ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋា​ភិ​បាល ដោយ​កម្រ​

ភ្នំពេញ: លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធមនុស្ស​អាដហុក និង​ជា​ប្រធាន​គណកម្មាធិការ ប្រព្រឹត្តិកម្ម ការពារ​សិទ្ធិមនុស្ស នៅ​កម្ពុជា និង​ក្នុងនាម តំណាង អង្គការក្រៅរដ្ឋាភិបាល ដែលមាន​និន្នាការ រិះគន់ រដ្ឋាភិបាល តាំងពី​អើយ​មក​នោះ បាន​សម្តែង​កោតសរសើរ ចំពោះ​ការខិតខំ ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​ក្នុង ការ ពង្រឹង​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង បែងចែក និង ប្រើប្រាស់​ដីធ្លី ជាពិសេស​ការដាក់ចេញ​នូវ យុទ្ធសាស្ត្រ​ថ្មី សម្រាប់ ប្រតិបត្តិ​ការអនុវត្ត​“​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី​”​។

ថ្ងៃទី 7 ធ្នូ 2012
ដោយ: រតនា
CEN

ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋ​ភា​ភិ​បាល ដោយ​កម្រ

ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋ​ភា​ភិ​បាល ដោយ​កម្រ

លោក ធន សារាយ មានប្រសាសន៍​បែបនេះ នៅក្នុង​ស​ន្និសិទ​ថ្នាក់ជាតិ ប្រចាំឆ្នាំ​លើក​ទី​៧ “​ស្តីពី​ធ្វើការ​រួមគ្នា​ដើម្បី​អភិបាលកិច្ច​ល្អ លើ​វិស័យ​ដីធ្លី ធនធានធម្មជាតិ​នៅ​កម្ពុជា​” កាលពី​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អ៊ឹម​ផឺ​រៀល ក្នុង​រាជធានី​ភ្នំពេញ​។​

លោក ធន សារាយ បាន​មានប្រសាសន៍ ដ៏​កម្រ​បែបនេះ បន្តថា បើតាម​លទ្ធផល​របាយ​ការណ៍​បូកសរុប របស់ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ គិត​ចាប់ពី ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១២ យ៉ាងហោចណាស់ ក៏មាន​អ្នកកាន់កាប់​ដី​ចំនួន ២៤​ម៉ឺន​គ្រួសារ ក្នុងចំណោម ២៦១​ឃុំ ក្នុង​វិសាលភាព នៃ​ការអនុវត្ត​បទបញ្ជា​លេខ​០១ នៅ​ទូទាំងប្រទេស​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កត់ត្រា​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​ក្នុងអម្លុង យុទ្ធនាការ ថ្មីៗ​នេះ​។​

លោក​បាន​មានប្រសាសន៍ បន្តទៀតថា ទន្ទឹមនឹង​ភាព​វិជ្ជមាន ក្នុងការ​វាស់វែង​ដីធ្លី​នេះ លោក​បានកត់សំគាល់ ឃើញ​នូវ​ភាព​អសកម្ម លើ​កិច្ចការ ដោះស្រាយ ជម្លោះដីធ្លី នៅក្នុង​អម្លុងពេល​អនុ​វត្តបទ​បញ្ជា​លេខ​០១ ដោយសា​តែម​ន្ត្រី​ទទួលបន្ទុក កិច្ចការ​នេះ បាន​ចំណាយ​ពេលវេលា ទាំងស្រុង ក្នុង​កិច្ចការ​វាស់វែង​ដីធ្លី​។​

​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ កសិកម្ម​និង​ជនបទ​បាន​មាន​លើកឡើងថា ក្រោយពី​ការអនុវត្ត នយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​នោះ ប្រជាជន កម្ពុជា​នឹង​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី និង​ប័ណ្ណកម្មសិទ្ធិ ច្បាស់លាស់​ដែល​លទ្ធផល​នេះ ក្លាយទៅជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​រៀបចំ​ស្ថេរភាព សង្គម ពីព្រោះ​វា​មិនមែនជា​រឿង​ថ្មី ក្នុង​បញ្ហានយោបាយ​ទេ ប៉ុន្តែ​វា​ថ្មី ក្នុង​បញ្ហា​សកម្មភាព ដែល​យើង​ត្រូវធ្វើ​ឲ្យ​បានជា​ក់លាក់ និង​ធ្វើ​ក្នុង​កំរិត​ទ្រង់ទ្រាយ​ធំ ក្នុង​ក្របខណ្ឌ​ទូទាំង ប្រទេស​ហើយ​ការខិតខំ​នេះ នឹង​ក្លាយទៅជា​កំណត់ត្រា ក្នុង​ប្រវត្តិសាស្ត្រ របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ បាន​កសាងឡើង​ក្នុង​ការលើក​កំពស់ ឲ្យ​មាន​ជំនឿ និង​ការជឿទុកចិត្ត ដ៏​រឹងមាំ នៃ​ភាពស្របច្បាប់ ក្នុងការ​ទទួល​បានក​ម្មសិ​ទ្ធិ ដីធ្លី របស់​ប្រជាជន ហើយ​ផល​នេះ​នឹង​នាំមក​នៅ​ស្ថិរ​ភាពជា​វិជ្ជមាន​យូរអង្វែង​ក្នុង សង្គម​កម្ពុជា​លើ​បញ្ហាដីធ្លី​។​

​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា​ដោយ​ស្រង់​ប្រសាសន៍​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មក ធ្វើ​អំ​នះ​អំ​ណា​ង​បញ្ជាក់ថា នៅក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធ ដី​ថ្លី ជូន​ប្រជាជន​នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ និង​ក្នុង​ពិធី បើក​ការដ្ឋាន​សង់ស្ពាន​អាកាស​ទី​៣ នៅ​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ គឺ​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ជាថ្មី​ថា​៖ “​គណបក្ស នយោបាយ​និង​អង្គការ មិនមែន​រដ្ឋាភិបាល នានា អាច​ចូលរួម​ដោះស្រាយ​ដីធ្លី​បើសិនជា ពួកគេ​មាន​គោលបំណង​ពិតប្រាកដ ក្នុងការ​បញ្ចប់​ជម្លោះ​បញ្ហា​ដិ​ថ្លី​មែន​នោះ​”​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន​បន្តថា ៖ ការយក​បញ្ហានយោបាយ​មក​ពាក់ព័ន្ធ ឡូកឡំ​នោះ វា​នឹងមិន​អាច​នាំ​ឲ្យ​ការដោះស្រាយ បញ្ហាដីធ្លី ជូន​ប្រជាពលរដ្ឋ បាន​ជោគជ័យ​នោះទេ​។ ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន បញ្ជាក់​បន្ថែមថា ទាំង​អ្នកនយោបាយ​ក្នុង​គណបក្ស កាន់ អំណាច ក៏​មិនត្រូវ​ចូល​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី នោះដែរ​។​

​ដូច្នេះ​ការចុះបញ្ជី​ដីធ្លី​ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាជន ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ធ្វើ​នេះ គឺជា​ការពង្រឹង​សុវត្ថិភាព ដីធ្លី ទាំង​ដី​រដ្ឋ និង​ដីឯកជន រួមទាំង​ដីស​មូ​សហភាព ជនជាតិភាគតិច​ផងដែរ​។​លោក​ឧប​នាយករដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៍ ទៀត ថា ​៖ ​បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​​បាល​លេខ​០១​ចុះ​ថ្ងៃទី​៧​ ខែឧសភា ​ឆ្នាំ​២០១២ ​គឺជា​សក្ខីភាព​ច្បាស់លាស់​ស្តីពី​វិធានការណ៍​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព និង ស្ថិរភាព ដោះស្រាយ​ស្ថានភាព ដីធ្លី​នាពេល​បច្ចុប្បន្ន​៕​

ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋា​ភិ​បាល ដោយ​កម្រ​
ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋ​ភា​ភិ​បាល ដោយ​កម្រ​

ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋា​ភិ​បាល ដោយ​កម្រ​
ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋ​ភា​ភិ​បាល ដោយ​កម្រ​

ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋា​ភិ​បាល ដោយ​កម្រ​
ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋ​ភា​ភិ​បាល ដោយ​កម្រ​

ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋា​ភិ​បាល ដោយ​កម្រ​
ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋ​ភា​ភិ​បាល ដោយ​កម្រ​

What Next?

Recent Articles

15 Responses to "ប្រធាន​អង្គការ អាដហុក ថ្លែង​សរសើរ រដ្ឋា​ភិ​បាល ដោយ​កម្រ​"

  1. KHEMR NEIK SROK says:

    YIM CHHAY LY and THOUN SARAY are former HIGH SCHOOL TEACHER since in king sihanouk regime….,the same SOK AN,IMM CHHOUN LIM, DITH MOUNTY, oum sithy…etc……!!!!Pourk ah krou chhearm CHEIN orss nouss Peil Ban bonn sakk,amm nach wear pheech CHEARTH orss heuy!!!!!

  2. KHEMR NEIK SROK says:

    MO NOUSS DAIL KOUR OYY KHPEUM KEU AH EARNG MOLY CHAO WAYY ah cheath [Evil].

  3. ​K5 says:

    ជំនាញការយួនប្រចាំវិមានរដ្ឋចមការ១៩៧៩ លាក់ខ្លួនដូរឈ្មោះជាធនសារាយ(ង្វៀង ង៉ោដែលយួនហាណូយឲ្យងារ
    វិរៈបុរសង៉ោ)ប្រធានអង្គការអាដហុក​ចេញមុខការពាររដ្ឋាភិបាលហ៊ុនសែនហើយ!!!

  4. ​K5 says:

    ជំនាញការយួនប្រចាំវិមានរដ្ឋចំការមននាឆ្នាំ១៩៧៩ លាក់ខ្លួនដូរឈ្មោះជាធនសារាយ(ង្វៀង ង៉ោដែលយួនហាណូយ
    ឲ្យងារវិរៈបុរសង៉ោ)ប្រធានអង្គការអាដហុក​ចេញមុខការពាររដ្ឋាភិបាលហ៊ុនសែនហើយ!!

  5. តាកញ្ចាស់ says:

    កន្ដុំឆែបកង្កែបឆា ឃើញពពុះព្រុចៗ អញស្មានថាត្រីឆ្ដោរ ហក់ប្រូងទៅចាប់ប៉ះចំ

    ក្រពើ ។

  6. ខ្មែរ says:

    ប្រហែលមានអ្វីស្តាត់ៗហើយបានជាធានអង្គការអាដហុក​ចេញមុខការពាររដ្ឋាភិបាលហ៊ុនសែនដូច្នេះ

  7. m. says:

    គួសរសើរ  ហេតុតែនិយាយយ៉ាងហ្នឹងបានដែរ​  ស្អីក៏យួន ស្អីក៏យួន ចុះដឹងថាយួននោះយ៉ាងម៉េចទេ។

  8. អ្នកលេង says:

    ធ្វើល្អគួរសរសើរដោយស្មោះ ប៉ុន្តែបើធ្វើខុសគឺជាការបញ្ជោរ

  9. តានតឹង says:

    K5 ឆ្កួត

  10. yes that is true friend I know and very clear Ms. Thon sa saiy is the Vietnam to work as human Right to help Hunsen

  11. មានអ្វីចម្លែកទេ បើពួគាត់មិនសសើរសំដាច់ទេ អ្នកមានមតិប្រឆាំងចូលគុកម្តងមួយៗ អញ្ជឹងត្រូវតេសសើរដើម្បីជិវិតរស់ គ្មានអ្វីខុសទេ។ ចំពោះនយោបាយចាស់សកម្មភាពថ្មី ជាសកម្មភាពដើម្បីប្តូរយកសន្លឹកឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ តើអ្នកអស់គ្នាមើលមិនឃើញទេឬ?

  12. Leavpor says:

    លោក ធន សារ៉ាយ ដាក់ចិត្តដាក់កាយបម្រើចោរហើយ។ ធ្វើត្រឹមត្រូវធ្វើអោយគាត់អស់សង្ឃឹមក្នុងជីវិត។ ដល់ជីវិតចុងក្រោយត្រូវតែស្តារដើមឡើងវិញ។
    លោក ធន សារ៉ាយ ធ្វើត្រឹមត្រូវណាស់ យ៉ាងហោចណាស់ក៏ជីវិតចុងក្រោយរបស់គាត់រស់នៅបានសេចក្តីសុខបន្តិចដែរ មុននឹងចុះនរក។
    អបអរសារទរ លោក ធន​ សារ៉ាយផង។

  13. អ្នកលេង says:

    m.

    says:
    December 8, 2012 at 8:03 am គួសរសើរ ហេតុតែនិយាយយ៉ាងហ្នឹងបានដែរ​ ស្អីក៏យួន

    ស្អីក៏យួន ចុះដឹងថាយួននោះយ៉ាងម៉េចទេ។

    លោកម្នាក់ដាក់ឈ្មោះ m តើលោកជាខ្មែរ ឬ ជា យួន ? ហេតុអ្វីលោកសួរនៅសំនួរដែលគួរខ្ពើម

    និងឈឺចាប់ដូច្នេះទៅវិញ ។ ឧបមាថាលោកអែងជាយួនទៅចុះ

    ចុះបើជនជាតិខ្ញុំធ្វើអន្តោប្រវេសន៏ខុសច្បាប់រាប់លាន

    នាក់ហើយនឹងចង់ត្រួតត្រាលើក្បាលពួកលោកអែងវិញតើពួកលោកអែងសប្បាយចិត្តដែរឬទេ ?

    ប៉ុន្តែជនជាតិខ្ញុំភាគច្រើន ថ្វីត្បិតយើងមាននិន្នាការនយោបាយមិនដូចគ្នាមែន

    ប៉ុន្តែយើងមិនដែលគិត ឬ លោភលន់ចង់ត្រួតត្រា និងយកដីរបស់អ្នកណាដែរ

    ជនជាតិយើងពិតជាជនជាតិទន់ភ្លន់​ស្រលញ់និងចង់រស់នៅជាមួយអ្នកជិតខាងដោយក្តីគោរព ។

    សំនួររបស់លោកអែងខាងលើនេះ បើសិនវាគ្មិនណាដែលបានហើយ

    ទោះបីជាមាននិន្នាការបែបណាក៏ដោយ សូមយកទៅពិចារណាផងចុះ ។

    ហើយកុំថាខ្ញុំនិយាយញុះញង់បំបែកអោយសោះ ។

  14. អ្នកលេង says:

    គួសរសើរ ហេតុតែនិយាយយ៉ាងហ្នឹងបានដែរ​ ស្អីក៏យួន

    ស្អីក៏យួន ចុះដឹងថាយួននោះយ៉ាងម៉េចទេ?

    លោកម្នាក់ដាក់ឈ្មោះ m តើលោកជាខ្មែរ ឬ ជា យួន ? ហេតុអ្វីលោកសួរនៅសំនួរដែលគួរខ្ពើម

    និងឈឺចាប់ដូច្នេះទៅវិញ ។ ឧបមាថាលោកអែងជាយួនទៅចុះ

    ចុះបើជនជាតិខ្ញុំធ្វើអន្តោប្រវេសន៏ខុសច្បាប់រាប់លាន

    នាក់ហើយនឹងចង់ត្រួតត្រាលើក្បាលពួកលោកអែងវិញតើពួកលោកអែងសប្បាយចិត្តដែរឬទេ ?

    ប៉ុន្តែជនជាតិខ្ញុំភាគច្រើន ថ្វីត្បិតយើងមាននិន្នាការនយោបាយមិនដូចគ្នាមែន

    ប៉ុន្តែយើងមិនដែលគិត ឬ លោភលន់ចង់ត្រួតត្រា និងយកដីរបស់អ្នកណាដែរ

    ជនជាតិយើងពិតជាជនជាតិទន់ភ្លន់​ស្រលញ់និងចង់រស់នៅជាមួយអ្នកជិតខាងដោយក្តីគោរព ។

    សំនួររបស់លោកអែងខាងលើនេះ បើសិនវាគ្មិនណាដែលបានហើយ

    ទោះបីជាមាននិន្នាការបែបណាក៏ដោយ សូមយកទៅពិចារណាផងចុះ ។

    ហើយកុំថាខ្ញុំនិយាយញុះញង់បំបែកអោយសោះ ។