មន្ត្រី: ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ជាប្រព័ន្ធជាគោល នយោបាយ របស់រាជរដ្ឋាភិបាល ពុំមែនគំនាប ខាងណាទេ

បន្ទាយមានជ័យ: ​មន្ត្រីជាន់ខ្ពស់​សាលាខេត្ត​បន្ទាយមានជ័យ អះអាង​នៅ​ថ្ងៃទី​៧ ធ្នូ ថា យុទ្ធនាការ​វាស់វែង​ចុះបញ្ជី​រដ្ឋបាល​ដីធ្លី និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​និង​អាស្រ័យ​ផល​លើដី​ពុំទាន់​មានការ​អនុញ្ញាត ព្រោះ​ប៉ះពាល់​នឹង​ដី​ព្រៃឈើ ដី​បរិស្ថាន ដី​សម្បទាន​សេដ្ឋកិច្ច ដី​សម្បទាន​សង្គមកិច្ច គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ ពុំមែន​ជា​គំនាប ឬ អនុសាសន៍​របស់​បរ​ទេស , គណបក្សនយោបាយ និង អង្គការក្រៅរដ្ឋាភិបាល​ណា​ទេ​។​

ថ្ងៃទី 8 ធ្នូ 2012
ដោយ: សូផុន
CEN

ទាំងនេះ ជាការ​លើកឡើង​របស់​លោក ទ្រី ណារិន អភិបាលរង​ខេត្តបន្ទាយមានជ័យ និយាយ​ចំពោះមុខ​ពលរដ្ឋ​រាប់រយ​នាក់ក្នុង​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី នៅ​ភូមិ​បន្ទាយឆ្មារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ប្រារឰ​កាលពី​ថ្ងៃទី​៧ ធ្នូ ២០១២ នៅ​វិទ្យាល័យ​បន្ទាយឆ្មារ​។​

លោក ឌៀប ឈួន អភិបាលរង​ស្រុក​ថ្មពួក និយាយថា ការបិទ​ផ្សាយ​ទិន្នន័យ​ក្បាលដី​ពលរដ្ឋ​នៅ​ស្រុក​ថ្មពួក មាន​ជា​បន្តបន្ទាប់ គឺនៅតាម​ភូមិ នៃ​ឃុំ​បន្ទាយឆ្មារ គោក​រមៀត​។ ជា​នីតិ​វិធី​បន្ទាប់ពី​បញ្ចប់​ជំហាន​វាស់វែង​។​

លោក​វិស្វករ លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់និង​សុ​រិ​យោ​ដី ខេត្តបន្ទាយមានជ័យ និយាយថា ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​តាម​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី និង​បទបញ្ជា​លេខ​០១ ប​.​ប របស់​រាជរដ្ឋាភិបាល​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាពកក់ក្ដៅ និង​បង្កើន​ផលិតភាព​លើ​ដីធ្លី​របស់​ពួកគេ​។​

លោក លី សារី និយាយ​បន្តថា កន្លងមក ការចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ស្រុក​ថ្មពួក មាន​៤​លើក​ហើយ មាន​ប័ណ្ណ ៦.៨៦២ ប័ណ្ណ​។ ដោយឡែក​ទិន្នន័យ​ក្បាលដី ក្នុងភូមិ​បន្ទាយឆ្មារ​លិច​ត្រូវ​បិទ​ផ្សាយ​ពេលនេះ​មាន​ចំនួន ៧៨១ ក្បាលដី ទំហំ​ដី​ ១៣៤០ ហិកតា នៃ​ពលរដ្ឋ​៤៦១​គ្រួសារ​។ បិទ​ផ្សាយ​របៀបនេះ ៦ លើក ហើយៗ​ឯកសារ​នេះ​មាន​រយៈពេល ៣០ ថ្ងៃ សម្រាប់​អ្នកកាន់កាប់​ក្បាលដី​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​សុំ​កែតម្រូវ​ទិន្នន័យ​របស់ខ្លួន​។​

លោក ទ្រី ណារិន អភិបាលរង​ខេត្តបន្ទាយមានជ័យ និយាយថា រាជរដ្ឋាភិបាល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​បានចេញ​គោលនយោបាយ​វាស់វែង​ចុះបញ្ជី និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នេះ​ជូ​ល​ពលរដ្ឋ ពុំមែន​ជា​អនុសាសន៍ ឬ គំនាប​ពី​បរទេស​ពី​អង្គការក្រៅរដ្ឋាភិបាល និង​គណបក្សនយោបាយ​ណា​ទាំងអស់​។ រាជរដ្ឋាភិបាល​មានបំណង​ឲ្យ​ពលរដ្ឋ​ម្ចាស់​កាន់កាប់​ដីធ្លី​ដែល​ប៉ះពាល់​នឹង​ដីព្រៃ​ឈើ​ដី​បរិស្ថាន , ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ឬ​ជា​ដី​កាន់កាប់​ពុំទាន់​មានការ​អនុញ្ញាត ឲ្យ​មាន​ប្លង់​មាន​លំនឹង​ក្នុង​កម្មសិទ្ធិ និង​បង្កើន​ផល​លើដី​។​

លោក ទ្រី ណារិន និយាយ​បន្តថា ផុតកំណត់​នៃ​ការបិទ​ផ្សាយ​នេះ ឯកសារ​នេះ​ត្រូវ​គណៈកម្មការ​រដ្ឋបាល​បូកសរុប​លទ្ធផល និង​លើកសំណើផ្ដល់​សិទ្ធិ​លើ​អចលនវត្ថុ ទៅ​សាលាខេត្ត ដើម្បី​ពិនិត្យ​សម្រេច និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ម្ចាស់​ដី ឬ អ្នកកាន់កាប់​ដី​ណា​ដែល​បាន​បំពេញ​ត្រឹមត្រូវ និង​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ច្បាប់​៕ S

មន្ត្រី: ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ជាប្រព័ន្ធជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ពុំមែនគំនាបខាងណាទេ

មន្ត្រី: ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ជាប្រព័ន្ធជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ពុំមែនគំនាបខាងណាទេ

មន្ត្រី: ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ជាប្រព័ន្ធជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ពុំមែនគំនាបខាងណាទេ

What Next?

Recent Articles

4 Responses to "មន្ត្រី: ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ជាប្រព័ន្ធជាគោល នយោបាយ របស់រាជរដ្ឋាភិបាល ពុំមែនគំនាប ខាងណាទេ"

  1. small voice says:

    វាជារឿងធម្មតាទេចំពោះប្រទេសកម្ពុជា ព្រោះជិតដល់ថ្ងៃបោះឆ្នោតសកល ដើម្បីរើសនាយករដ្ឋមន្ត្រីផង ដូច្នេះ ហ៊ុន សែន ត្រូវតែធ្វើឥចឹង!។តែដល់ថ្ងៃក្រោយដីត្រូវចំកន្លែងខ្លាញ់ នោះប្រហែលជារឿងផ្សេងទៀត! តែចំណែកពួកបឹងកក់,បូរីកីឡា,ដីក្រហមវិញ គឺមិនអាចដោះស្រាយបានទេ ព្រោះពួកគាត់ចងគុំនុំនឹងរដ្ឋាភិបាលរួចទៅហើយ បើជួយក៏ពួកគាត់ក៏មិនបោះឆ្នោតឲ្យដែរ។តែកុំភ្លេចក្រោយបោះឆ្នោតរួចរឿងយំនឹងសើច គឺស្រេចទៅលើវាសនាទៀតហើយ ព្រោះកន្លងមកការសន្យាខ្យល់ នឹងស្បថបំពានរាប់មិនអស់ទៅហើយ ចំពោះបក្សប្រជាជន ។រីឯរឿងចែកប័ណ្ណដីធ្លីគឺជាវិធីសាស្ត្រថ្មី! ជំនួសប៊ីចេងសារុងស្ករនឹងអង្ករម្តងតែប៉ុណ្ណោះ !។

  2. ប័ណ្ណកម្មសិទ្ធិ​ ប្រហែលជាប្តូរស្លឹកឆ្នោតបានមិនតិចទេ ដែលបក្សដ៏ទៃមិនអាចធ្វើបាន។

  3. ពលរដ្ឋ says:

    វាស់ទៅវាស់ទៅអ្នកដែលអត់ដីធ្វើស្រែនៅតែអត់ដដែល,អ្នកដែលមានដីច្រើនរាប់សិបហិចតាគឹអ្នកធំ
    បក្សប្រជាជន ពួកវាសម្បយចិត្តណាស់ដែលមានប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់៕

  4. chourn says:

    ពិតហើយខ្ញុំធ្លាប់បានដឹងពីការចុះវាស់វែងដីលក្ខណះជាប្រពន្ធ័ជាកោលការណ៍របស់រដ្ឋាភិបាល
    ប៉ុន្តែការចុះវាស់វែងកន្លងមកមានលក្ខណះយឺតយ៉ាវខណះការផ្លល់ដីសម្បទានកាន់តែមានចំនួនច្រើន​​
    ដែលអាចលើកទឹកចិត្តឲ្យមានវិវាទដីធ្លីកើតឡើងមិនចេះចប់។ បើចង់លុបបំបាត់ទំនាស់ដីធ្លីរដ្ឋាភិបាល ត្រូវតែអនុវត្តនូវការចុះបញ្ជីរដីធ្លីជាលក្ខណះប្រពន្ធ័ឲ្យបានចប់សព្វគ្រប់សិនមុននិងផ្តល់ដីសម្បទាន​ ឲ្យទៅក្រុមហ៊ុនវិនិយោគណាមួយនោះ។