ច្បាប់ថវិកាជាតិឆ្នាំ២០១៣ ដែលមានថវិកាចំណាយប្រមាណ៣.០០០លានដុល្លារ ត្រូវបានសមាជិករដ្ឋសភាចំនួន ៧៨ រូបលើ ៨៨រូប ដែលបានចូលរួមប្រជុំរដ្ឋសភានៅថ្ងៃសុក្រ ទី៧ធ្នូនេះ លើកដៃអនុម័តហើយ។
ថ្ងៃ សុក្រ 07 ធ្នូ 2012
ដោយ លី ម៉េងហួរ
RFI
កិច្ចប្រជុំរដ្ឋសភានៅថ្ងៃនេះ បានសម្រុកធ្វើឡើងតាំងពីព្រឹកម៉ោង ៨បន្តរហូតដល់ពេលរសៀលម៉ោងជាង ៣ ទើបកិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ដោយគ្មានកែប្រែអ្វីឡើយ។ តំណាងរដ្ឋាភិបាល លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានប្រកាសក្នុងកិច្ចប្រជុំរដ្ឋសភា ឆ្លើយតបនឹងការព្រួយបារម្ភរបស់បក្សប្រឆាំងលើការខ្ចីបំណុលបរទេស។ តាមលោក គាត ឈន់ គិតត្រឹមឆ្នាំ២០១១ កម្ពុជាជំពាក់បំណុលបរទេស ត្រឹមតែ ៣.៦០០ លានដុល្លារប៉ុណ្ណោះ មិនដូចអ្វីដែលបក្សប្រឆាំងប្រកាសថា កម្ពុជាជំពាក់បំណុលបរទេស ៧០០០ ទៅ ៨០០០ លានដុល្លារនោះទេ។
រដ្ឋសភា បានបើកកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ដែលមានការចំណាយសរុបប្រមាណ ៣.០០០លានដុល្លារអាមេរិក ចាប់តាំងពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២។ មកដល់ថ្ងៃ៧ធ្នូនេះ រដ្ឋសភា បានសំរុកប្រជុំ ដើម្បីអនុម័តបញ្ចប់ លើសេចក្តីព្រាងច្បាប់ថវិកាជាតិទាំងស្រុង ដោយចំណាយពេលស្ទើរតែពេញមួយថ្ងៃ។
សមាជិកសភាគណបក្សប្រឆាំង សម រង្ស៊ី និងសិទ្ធិមនុស្ស ត្រូវបានអនុញ្ញាតឲ្យឡើងធ្វើបទអន្តរាគមន៍ជាបន្តបន្ទាប់ ក្នុងរយៈពេល ២០ នាទី ក្នុងតំណាងរាស្ត្រមួយរូប។ សមាជិកសភាគណបក្សប្រជាជនកម្ពុជាជាច្រើនរូប ក៏បានឡើងឆ្លងឆ្លើយនឹងការលើកឡើងរបស់សមាជិកសភាគណបក្សប្រឆាំងផងដែរ។
សមាជិកសភាគណបក្សប្រឆាំង បានជជែកសួរដេញដោលទៅកាន់តំណាងរដ្ឋាភិបាល និងនៅតែទទូចស្នើសុំឲ្យរដ្ឋាភិបាល កាត់បន្ថយនូវការខ្ចីបំណុលបរទេសសម្រាប់ឆ្នាំ២០១៣ ចំនួន ៦០០ លាន SDR ស្មើប្រមាណជាង ៩១៥ លានដុល្លារអាមេរិក ហើយស្នើឲ្យរដ្ឋាភិបាល បង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ ដូចជា ពន្ធលើដីធ្លី និងបង្កើនប្រសិទ្ធភាពក្នុងការយកពន្ធលើកាស៊ីណូ ជាដើម។
ក៏ប៉ុន្តែសំណើរបស់បក្សប្រឆាំងត្រូវបានជំទាស់ដោយសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងតំណាងរដ្ឋាភិបាល។ លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកសំណើកាត់បន្ថយប្រាក់កម្ចីរបស់គណបក្សប្រឆាំងថា ជាសំណើល្អតែស្តាប់។ តែបើភាសានយោបាយ លោកថា ជាសំណើប្រជាភិថុត ហើយមិនបានគិតគូគ្រប់ជ្រុងជ្រោយទេ។
ទីបំផុតទៅ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ត្រូវបានអនុម័ត នៅរដ្ឋសភា ដោយគ្មានការកែសម្រួលមួយតួអក្សរណាទេ។
ក្នុងកិច្ចប្រជុំរដ្ឋសភា នៅព្រឹកមិញ លោក គាត ឈន់ ក៏បានថ្លែងឆ្លើយតបនឹងសមាជិកសភាគណបក្សប្រឆាំងថា គិតត្រឹមឆ្នាំ២០១១ កម្ពុជាជំពាក់បំណុលបរទេស ត្រឹមតែ ៣.៦០០ លានដុល្លារប៉ុណ្ណោះ។ ពោលគឺមិនដូចការលើកឡើងរបស់គណបក្សប្រឆាំង ដែលថា កម្ពុជាជំពាក់បំណុលបរទេស រហូតដល់ ៧.០០០ ទៅ ៨.០០០ លានដុល្លារ ដែលដល់ចំណុចប្រកាសអាសន្ននោះឡើយ។
ជាមួយគ្នានោះ លោក គាត ឈន់ បានគូសបញ្ជាក់ថា រដ្ឋាភិបាលខ្ចីបំណុលបរទេសមកនេះ ក៏មិនមែនដើម្បីទិញរថក្រោះ ឬក៏សម្រាប់តម្លើងផលប្រយោជន៍បុគ្គល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាឡើយ។
តាមលោករដ្ឋមន្ត្រី ការខ្ចីបំណុលរបស់រដ្ឋាភិបាល ដើម្បីយកមកធ្វើផ្លូវ ស្ពាន និងធ្វើប្រព័ន្ធប្រឡាយទឹក ជាដើមប៉ុណ្ណោះ៕
—————————————-


សូមឯកឧត្តម កុំព្យាយាមនិយាយ ដើម្បីតែប្រជាប្រិយភាពរបស់ខ្លួនតែរៀងៗខ្លូនអី
SRP & HRP យល់ព្រមខ្លះទៅ ក្រែងខាងCCP ឲ្យតំលៃចំពោះសមិទ្ឋិផលនានាក្នុងឆ្នាំ ២០១៣ខាងមុខនេះជាសមិតផលរបស់រដ្ឋាភិបាល មិនមែនជារបស់ គ.ប្រ.ជ ផ្តាច់មុខ។ បើកាលណាអ្នកតំណាងរាស្រ្ត ប្ញ មន្ត្រី គ.ប្រ.ជ នៅមូលដ្ឋាននិយាយថាជាសមិទ្ឋផលផ្តាច់មុខ របស់ខ្លូន គ.ប្រ.ជ ដើម្បីតែប្រជាប្រិយភាពរបស់ខ្លួន ទុកឲ្យក្រុមនោះ គេសងទៅម្ចាស់បំណុលទៅ ។ សូមឯកឧត្តមនិង អស់លោកជួយពន្យល់ប្រជាជនទូទៅឲ្យបានយល់ផង ទាន! សូមកុំព្យាយាមកុហក់ អ្នកណាគេមានចិត្តមេត្តាធម៌មានលុយធ្វើបុណ្យ សាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ … ហើយដាក់ឈ្មោះខ្លួនឯង ត្រូវចេញលុយសងខ្លួនឯង (សូមកុំហៅគេទៅផឹកឲ្យគេចេញលុយឲ្យ) ។ នេះប្ញអ្នកធំចិត្តធម៌ នេះប្ញអ្នកតំណាងរាស្រ្តសង្កត់ករាស្រ្ត ដែលលោកពុកគាត់ផ្តាំ មុនពេលគាត់ស្លាប់ ។ តើអ្វីទៅជាយុទ្ឋសាស្ត្រក្នុងការចាយលុយ?
សូមអរគុណ
News: ជាមួយគ្នានោះ លោក គាត ឈន់ បានគូសបញ្ជាក់ថា រដ្ឋាភិបាលខ្ចីបំណុលបរទេសមកនេះ ក៏មិនមែនដើម្បីទិញរថក្រោះ ឬក៏សម្រាប់តម្លើងផលប្រយោជន៍បុគ្គល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាឡើយ។
តាមលោករដ្ឋមន្ត្រី ការខ្ចីបំណុលរបស់រដ្ឋាភិបាល ដើម្បីយកមកធ្វើផ្លូវ ស្ពាន និងធ្វើប្រព័ន្ធប្រឡាយទឹក ជាដើមប៉ុណ្ណោះ ។
កណ្តាលៈ ការខ្ចីលុយនេះគ្រាន់តែសំរាប់បំរើការរបស់រដ្ឋាភិបាលទេ! បើគ្មានលុយការិយាល័យរបស់រដ្ឋនានាទូទាំងប្រទេសនិងបិទទ្វា ម៉្យាងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងមិនមានលុយសំរាប់ធ្វើ ផ្លូវ ស្ពាន និងធ្វើប្រព័ន្ធប្រឡាយទឹក រួចដាក់សម្ពោធនិយាយអួតក្តែងៗទេ។ ដូច្នេះការសន្យារបស់លោកគឺត្រូវបានបរាជ័យហើយ ។ អរគុណ
ត្រូវ កំន់នសេដ្ឋកិច្ចស្រុខ្មែរ 6% រឺ7% នេះបើគ្មាន លុយ ខ្ចីពីបរទេស រឺលុយជំនយនោះទេ
តើសេដ្ឋកិច្ចស្រុកខ្មែរមានកំនើនប៉ុន្នាន ហើយតើកាកសាង សមិទ្ធិផលផ្សេង ផ្សេង រួចដាក់ខ្លួននោះ ធ្វើបានប៉ុន្នាន ហើយពុករលួយធ្វើមានធ្វើបាន ចូលហោប៉េៅបក្សពួកខ្លួន .,.
គាត់ខ្ចីលុយចិនដើម្បីការពារ នាយករដ្ឋមុន្ត្រីតើ នឹងជួយជ្រំជ្រែងគ ប្រ ជ អោយឈ្នះក្នុងការបោះឆ្នោត
ខាងមុខ បើអតលុយមិនអាចជួយកប្សបានទេ នេះជាយុទ្ឋសាស្រ្តឈ្នះៗ ។
Kon Mi Chor kachuy ! 20 years more you will be die and your grand son payback.
now you make corruption and destroy the natural resource nearly empty.
ចំពោះបក្សប្រឆាំងនឹងរដ្ឋាភិបាល គឺជាសត្រូវស្លាប់រស់ ! ព្រោះរដ្ឋាភិបាលក៏ប្រឆាំងនឹងបក្សប្រឆាំងដែរ បើទោះការជំទាស់នោះជាការត្រឹមត្រូវក៏ដោយ។រឿងថាមិនទិញរថក្រោះនឹងរថពាសដែកវិញ តើអ្នកណាទិញនៅពេលថ្មីៗនេះ? ដែលដឹកចូលតាមច្រកកំពង់ផែក្រុងព្រះសីហនុ បើទោះជាឲ្យបក្សប្រឆាំងចេញមកតវ៉ា ក៏ជាំការលំអរឆាកតែប៉ុណ្ណោះព្រោះរដ្ឋសភា គ្មានការកែប្រែច្បាប់អីបន្តិចនោះដែរ ព្រោះសម្លេងបក្សប្រឆាំងមានតិចណាស់។រំលឹកផងដែរចំពោះបក្សប្រឆាំង ! ក្នុងយុទ្ធនាការបោះឆ្នោតសកលខាងមុខ ក្នុងការចេញឃោសនាបោះឆ្នោត គណបក្សប្រឆាំងគួរជ្រើសរើសរូបភាព វីដឌីអូរបស់ វិទ្យុអាស៊ីសេរី ដែលស្តីពីការរំលោភសិទ្ធមនុស្ស ផ្ទះសម្បែង ដីធ្លី ប្រជាកសិករបាត់បង់ដីស្រែតាមព្រំដែនខ្មែរ យួន ជនចំណាកស្រុកមកធ្វើជាឩទាហរណ៍ជាក់ស្តែងប្រសើរជាងនិយាយដោយមាត់ទទេ ហើយកុំឲ្យចេះតែរងទុក្ខប្រាំឆ្នាំហើយប្រាំឆ្នាំនោះ រាស្ត្រខ្មែរក៏គួរទទួលខុសត្រូវផងដែរទៅសន្លឹកឆ្នោតរបស់ខ្លួន មិនមែនចេះតែបោះឲ្យរួចតែពីដៃនុះទេ បើទោះបីគេគម្រាមភ្ជង់ក្បាលក៏ដោយ ពេលបោះឆ្នោតគ្នានអ្នកណាចូលតាមមើលទេ យើងចង់បោះឲ្យអ្នកណាគឺស្រាច់តែចិត្តយើង។