ភ្នំពេញ: របាយការណ៍ កម្រាស់ ៦៦ ទំព័រ ជាភាសាអង់គ្លេស មានចំណងជើងថា “ការវាយប្រហារ និងការគំរាមកំហែង ប្រឆាំងសកម្មជនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០១០ ដល់ឆ្នាំ២០១២” (Attacks & Threats Against Human Rights Defenders in Cambodia 2010-2012 ) ដែលបានចេញផ្សាយនៅខែធ្នូ ឆ្នាំ២០១២ របស់អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បង្ហាញថា ការគំរាមកំហែង និងបណ្តឹងនៅតុលាការ ប្រឆាំងនឹងសកម្មជនអ្នកការពារសិទ្ធិមនុស្ស ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ សរុបមាន ១២៥ ករណី។
ថ្ងៃទី 8 ធ្នូ 2012
ដោយ: លី សិលា
CEN
របាយការណ៍ របស់អង្គការសិទ្ធិមនុស្ស លីកាដូ ដែលបានផ្សព្វផ្សាយដល់អ្នកកាសែត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ បង្ហាញថា ការគំរាមកំហែង និងបណ្តឹងនៅតុលាការប្រឆាំងនឹងសកម្មជនអ្នកការពារសិទ្ធិមនុស្ស ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ សរុបមាន ១២៥ ករណី។ ក្នុងនោះ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១០ មាន ៥៦ ករណី។ ឆ្នាំ២០១១ មាន ៤៥ ករណី និងចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១២ មាន ២៤ ករណី។
របាយការណ៍ដដែល ក៏បានរៀបរាប់លម្អិតពីករណីបណ្តឹង និងការគំរាមកំហែងនិមួយៗ។ ចំពោះសកម្មជនអ្នកការពារសិទ្ធិមនុស្ស ដែលបន្តជាប់ពន្ធនាគារ ក៏ត្រូវបាន លីកាដូ កត់ត្រាថា គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ មានចំនួន ១៣ នាក់ ដោយរាប់ទាំងលោក ម៉ម សូណង់ដូ។ អ្នកទាំងនោះ ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ២០០៧ និងនៅឆ្នាំ២០១២ ហើយត្រូវតុលាការកាត់ទោស និងសម្រេចឃុំខ្លួននៅពន្ធនាគារក្នុងបទល្មើសពាក់ព័ន្ធនឹងជម្លោះដីធ្លី។ សកម្មជនទាំងនោះ កំពុងជាប់ពន្ធនាគារនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កំពង់ធំ និងនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ។
អង្គការសិទ្ធិមនុស្ស លីកាដូ បានសរសេរក្នុងរបាយការណ៍ថា នៅឆ្នាំ២០១២ ការរំលោភបំពានកាន់តែអាក្រក់ទៅៗទៅលើសកម្មជនអ្នកការពារសិទ្ធិមនុស្ស។
ក្នុងរបាយការណ៍នោះ បានរៀបចំល្អិតពីករណីនិមួយៗ ដែលក្នុងនោះ មានជាអាទិ៍ ករណីលោក ម៉ម សូណង់ដូ ការចាប់ឃុំខ្លួន និងប្តឹងផ្តល់លើអ្នកបឹងកក់ បុរីកីឡា ករណីសម្លាប់កុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងករណីជម្លោះដីធ្លី ករណីសម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី នៅខេត្តកោះកុង ករណីសម្លាប់អ្នកកាសែត នៅខេត្តរតនគិរី ជាដើម។
អង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងថា ការគំរាមកំហែង និងបណ្តឹងប្រឆាំងសកម្មជនអ្នកការពារសិទ្ធិមនុស្ស ចែកជា ៤ ក្រុម គឺទី១-តំណាងសហគមន៍ជម្លោះដីធ្លី, ទី២-កម្មកររោងចក្រកាត់ដេរ និងមេដឹកនាំសហជីព, ទី៣-អង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងទី៤-អ្នកកាសែត។ ក្រុមទាំងនេះ ប្រឈមនឹងអំពើហិង្សា ការប្តឹងផ្តល់នៅតុលាការ ការជាប់ពន្ធនាគារ និងមានរហូតដល់ត្រូវបានគេសម្លាប់ថែមទៀត។
លីកាដូ បង្ហាញថា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ សកម្មជនអ្នកការពារសិទ្ធិមនុស្ស ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានខេត្ត ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៅក្នុងគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា។ ទាហាន និងប៉ូលិស ត្រូវបានគេប្រើប្រាស់ដើម្បីបង្កអំពើហិង្សា ឬក៏ការគំរាមកំហែងដោយផ្ទាល់លើសកម្មជនអ្នកការពារសិទ្ធិមនុស្ស ដើម្បីបម្រើឲ្យផលប្រយោជន៍ក្រុមហ៊ុនឯកជន។ អ្នកទាំងនោះ មិនត្រូវបានគេផ្តន្ទាទោសឡើយ៕ S
ចំពោះពាក្យបណ្តឹងទាំងអស់ ឲ្យតែមិនមែនជារបស់គណបក្សប្រជាជនកម្ពុជា ឃើញថាស្ទើរតែមួយរយ(១០០) គ្មានមួយបានជាការផង។ដូចលោក ម៉ម សុណង់ដូ គ្មានភ័ស្តុតាងសោះក៏ជាប់គុកដែរ ក្រុមរដ្ឋាភិបាលជាអ្នកបាញ់ឲ្យស្លាបសោះ! បែរទៅចោទលោក ម៉ម សុណង់ដូ ជាអ្នកបង្ករឲ្យស្លាប់ក្មេងស្រីម្នាក់នោះទៅវិញ។ករណីយគ្រឿងអាវុធវិញ! តើកាំបិតពូថៅទៅច្បាំងជាមួយកាំភ្លើងរួចទេ? បើច្បាំងបានគួរតែរដ្ឋាភិបាលឈប់ទិញកាំភ្លើង គួរធ្វើកាំបិតពូថៅព្រួញនឹងស្នារវិញល្អជាង ប្រើកាំភ្លើងនាំតែអសលុយច្រើនផង ហើយពេលប្រយុទ្ធគ្នាក៏មិនជាឮក្តុងក្តាំងខ្លាំងផង មែនទេលោកនាយករដ្ឋមន្ត្រី?។
ភាសាដដែលៗ ដូចក្អែលក្រោមក្ត ?
មានទោសបានជាប់គុក ! អ់ត់មានកំហុសអាណាយកមនុស្សត្រឹមត្រូវដាក់គុក វ៉ី
ប្រើខួរក្បាលមនុស្សខ្លះទៅ អា Cheath កុំប្រើខួរអាចម៏ឆ្កែច្រើនពេក ។
គណបក្សសមរង្ស៊ី ដែលចាត់ទុកខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ ក្បាលមិនទើស មេឃ ជើងមិនទើសដី បានហៅសកម្មជននិងសមាជិករបស់ខ្លួន ដែលទៅ ចូលរួមជាមួយគណ បក្សប្រជាជនកម្ពុជា ថា ជាសាច់ស្អុយ និងជាស្លឹកឈើជ្រុះទៅវិញ ។ ការហៅអតីតសកម្ម ជន និងសមាជិករបស់ខ្លួន តាមរបៀបប្រមាថបែបនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គណបក្សសមរង្ស៊ី ពុំបានអនុវត្ដន៍ឱ្យត្រឹមត្រូវតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ពិតប្រាកដទេ ។ ដោយហេតុថា សកម្មជន និងសមាជិកទាំងនោះ សុទ្ធតែជាអ្នកធ្លាប់បោះ ឆ្នោតគាំទ្រគណបក្សសមរង្ស៊ី នាពេលកន្លងមក ហើយនៅពេលដែលពួកគេលែងគាំទ្រគណ បក្សសមរង្ស៊ីតទៅទៀត បែរជាចាត់ទុកគេជាសាច់ស្អុយនិងស្លឹកឈើជ្រុះទៅវិញ ។ ក្រុម មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្ស៊ី កំពុងតែបំភ្លេចចោលនូវគុណបំណាច់ របស់ សាច់ស្អុយ និងស្លឹកឈើជ្រុះ ដែលជួយឱ្យពួកគេមានតួនាទីជាតំណាងរាស្ដ្រ ទទួលបានប្រាក់ បៀរវត្សរ៍រាប់ពាន់ដុល្លារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ដូច្នេះ គណបក្សសមរង្ស៊ី ពុំបានឱ្យតម្លៃមនុស្ស សូម្បីតែបន្ដិចសោះ ទោះបីអតីតសកម្មជននិងសមាជិកទាំងនោះ ធ្លាប់ជួយ ជ្រោមជ្រែងគណបក្សប្រឆាំងមួយនេះ យ៉ាងណាក៏ដោយ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មេបក្សប្រឆាំងគេថា អ្នកណាក៏ដោយគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាអ្នក ក្បត់ជាតិទាំងអស់ ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា អ្នកដែលថា អ្នកណាក៏ ដោយគាំទ្រថ្ងៃ៧មករា ជាអ្នកក្បត់ជាតិ គឺសូម្បីតែសមាជិករបស់ខ្លួន ក៏ក្បត់ជាតិដែរមែន ទេ? សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១១ និង ទិសដៅការងារឆ្នាំ២០១២របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខ ។ សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបង្ហាញនូវការងឿងឆ្ងល់ ព្រោះអ្នកដែលតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ បែរជាមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយបែរជាចោទសមាជិក សមាជិកា របស់ខ្លួនថា អ្នកនេះក្បត់ជាតិ អ្នកនេះក្បត់បក្ស អ្នកនេះលក់ខ្លួន លក់ក្បាល ទៅវិញ ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា នៅ ក្រោយពេលបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មានមន្ដ្រី សកម្មជន និងសមាជិកគណបក្សសមរង្ស៊ី នៅតាមបណ្ដាខេត្ដនានា ដូចជាខេត្ដកំពង់ចាម ពោធិ៍សាត់ កណ្ដាល និងកំពតជាដើម បានសម្រេចចិត្ដ ចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា គួរឱ្យចាប់អារម្មណ៍ ។ ការចាកចេញរបស់អតីតមន្ដ្រី សកម្មជននិងសមាជិកគណ បក្សសមរង្ស៊ី ថ្នាក់មូលដ្ឋានទៅ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារតែពួក គេអស់ជំនឿលើការដឹកនាំរបស់លោកសមរង្ស៊ី និងបក្ខពួក ដែលប្រើប្រាស់ពាក្យប្រជាធិប តេយ្យ ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសារខ្លួន ។ ម្យ៉ាងទៀត វប្បធម៌ បក្ខពួកនិយម គ្រួសារនិយមក្រាស់ឃ្មឹក របស់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គឺជាកត្ដាដែល ធ្វើឱ្យមន្ដ្រីនិងសកម្មជនថ្នាក់មូលដ្ឋានអស់ជំនឿលើគណបក្សសមរង្ស៊ីទាំងស្រុង ហើយដើរចេញពីបក្សប្រឆាំងដ៏គម្រក់នេះ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នាពេលសព្វថ្ងៃនេះ។
មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានវាយតម្លៃថា ការដែលមេដឹកនាំនិងមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយ ជាសំរាម ឬជាស្លឹកឈើជ្រុះ គឺ ជាអំពើអសីលធម៌ និងជាការប្រមាថតម្លៃរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ។ មេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី កំពុងតែប្រើប្រាស់សំដីបែបនេះ ដើម្បីបិទបាំងការចុះខ្សោយ របស់គណបក្ស ក្នុងខណៈដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់មូលថ្នាក់មូលដ្ឋានទៅចូល រួមជាមួយគណបក្សកាន់អំណាចជាបន្ដបន្ទាប់ ។ ការដែលស្លឹកឈើក្នុងគណបក្សសមរង្ស៊ី ជ្រុះ គឺដោយសារតែដើមឈើនោះ ចាប់ផ្ដើមពុកផុយឬស្វិត ហើយអាចឈានទៅដួលរលំ នាពេលខាងមុខ មិនមែនជាស្លឹកឈើដែលជ្រុះ តាមរដូវកាលនោះទេ ។ ក្រុមមេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គួរពិនិត្យមើលទង្វើខុសឆ្គងរបស់ខ្លួន ជាជាងការប្រមាថ ទៅលើអ្នកចាកចេញ យ៉ាងអសីលធម៌ ។ ក្នុងកាលៈទេសៈណាក៏ដោយ ក្រុមមេដឹកនាំគណ បក្សសមរង្ស៊ី ត្រូវទទួលស្គាល់ថា តំណែងជាតំណាងរាស្ដ្រ ក្នុងរដ្ឋសភា នៅពេលនេះ បាន មកពីសន្លឹកឆ្នោតរបស់សាច់ស្អុយនិងស្លឹកឈើជ្រុះទាំងនោះ ។
ក្រុមអ្នកវិភាគនយោបាយបានលើកឡើងទៀតថា ជារឿងគួរឱ្យហួសចិត្ដនៅពេលថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយឬស្លឹកឈើជ្រុះ ព្រោះអ្នកទាំងនោះ សុទ្ធតែធ្លាប់មានគុណលើគណបក្សសមរង្ស៊ី ។ ពាក្យស្លោកបុរាណខ្មែរ មិនឱ្យបំភ្លេចគុណអ្នកដាំដើមឈើនោះទេ នៅពេលដែលមនុស្សម្នារ បានទៅជ្រកក្រោមម្លប់ ឈើ ហើយមិនត្រូវភ្លេចគុណអ្នកជីកអណ្ដូងទេ បើគេបានទទួលទានទឹកអណ្ដូងនោះ ។ ប៉ុន្ដែ សម្រាប់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បែរជារមឹលគុណចំពោះអតីតសកម្ម ជន និងអ្នកគាំទ្រ ផ្ទុះពីគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ដូច្នេះហើយ ទើបគណ បក្សនេះ កំពុងបាត់បង់ការគាំទ្រ យ៉ាងគំហុក ។ ការដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់ មូលដ្ឋាន គណបក្សសមរង្ស៊ី យ៉ាងច្រើននាំគ្នាទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺ ជាសក្ខីភាពបង្ហាញថា គណបក្សសមរង្ស៊ី បាត់បង់ការគាំទ្រ ហើយឈានទៅដួលរលំសម្រាប់ការបោះឆ្នោតជាបន្ដ បន្ទាប់ខាងមុខនេះ យ៉ាងច្បាស់ក្រឡែត ដែលផ្តើមពី ការប្រមាថ លើតម្លៃអ្នកដែលធ្លាប់មានគុណជួយជ្រោមជ្រែងគណបក្ស ប្រឆាំងនាពេលកន្លងមក ៕
cheathDecember 9, 2012 at 4:39 pm