លីកាដូ៖ការ​គំរាមកំហែង និង​បណ្តឹង​នៅ​តុលាការ ប្រឆាំង​សកម្មជន​ការពារសិទ្ធិមនុស្ស មាន១២៥ករណី​ពី​ឆ្នាំ២០១០ ដល់ ២០១២

របាយរណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ម្សិល​ម៉ិញ​បាន​បង្ហាញ​ថា​ ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២ ​មាន ១២៥​ ករណី​ទាក់​ទិន​ទៅ​និងការគំរាម​កំហែង​​និង​បណ្តឹង​នៅ​តុលាការ ប្រឆាំង​​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស ។ នៅ​ក្នុង​នោះ​ក៍​មាន​សកម្ម​ជន​សិទ្ធិ​មនុស្ស​ចំនួន​១៣​ នាក់​កំពង់​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ទី​ក្រុង​ភ្នំពេញ​និង​នៅ​តាម​ពន្ធនាគារ​ខេត្តមួយ​ចំនួន​។

ថ្ងៃ សៅរ៍ 08 ធ្នូ 2012
ដោយ គីន ហត្ថារ៉ូ
RFI

លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ

សេចក្តីរាយការណ៍​របស់ គីន ហត្ថារ៉ូ ពីទីក្រុងភ្នំពេញ

(02:25)

យ៉ាង​ហោច​ណាស់ ក៏​មាន ១២៥​ ករណី​ទាក់​ទិន​ទៅ​នឹង​ការ​គំរាមកំហែង និង​បណ្តឹង​នៅ​តុលាការ​ប្រឆាំង​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ ដែល​បាន​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ។ របាយការណ៍​កម្រាស់ ៦៦ ទំព័រ​ដែល​មាន​ចំណងជើង​ថា "​ការ​វាយប្រហារ និង​ការ​គំរាមកំហែង​ប្រឆាំង​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២"។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា ការគំរាម​កំ​ហែង និង​បណ្តឹង​នៅ​តុលាការ​ប្រឆាំង​នឹង​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០​១២ សរុប​មាន ១២៥ ករណី​។
 
ក្នុង​នោះ នៅ​ក្នុង​ឆ្នាំ​២០១០ មាន ៥៦ ករណី​ ឆ្នាំ​២០១១ មាន ៤៥ ករណី និង​ចាប់​ពី​​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០១២ មាន ២៤ ករណី​។​ នៅ​ក្នុង​នោះ គិត​ត្រឹម​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១២ មាន​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​បន្ត​ជាប់ពន្ធនាគារ ១៣ នាក់ ដោយ​រាប់​ទាំង​លោក ម៉ម សូណង់ដូ​។ អ្នក​ទាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ​២០០៧ និង​នៅ​ឆ្នាំ​២០១២​ ហើយ​ត្រូវ​តុលាការ​កាត់ទោស និង​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ ពី​​បទល្មើស​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី។
 
នៅ​ក្នុង​របាយ​ការណ៍​ដដែល​នោះ​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១២ ការ​រំលោភបំពាន​កាន់​តែ​អាក្រក់​ទៅៗ​ទៅ​លើ​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​។​ ដូច​ជា​ករណី​​សម្លាប់​សកម្មជន​ព្រៃឈើ លោក ឈុត វុទ្ធី នៅ​ឯ​ខេត្ត​កោះកុង​ ករណី​សម្លាប់​កុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំ នៅ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ​ក្នុង​ករណី​ជម្លោះ​ដី​ធ្លី ករណី​សម្លាប់​អ្នកកាសែត​នៅ​ខេត្ត​រតនគិរី ករណី​លោក ម៉ម សូណង់ដូ ការ​ចាប់​ឃុំខ្លួន និង​ប្តឹង​ទៅ​​លើ​អ្នក​បឹងកក់ និង​បុរីកីឡា​ជា​ដើម។
 
 
អង្គការ​លីកាដូបាន​បង្ហាញ​ថា សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ត្រូវ​បាន​​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មន្ត្រី​ជាន់ខ្ពស់​​រដ្ឋាភិបាល ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​គណបក្ស​កាន់អំណាច អាជ្ញាធរ​មូលដ្ឋាន​ខេត្ត។ ទាហាន និង​ប៉ូលិស​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បង្ក​អំពើហិង្សា ឬ​ក៏​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​លើ​សកម្មជន​អ្នក​ការពារ​សិទ្ធិមនុស្ស ដើម្បី​បម្រើ​ឲ្យ​​ផលប្រយោជន៍​ក្រុម​ហ៊ុន​​ឯកជន​ អ្នក​ទាំង​នោះមិន​ត្រូវ​បាន​គេ​ផ្តន្ទាទោស​​ឡើយ​។
 
នៅ​ក្នុង​របាយ​ការណ៍​នោះ​ដដែល​បាន​លើក​ឡើង​ថា ការ​គំរាមកំហែង និង​បណ្តឹង​ប្រឆាំង​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ចែក​ជា ៤ក្រុម គឺ​ទី​១ តំណាង​សហគមន៍​ជម្លោះ​ដីធ្លី ទី​២ កម្មករ​រោងចក្រ​កាត់ដេរ និង​មេដឹកនាំ​សហជីព ទី​៣ អង្គការ​ក្រៅរដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅរដ្ឋាភិបាល ព្រម​ទាំង​ទី​៤ អ្នកកាសែត។ ក្រុម​ទាំង​នេះ​ប្រឈម​នឹង​អំពើហិង្សា​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ ការ​ជាប់ពន្ធនាគារ និង​មាន​រហូត​ដល់​ត្រូវ​បាន​គេ​សម្លាប់​ថែម​ទៀត​ផង៕

——————————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

One Response to "លីកាដូ៖ការ​គំរាមកំហែង និង​បណ្តឹង​នៅ​តុលាការ ប្រឆាំង​សកម្មជន​ការពារសិទ្ធិមនុស្ស មាន១២៥ករណី​ពី​ឆ្នាំ២០១០ ដល់ ២០១២"

  1. cheath says:

    គណបក្សសមរង្ស៊ី ដែលចាត់ទុកខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ ក្បាលមិនទើស មេឃ ជើងមិនទើសដី បានហៅសកម្មជននិងសមាជិករបស់ខ្លួន ដែលទៅ ចូលរួមជាមួយគណ បក្សប្រជាជនកម្ពុជា ថា ជាសាច់ស្អុយ និងជាស្លឹកឈើជ្រុះទៅវិញ ។ ការហៅអតីតសកម្ម ជន និងសមាជិករបស់ខ្លួន តាមរបៀបប្រមាថបែបនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គណបក្សសមរង្ស៊ី ពុំបានអនុវត្ដន៍ឱ្យត្រឹមត្រូវតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ពិតប្រាកដទេ ។ ដោយហេតុថា សកម្មជន និងសមាជិកទាំងនោះ សុទ្ធតែជាអ្នកធ្លាប់បោះ ឆ្នោតគាំទ្រគណបក្សសមរង្ស៊ី នាពេលកន្លងមក ហើយនៅពេលដែលពួកគេលែងគាំទ្រគណ បក្សសមរង្ស៊ីតទៅទៀត បែរជាចាត់ទុកគេជាសាច់ស្អុយនិងស្លឹកឈើជ្រុះទៅវិញ ។ ក្រុម មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្ស៊ី កំពុងតែបំភ្លេចចោលនូវគុណបំណាច់ របស់ សាច់ស្អុយ និងស្លឹកឈើជ្រុះ ដែលជួយឱ្យពួកគេមានតួនាទីជាតំណាងរាស្ដ្រ ទទួលបានប្រាក់ បៀរវត្សរ៍រាប់ពាន់ដុល្លារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ដូច្នេះ គណបក្សសមរង្ស៊ី ពុំបានឱ្យតម្លៃមនុស្ស សូម្បីតែបន្ដិចសោះ ទោះបីអតីតសកម្មជននិងសមាជិកទាំងនោះ ធ្លាប់ជួយ ជ្រោមជ្រែងគណបក្សប្រឆាំងមួយនេះ យ៉ាងណាក៏ដោយ ។
    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មេបក្សប្រឆាំងគេថា អ្នកណាក៏ដោយគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាអ្នក ក្បត់ជាតិទាំងអស់ ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា អ្នកដែលថា អ្នកណាក៏ ដោយគាំទ្រថ្ងៃ៧មករា ជាអ្នកក្បត់ជាតិ គឺសូម្បីតែសមាជិករបស់ខ្លួន ក៏ក្បត់ជាតិដែរមែន ទេ? សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១១ និង ទិសដៅការងារឆ្នាំ២០១២របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខ ។ សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបង្ហាញនូវការងឿងឆ្ងល់ ព្រោះអ្នកដែលតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ បែរជាមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយបែរជាចោទសមាជិក សមាជិកា របស់ខ្លួនថា អ្នកនេះក្បត់ជាតិ អ្នកនេះក្បត់បក្ស អ្នកនេះលក់ខ្លួន លក់ក្បាល ទៅវិញ ។
    ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា នៅ ក្រោយពេលបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មានមន្ដ្រី សកម្មជន និងសមាជិកគណបក្សសមរង្ស៊ី នៅតាមបណ្ដាខេត្ដនានា ដូចជាខេត្ដកំពង់ចាម ពោធិ៍សាត់ កណ្ដាល និងកំពតជាដើម បានសម្រេចចិត្ដ ចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា គួរឱ្យចាប់អារម្មណ៍ ។ ការចាកចេញរបស់អតីតមន្ដ្រី សកម្មជននិងសមាជិកគណ បក្សសមរង្ស៊ី ថ្នាក់មូលដ្ឋានទៅ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារតែពួក គេអស់ជំនឿលើការដឹកនាំរបស់លោកសមរង្ស៊ី និងបក្ខពួក ដែលប្រើប្រាស់ពាក្យប្រជាធិប តេយ្យ ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសារខ្លួន ។ ម្យ៉ាងទៀត វប្បធម៌ បក្ខពួកនិយម គ្រួសារនិយមក្រាស់ឃ្មឹក របស់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គឺជាកត្ដាដែល ធ្វើឱ្យមន្ដ្រីនិងសកម្មជនថ្នាក់មូលដ្ឋានអស់ជំនឿលើគណបក្សសមរង្ស៊ីទាំងស្រុង ហើយដើរចេញពីបក្សប្រឆាំងដ៏គម្រក់នេះ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នាពេលសព្វថ្ងៃនេះ។
    មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានវាយតម្លៃថា ការដែលមេដឹកនាំនិងមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយ ជាសំរាម ឬជាស្លឹកឈើជ្រុះ គឺ ជាអំពើអសីលធម៌ និងជាការប្រមាថតម្លៃរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ។ មេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី កំពុងតែប្រើប្រាស់សំដីបែបនេះ ដើម្បីបិទបាំងការចុះខ្សោយ របស់គណបក្ស ក្នុងខណៈដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់មូលថ្នាក់មូលដ្ឋានទៅចូល រួមជាមួយគណបក្សកាន់អំណាចជាបន្ដបន្ទាប់ ។ ការដែលស្លឹកឈើក្នុងគណបក្សសមរង្ស៊ី ជ្រុះ គឺដោយសារតែដើមឈើនោះ ចាប់ផ្ដើមពុកផុយឬស្វិត ហើយអាចឈានទៅដួលរលំ នាពេលខាងមុខ មិនមែនជាស្លឹកឈើដែលជ្រុះ តាមរដូវកាលនោះទេ ។ ក្រុមមេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គួរពិនិត្យមើលទង្វើខុសឆ្គងរបស់ខ្លួន ជាជាងការប្រមាថ ទៅលើអ្នកចាកចេញ យ៉ាងអសីលធម៌ ។ ក្នុងកាលៈទេសៈណាក៏ដោយ ក្រុមមេដឹកនាំគណ បក្សសមរង្ស៊ី ត្រូវទទួលស្គាល់ថា តំណែងជាតំណាងរាស្ដ្រ ក្នុងរដ្ឋសភា នៅពេលនេះ បាន មកពីសន្លឹកឆ្នោតរបស់សាច់ស្អុយនិងស្លឹកឈើជ្រុះទាំងនោះ ។
    ក្រុមអ្នកវិភាគនយោបាយបានលើកឡើងទៀតថា ជារឿងគួរឱ្យហួសចិត្ដនៅពេលថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយឬស្លឹកឈើជ្រុះ ព្រោះអ្នកទាំងនោះ សុទ្ធតែធ្លាប់មានគុណលើគណបក្សសមរង្ស៊ី ។ ពាក្យស្លោកបុរាណខ្មែរ មិនឱ្យបំភ្លេចគុណអ្នកដាំដើមឈើនោះទេ នៅពេលដែលមនុស្សម្នារ បានទៅជ្រកក្រោមម្លប់ ឈើ ហើយមិនត្រូវភ្លេចគុណអ្នកជីកអណ្ដូងទេ បើគេបានទទួលទានទឹកអណ្ដូងនោះ ។ ប៉ុន្ដែ សម្រាប់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បែរជារមឹលគុណចំពោះអតីតសកម្ម ជន និងអ្នកគាំទ្រ ផ្ទុះពីគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ដូច្នេះហើយ ទើបគណ បក្សនេះ កំពុងបាត់បង់ការគាំទ្រ យ៉ាងគំហុក ។ ការដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់ មូលដ្ឋាន គណបក្សសមរង្ស៊ី យ៉ាងច្រើននាំគ្នាទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺ ជាសក្ខីភាពបង្ហាញថា គណបក្សសមរង្ស៊ី បាត់បង់ការគាំទ្រ ហើយឈានទៅដួលរលំសម្រាប់ការបោះឆ្នោតជាបន្ដ បន្ទាប់ខាងមុខនេះ យ៉ាងច្បាស់ក្រឡែត ដែលផ្តើមពី ការប្រមាថ លើតម្លៃអ្នកដែលធ្លាប់មានគុណជួយជ្រោមជ្រែងគណបក្ស ប្រឆាំងនាពេលកន្លងមក ៕