អង្គភាពប្រឆាំងអំពើពុករលួយ រួមសហការណ៍ជាមួយអង្គការតម្លាភាពកម្ពុជានឹងប្រារព្ធទិវាប្រឆាំងអំពើពុករលួយជាទ្រង់ទ្រាយធំមួយនៅថ្ងៃអាទិត្យទី៩ ធ្នូស្អែកនេះ។ ទិវានេះនឹងប្រារព្ធឡើងដោយមានការផ្សាយបន្តផ្ទាល់តាមបញ្ចក់ទូរទស្សន៍។ មនុស្ស ២៥០០ នាក់ត្រូវគេរំពឹងថា នឹងចូលរួមដោយផ្ទាល់ ខណៈដែលមនុស្សរាប់លាននាក់ទៀតអាចទស្សនាតាមកញ្ចក់ទូរទស្សន៍។ អង្គការតម្លាភាពអន្តរជាតិទើបតែបានផ្សាយរបាយការណ៍ឆ្នាំ ២០១២ ដែលបង្ហាញថា អំពើពុករលួយនៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនបន្តិច។
ថ្ងៃ សៅរ៍ 08 ធ្នូ 2012
ដោយ ប៉ែន បូណា
RFI
«រួមគ្នាប្រឆាំងអំពើពុករលួយ» គឺជាប្រធានបទដែលកម្ពុជានឹងលើកយកមកបង្ហាញនៅក្នុងទិវាប្រឆាំងអំពើពុករលួយដែលគេគ្រោងប្រារព្ធឡើងនៅថ្ងៃទី៩ ធ្នូស្អែកនេះនៅទីក្រុងភ្នំពេញ។ អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល សហការជាមួយអង្គការតម្លាភាពកម្ពុជា និងដោយមានការគាំទ្រពីអង្គការផេកកម្ពុជាផង នឹងប្រារព្ធទិវាជាលក្ខណៈទ្រង់ទ្រាយធំមួយដើម្បីបំផុសប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យចូលរួមប្រឆាំងអំពើពុករលួយ។ មនុស្ស ២ ៥០០ នាក់នឹងចូលរួមដោយផ្ទាល់ក្នុងទិវានេះ ចំណែកឯប្រជាជនរាប់លាននាក់ផ្សេងទៀតនឹងបានទស្សនាកម្មវិធីនេះតាមរយៈកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលជាស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបន្តថា ការប្រារព្ធទិវានេះមានគោលដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីអំពើពុករលួយ និងផលប៉ះពាល់របស់វាទៅលើជីវភាពរស់នៅរបស់ពួកគេ។
លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា ការប្រារព្ធទិវានេះជាសញ្ញាបង្ហាញឲ្យឃើញពីការរួមគ្នាដើម្បីប្រឆាំងអំពើពុករលយយនៅកម្ពុជា ពោលគឺការរួមគ្នារវាងប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានតម្លាភាព និងគណនេយ្យភាពជាងមុន។ លោក ព្រាប កុលរំពឹងថា ប្រទេសកម្ពុជាឈានដល់ដំណាក់កាលដែលត្រូវលើកយកបញ្ហាពុករលួយមកដោះស្រាយហើយ។ អង្គការតម្លាភាពអន្តរជាតិទើបតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០១២ កាលពីថ្ងៃទី៥ធ្នូដោយចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលេខរៀងទី ១៥៧ ក្នុងចំណោមប្រទេស ១៧៦ ក្នុងពិភពលោកដែលមានអំពើពុករលួយ។ លទ្ធផលនេះបង្ហាញឲ្យឃើញនូវភាពប្រសើរជាងមុនបន្តិច បើប្រៀបទៅនឹងលទ្ធផលនៅក្នុងឆ្នាំ២០១១ ដែលកម្ពុជាស្ថិតនៅលេខរៀងទី ១៦៤ ក្នុងចំណោម ១៨៣ ប្រទេស។
របាយការណ៍ប្រចាំឆ្នាំ២០១២ ស្តីពីអំពើពុករលួយបង្ហាញថា កម្ពុជានៅលើប្រទេសឡាវដែលស្ថិតនៅលេខ ១៦០ ក៏ប៉ុន្តែ កម្ពុជាស្ថិតនៅក្រោមប្រទេសថៃដែលមានចំណាត់ថ្នាក់លេខ ៨៨ និងប្រទេសវៀតណាមដែលមានចំណាត់ថ្នាក់លេខ ១២៣ ។ ទោះជាមានភាពល្អប្រសើរជាងឆ្នាំមុនបន្តិចក្តី ក៏ប៉ុន្តែ កម្ពុជានៅតែត្រូវគេចាត់ទុកថា ជាប្រទេសមួយដែលមានអំពើពុករលួយខ្លាំងដដែល។ យ៉ាងណាក៏ដោយ ប្រទេសនេះកំពុងបង្ហាញភាពសកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ប៉ុន្តែមានការរិះគន់ថា វិធានការប្រឆាំងអំពើពុករលួយនៅមិនទាន់ត្រូវបានធ្វើជាទូទៅ និងស្មើភាពគ្នានៅឡើយទេ៕
————————————




រដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋ ទូទៅជួយកម្ចាត់អំពើពុករលួយ! យើងចង់សួរទៅវិញដែរថា៖! តើចាប់ពីត្រឹមណាទៅមុន?។បើវាទូទៅទាំងប្រទេសទៅហើយនោះ យើងនៅចាំបានថា បើចោទគេខុស គេប្តឹងបកវិញថាបរិហារកេរ្តិ ដូច្នេះមុននិងប្តឹងត្រូវចេះប្តឹងផង ចម្ងល់របស់យើងនៅតែឆ្ងល់ថា អ្នកធំៗស្រុកខ្មែរសុទ្ធតែចេញពី របប ប៉ុល ពត ដូចគ្នាបើធ្វើតំណាងរាស្ត្រ ប្រាក់ខែជាង២ពាន់តែមានឡានថ្មីៗ លុយសល់វាល់លានតើពួកគេសន្សំរបៀបណាន៎!។ឩទាហរណ៏មួយខែពីរពាន់ មួយឆ្នាំ២ម៉ឺនបួនពាន់ហើយប៉ុន្មានឆ្នាំ ទើបសល់ដល់លានដុល្លារ តាមពិតទៅគេស្រែកឲ្យពិភពលោក មើលឃើញថាប្រទេសខ្មែរ ខិតខំកំចាត់អំពើពុករលួយដែរ ហើយបើចង់កម្ចាត់អំពើពុករលួយ គួរចាប់ផ្តើមពី ហ៊ុន សែន មុនគេឬ? ព្រោះផ្ទះគាត់ធំ សំណង់ភាគច្រើនជាឈ្មោះរបស់គាត់តើបានលុយពីណាច្រើនម៉្លេះ?ឬមួយចោរបន្លំស្រែកឲ្យជួយចាប់ចោរទេដឹង!ល្អមើលដែរសម័យដែកចោរ។
ប្រព័ន្ធនៃអំពើពុករលួយដោយគិតពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ។ប៉ុន្តែវាមានលក្ខណៈផ្សេងគ្នាទាំងស្រុង។
ព្រោះថាមន្រ្តីតូចតាចប្រព្រិត្តិអំពើពុករលួយដោយការខ្វះខាត។ប៉ុន្តែអ្នកមានអំណាចប្រព្រិត្តិអំពើពុករលួយដោយការខ្វះឧត្តមគតិជាតិ។
តើយើងមានយុទ្ធវិធីអ្វីដើម្បីដោះស្រាយបញ្ហានេះ?
ធ្វើគ្រាន់យកបុងប៉ុណ្ណោះអែង ណ្ហើយទុកលុយសងគេទៅជំពាក់គេច្រើនណាស់។
Small Voice
I agree with you, where is Hun Sen got the money from to built the military
to drow civilians people out from homes and take their land for sell to the
private businesses?
«មនុស្សមិនចេះអក្សរមិនមែនជាមនុស្សល្ងង់ទេ មនុស្សល្ងង់ជាមនុស្ស ដឹងហើយ ឭហើយ ឃើញហើយ ធ្វើខុសទាំង បំពាន»
«បើគេបោកម្តង ពីរដង មិនរាប់ថាជាមនុស្សឆ្កួតទេ តែបើគេបោកបានលើកទីបីនោះពិតជាមនុស្សឆ្កួតមែនទែនហើយ»
«រាស្រ្តខ្មែរនៅតែបោះឆ្នោតឱ្យគណៈបក្សប្រជាជនគឺស្មើប្រគល់សិទ្ធិខ្លួនឱ្យយួនគ្រប់គ្រង»
«ខ្មែរអើយភ្ញាក់ខ្លួនឡើងទាំងនគរ បំណុលវ័ណ្ឌកយើងហើយ បើបងប្អូនខ្មែរទាំងអស់នៅតែបោះ ឆ្នោតឱ្យ ហ៊ុន សែន គឺបងប្អូនសម្លាប់ខ្លួនឯងដោយមិនដឹងខ្លួន»
«អ្នកដែលគ្មានសតិសម្បជញ្ញៈ មិនមែនជាមនុស្សហើយក៏មិនមែនជាសត្វដែរ»
ការបង្កើតសាប័នប្រឆាំងអំពើពុករលួយគ្រាន់តែផ្គាប់ចិត្តម្ចាស់ជំនួយទេ ឆ្នាំ២០១២ នេះអំពើពុក រលួយមានទំហំធំណាស់នៅថ្នាក់កំពូលៗ ហ៊ុន សែន មិនអាចបំបាត់អំពើពុករលួយបានទេ ព្រោះ ហ៊ុន សែន ជាអ្នកបោះមេអំពើពុករលួយ ដើម្បីប្រឆាំងអំពើពុករលួយបានត្រូវប្តូរ ហ៊ុន សែន ឱ្យ បាននៅពេលបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខនេះ៕
ល្អបានតែថា តែមិនល្អធ្វើទាល់តែសោះ ។
The big wheele of CPP has delared to a gainst the corruption.
In spite the fact, CPP itselt own the corruption
everywhere inside its system, such as: unfair election,
unfair justice, loan money from china for it own greed,
kick people out from homes for land,renting 99 years
of Cambodia land to the foreigners, many school and
important building name by Hun Sen, destroyed the
rentforests to get the money to support its gang power,
and stealing the aids which help poor people to feed
the spring chicks.
អាក្បាលទំពែកអាឱម-យិនទៀង បើហែងគិតថាច្បាប់ប្រឆាំងអំពើពុករលួយមាន
តម្លាភាព-យុត្តិធម៌មែន ហែងចាប់អាហ៊ុន-សែនសិនទៅ ព្រោះអាហ៊ុន-សែន,
អាសុខ-អាន, មុង-រិទ្ឋី,..។ល។ទាំងអស់ហ្នឹងសុទ្ឋតែជនពុករលួយទាំងអស់ហ្នឹង,…!
បើហែងមិនហ៊ានចាប់ពួកអាអស់ហ្នឹងទេ, ធ្វើក្តពួកអាអស់មិនបានទេ ហែងមិនបាញ់ព្រូសទេ,…!
ក្រាន់តែធ្វើឲ្យល្អមើលឲ្យគេមកថាខំប្រឹងបំបាត់អំពើពុករលួយណាស់!!!
យើងមិនចូលរួមជាមួយពួកអាគីងគក់លក់ថ្នាំស្រែងនេះទេ៕
ស្ថាប័ន្ឋប្រឆាំងអំពើពុករលួយយកមនុស្សចេញបក្សនយោបាយ។ជាពិសេសមកពីបក្សកាន។
អំណាចទៀត។មុន្រ្តីរដ្ឋាភិបាលប្រកាស់ទ្រព្យសម្បត្តិដាក់ស្រោមសំបុត្រ?????????
ហាហាហា»»»»!!!!!!!!!!!!!!!
ពុករលួយមានលក្ខណៈជាប្រព័ន្ធ តើបំបាត់់ម្តេចបាន? អំពើរពុករលួយ បានចំរាញ់់លុយជាតិអោយចេញជាលុយបុគ្គល ហើយមួយចំណែកតូចទៀត ក្លាយជាលុយបក្ស ដូច្នេះ បើគ្មានអំពើរពុករលួយ តើបក្សបានលុយពីណាសម្រាប់ចីញ្ចឹមកំលាំងនៅមូលដ្ឋាន? ដោយហេតុផលនេះហើយ ខ្ញុំហ៊ានសន្និដ្ឋានថា (អំពើរពុករលួយ មិនអាចបំបាត់បាននោះទេ)។
មិនមែនត្រឹមពុករលួយ វារលួយស្អុយទៅហើយ!!!
Sreykhmer Dos Koy…
Sor sai english broken.
លោកឱម យិនទៀង បើលោកពិតជាមានឧត្តមគតិចង់បង្រ្កាបពួកអាមន្រ្តីពុករលួយប្រាកដមែននោះ លោកគួរមើលឲ្យបានច្រើននូវពាក្យសម្តីរិះគន់ក្នុងវេទិការនេះ ព្រោះជាទន់ដែលជួយដល់លោកឲ្យច្បាមចាប់ពួកអាមន្រ្តីថោកទាបទាំងនោះបានមួយចំណែកដែរ។ ហើយលោកគួរតែប្រកាសឲ្យប្រជាពលរដ្ឋទូរទាំងប្រទេសផ្តល់ពត៌មានពីសកម្មភាពពួកអាមន្រ្តីឈ្លើងសង្គមទាំងឡាយណាដែលធ្វើបាបពួកគាត់. តាមរយះcamnewsនេះទៅដើម្បីវាងាយស្រួលដល់គាត់ ហើយក៏អាចបំបាក់ស្មារតីពួកអាមន្រ្តីជួរជាតិទាំងនោះឲ្យវាមានការខ្លាចញញើតផង ព្រោះcamnewsនេះវាផ្តល់ពត្៌មានបានលឿនបំផុត។ ប៉ុន្តែប្រហែលជាលោកមិនហ៊ានទេព្រោះវាសុទ្ធតែក្រុមបក្សពួកលោកទាំងអស់ហ្នឹងដែលមានអំណាចនិងមានឱកាសពុករលួយនោះ។
តែបើមន្ត្រីៗបក្សប្រឆាំងមានវីឡាស្កឹមស្កៃ,ឡានទំនើបៗ,លុយរាប់លានដុល្លាដូចពួកបក្សប្រជាជន
វិញ ច្បាស់ជាចូលគុកមិនខានឡើយ ពួកនេះវាមានប្រសិទ្ធភាពចាប់បានតែអាចោរលួចមានលួចទា
ទេ តែបើអាចោរលួចជាតិពិតប្រាកដមិនដែលចាប់បានសូម្បីតែម្នាក់ ព្រោះសុទ្ធតែគ្នាវាតែទាំងអស់។
Mr. Toad is advertising anti-itch medicines, while his entire body is full of rashes.
A thieve will never admit that he is the one…
Correction : Thief