ភ្នំពេញ: ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូលើកទី៦៤ (១០ធ្នូ២០១២) នៅទទួលបានការអនុញ្ញាត ឲ្យមានការដើរហែរក្បួន ដែលមានមនុស្ស ប្រមាណជា ៥០០០នាក់ ចូលរួមដើរហែរពីមុខពហុកីឡាដ្ឋានជាតិ ទៅកាន់ទីលានប្រជាធិបតេយ្យ ដោយគ្មានការរំខានពីកំលាំង អាជា្ញធរឡើយ នៅថ្ងៃនោះ។ យោងតាមលិខិតរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ផ្ញើជូន ប្រធានក្រុមការងារ នៃអង្គការសង្គមស៊ីវិល រៀបចំទិវាសិទ្ធិមនុស្ស ១០ធ្នូ ឆ្នាំ២០១២។
ថ្ងៃទី 8 ធ្នូ 2012
ដោយ: រតនា
CEN
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងលិខិតនោះបន្ត ថា៖ដោយយោងតាមចំណាររបស់លោកឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២។ ហើយចំពោះសំណើរ សុំរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១២ ចាប់បីម៉ោង៧ព្រឹក ដល់ម៉ោង ៦និង៣០នាទីល្ងាច ដោយមានអ្នកចូលរួម ចំនួនប្រមាណ ៥០០០នាក់ ក្នុងនោះចំនួន ២០០០នាក់ ធ្វើការជួបជុំគ្នា នៅពហុកីឡាដ្ឋាជាតិ អូឡាំពិក រួចដង្ហែរក្បួនតាមផ្លូវ ឆេកូស្លូវ៉ាគី (ផ្លូវមុខវិទ្យាល័យបាក់ទូក) រួចបត់តាមមហា វិថី សហព័ន្ធរុស្ស៊ី ហើយ បត់តាម មហាវិថីព្រះមុនីវង្ស បន្ទាប់មកបត់តាម ផ្លូវលេខ ១០៨ឆ្ពោះទីលានប្រជាធិប តេយ្យដើម្បីប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរ ជាតិ លើកទី៦៤១០ធ្នូ។
លោកកែបជុតិមាបានបញ្ជាក់នៅក្នុងលិខិតដដែលបន្តថា៖”សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យធ្វើការជួបជុំនៅមុខពហុកីឡាដ្ឋនជាតិអូឡាំពិកដើម្បីដង្ហែក្បួនឆ្ពោះទៅទីលានប្រជាធិបតេយ្យដើម្បីប្រារព្ធពិធី”។
លោក ចាន់ សុវេត មន្ត្រីខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា នៅថ្ងៃអបអរទិវា សិទ្ធិមនុស្ស អន្តរជាតិ លើក ទី៦៤ ថ្ងៃទី១០ធ្នូនោះ អង្គការសង្គមស៊ីវិលដែលចូលរួម ទាំងអស់បានសម្តែង នូវការព្រួយបារម្ភ ចំនួន២៣ចំណុច ដែលនឹងដាក់ជូន រដ្ឋាភិបាល ពិចារណា ដោះស្រាយ។
ខ្លឹមសារសំរាប់អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១២
ទី១, លើកស្ទួយវិស័យធុរៈកិច្ច និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។
ទី២, អបអរសាទរខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ២០១២ ។
ទី៣, យើងទាំងអស់គ្នាត្រូវការសិទ្ធិសេរីភាពបញ្ចេញមតិ។
ទី៤, យើងទាំងអស់គ្នាត្រូវការប្រព័ន្ធតុលាការឯករាជ្យ យុត្តិធម៌ ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្ស។
ទី៥, យើងទាំងអស់គ្នាមានការតព្វកិច្ចលើកស្ទួយ និងការពារសិទ្ធិមនុស្ស។
ទី៦, មនុស្សគ្រប់រូបមានសិទ្ធិទទួលព័ត៌មានដោយចំហរ។
ទី៧, អំពើពុករលួយជាប្រភពនៃការរំលោភសិទ្ធិមនុស្ស និងច្បាប់។
ទី៨, រំលោភសិទ្ធិកម្មករ គឺរំលោភសិទ្ធិមនុស្ស។
ទី៩, រើសអើងសហជីពកម្មករ គឺរំលោកភសិទ្ធិការងារ។
ទី១០, បំផ្លាញធនធានធម្មជាតិ គឺបំផ្លាញជាតិ និងបំផ្លាញខ្លួនឯង។
ទី១១, រដ្ឋមានកាតព្វកិច្ចត្រូវតែធានា លើកស្ទួយ និងការពារសិទ្ធិមនុស្ស។
ទី១២, គោរពសិទ្ធិជនជាតិដើមភាគតិច គឺគោរពសិទ្ធិមនុស្ស។
ទី១៣, បញ្ឈប់រាល់ការរំលោភបំពាន កេងប្រវញ្ចផ្លូវភេទលើស្ត្រី និងកុមារ។
ទី១៤, ការអភិវឌ្ឍន៍ ត្រូវបញ្ចៀសការរំលោភសិទ្ធិមនុស្ស។
ទី១៥, ការរំលោភសិទ្ធិដីធ្លី លំនៅដ្ឋាន គឺរំលោកភសិទ្ធិរស់រានមានជីវិត។
ទី១៦, ការបំបាត់សិទ្ធិបោះឆ្នោត គឺរំលោភសិទ្ធិមនស្ស។
ទី១៧, យើងទាំងអស់គ្នាត្រូវការភាពត្រឹមត្រូវនិងសុច្ចរិតភាពក្នុងការ បោះឆ្នោត។
ទី១៨, ផ្តល់ឱកាសឲ្យជនពិការចូលរួមអភិវឌ្ឍន៍ ដោយគ្មានការរើសអើង គឺជាការគោរពសិទ្ធិមនុស្ស។
ទី១៩, ដាក់បញ្ចូលសិទ្ធិមនុស្សក្នុគ្រប់គោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋ។
ទី២០, សហគ្រាសពាណិជ្ជកម្ម ឬវិស័យឯកជន មានការតព្វកិច្ចចូលរួមនៅក្នុង ការគោរពសិទ្ធិមនុស្ស។
ទី២១, ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមគ្នានៅក្នុងការធានា ឲ្យមានស្ថេរភាពសង្គម។
ទី២២, កិច្ចសន្យាការងារខ្លី ផ្តល់ប្រាក់ចំណូលរស់នៅមិនសមរម្យ និងការប្រ ឆាំងរើសអើងសហជីពឯករាជ្យ គឺជាការរំលោភសិទ្ធិ មនុស្សក្នុងវិស័យ ការងារ។
ទី២៣, យើងស្វាគមន៍ការវិនិយោគ និងការអភិវឌ្ឍន៍ ដែលមានគោលការណ៍ ភ្ជាប់និងការគោរពសិទ្ធិមនុស្ស៕
នេះប្រហែលជាការបន្ធូរបន្ធយ ដើម្បីលំអរឆាកទេមើលទៅ! ចំពោះអ្វីដែលសង្គមព្រួយបារម្ភ ដល់ទីៅ២៣ចំណុចនោះ បើយើងស្មានមិនខុសតែមួយចំណុច ក៏រាជរដ្ឋាភិបាលមិនខ្វល់ដែរ។
១, លើកស្ទួយវិស័យធុរៈកិច្ច និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។
ទី២, អបអរសាទរខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ២០១២ ។
ទី៣, យើងទាំងអស់គ្នាត្រូវការសិទ្ធិសេរីភាពបញ្ចេញមតិ។
ទី៤, យើងទាំងអស់គ្នាត្រូវការប្រព័ន្ធតុលាការឯករាជ្យ យុត្តិធម៌ ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្ស។
ទី៥, យើងទាំងអស់គ្នាមានការតព្វកិច្ចលើកស្ទួយ និងការពារសិទ្ធិមនុស្ស។
ទី៦, មនុស្សគ្រប់រូបមានសិទ្ធិទទួលព័ត៌មានដោយចំហរ។
ទី៧, អំពើពុករលួយជាប្រភពនៃការរំលោភសិទ្ធិមនុស្ស និងច្បាប់។
ទី៨, រំលោភសិទ្ធិកម្មករ គឺរំលោភសិទ្ធិមនុស្ស។
ទី៩, រើសអើងសហជីពកម្មករ គឺរំលោកភសិទ្ធិការងារ។
ទី១០, បំផ្លាញធនធានធម្មជាតិ គឺបំផ្លាញជាតិ និងបំផ្លាញខ្លួនឯង។
ទី១១, រដ្ឋមានកាតព្វកិច្ចត្រូវតែធានា លើកស្ទួយ និងការពារសិទ្ធិមនុស្ស។
ទី១២, គោរពសិទ្ធិជនជាតិដើមភាគតិច គឺគោរពសិទ្ធិមនុស្ស។
ទី១៣, បញ្ឈប់រាល់ការរំលោភបំពាន កេងប្រវញ្ចផ្លូវភេទលើស្ត្រី និងកុមារ។
ទី១៤, ការអភិវឌ្ឍន៍ ត្រូវបញ្ចៀសការរំលោភសិទ្ធិមនុស្ស។
ទី១៥, ការរំលោភសិទ្ធិដីធ្លី លំនៅដ្ឋាន គឺរំលោកភសិទ្ធិរស់រានមានជីវិត។
ទី១៦, ការបំបាត់សិទ្ធិបោះឆ្នោត គឺរំលោភសិទ្ធិមនស្ស។
ទី១៧, យើងទាំងអស់គ្នាត្រូវការភាពត្រឹមត្រូវនិងសុច្ចរិតភាពក្នុងការ បោះឆ្នោត។
ទី១៨, ផ្តល់ឱកាសឲ្យជនពិការចូលរួមអភិវឌ្ឍន៍ ដោយគ្មានការរើសអើង គឺជាការគោរពសិទ្ធិមនុស្ស។
ទី១៩, ដាក់បញ្ចូលសិទ្ធិមនុស្សក្នុគ្រប់គោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋ។
ទី២០, សហគ្រាសពាណិជ្ជកម្ម ឬវិស័យឯកជន មានការតព្វកិច្ចចូលរួមនៅក្នុង ការគោរពសិទ្ធិមនុស្ស។
ទី២១, ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមគ្នានៅក្នុងការធានា ឲ្យមានស្ថេរភាពសង្គម។
ទី២២, កិច្ចសន្យាការងារខ្លី ផ្តល់ប្រាក់ចំណូលរស់នៅមិនសមរម្យ និងការប្រ ឆាំងរើសអើងសហជីពឯករាជ្យ គឺជាការរំលោភសិទ្ធិ មនុស្សក្នុងវិស័យ ការងារ។
ទី២៣, យើងស្វាគមន៍ការវិនិយោគ និងការអភិវឌ្ឍន៍ ដែលមានគោលការណ៍ ភ្ជាប់និងការគោរពសិទ្ធិមនុស្ស៕
តើមានគោលការណ៏ណាមួយក្នុងចំណោមនេះ ត្រូវបាន រដ្ធាភិបាលបច្ចុប្បន្ន ធ្វើបានដែរ ឬ ទេ ?
សរសេពាក្យស្លោកឲ្យបានត្រឹមត្រូវ ប្រយ័ត្នតុលាការប្តឹងចោទប្រកាន់ទៀត,,,