាមក្រីក្រនៅឃុំឆ្នុកទ្រូ ជាមួយហាកឹមនៃវិហារចាមកោះមនោ ឃុំឆ្នុកទ្រូ បានក្លាយជាអំពើហិង្សា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ ដែលបណ្ដាលឲ្យបុរសជនជាតិចាមម្នាក់រងរបួសជាទម្ងន់។
ដោយ មណ្ឌល កែវ
2012-12-01
វិទ្យុអាស៊ីសេរី

៣០-វិច្ឆិកា-២០១២៖ ប្រជាពលរដ្ឋចាម មកជួបជុំគ្នានៅផ្ទះលោក ម៉ាត់ យ៉ាន ពិភាក្សាពីការតវ៉ាសុំផ្លាស់ប្ដូរមេដឹកនាំសាសនានៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ RFA/Mondul Keo
ប្រជាពលរដ្ឋជាជនជាតិចាម នៅទីនោះ ភាគច្រើនទាមទារឲ្យបោះឆ្នោតជ្រើសរើសហាកឹម ឬអ្នកដឹកនាំភូមិផ្នែកសាសនាថ្មីនៅឃុំនេះ។
បុរសអ្នកភូមិឈ្មោះ សេន ត្រយេន អាយុ ៣១ឆ្នាំ ជាជនជាតិចាម រស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ថា លោក លី ម៉ាត់ ដោយអាងថាខ្លួនជាហាកឹម បានប្រើអំពើហិង្សាមកលើគ្រួសារលោក ព្រមទាំងអ្នកភូមិផ្សេងទៀតទាំងកំរោល ដោយបានបង្គាប់ឲ្យកូនចៅគាត់គប់កាំបិតមកលើរូបលោក បណ្ដាលឲ្យត្រូវរបួសក្បាលជាទម្ងន់។
លោក សេន ត្រយេន៖ «ឲ្យប្រជាពលរដ្ឋជឿទុកចិត្តម៉េចកើត បើមេដឹកនាំអីមានបញ្ហាបន្តិចបន្តួច ហាឡើងប្ដឹងប្រជាពលរដ្ឋដាក់គុក ហាឡើងដុតផ្ទះប្រជាពលរដ្ឋចោល។ អ៊ីចឹង បានជាប្រជាពលរដ្ឋអត់ជឿលើការដឹកនាំរបស់គាត់ ទើបគេចង់ផ្លាស់ប្ដូរអ្នកដឹកនាំ។ ដល់គេទារផ្លាស់ប្ដូរអ្នកដឹកនាំ គាត់មានគំនុំ គាត់ប្រកូនក្មួយគាត់ប្រើហិង្សាលើប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ប្រជាពលរដ្ឋជនជាតិចាម នៅឃុំឆ្នុកទ្រូ ចំនួន ៨៤នាក់ បាននាំគ្នាផ្ដិតមេដៃប្ដឹងតវ៉ាទៅមន្ទីរធម្មការស្រុកបរិបូណ៌ សុំដកមេដឹកនាំវិហារចាម ក្នុងឃុំនេះ ដោយពួកគាត់ចោទលោក លី ម៉ាត់ ជាមេដឹកនាំសាសនាវិហារចាម នៅកោះមនោ ឃុំឆ្នុកទ្រូ ថាពុករលួយ និងបក្ខពួកនិយម។ ពួកគាត់សុំធ្វើការបោះឆ្នោតជ្រើសរើសហាកឹមថ្មី តែមន្ត្រីការិយាល័យធម្មការស្រុកបរិបូណ៌ មិនព្រម ទើបកើតចេញជាអំពើហិង្សាបែបនេះឡើង។
លោក សាន់ ហ៊ូសេន ជាព្រឹទ្ធាចារ្យជាជនជាតិចាម ម្នាក់ ប្រចាំតំបន់កោះមនោ ឃុំឆ្នុកទ្រូ លោកមានប្រសាសន៍ថា ការអូសបន្លាយមិនរកដំណោះស្រាយជម្លោះនេះ នឹងអាចនាំទៅដល់ជម្លោះបង្ហូរឈាមគ្នាកាន់តែធ្ងន់ធ្ងរជាងនេះជាមិនខាន៖ «អត់កើតទេ ធ្វើហាកឹម បែបនេះ មិនត្រឹមត្រូវទេ។ អត់មានការបោះឆ្នោត ហើយចាត់តាំងយកតែម្ដងបែបនេះ មិនកើតទេ។ ម្យ៉ាងរឿងយកលុយធ្វើវិហារទៅចាយវាយផ្ដេសផ្ដាសអ៊ីចឹង អត់បានទេ។ បាបណាស់ ហើយបើធ្វើហាកឹម ហើយគេមិនគាំទ្រនោះ ក៏វាអត់កើតដែរ»។
យ៉ាងនេះក្ដី ហាកឹមវិហារចាមកោះមនោ លោក លី ម៉ាត់ បានបដិសេធរាល់ការចោទប្រកាន់របស់អ្នកភូមិ។ លោកពន្យល់ថា ថ្នាក់លើបានចាត់តាំងលោកឲ្យធ្វើហាកឹមនៅវិហារកោះមនោ នេះ ពុំមែនលោកឡើងធ្វើដោយចិត្តឯងនោះឡើយ៖ «ខ្ញុំមិនចង់ពន្យល់អីច្រើនទេ ព្រោះរឿងវាចប់អស់ទៅហើយ គេចេះតែចោទខ្ញុំទេ មិនមានរឿងអ៊ីចឹងទេ»។
វិទ្យុអាស៊ីសេរី ព្យាយាមទាក់ទងសុំការពន្យល់ពីលោក សុះ កំរ៉ី ប្រធានគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាម នៅកម្ពុជា តាមទូរស័ព្ទជាច្រើនដង នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា នេះ ទូរស័ព្ទរោទ៍តែគ្មានអ្នកទទួល។
យ៉ាងនេះក្ដី មេឃុំឆ្នុកទ្រូ លោក សំរិទ្ធ ផេង មានប្រសាសន៍ថា អាជ្ញាធរឃុំមិនអាចដោះស្រាយបញ្ហានេះបានទេ។ លោកថា មានតែគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា គឺលោក សុះ កំរ៉ី និងមន្ទីរធម្មការខេត្តទេ ដែលអាចដោះស្រាយជម្លោះនេះបាន៖ «ពួកគាត់ចង់ធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំពួកគាត់ ទោះអ្នកណាជាប់ក៏គាត់អស់ចិត្ត តែខាងអ៊ីម៉ាំខេត្ត និងខាងមន្ទីរធម្មការខេត្ត គេថាមិនទាន់ដល់អាណត្តិ មិនទាន់អាចបោះឆ្នោតបានទេ ចាំដល់អាណត្តិសិន»។
ប្រភពពីជនជាតិចាម នៅឃុំឆ្នុកទ្រូ បានឲ្យដឹងថា លោក លី ម៉ាត់ ឡើងកាន់ការជាហាកឹម ឬអ្នកដឹកនាំភូមិផ្នែកសាសនានៅឃុំនេះ ដោយការចាត់តាំងតាមរយៈសែស្រឡាយ និងបក្ខពួក ពុំមែនជាប់ដោយការបោះឆ្នោតតាមបែបផែននៃការដឹកនាំសាសនាឥស្លាមនោះឡើយ។ ពួកគាត់ចង់ឲ្យរឿងរ៉ាវនេះបានដឹងដល់លោក សុះ កំរ៉ី ប្រធានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា ទើបពួកគាត់អស់ចិត្ត ព្រោះពួកគាត់មិនយល់ព្រមចំពោះការសម្របសម្រួលរបស់ការិយាល័យធម្មការស្រុកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គំនិត
December 1, 2012 at 6:33 am
នគរថ្កើងថ្កានក្នុងឋានសុខុដុម្យ
នគរថ្កើងប្លែកចំលែកចិត្ត គយគន់ពិនិត្យមើលប្រទេស
អាគារស្កឹមស្កៃលៃកំពស់ លូតហួសវត្តភ្នំថ្កើងអស្ចារ្យ។
ឡានថ្មីទំនើបទើបផលិត មានច្រើនពេកពិតគ្រប់ទំនិញ
មន្រ្តីឩកញ៉ា-ប្រជាទិញ វីវក់ប្រដេញតាមម៉ូតច្នៃ។
ពួកអាប្រឆាំងអត់មានប្រាក់ ព្រោះវាស្លើតស្លាក់ទាំងយប់ថ្ងៃ
ខ្ជិលអត់រកអ្វីស្តួចកំរៃ កើតទុក្ខរីងរៃលក់ស្រែស៊ី។
នគរថ្កើងថ្កានស្មានមិនដល់ ផុតទុក្ខក្វល់ប្រជារីករាយ
ចាកឃ្លាតក្រីក្រឆ្ងាយសែនឆ្ងាយ -អន់ផោកចង្រែបក្សប្រឆាំង។
ពួកអាស្មោកគ្រោកបក្សប្រឆាំង ប្រូភូតភរខ្លាំងគួរឲ្យខ្លាច
ចរិតព្រៃផ្សែដូចបីសាច -ស្រេកឃ្លានអំណាចកាចឃោរឃៅ។
វីឡាស្កឹមស្កៃហៃប្រណិត ឈស្ទែតនៅជិតតាមដងផ្លូវ
ឡានតូចគ្រប់ម៉ាកច្រើនពេកកូវ -ប្រជាឥឡូវរស់ធូរធារ។
ម៉ែកសឺដេសខ្មៅក្រិបបើកដំបូល ស ខៀវ និងហ្គោលដប់គ្រឿងប្លាយ
ចេញចូលលូនលេងគ្មានខ្វល់ខ្វាយ ប្រជាសប្បាយគ្មានអ្វីផ្ទឹម។
មើលទៅផ្ទះឈើដំបូលក្បឿង -ប្រជារស់សឿងគ្រប់គ្រួសារ
មិនថាទីក្រុងរឺចំការ -បីអាណត្តិទៀតណាស្មើថានសួគ៏។
រាស្រ្តមានដីគ្រប៉គ្រួសារ- ប្លែកតែបរិវារបក្សប្រឆាំង
កំជិលអាំងផេះមុខស្លេកស្លាំង- លក់ដីប្រណាំងចង់បានលុយ។
លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
អាចធ្វើអ្នកមាន ? ។
អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
តែអួតហួសឃ្លាន ។
គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
ជេរ ព្រោះអត់ស៊ី ។
អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
ញឹងប្រពន្ធចូល ។
កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
ត្រូវក្បាលវែកឆា ។
ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
ចង់សង្គ្រោះស្អី ? ។
ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
ហាស ! ហាស អាគំនិតសុញ កំណាព្យអ្ហែង សរសេរបានល្អ ហាស! ហាស
មេទ័ព-បាញ់ទា
December 2, 2012 at 8:05 am
អាឡេវបាញ់ទាឆ្កែខ្ញុំ
១-អាឡេវឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
វាថាឆ្ងាញ់ណាស់–អាចម៍ផស់បងជាតិ ។
២-អាឡេវឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
៣-ខ្មែរអើយត្រូវដឹង–អាឆ្កែឡេវហ្នឹង–ជាឆ្កែចង្រៃ–វាជាឆ្កែចាស់–ហើយឆ្កួតរាល់ថ្ងៃ–
គួរខ្មែរប្រុសស្រី–សំពងក្បាលវា។
៤-អាឡេវឆ្កែខ្ញុំ–វាផឹកទឹកនោម–ទឹកអាចម៏បងជាតិ–ទើបបានវាឆ្គួត–
លែងស្គាល់ផៅញាតិ–វាឆ្កែក្បត់ជាតិ–ខ្មែរត្រូវកំចាត់!
៥- អាឡេវឆ្កែខ្ញុំ–ឆ្កែបងជាតិចំ–តែវាផ្តេសផ្តាស–ចូលចិត្តស៊ីអាចម៏–បងជាតិខ្លាំងណាស់
តែវាក្បត់ម្ចាស់–ទុកខាតបរិស្ថាន!
៦- អាឡេវឆ្កែព្រូន–ស៊ីតែអាចម៏យួន–អាចម៍យួនដុំៗ–អាឡេវឆ្កែនេះ–បំផ្លាញសង្គម
‹‹ជាតិខ្មែរឧត្តម››–សម័យហ៊ុនសែន!
៧- អាឡេវឆ្កែខ្ញុំ–រលូតមុនភ្ជុំ–ក្រោយពន្ធនាគារ–វាកើតរោគឆ្កួត–ខ្ញុំមើលមិនជា
ខ្ញុំវាយក្បាលវា-ភ្លះស្លការី ។
៨- អាឡេវឆ្កែខ្ញុំ–ប្រើថ្នាំមិនចំ–ត្រូវប្រើដំបង–សំពងក្បាលវា–មួយថ្ងៃបីដង
ទាត់ផងធាក់ផង–ក្បាលឆ្កែបាញ់ទា ។
ហាស! ហាស កំណាព្យអ្ហែងសរសេរបានល្អអាបាញ់ទា ហាស !ហាស
សូមបងប្អូនពុទ្ធសាសនិកជនមេត្តាកុំលូកដៃចូលក្នុងរឿងនេះអោយសោះ ។
ការដោះស្រាយតាមរបៀបសន្តិវិធីគឺជាការប្រពៃនិងគួរអោយគោរពសំរាប់បងប្អូនខ្មែរសាសនិកឥ
ស្លាមទាំងអស់ ។
សូមបីតែបោះឆ្នោតរើសមេដឹកនាំវិហារមួយសោះក៏ចាំដល់អាណត្តិដែរឬក៏ទុកអោយគេកាប់ចាក់គ្នាហូរឈាមជោកដីសិនបានព្រមអោយបោះឆ្នោតរើសសារថ្មី?????