លោកសួង សុភ័ណ្ឌ មិនពឹងមេធាវី និងមិនសុំ សិទ្ធិជ្រកកោន ពីប្រទេសទីបី

ភ្នំពេញ: ​ក្រោយពី​ចូល​បំភ្លឺ​នៅ​តុលាការ​រួចរាល់​ហើយ​នោះ លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅខាងមុខ​តុលាការ​ថា លោក​មិនបាន​ពឹងពាក់​មេធាវី​នៅក្នុង​បណ្តឹង​នេះ​ទេ ដោយ​ថា​លោក​ក៏​ជា​អ្នកច្បាប់ ដូច្នេះ​លោក​មាន​សមត្ថភាព​ក្នុងការ​តតាំង​សវនាការ​តាមផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុមគ្រួសារ ដែលមាន​សាច់ញាតិ​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៣៥៣ នាក់ និង​រងរបួស​ជិត ៤០០ នាក់​។​

ថ្ងៃទី 7 ធ្នូ 2012
ដោយ: រតនា
CEN

លោក សួង សុភ័ណ្ឌ មិនពឹងមេធាវី និងមិនសុំសិទ្ធិជ្រកកោន ពីប្រទេសទីបី

លោក សួង សុភ័ណ្ឌ មិនពឹងមេធាវី និងមិនសុំសិទ្ធិជ្រកកោន ពីប្រទេសទីបី

លោក សួង សុ​ភ័​ណ្ឌ បាន​ប្តឹង​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​តុលាការ​នេះ មិនមែនជា​គោលនយោបាយ​របស់​គណ​បក្ស​សមរង្ស៊ី​ទេ គឺជា​រឿង​បុគ្គល ក្នុងឋានៈ​លោក​ជា​អ្នកច្បាប់ បំណង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់ថា លោក​ពុំមាន​ការតក់ស្លុត និង​ពុំមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​នោះទេ នៅពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាស​ពី​ការប្តឹង​បក​លោក​វិញ​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ​កិត្តិយស​របស់​សម្តេច ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​។​

លោក​បាន​បន្តថា លោក​នឹងមិន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ សូម្បី​តែមួយ​ជំហាន នៅ​ប្រទេស​ទី​បី​នោះទេ លោក​នៅ​បន្ត​ក្រាញននៀល ប្រើប្រាស់​ច្បាប់​នៅ​ប្រទេស​កម្ពុជា តតាំង​ជាមួយ​តុលាការ​កម្ពុជា ហើយ​ដើម្បី​ឲ្យ​ភាពយុត្តិធម៌​តាមផ្លូវ​ច្បាប់​នោះ លោក​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ភាពក្លាហាន ក្នុង​ការដាក់​តំណែង​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី មកជា​ពលរដ្ឋ​ធម្មតា​ជា​បណ្តោះអាសន្ន ក្នុងការ​តតាំង​ជាមួយ​រូបលោក​តាមផ្លូវ​តុលាការ ដើម្បី​បង្ហាញ​នូវ​ភាពយុត្តិធម៌​ត្រឹមត្រូវ​តាមរយៈ​តុលាការ​។

គួរបញ្ជាក់​ផងដែរ​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​ប្តឹង​បក ប្រឆាំងនឹង​ប្រធាន​ចលនា​យុវជន​បក្ស​សមរង្ស៊ី ដែល​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​សម្តេច​ពីបទ មនុស្សឃាត​គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ផ្អើល​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែធ្នូ ឆ្នាំ​២០១២ សម្តេច ហ៊ុន សែន បានប្រកាសថា “​យុវជន​ម្នាក់ ដែលជា​ប្រធាន​ចលនា​យុវជន​គណបក្សនយោបាយ​មួយ អាយុ​ប្រហែល ២០​ឆ្នាំ បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​ប្រទេសមួយ​។ នេះ​ជា​សិទ្ធិ​របស់​យុវជន​។ ប៉ុន្តែ​ត្រូវ​គិត​អំពី​សិទ្ធិ​របស់​អ្នកដទៃ​។ តាងនាម​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​នឹង​ប្រើ​សិទ្ធិ​ប្តឹង​តប ប្រសិនបើ​តុលាការ​នឹងមិន​រកឃើញ​កំហុស​របស់ខ្ញុំ​។ វា​ចាំបាច់ ត្រូវការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​រដ្ឋាភិបាល​”​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាងថា ក្នុង​រឿងក្តី​ប្តឹងផ្តល់​នៅ​តុលាការ​នេះ គឺ​នឹង​មិនមាន​សម្ពាធ​ន​យោ​បា​យេ​។ សម្តេច​ក៏​នឹងមិន​ជ្រៀតជ្រែក​ក្នុង​នីតិវិធី​របស់​តុលាការ​ឡើយ​។​

​ការអត្ថាធិប្បាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ខាងលើនេះ បានធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរ​ង្ស៊ី បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​សម្តេច ហ៊ុន សែន ពីបទ​មនុស្សឃាត​គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៥៣ នាក់ និង​របួស​ជិត ៤០០ នាក់ កាលពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០៕ J

What Next?

Recent Articles

34 Responses to "លោកសួង សុភ័ណ្ឌ មិនពឹងមេធាវី និងមិនសុំ សិទ្ធិជ្រកកោន ពីប្រទេសទីបី"

  1. Change says:

    Support!

  2. kolab says:

    លោកសួង សុភ័ណ្ឌនិងមិនសុំសិទ្ធិជ្រកកោន ពីប្រទេសទីបី.

    So, there is only way to go is JAIL.

  3. mission impossible says:

    if,,, he was found guilty, of course, he ‘ll be in jail …
    don’t say, that, is intimadated by governments,,,

  4. mission impossible
    December 7, 2012 at 11:40 pm
    if,,, he was found guilty, of course, he ‘ll be in jail …
    don’t say, that, is intimadated by governments,,,

  5. ប៉ះចំអ្នកចេះច្បាប់ណា៎…គាត់មិនល្ងង់នោះទេ!

  6. ខ្មែរគ ខ្មែរថ្លង់ says:

    គាត់មិនល្ងង់ទេណា. គាត់គ្រាន់តែភ្លើមួយភ្លែតតែប៉ុណ្ណោះ។
    ហិ ហិ ហិ ហិ ហិ

  7. LEE says:

    Much better than you Leader Rainsy, who never ever face the poppet law in high court of Cambodia, you so brave and dare don’t afraid it face it cope with it, that right so you can challenge with Dictatorship like that, way to go to jail or not not scare don’t ask stupid idiot lawyer or #rd. country for Political assylum

  8. Srey Khmer says:

    If Hun Sen found guilty, is he going to be in jail too?
    Should Hun Sen work free without responsibility in his own action?
    Play fair and do not use power to cheat the young.

  9. Srey Khmer says:

    The more you prolong for justice the successful you have.
    You are the best for our society, and we all looks behind your
    back for your bravery action in your case.

  10. lolo says:

    I really want to see between Sophorm and Hun Sen, who is going to jail?
    I really want to see Sophorn will stay in Cambodia or run away to the 3th country like his boss.

  11. visal says:

    សូមសរសើរនូវភាពក្លាហាន របស់យុវជនរូបនេះ បើទោះមិនមានការជោគជ័យ ក៏បញ្ជាក់ថាមានការរើបំរាស់ នឹងបង្ហាញពីការចេះប្រើសិទ្ឋិចំពោះមុខច្បាប់ ដើម្បីលុបបំបាត់ ភាពអ្នកធំ តែងតែត្រូវ របស់ផ្នត់គំនិតខ្មែរដែរ៊។ ខ្ញុំគាំទ្ររមួយរយភាគរយ ការស្លាប់បែបនេះត្រូវតែមានការ ទទួលខុសត្រូវចំពោះការដឹកនាំ ដែលគេហៅថាអនាព្យាបាលរាស្ត្រ។

  12. m. says:

    ឆ្កួតទេតើ។

  13. ដុងហេ says:

    លោក ហុន សែន នឹងមិន ដាក់អំណាចមកតតាំង ជាមួយ លោកសោភណ្ឌននោះទេ ហើយលោកនាយករដ្ឋមន្រ្តីកនិងមិនទទួលកំហុសដែរ តុលារដែលជាគ្នារបស់គាត់ និងជួយគាត់ បើទោះប្បីជាគាត់ខុសកដោយ ! កាកាត់ទោសផេ្សង ផ្សេង នូវអ្វីដែលគាត់បានប្រព្រឹត ដូចជាការសំលាប់មនុស្ស នេះបើតាមសម្តីលោក ហេង ពេៅ គីអាចធ្វើទេៅបាន នេៅពេលដែលគាត់អស់អំណាច

  14. កូនម្តាយ says:

    លោកសួង សុភ័ណ្ឌគឺជាយុវជនគំរូ ក្លាហ៊ាន ខ្ញុំគាំទ្រ១០០%

  15. Patriot says:

    ពាក្យចាស់លោកថា ពងមាន់កុំមកជល់នឹងថ្ម ប៉ុន្តែហេតុអ្វី បុរសម្មាក់នេះហានធ្វើដូច្នេះ?​

    រឺក៏គាត់យល់ថា បើមិនឈ្នះថ្មទេ ក៏បានឆ្អាបថ្មដែរ?​

    មិនរត់ទៅបរទេស មិនគេចវេះ គឺ មានតែពីរផ្លូវគត់ គឺ………………….

    សម្តេចហានកំទេចតាំងពីប៉ុលពតរហូតដល់ខ្សែរាជវង្សខ្លះនឹងអ្នកនយោបាយមួយចំនួន ចុះ សួង សុភ័ណ្ឌជាស្អីដែរ?

    សូមកោតសរសើរនូវវីរះភាពខ្លាហានរបស់លោក។​ ខ្លាហានខុសពេលហើយមើលទៅ។

  16. Chakrey says:

    យុវជនក្នុងវ័យឆ្កួតទ្រឹស្តី ព្រោះតែចង់ល្បីមិនដឹងខ្យល់ ពិសោធន៌ក្មេងខ្ចីគិតមិនដល់ ធ្លាក់ចាញ់ល្បិចកលនយោឧបាយ។ ធ្វើតាមចិត្តឆ្កួតគិតល្ងីល្ងើ គ្មានគិតអើរពើរអាណិតម្តាយ ខិតខំទូលរែកទោះជិតឆ្ងាយ ស្រែកពពាយនាយព្រោះតែកូន។ ឳម៉ែមិនស្តាប់ស្តាប់រង្ស៊ី គេចុកគេស៊ីខ្ពស់ជាងខ្លួន ឯងបានតែឆ្អឹងប្រឹងងាប់ខ្លួន ស៊ីជុះឥតក្បួនជួនដេកគុក។

  17. អ្នកលេង says:

    ខ្ញុំគាំទ្រនៅសំដីរបស់លោកសុភ័ណ្ឌ ។

    ប៉ុន្តែយកល្អលោកគួរតែរកមេធាវីមកការពារក្តីក្នុងរឿងនេះដើម្បីអោយវាសមស្របទៅនឹងនិតិវិធីរប

    ស់ច្បាប់អន្តរជាតិ ការ ប្រើសេចក្តីក្លាហានរបស់លោកហួសពេកក៏វាមិនមែនជាវិធីល្អដែរ ។

    លោកត្រូវគិតវា បើរក្សាព្រៃអោយគង់នោះវាមិនខ្វះអុសដុតនោះទេ ។

    សូមលោកជួបតែសំណាងល្អ

  18. កន says:

    ឡូយណាស់……..អាឡូយ ! ចាំមើលអាឡូយឯងមានវាសនាយ៉ាងម៉េច . អាណិតតែឪពុកម្តាយទេ នូវពេលដែលទៅសួរសុខទុក្ខកូននៅគុកព្រៃសរ .

  19. small voice says:

    កាលណាកំហឹងកាន់តែខ្លាំងកំហុសក៏កាន់តែច្រើន! ដូចលោក chakrey និយាយឥចឹង!គឺចេះឯងឲ្យក្រែងចេះគេ។ ដូចករណីយលោក សម រង្ស៊ី រឿងបង្គោលឈើពីរ,បីវាគ្មានអីធំដុំសោះ!តើហេតុអ្វីបានទៅជារឿង?ព្រោះគាត់នេះជាមេគ្រោះថ្នាក់ដល់រដ្ឋាភិបាល ក៏ដូចជា ហ៊ុន សែន ខ្លួនឯងផងដែរ! ហើយ សម រង្ស៊ី ពេលនោះគឺឥចឹង! ធ្វើដោយគ្មានសួរយោបល់ឬពិគ្រោះគ្នាជាមុន មុននឹងធ្វើ បើពេលនោះគ្រាតែហៅអ្នកកាសែតទៅថត គឺគ្មានរឿងទេ!នេះក៏ជាទង្វើរឆ្គាំឆ្គងមួយដែរ។

  20. Srey Khmer says:

    You must have a lawyer to fight in your case even though
    in the U.S. If you can’t afford for a lawyer, the States has
    always provide the free lawyer for help the low income
    family to fight in court for you. So you have to have the
    lawyer to defent your case. You cannot defent yourselt
    without a lawyer. If you wanted to sue somebody, you
    have to takl with lowyer before you go to court. you must
    need to have a counselor in your case brother.

  21. Srey Khmer says:

    It is a foolish court in Cambodia. For example in U.S.
    you can go without lawyer in a small claim court only
    If it is not a small claim, the clerk would not allow you to be
    there without a lawyer. Also only a lawyer who can talk
    to judge to find the solution for both side in court, however;
    the clerk in Cambodia take the case of this an experience
    young man without lawyer to defent in his case.

  22. bunlin says:

    this on time that our cambodia people wake up for our contry no one can help ourself.

  23. Khmer ot dey nov says:

    @Srey Khmer
    Please Help Sophon by providing an US lawyer to fight back a foolish court in Cambodia coz lawyer in Cambodia might not useful as u think.

  24. ញញូរ says:

    អាឆ្កួតនេះវាមិន​ដឹងអីទេ សួរថាបើគេចង់សំលាប់គេចង់សំលាប់ ឪ ម៉ែ វា តាំងតែពីវាមិនទាន់​កើត​ម្លេះ​ ខ្ញុំដឹងពីគោលបំណងដែលជាលក្ខណៈបុគ្គលរបស់ពូកអាប្រធានសមាគម អស់នេះ​ ខ្លួនខ្ញុំផ្ទាល់​ក៏ធ្លាប់ចាញ់បោកពួកវាដែរ សូមសួរថាតើអ្នកលោកអ្នកសរសើរពួកវានិងដែលលឺសមាគមន៏និសិត្យ​ ដើម្បីលទ្ធិប្រជាធិបតេយ្យទេ ខ្ញុំត្រូវបានពួកវាអូសទាញអោយចូលក្នុងសមាគមន៏ដ៏ឆ្កួតរបស់ពួកវា តែតាមពឹតពួកវារកតែផលប្រយោជន៏របស់ពួកវាទេ ហើយ នៅពេលល្ងាចនៅផ្ទះជួល ពួកវាផឹក​ស៊ីពាលាអាវ៉ាសែពេញសមាគមន៏មិនតែប៉ុណ្ណោះពួកវាចេញបង្ករឿងខាងក្រៅដើរវាយគេឯងទៀត ហើយតាំងដេក​គិតរកវិធីធ្វើយ៉ាងណានិយាយ​អោយរដ្ឋាភិបាល​ថាយ៉ាងនេះយ៉ាង​នោះដល់​ពេលគេប្តឹងតាំង ឯងរត់រកអាមេរិកអោយជួយហើយសូមសិទ្ធជ្រកកោនតាមពឺតជាល្បិចពួកវាទេ គោលបំណងពួកវាគឺចង់ទៅអាមេរិកព្រោះមានតែធ្វើតាមនិងទេដែលបានទៅអាមេរិកឆាប់បើមិនអីចឹងអាមេរិកមិនងាយចេញទៅនៅបានទេ គួរអោយសរសើរល្បិចពួកវាដែរសូម្បី​តែស្ថានទូត​អាមេរិច​ក៏ចាញ់បោកពួកវាដែរបើមិនជឿអអាចស៊ិបសួរបាន គ្រាន់តែពួកវាបានទៅ​អាមេរិកឫប្រទេសដែល​​អះអាងថាខ្លួនឯងប្រជាធិបតេយ្យ​មិន​ចេះ​តិច​ទេ សូម្បីអាមួយដែល​ស្រវឹងបាញ់ម៉ូតូ​ឌុបនៅ​ផ្សារ​កណ្តាល​ដែលគេចុះកាសែតព្រាតនោះក៏ពីមុនធ្លាប់ជាប្រធានសមាគមន៏និស្សិត ដែរតាមពឹតវាជាជនពាលសោះខ្ញុំស្គាល់រហសនាមវាទៀត គឺអាបាស៊ូ សូមអស់លោកដែលសរសើរពួកវានិងពិចារណាឡើងវិញ ឫអស់លោកដឹងតែធ្វើមិនដឹង​

  25. ក្នុងសង្គមនេះ យើងគួរតែលើកសរសើរនូវអំពើអង់អាចក្លាហានវិញ!
    បើទោះជាមានលទ្ធផលយ៉ាងណាក៍ដោយ! នោះជាភាពតស៊ូរបស់ខ្មែរ
    ហើយ! នោះជាភាពតស៊ូរបស់ខ្មែរ! របស់ខ្មែរ! ភាពអង់អាចរបស់ខ្មែរ!
    ដែលធ្លាប់មានតាំងបុរាណមក! ការបំភ័យ ការភ័យខ្លាចនោះនឹងធ្វើ
    អោយខ្មែរស្លាប់! ភាពក្លាហាន គឺជួយយើងខ្លួនឯង! មុនដំបូងនៃអ្វី
    ទាំងអស់ គឺភាពក្លាហាននេះឯង! ឯករាជ្យម្ចាស់ការ! តើអ្នកឯងសុខ
    ចិត្តអោយគេរំលោភលើអ្នកឯង ហើយអ្នកឯងហ្នឹងដោះខោអាវ
    អោយគេស្រួលហ្ហីហាស!!?? បើអ្នកឯងមិនប្រឹងរើទេ អ្នកឯងមិនអាចរួច
    រឺរត់ចេញពីទីនោះបានទេ!!!! ត្រូវចាំ! ខ្មែរត្រូវការភាពក្លាហាន!!!!!!!!!!!

  26. ក្លាហានខ្លាហោចខ្មោចសេះស្ឣី!ពាក្យនេះគ្រាន់តែជាវិធីសាស្រ្តពន្យុះឲ្យខ្មែរខាំខ្មែរជា
    ហូរហែមកហើយនុះឯង! បើចង់និយាយពីភាពក្លាហាននេះគឺខ្មែររាប់លានត្រូវការបំផុតនោះគឺ
    ក្នុងសម័យបនប្រល័យពូជសាសន៍ខ្មែរក្រហមតែខ្មែររាប់លានមានរូបខ្ញុំម្នាក់ផងមិនបានឃើញ
    ក្បាលពួកឣាក្លាហានខ្លាក្រដាស់មួយក្បាលណាហ៊ានឣើតក្បាលមកជួយខ្មែរសោះក្រៅតែពីខ្មែរ១ចំនួនតូចដែលបានរត់ទៅពឹងបរទេសជិតខាងបើទោះបីជាដឹងថាធ្លាប់ជាសត្រូវពីឣតីតគឺគ្មាន
    ជំរើសព្រោះប្រព័ន្ធគ្រប់គ្រងរបស់ពួកឣាទមិឡឃាតករវាសាហាវរហូតបាត់មុខពួកឣាខ្លាក្រដាស់
    ឣស់ឥឡូវមានឣ្នកតាំងខ្លួនជាឣ្នកក្លាហានខ្មោចយក៍ស្ឣីមិនចេះមានការខ្មាស់ឣៀនឣីបន្តិចសោះ
    តែម្តង!មិនខុសពីរឿងខ្មែរ«គង់ហ៊ាន»និងចម្រៀងសម័យដើមដែលមានន័យថា៖ក្រពើក្នុងទឹកបង
    មិនសូវហ៊ានចាប់ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើលក្របី​ស៊ីស្រូវបងមិនសូវហ៊ានដេញក្របីដើរ
    ចេញបងដេញឲ្យស្រីមើល។ ពាក្យខ្មែរមួយឃ្លាបានពោលថា៖ចេះក្នងចំណោមឣ្នកល្ងង់ ក្លាហាន
    ក្នុងវេលាដែលមានសុខសន្តិភាព គឺជាចរិតចោលម្សៀតពាលឣាវ៉ាសែ។ មើលពាក្យ«ឯករាជម្ចាស់ការ»ឲ្យមែនទែនពាក្យនេះធ្លាប់ឮច្បាស់នឹងត្រចៀកគឺជិតឣស់៣លាន
    គ្មានឣាខ្លាក្រដាស់ណាហ៊ានឣើតក្បាលលាក់ក្បាលដូចសត្វពង្រូល។

  27. Cannot patient says:

    So stupid! You cannot win if you sue Miniter Hun Sen has an intentional to kill all those people. I cannot think the way you can win about this case. You know the way you brave will make you face with bad situation in Cambodia. If you are clever you should know what to do.

  28. អីយ៉ាគិតទៅអានេះវាដឹកនាំអោយមនុស្សខ្លាចវាមែន…រដ្ឋាភិបាលគេមិនដែល
    ដឹកនាំអោយមនុស្សខ្លាចទេ តែត្រូវដោយច្បាប់គ្រប់គ្រងត្រឹមត្រូវ!
    តែបើនិយាយទៅវាសំខាន់ថាប្រជាជនខ្មែរឆ្លាត រឺនៅ? ហ្ហែងបានតែគេល្ងង់ៗចឹង
    ឯង! បានជាវាបន្តអំនាចទៅរួចនោះ តែប្រយ័ត្នខ្លួនផ៎ងអានាង! មេរៀនប្រវត្តិសាស្រ្ត
    ពិមុនគឺរាស្រ្តខ្មែរល្ងង់ពន់ពេកទាល់តែមែនទែន ដោយសារអាប្រជាផិថុតនេះមួយ
    មួយទៀតគឺគ្មានរយៈពេលអប់រំត្រឹមត្រូវ គ្មានទំនាក់ទំនងនឹងអន្តរជាតិអោយទូលំ
    ទូលាយទៀតផ៎ង! វាសំដៅលើប្រជាជន ដែលហ្ហែងមិនចង់អោយពួកគេឆ្លាតប៉ុន្មាន
    នោះទេ! តែវានៅមានមួយៗដែរ ក្នុងចំនោមមនុស្ស៥០នាក់ ដែលមានការគិតត្រឹម
    ត្រូវ…។ ហ្ហែងនិយាយត្រូវ គឺមានអ្នកល្ងង់ភាគច្រើន! តើហេតុអីមិនធ្វើអោយខ្មែរឆ្លាតទៅមើល!?? ដើម្បីធ្វើខ្មែរឆ្លាតទាល់តែអ្នកឯងមានការ
    គោរពសិទ្ធមនុស្ស -ល- និយាយរួមគឺប្រជាធិបតេយ្យបង្កើតពីបេះដូងពេញ!
    មិនមែនឡិមឡំៗ ខ្លាចកម្មខ្លួនឯងនោះទេ! ផ្តាច់ការ ធ្វើអោយរាស្រ្តល្ងង់ គ្មានសិទ្ធ
    តវ៉ា ពេលខ្លះគ្មានសិទ្ធរស់នៅទៀតផ៎ង…ងាប់តែគេទេអាអើយ!
    សំខាន់គឺការដឹកនាំរបស់រដ្ឋាភិបាល ធ្វើអោយមនុស្សឆ្លាត រឺល្ងង់??
    បើហ្ហែងមិនធ្វើ ក៍មានមនុស្សចាច្រើនដែលចេះគិតនៅជួយខ្មែរដែរ!
    តែកុំចោទថាគេញុះញង់ អាភ្លើ! អោយតែនរណារាងលើនយោបាយវា វាចាប់ទាំង
    អស់! អាចឹងហើយ ដែលហ្ហែងមិនត្រឹមត្រូវ! ហ្នឹងហើយសិទ្ធម៉ែវា!
    ធម្មជាតិបង្កើតអោយមនុស្សចេះជួយគ្នាទេតើ!!! គឺធម្មជាតិ!!! យើងមិនចង់ខ្វល់
    តែវាធ្វើអោយយើងខ្វល់ឡើងៗ!!!

    ក្តាំងពួកអាប្រឆ
    December 8, 2012 at 10:19 pm
    ក្លាហានខ្លាហោចខ្មោចសេះស្ឣី!ពាក្យនេះគ្រាន់តែជាវិធីសាស្រ្តពន្យុះឲ្យខ្មែរខាំខ្មែរជា
    ហូរហែមកហើយនុះឯង! បើចង់និយាយពីភាពក្លាហាននេះគឺខ្មែររាប់លានត្រូវការបំផុតនោះគឺ
    ក្នុងសម័យបនប្រល័យពូជសាសន៍ខ្មែរក្រហមតែខ្មែររាប់លានមានរូបខ្ញុំម្នាក់ផងមិនបានឃើញ
    ក្បាលពួកឣាក្លាហានខ្លាក្រដាស់មួយក្បាលណាហ៊ានឣើតក្បាលមកជួយខ្មែរសោះក្រៅតែពីខ្មែរ១ចំនួនតូចដែលបានរត់ទៅពឹងបរទេសជិតខាងបើទោះបីជាដឹងថាធ្លាប់ជាសត្រូវពីឣតីតគឺគ្មាន
    ជំរើសព្រោះប្រព័ន្ធគ្រប់គ្រងរបស់ពួកឣាទមិឡឃាតករវាសាហាវរហូតបាត់មុខពួកឣាខ្លាក្រដាស់
    ឣស់ឥឡូវមានឣ្នកតាំងខ្លួនជាឣ្នកក្លាហានខ្មោចយក៍ស្ឣីមិនចេះមានការខ្មាស់ឣៀនឣីបន្តិចសោះ
    តែម្តង!មិនខុសពីរឿងខ្មែរ«គង់ហ៊ាន»និងចម្រៀងសម័យដើមដែលមានន័យថា៖ក្រពើក្នុងទឹកបង
    មិនសូវហ៊ានចាប់ក្រពើងាប់ស្រាប់បងចាប់ឲ្យស្រីមើលក្របី​ស៊ីស្រូវបងមិនសូវហ៊ានដេញក្របីដើរ
    ចេញបងដេញឲ្យស្រីមើល។ ពាក្យខ្មែរមួយឃ្លាបានពោលថា៖ចេះក្នងចំណោមឣ្នកល្ងង់ ក្លាហាន
    ក្នុងវេលាដែលមានសុខសន្តិភាព គឺជាចរិតចោលម្សៀតពាលឣាវ៉ាសែ។ មើលពាក្យ«ឯករាជម្ចាស់ការ»ឲ្យមែនទែនពាក្យនេះធ្លាប់ឮច្បាស់នឹងត្រចៀកគឺជិតឣស់៣លាន
    គ្មានឣាខ្លាក្រដាស់ណាហ៊ានឣើតក្បាលលាក់ក្បាលដូចសត្វពង្រូល។


  29. ការលើកសេចក្តីក្លាហាន ក៍ជាអ្វីដែលនៅក្នុងសិទ្ធមនុស្សផងដែរ!
    នោះគឺនៅក្នុងប្រជាធិបតេយ្យ! មិនបំបិទទេ! ហ្ហែងនិយាយចឹង គឺ
    ហ្ហែងចង់បំបិទគេទៅវិញទេ! បើចឹង គឺខុសហើយ! ងាប់អញហើយ
    មើលអានមតិតំនាងរបស់រដ្ឋាភិបាលខ្មែរ…!
    បើហ្ហែងបំបិទចឹង មានតែងាប់អញហើយចឹង! ហ្ហែងចង់អោយគ្រប់
    គ្នាងាប់មែនទេ…? ហាស? បើហ្ហែងធ្វើចឹងហ្ហែងខុសធ្ងន់ណាស់!!!!!
    ចឹងហើយបានអង្គការអន្តរជាតិដាក់កំរិតត្រូវប៉ក់តែម្តង…តែអាត្រូវ
    ហើយ វាប្រកែកជាមួយគេទៀត! ដើម្បីបន្លំពលរដ្ឋខ្មែរ! ហ្ហែងធ្វើចឹង
    ល្ងង់ណាស់!


  30. សូម្បីតែក្នុងជួរបក្សរបស់វា ក៍មានបណ្តុះមនុស្សអោយក្លាហានដែរ…
    តែវាក្លាហានលើរាស្រ្តទៅវិញ…!
    ហយ…យ៉ាប់!

  31. lala says:

    None sense to sue PM on such case. This guy (Soung Sophorn) is a gangster and he was addicted to the drug and that is why he is mentally unstable. He is such a real idiot in Cambodia.

  32. នេះគេហៅថាពងមាន់កំពង់ជល់និងថ្ម ទោះបីមិនធ្វើអ្វីថ្មបានក៍ធ្វើអោយថ្មជាប់នៅក្លិនអសោចន៍ដែរ!


  33. កុំនិយាយពងមាន់! នោះគឺភាពក្លាហានទេតើ! ភាពក្លាហានម្ចាស់ការលើខ្លួនឯង
    ទុកចិត្តលើខ្លួនឯង…ហើយ ហ៊ុន សែនក៍មិនជាថ្មប៉ុន្មានដែរ! ដាក់មួយគ្រាប់បែក
    សាច់ងាប់ដូចតែគ្នាហ្នឹង!

  34. th says:

    ឯកភាពតាមលោកញញួរ ស្នើស្ថានទូតបច្ចឹមប្រទេសបើកទ្វារទទួលផង ហើយកុំភ្លេចរកផ្ទះនិងមុខរបរអោយគ្នាផង កុំយកគ្នាទៅបោះចោល