គាត ឈន់ ៖ គិត​ត្រឹម​ឆ្នាំ​២០១១​កម្ពុជា​ជំពាក់​បំណុល​បរទេស​៣៦០០​លាន​ដុល្លារ

លោក គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣​នៅ​រដ្ឋសភា​កាល​ពី​ព្រឹក​មិញ​ថា គិត​មក​ត្រឹម​ឆ្នាំ​២០១១ ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ចំនួន​៣៦០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

Friday 07 December 2012
The Free Press Magazine

លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បំណុល​ទាំង​៣៦០០​លាន​ដុល្លារ​នេះ គឺ​គិត​ទាំង​បំណុល​ចាស់ អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​សង្រ្គាម​ផង។

បើ​តាម​ការ​បញ្ជាក់​របស់​លោក គាត ឈន់ ការ​ខ្ចី​បំណុល​បរទេស​ទាំង​ប៉ុន្មាន គឺ​រដ្ឋាភិបាល​បាន​ឈរ​លើ​គោល​ការណ៍​រួម​ ដែល​មាន​ខ្ចី​ក្នុង​ទំហំ​សម​ស្រប​ដែល​ស្ថាន​ភាព​ថវិកា​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន ប្រកប​ដោយ​ចីរភាព ហើយ​មិន​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​បំណុល​អាណាធិបតេយ្យ​, ខ្ចី​ក្នុង​កម្រិត​សម្បទាន​ ដោយ​ខ្ចី​ក្នុង​១០០ភាគរយ ត្រូវ​សង​វិញ​៦៥ភាគរយ ក្នុង​នោះ​៣៥ភាគរយ​ជា​អំណោយ, ខ្ចី​សម្រាប់​វិស័យ​អាទិភាព​សំដៅ​ទ្រទ្រង់​ចីរភាព​នៃ​កំណើន និង​ការ​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច។

បើ​តាម​លោក គាត ឈន់ ដដែល គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក រដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កម្ចី​ប្រមាណ៥៥០០​លាន​ដុល្លារ​អាមេរិក។ ដែល​កម្ចី​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វិនិយោគ​វិស័យ​ហេដ្ឋា​រចនា​រូបវន្ត​ មាន​ផ្លូវ​ថ្នល់ ស្ពាន ផ្លូវដែក ប្រព័ន្ធ​ធារា​សាស្រ្ត អគ្គិសនី កំពង់ផែ អាកាសយានដ្ឋាន ការ​ផ្គត់ផ្គង់​ទឹក​ស្អាត រោងចក្រ​សម្អាត​ទឹក​កង្វក់​ជា​ដើម៕

What Next?

Recent Articles

25 Responses to "គាត ឈន់ ៖ គិត​ត្រឹម​ឆ្នាំ​២០១១​កម្ពុជា​ជំពាក់​បំណុល​បរទេស​៣៦០០​លាន​ដុល្លារ"

  1. ក្រែងអួតថាជារដ្ឋាភិបាលសេដ្ឋកិច្ចម្តេចក៏ជំពាក់លុយគេ តែដូចជាមិនទាន់ច្រើនទេប៉ុណ្តេះខ្ចីទៀតមកចែកគ្នាចាយ ប្រជាពលរដ្ឋខ្មែរទេវាជាអ្នកសង!!!
    រដ្ឋាភិបាលគ្មានសេដ្ឋកិច្ចបានជាមិនមានវិបត្តិដូចគេ ព្រះសេដ្ឋកិចជាតិរស់ដោយខ្ចីបុលនិងសុំទានគេ!!!
    តើលុយខ្មែររៀលគេទទួលស្គាល់ហើយឬនៅតើគេអាចយកលុយ១លានរៀលទៅដូរជាលុយដុងនិងលុយបាតនៅក្នុង​ធនាគារបស់រដ្ឋប្រទេសសៀមនិងយួនបានឬទេ?បើនៅឋានក្រោមគេមិនទទួលស្គាល់លុយរៀលផង?អ្នកដែលពពួក
    ចិនដុតខ្មែរពិតឬកូពីសែនដែរឬទេ????????????

  2. ដុងហេ says:

    ខ្លាចក្រែងតែច្រើនជាងហ្នឹង

  3. raksasok says:

    ស៊ូចៗ!!!!! អាជាដើម មានន័យថានៅមានច្រើនណាស់ ដូចជា ទិញវីឡាថ្មី ដូរឡានថ្មី ជូនប្រពន្ធថ្មីៗ ឲ្យស្រីខ្ចីៗ………………ផងដែរ ។

  4. visal says:

    កុំភ្លាចថវិការអនុម័ត្តឆ្នាំនេះមានរហូតជាង 3000 លានដុល្លា គ្រប់ទឹកហើយអស់លោកមន្ត្រីអាណត្តិនេះ នាំគ្នាចាយអោយអស់ដៃ ព្រោះអាណត្តិ​2012 តិចជាងឆ្នាំ​2013 រហូត12,9% នៃថវិការផង នៅតែអស់លោកសម្បូរណ៏ ណាស់មានឡាន វិឡា ស្រីក្មេងៗ អង្គរ័ក្ស​ រាប់មិនអស់ ចុះទំរាំឆ្នាំនេះ ហាហាហាហាហា សប្បាយអោយអស់ដៃពួកអស់លោក។

  5. ខ្ចីលុយយកមកកសាងជាតិ 50% និងទុកទិញឡាន ទិញផ្ទវីឡា និងទុកទិញស្រីក្មេងៗ អញ្ចឹងបានជា ស្រីក្មេងៗឯងញ៉ែមិនបាន វាចាំទៅជាមួយតាតា តាតាពេញចិត្តទិញអីអោយ

  6. ឃើញចាប់បានតែម៉ែយ៉ែម តែមិនដែលចាប់បានពួកអាកញ្ចាស់ៗនោះទេ មកពីអំណាចនិងលុយ

  7. small voice says:

    ក្មួយៗជំជាន់ក្រោយរៀនតាមអុំណាក្មួយ! រៀនតាមអុំឃើញទេបួនរបបទៅហើយ គឺមន្ត្រីជើងចាស់ណាត្រូវបត់បែនឲ្យទាន់សភាពការ។អែបៗទៅបានឆ្ងាញ់បាត់ទៅហើយទុំរាំថ្ងៃងាប់ ដល់យើងងាប់ចង់អាណាទាត់ទាក់យ៉ាងម៉ក៏យើងមិនដឹងដែរ កូនចៅអុំក៏ឥចឹងមុខតែវ័ណ្ឌក៏នឹងបំណុលអស់នេះហើយ ព្រោះអ្នកដែលបានឆ្ងាញ់ស្លាប់អស់ហើយតាមកម្មចុះ។

  8. អ្នកលេង says:

    រដ្ធាភិបាលអួតតែរឿងខ្ចីលុយគេមកចាយ តែប៉ណ្ណោះអែង ។

  9. Kon Khmer says:

    បើខ្ចីលុយបរទេស យកមកអភិវឌ្ឍន៏ប្រទេស ដូចសាងសង ស្ពាន ផ្លូវ សាលារៀន មន្ទីពេទ្យ ………។​ ចុះហេតុអ្វី បានជាពេលសាងសងរួច ដាក់ឈ្មោះ ស្ពាន សាលារៀន​………….ថាជាអំណោយរបស់ ហ៊ុន សែន អញ្ចឹង ។

    ក្នុងនាមមេដឹកនាំប្រទេសទាំងមូល មិនគិតរកវិធីសាស្រ្តណាដើម្បីរកប្រាក់ចំណូល ក្នុងប្រទេលខ្លួន គិតតែ ខ្ចី ខ្ចី ខ្ចី ……….ហើយអួតថាប្រទេសកម្ពុជា មានសេដ្ឋកិច្ចកើនឡើង ។ អូយ គួរអោយខ្មះគេណាស់ ខ្ញុំ ។ ​​

    ប្រទេស កម្ពុជាសម្បូរ ណាស់ធនធានធម្មជាតិ ។​ តែនូវតែក្រ ក្រ ក្រ …………..​។
    ប្រទេសជប៉ុន ក្រោយសង្គ្រាមលោកលើកទី2 ស្ទើរតែសូន្យទៅហើយ តែមេដឹកនាំប្រទេសគេអាចស្ដារប្រទេសបាន ។ បើក្រឡេកមើល ធនធានធម្មជាតិប្រទេសជប៉ុនវិញ មិនស្មើពាក់កណ្តាលប្រទេសកម្ពុជាទេ ។ តែជប៉ុននូតែរីកចំរើន ។…..

    ឱខ្មែរ អើយ ខ្មែរ ពេលណាបានរីកចំរើនដូចគេ ទៅ ។ ទាល់តែ កម្ចាត់មេដឹកនាំពុករលួយចោលអោយអស់ ទើបបាន​៕​

  10. ប្រទេសខ្ញុំ says:

    ថវិការអនុម័ត្តឆ្នាំនេះមានរហូតជាង 3000 លានដុល្លា គ្រប់ទឹកទៀតហើយ ,អារឿងជំពាក់គេកុំគិត
    គិតតែពីចាយទៅពួកយើង ( ទិញសារុង ចែកជូនពល់រដ្ឋជិតបោះឆ្នោត,ទិញឡានទំនើបៗ,ផ្ឨះវិឡា…)

  11. រាស្រ្តខ្មែរ says:

    លុយបំណុលទាំង ៣៦០០ លានដុល្លានោះ ត្រូវបានគណបក្ស ស្រីលើងជើងបែងចែកដូចជាៈ
    ១-អភិវឌ្ឃន៍ប្រទេសជាតិ ៣០ភាគរយ (ផ្លូវ ស្ពាន សាលារៀន និងមន្ទីពេទ្យ)
    ២-ចិញ្ចឹមស្រីក្មេង ២០ភាគរយ
    ៣-ជួលផ្ទះសំណាក់ ៥ភាគរយ
    ៤-ទិញថ្នាំពៅ និង VIAGRA ៥ភាគរយ
    ៥-ទិញ CONDOM ៥ភាគរយ
    ៥-ជួលអង្គរក្ស ៣០ភាគរយ
    ៦-ទិញ សារ៉ុង កន្សែងសាប៊ូ ទឹកត្រី និងមីកេះ ៥ភាគរយ (ជួយដល់ជនរងគ្រោះធម្មជាតិ)
    ដូច្នេះសរុបទៅគឺអត់សល់ទេ ហ្មត់លេវហ្មង!

  12. អ្នកលេង says:

    very good opinions ! រាស្រ្តខ្មែរ

  13. Anonymous says:

    ពួកអានេះដើរតាខ្ជីលុយគេ តែមិនមែនមុខពួកវាប៉ុន្មានក្បាល់នេះសងទេ គឺពួកយើងទាំងអស់នេះហើយ ពួកអាចោលម្សៀត នៅហ៊ានមកអ៊ួតអោយយើងដឹងទៀត ។ សូម្បីតែឡានទំនើបៗ ក៏វាមិនបងពន្ធអោយផង នេះហើយអាសង្គមមហាពុករលួយ ប៉ុណ្ណឹងហើយ នៅក្រាញននៀលមិនចុះពីដំណែងទៀត ! ពួកអាអស់នេះវើយ រស់នៅនាំតាធ្ងន់ផែនដីទេ ពិតជាចង្រៃមែន ពូជចង្រៃ!

  14. Ratha says:

    ខ្មែរយើងប្រកដជាពូកែរឿងខ្ចីប្រាក់កម្ចីគេមែន
    បើគិតអំពីចំនួនប្រាក់កម្ចីនិងលទ្ធផលដែលទទួលបាន
    ក្នុងស្រុកដូចជាគ្មានជារូបរាងអ្វីឡើយ មិនថា ផ្លូវថ្នល់
    ស្ពាន សាលករៀន មន្ទិរពេទ្យ និងផ្សេងៗជាច្រើនទៀត

    តែក្រុមអ្នកទទួលបានផលប្រយោជន៍យ៉ាងពិតប្រកដ
    និងមិនអាចបដិសេធបាននោះគឺ សមាជិកគណបក្សប្រជាជន
    ដែលក្លាយខ្លួនទៅជាអ្នកមានគ្រប់រូប គួរឲ្យអាណិតអាសូរណាស់!!! 

  15. Change says:

    ចុះគិតដល់ថ្ងៃនេះ ៨​ធ្នូ២០១២?

  16. Change says:

    រដ្ឋជំពាក់បំណុលគេ រាស្រ្តជាអ្នកវ័ណ្ឌក មន្រ្តីរដ្ឋាភិបាលត្រេកអរ ព្រោះរស់កំដរដោយ ឡានវិឡា ដីរាប់សិបហិចតា រស់ក្នុងភាពហឺហារ ស្រីស្រា អាហារថ្លៃក្នុងកាស៊ីណូ ខណៈរាស្រ្តខំត្រដរដើម្បី តែអង្ករច្រកឆ្នាំងមួយពេលៗ។

  17. ខ្ចីទៅយកមកចំណាយ ក្នុងការឃោសនាបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ ដើម្បីឲ្យសំដាច់ទទួល​បានជោគជ័យ​ទៀត​(នយោបាយ ឈ្នះឈ្នះនោះអី)។

  18. តេជះ says:

    ខ្មែរចេះតែប៉ិន (ប៉ិនខាងខ្ចី) ចិនចេះតែកត់ ធនធានធម្មជាតិជិតរលាយហ្មត់

    កំសត់ទុរគតនៅតែមាន៕

    ជ័យយោកម្ពុជា ព្រះរាជាណាចក្រអច្ឆរយះ !!!!!!!!!!!!!!!!!!

  19.           គាត ឈន់ ៖ គិត​ត្រឹម​ឆ្នាំ​២០១១​កម្ពុជា​ជំពាក់​បំណុល​បរទេស​៣៦០០​លាន​ដុល្លារ

    នេះគឺជាចិត្តសាស្ត្រនយោបាយ ដែលជនCommunist វៀតណាមធ្លាប់បានបង្រៀនឲ្យចេះកុហក។

    បើសិនជាបង្ហាញតួលេខជំពាក់បំណុលត្រឹមត្រូវ ឫក៏ច្រើនសំបើមពេកនាំតែប្រជាពលរដ្ឋខ្មែរឈប់

    គាំទ្រ ឈប់បោះឆ្នោតជូនពួកគាត់បន្តមានអំណាចទៅមុខទៀត។  នែ៎ ! លោកគាត ឈន់   លោក

    ឯងនេះ ចេះកុហកយើង ហ៊ិន ចំរើន ជាមិត្តនិសិត្សខ្មែរធ្លាប់រៀននៅស្រុកបារាំងជាមួយគ្នាទៅកើត

    ដែរ !  តើលោកនៅនឹកឃើញ ចងចាំ ស្គាល់យើងទេ ? ៕

  20. ពលរដ្ឋ says:

    នេះជានយោបាយឈ្នះឈ្នះរបស់សម្តេចគឺលេខ១ខាងខ្ចីលុយគេ,បំផ្លាញធនធានធម្មជាតិ,បណ្តោយ
    អោយជនជាតិយួនចូលដីខ្មែរ,ខាងបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន,ខាងបង្រ្កាបបាតករ…..មានច្រើនទៀត

  21. «មនុស្សមិនចេះអក្សរមិនមែនជាមនុស្សល្ងង់ទេ មនុស្សល្ងង់ជាមនុស្ស ដឹងហើយ ឭហើយ ឃើញ ហើយ ធ្វើខុសទាំង បំពាន»
    «បើគេបោកម្តង ពីរដង មិនរាប់ថាជាមនុស្សឆ្កួតទេ តែបើគេបោកបានលើកទីបីនោះពិតជាមនុស្ស ឆ្កួតមែនទែន ហើយ»
    «រាស្រ្តខ្មែរនៅតែបោះឆ្នោតឱ្យគណៈបក្សប្រជាជនគឺស្មើប្រគល់សិទ្ធិខ្លួនឱ្យយួនគ្រប់គ្រង»
    «ខ្មែរអើយភ្ញាក់ខ្លួនឡើងទាំងនគរ បំណុលវ័ណ្ឌកយើងហើយ បើបងប្អូនខ្មែរទាំងអស់នៅតែបោះ ឆ្នោតឱ្យ ហ៊ុន សែន គឺបងប្អូនសម្លាប់ខ្លួនឯងដោយមិនដឹងខ្លួន»
    ឈន់ អើយ ឈន់ឯងជិតទៅរស់នៅឋានក្រោមហើយ ឈន់ឯងធ្វើគម្រោងខ្ចីលុយគេឱ្យច្រើនបន្តិច ទៅដើម្បីទុកប្រើក្នុងពេលបោះឆ្នោត២០១៣ខាងមុខ ឈន់ឯងទិញប៊ីចេង ទិញក្រណាត់ស ទិញ ប្រហុកទុកចែកឱ្យពួកស្មូម(រាស្រ្ត)មិនដឹងអី ហើយនៅសល់ប៉ុន្មាន ឈន់ឯងយកខ្លះឱ្យមីស្រីយួន ក្មេងដែលឈន់ចូលចិត្តស៊ីឱ្យហើយទៅមុនឈន់ឯងទៅឋានក្រោម ទុកឱ្យអញ(ហ៊ុន សែន)ខ្លះ ចាយសម្រាប់មីស្រីយួនក្មេងៗដែលអញ(ហ៊ុន សែន)ធ្លាប់ស៊ី ដើម្បីថ្លៃការពាររបស់យួន ដើម្បីមេ ចាស់(ប៊ុនរ៉ានី)អញ(ហ៊ុន សែន)និងកូនចៅអញ(ហ៊ុន សែន)ទាន់អញ(ហ៊ុន សែន)នៅរស់ អញ(ហ៊ុន សែន)ងាប់ទៅមិនដឹងបានអីឱ្យមេចាស់(ប៊ុនរ៉ានី)និងកូនចៅអញ(ហ៊ុន សែន)ទេ គ្មានអ្នក ណាធ្វើអីអញ(ហ៊ុន សែន)កើតទេ អញ(ហ៊ុន សែន)ងាប់ដោយអំពើអាក្រក់អញ(ហ៊ុន សែន)ទេ ដឹងទេឈន់ អញ្ចឹងហើយបានជាអញ(ហ៊ុន សែន)ឱ្យឈន់ឯងខ្ចីលុយគេឱ្យបានច្រើន អញ(ហ៊ុន សែន)ចាយមុននឹងអញ(ហ៊ុន សែន)ងាប់ កុំខ្វល់យើងមិនមែនជាអ្នកសងទេគឺពួកស្មូម(រាស្រ្ត)មិនដឹងអីនោះទេជាអ្នកសង បើគេលេងឱ្យខ្ចី អត់លុយខ្លាំងកាត់ដី កាត់កោះតាមព្រំដែនយួនលក់ ទៅវាOK ហើយ៕

  22. fcc says:

    ដឹកនាំ៥ឆ្នាំទៀតជំពាក់ឡើងដល់ប៉ុន្មានទៀត មើលទៅលក់ប្រទេសទាំងមូលសងគេមិនគ្រាន់ផង

  23. Ratha says:

    ស្រុកខ្មែរមានសភាពការណ៍ដោយគ្មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ
    វាមានមូលងហេតុតែមួយគត់ប៉ុណ្ណោះទេ គឺមានជនល្ងង់ខ្លៅជាច្រើន
    កំពុងលង់វង្វេងនៅក្នុងនយោបាយ ឈ្នះ ឈ្នះ របស់ជនក្បត់ជាតិមួយរូប
    ជនមួយនេះគេមានប្រព័ន្ធការពារខ្លួនយ៉ាងរឹងមាំបំផុត ទាំងកម្លាំងអង្គរក្ស
    អាវុធធុនទំនើបជាងកម្លាំងតាមភូមិភាគ រថក្រោះ រថពាសដែកដែលទើប
    យកថវិកាជាតិសុទ្ធទិញចូលមកថ្មីៗក៏យកទុកការពារខ្លួនទាំងអស់ ឯអាវុធ
    ចាស់ៗក៏ត្រូវផ្ទេរទៅតាមព្រំដែនវិញ ដូច្នេះបងប្អូននៅចង់កោតសរសើរបុគ្គល
    ដែលកំពុងលង់នូវអំណាចរបៀបនេះតទៅទៀតឬ ពេលនេះមានបងប្អូន
    អត់បាយដាច់ពោះ គ្មានទីជ្រកករ ផ្ទះសម្បែង ដីស្រែចំការរាប់សិបហ្មឺនគ្រួសារ
    ទៅហើយ គ្មានអ្វីត្រូវរង់ចាំទៀតទេ មានតែខែកក្កដា ឆ្នាំ២០១៣ បុណ្ណោះទេដែល
    ជាថ្ងៃផ្ដាច់ព្រ័ត្ត បើមិនចឹងទេយើងមិនអាចកែប្រែអ្វីបានទាន់ពេលទៀតឡើយ !!!

  24. ខ្មែរខ្លោចចិត្ត says:

    ខ្ញុំខ្លោចចិត្តណាស់ ព្រោះតែសម៍យអាជោៗ វាថាវាអភិវឌ្ឍន៍ប្រទេស ។ តែតាមពិតទៅ វាអភិវឌ្ឍន័កូនចៅ ពូ មីងវា និងអ្នកស៊ីពែរវាតែប៉ុណ្ណោះ ។ ប្រជាជនកាន់តែក្រ អ្នកមាននៅតែមានទៅ ដោយសារជិះជាន់អ្នកក្រ។ តើទឹកប្រាក់ចំនួនយ៉ាងច្រើននឹង ពេលណាទើបសងអស់ ។ វាគួរអោយអានោចអាធម កូនចៅសម័យក្រោយៗ ដែលកើតមក មិនទាន់ទាំងបានឃើញពន្លឺថ្ងៃស្រួលបួលផង ត្រូវជាប់ឈ្មោះថា កើតជាជាតិខ្មែរ ត្រូវតែសងគេប៉ុណ្ណេះ បើសិនជាជាតិអាមេរិក គេត្រូវសងវិញប៉ុណ្ណេះ។

  25. 0ll0 says:

    សូមបន្ថែមទៅលើមតិរបស់ រាស្រ្តខ្មែរបន្តិចទៀតព្រោះគាត់លើកមកមិនទាន់អស់ព្រោះគាត់គិតត្រឹមតែទឹកប្រាក់៣៦០០លានដុល្លា ការពិតនៅមានលុយវាកេងពីរាស្រ្តមកទៀតមិនដឹងវាយកទៅណាទេសូមប្រាប់ផង ព្រោះរាល់ថ្ងៃជួនកាលខ្ញំុទិញអីវា៉ន់តិចតួចពីអាមេរិចដូចជាទូរសព្ទ័ខួចដើម្បីយកមកដោះដូរគ្រឿងបន្លាស់ដែលមានតំលៃប្រហែល១០០ដុល្លាបូកទាំងថ្លៃដឹកជញ្ជូនដល់ស្រុកខ្មែរ តែត្រូវអស់៥០ដុល្លាទៀតពេលទៅយករបស់ពីប្រៃសណីយ៍ វាថាលុយបងពន្ធប៉ុន្តែគ្មានវិក័យបត្រ័ វាថាយោគយល់ហើយបានយកប៉ុណ្ណឹង។ ការលើកឡើងនេះមិនមែនជាបញ្ហាផ្ទាល់ខ្លួនទេប៉ុន្តែចង់ប្រាប់ថាលុយដែលពួកវាយកទៅមានច្រើនជាងការគិតទៅទៀត។ រកសុីរាល់ថ្ងៃយកមកចិញ្ចឹមឆ្កែមិនគ្រាន់ផង ។ ឆ្កែទាំងនោះមានពួកចោរប្លន់នៅEMS, មេចោរប្លន់គយនៅEMS, ខ្មោចចិញ្ចើមផ្លូវមន្ត្រីអគ្គិភ័យ ចោរប្លន់ស្របច្បាប់សុិនទ្រី ទាំងនេះសំរាប់ការរកសុីកំបិុចកំបុកចះុសំរាប់អ្នកផ្សេងវិញមានប៉ុន្មានទៅ។។។។។។