លីកាដូ ថា ​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា ​នៅ​តែ​បន្តស្ថិត​​ក្នុង​ស្ថានភាព​​អាក្រក់​​

អង្គការ​សិទ្ធិ​មនុស្ស​​ លីកាដូ​ បាន​​រក​ឃើញ​ថា ​ចាប់​តាំង​ពី​​ខែ មករា ដើម​​ឆ្នាំ​​២០១០​​មក​​ដល់​​ខែ ធ្នូ​ចុង​ឆ្នាំ​ ២០១២ ​នេះ ​មាន​​បណ្ដឹង​​ចំនួន ​១២៥ ​ករណី​ ត្រូវ​​បាន​​ប្ដឹង​​ចូល​តុលាការ​ប្រឆាំង​នឹង​សកម្ម​ជន​ការពារ​សិទ្ធិ​​មនុស្ស​ ។

សិលាពល
Saturday 08 December 2012
The Free Press Magazine

លោក ម៉ម សូណង់ដូ ប្រធានសមាគម អ្នក ប្រជាធិបតេយ្យ ត្រូវបានតុលាការកម្ពុជា កាត់ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ទាក់ទងករណីបង្កើត តំបន់អបគមន៏ នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ

នៅ​ក្នុង​របាយការណ៏​​ជា​ភាសាអង់គ្លេស​​ចំនួន​​​៦៦​​ទំព័រ​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​ទី​៧​​ធ្នូ​មិ្សលមិញ​ បាន​​ឲ្យ​ដឹង​​ថា​ ចាប់​តាំង​ពី​ខែ មករា ​រហូត​មក​​ដល់​​ខែ ធ្នូ​ ឆ្នាំ ២០១០ ​មាន​បណ្ដឹងប្រឆាំង​សកម្ម​ជន​ការពារសិទ្ធិ​មនុស្ស ​​ចំនួន​ ៥៦ ​ករណី ពី​​ខែ​មក​​រា ​មក​​ដល់​​ខែ ធ្នូ​ ឆ្នាំ​​២០១១ ​មាន ​៤៤ ករណី​ ហើយ​គិត​ចាប់​​ពី​​ខែ មក​រា ​ដល់​ខែ ធ្នូ​ ឆ្នាំ​២០១២ ​ដោយ​​រាប់​ទាំង​សំណុំ​រឿង​​លោក ​ម៉ម ​សូណង់ដូ និង សកម្មជន​ដីធ្លី​នៃ​សហគមន៏​បឹងកក់​ ​និង បុរីកី​ឡាផង ​មាន​​២៥​​ករណី ​សរុប​មាន ​១២៥ ករណី​។

ជា​មួយ​​ការ​កត់សម្គាល់​ថា​ ស្ថាន​ភាព​គោរពសិទ្ធិ​មនុស្ស​​នៅ​កម្ពុជា ​នៅ​តែ​អាក្រក់​​ដោយ​​បាន​​លើក​​យក​ករណី​​បាញ់​ម្លាប់​លោក ឈុត វុទ្ធី សកម្មជន​​ការពារ​​ព្រៃឈើ បាញ់​សម្លាប់​ក្មេង​ស្រី​ ហេង ចន្ថា នៅ ឃុំ កំពង់ដំរី ស្រុក​ឆ្លូងខេត្ត​ក្រចេះ​ និង​ការ​សម្លាប់​អ្នកកាសែត​​នៅ​​ខេត្ត​រតនគិរី​ មក​អត្ថា​ធិប្បាយ​បញ្ចូល​ដែរ​នោះ​ លីកាដូ​ ក៏​​បាន​​បញ្ជាក់​​ផង​ដែរ​ថា ​​ក្នុង​ចំណោម​​អ្នក​​ជាប់​បណ្ដឹង​ទាំង​នោះ​​​ពួក​គេ​កំពុងតែ​​ជាប់​ឃុំ​នៅ​ក្នុងពន្ធនាគារ​​​ខេត្ត ​បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កំពង់ធំ និង​ ​ពន្ធនាគារ​ព្រៃ​ស ក្នុង​ក្រុង​​ភ្នំពេញ ៕

What Next?

Recent Articles

4 Responses to "លីកាដូ ថា ​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា ​នៅ​តែ​បន្តស្ថិត​​ក្នុង​ស្ថានភាព​​អាក្រក់​​"

  1. អ្នកលេង says:

    ​ទី​៣, យើងទាំងអស់គ្នា​ត្រូវការ​សិទ្ធិសេរីភាព​បញ្ចេញមតិ​។​

    ​ទី​៤, យើងទាំងអស់គ្នា​ត្រូវការ​ប្រព័ន្ធតុលាការ​ឯករាជ្យ យុត្តិធម៌ ដើម្បី​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស​។​

    ​ទី​៥, យើងទាំងអស់គ្នា​មានការ​ត​ព្វ​កិច្ច​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​។​

    ​ទី​៦, មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​ចំហរ​។​

    ​ទី​៧, អំពើពុករលួយ​ជា​ប្រភព​នៃ​ការរំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​។​

    ​ទី​៨, រំលោភសិទ្ធិ​កម្មករ គឺ​រំលោភ​សិទ្ធិមនុស្ស​។​

    ​ទី​៩, រើសអើង​សហជីព​កម្មករ គឺ​រំលោក​ភ​សិទ្ធិ​ការងារ​។​

    ​ទី​១០, បំផ្លាញ​ធនធានធម្មជាតិ គឺ​បំផ្លាញ​ជាតិ និង​បំផ្លាញ​ខ្លួនឯង​។​

    ​ទី​១១, រដ្ឋ​មាន​កាតព្វកិច្ច​ត្រូវតែ​ធានា លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​។​

    ​ទី​១២, គោរព​សិទ្ធិ​ជនជាតិដើម​ភាគតិច គឺ​គោរព​សិទ្ធិមនុស្ស​។​

    ​ទី​១៣, បញ្ឈប់​រាល់​ការរំលោភបំពាន កេង​ប្រ​វញ្ច​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​។​

    ​ទី​១៤, ការអភិវឌ្ឍន៍ ត្រូវ​បញ្ចៀស​ការរំលោភ​សិទ្ធិមនុស្ស​។​

    ​ទី​១៥, ការរំលោភ​សិទ្ធិ​ដីធ្លី លំនៅដ្ឋាន គឺ​រំលោក​ភ​សិទ្ធិ​រស់រានមានជីវិត​។​

    ​ទី​១៦, ការបំបាត់​សិទ្ធិ​បោះឆ្នោត គឺ​រំលោភសិទ្ធិ​មន​ស្ស​។​

    ​ទី​១៧, យើងទាំងអស់គ្នា​ត្រូវការ​ភាពត្រឹមត្រូវ​និង​សុច្ចរិត​ភាព​ក្នុងការ បោះឆ្នោត​។​

    ​ទី​១៨, ផ្តល់ឱកាស​ឲ្យ​ជនពិការ​ចូលរួម​អភិវឌ្ឍន៍ ដោយ​គ្មាន​ការរើសអើង គឺជា​ការគោរព​សិទ្ធិមនុស្ស​។​

    ​ទី​១៩, ដាក់បញ្ចូល​សិទ្ធិមនុស្ស​ក្នុ​គ្រប់​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រដ្ឋ​។​

    ​ទី​២០, សហគ្រាស​ពាណិជ្ជកម្ម ឬ​វិស័យ​ឯកជន មានការ​ត​ព្វ​កិច្ច​ចូលរួម​នៅក្នុង ការគោរព​សិទ្ធិមនុស្ស​។​

    ​ទី​២១, ការអភិវឌ្ឍន៍ និង​សិទ្ធិមនុស្ស ត្រូវ​ដើរ​ទន្ទឹមគ្នា​នៅក្នុង​ការធានា ឲ្យ​មាន​ស្ថេរភាព​សង្គម​។​

    ​ទី​២២, កិច្ចសន្យាការងារ​ខ្លី ផ្តល់ប្រាក់​ចំណូល​រស់នៅ​មិន​សមរម្យ និង​ការ​ប្រ ឆាំង​រើសអើង​សហជីព​ឯករាជ្យ គឺជា​ការរំលោភ​សិទ្ធិ មនុស្ស​ក្នុង​វិស័យ ការងារ​។​

    ​ទី​២៣, យើង​ស្វាគមន៍​ការវិនិយោគ និង​ការអភិវឌ្ឍន៍ ដែលមាន​គោលការណ៍ ភ្ជាប់​និង​ការគោរព​សិទ្ធិមនុស្ស​៕​

    ទាំងអស់នេះដែលជាបញ្ហាកើតមានក្នុង រដ្ធាភិបាលបច្ចុប្បន្ន ។

  2. កន says:

    តើកាលពីសម័យអា ពត តើពួកអាអង្គការសិទ្ធមនុស្សវានូវណា ?

  3. cheath says:

    គណបក្សសមរង្ស៊ី ដែលចាត់ទុកខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ ក្បាលមិនទើស មេឃ ជើងមិនទើសដី បានហៅសកម្មជននិងសមាជិករបស់ខ្លួន ដែលទៅ ចូលរួមជាមួយគណ បក្សប្រជាជនកម្ពុជា ថា ជាសាច់ស្អុយ និងជាស្លឹកឈើជ្រុះទៅវិញ ។ ការហៅអតីតសកម្ម ជន និងសមាជិករបស់ខ្លួន តាមរបៀបប្រមាថបែបនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គណបក្សសមរង្ស៊ី ពុំបានអនុវត្ដន៍ឱ្យត្រឹមត្រូវតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ពិតប្រាកដទេ ។ ដោយហេតុថា សកម្មជន និងសមាជិកទាំងនោះ សុទ្ធតែជាអ្នកធ្លាប់បោះ ឆ្នោតគាំទ្រគណបក្សសមរង្ស៊ី នាពេលកន្លងមក ហើយនៅពេលដែលពួកគេលែងគាំទ្រគណ បក្សសមរង្ស៊ីតទៅទៀត បែរជាចាត់ទុកគេជាសាច់ស្អុយនិងស្លឹកឈើជ្រុះទៅវិញ ។ ក្រុម មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្ស៊ី កំពុងតែបំភ្លេចចោលនូវគុណបំណាច់ របស់ សាច់ស្អុយ និងស្លឹកឈើជ្រុះ ដែលជួយឱ្យពួកគេមានតួនាទីជាតំណាងរាស្ដ្រ ទទួលបានប្រាក់ បៀរវត្សរ៍រាប់ពាន់ដុល្លារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ដូច្នេះ គណបក្សសមរង្ស៊ី ពុំបានឱ្យតម្លៃមនុស្ស សូម្បីតែបន្ដិចសោះ ទោះបីអតីតសកម្មជននិងសមាជិកទាំងនោះ ធ្លាប់ជួយ ជ្រោមជ្រែងគណបក្សប្រឆាំងមួយនេះ យ៉ាងណាក៏ដោយ ។
    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មេបក្សប្រឆាំងគេថា អ្នកណាក៏ដោយគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាអ្នក ក្បត់ជាតិទាំងអស់ ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា អ្នកដែលថា អ្នកណាក៏ ដោយគាំទ្រថ្ងៃ៧មករា ជាអ្នកក្បត់ជាតិ គឺសូម្បីតែសមាជិករបស់ខ្លួន ក៏ក្បត់ជាតិដែរមែន ទេ? សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១១ និង ទិសដៅការងារឆ្នាំ២០១២របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខ ។ សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបង្ហាញនូវការងឿងឆ្ងល់ ព្រោះអ្នកដែលតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ បែរជាមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយបែរជាចោទសមាជិក សមាជិកា របស់ខ្លួនថា អ្នកនេះក្បត់ជាតិ អ្នកនេះក្បត់បក្ស អ្នកនេះលក់ខ្លួន លក់ក្បាល ទៅវិញ ។
    ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា នៅ ក្រោយពេលបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មានមន្ដ្រី សកម្មជន និងសមាជិកគណបក្សសមរង្ស៊ី នៅតាមបណ្ដាខេត្ដនានា ដូចជាខេត្ដកំពង់ចាម ពោធិ៍សាត់ កណ្ដាល និងកំពតជាដើម បានសម្រេចចិត្ដ ចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា គួរឱ្យចាប់អារម្មណ៍ ។ ការចាកចេញរបស់អតីតមន្ដ្រី សកម្មជននិងសមាជិកគណ បក្សសមរង្ស៊ី ថ្នាក់មូលដ្ឋានទៅ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារតែពួក គេអស់ជំនឿលើការដឹកនាំរបស់លោកសមរង្ស៊ី និងបក្ខពួក ដែលប្រើប្រាស់ពាក្យប្រជាធិប តេយ្យ ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសារខ្លួន ។ ម្យ៉ាងទៀត វប្បធម៌ បក្ខពួកនិយម គ្រួសារនិយមក្រាស់ឃ្មឹក របស់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គឺជាកត្ដាដែល ធ្វើឱ្យមន្ដ្រីនិងសកម្មជនថ្នាក់មូលដ្ឋានអស់ជំនឿលើគណបក្សសមរង្ស៊ីទាំងស្រុង ហើយដើរចេញពីបក្សប្រឆាំងដ៏គម្រក់នេះ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នាពេលសព្វថ្ងៃនេះ។
    មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានវាយតម្លៃថា ការដែលមេដឹកនាំនិងមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយ ជាសំរាម ឬជាស្លឹកឈើជ្រុះ គឺ ជាអំពើអសីលធម៌ និងជាការប្រមាថតម្លៃរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ។ មេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី កំពុងតែប្រើប្រាស់សំដីបែបនេះ ដើម្បីបិទបាំងការចុះខ្សោយ របស់គណបក្ស ក្នុងខណៈដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់មូលថ្នាក់មូលដ្ឋានទៅចូល រួមជាមួយគណបក្សកាន់អំណាចជាបន្ដបន្ទាប់ ។ ការដែលស្លឹកឈើក្នុងគណបក្សសមរង្ស៊ី ជ្រុះ គឺដោយសារតែដើមឈើនោះ ចាប់ផ្ដើមពុកផុយឬស្វិត ហើយអាចឈានទៅដួលរលំ នាពេលខាងមុខ មិនមែនជាស្លឹកឈើដែលជ្រុះ តាមរដូវកាលនោះទេ ។ ក្រុមមេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គួរពិនិត្យមើលទង្វើខុសឆ្គងរបស់ខ្លួន ជាជាងការប្រមាថ ទៅលើអ្នកចាកចេញ យ៉ាងអសីលធម៌ ។ ក្នុងកាលៈទេសៈណាក៏ដោយ ក្រុមមេដឹកនាំគណ បក្សសមរង្ស៊ី ត្រូវទទួលស្គាល់ថា តំណែងជាតំណាងរាស្ដ្រ ក្នុងរដ្ឋសភា នៅពេលនេះ បាន មកពីសន្លឹកឆ្នោតរបស់សាច់ស្អុយនិងស្លឹកឈើជ្រុះទាំងនោះ ។
    ក្រុមអ្នកវិភាគនយោបាយបានលើកឡើងទៀតថា ជារឿងគួរឱ្យហួសចិត្ដនៅពេលថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយឬស្លឹកឈើជ្រុះ ព្រោះអ្នកទាំងនោះ សុទ្ធតែធ្លាប់មានគុណលើគណបក្សសមរង្ស៊ី ។ ពាក្យស្លោកបុរាណខ្មែរ មិនឱ្យបំភ្លេចគុណអ្នកដាំដើមឈើនោះទេ នៅពេលដែលមនុស្សម្នារ បានទៅជ្រកក្រោមម្លប់ ឈើ ហើយមិនត្រូវភ្លេចគុណអ្នកជីកអណ្ដូងទេ បើគេបានទទួលទានទឹកអណ្ដូងនោះ ។ ប៉ុន្ដែ សម្រាប់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បែរជារមឹលគុណចំពោះអតីតសកម្ម ជន និងអ្នកគាំទ្រ ផ្ទុះពីគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ដូច្នេះហើយ ទើបគណ បក្សនេះ កំពុងបាត់បង់ការគាំទ្រ យ៉ាងគំហុក ។ ការដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់ មូលដ្ឋាន គណបក្សសមរង្ស៊ី យ៉ាងច្រើននាំគ្នាទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺ ជាសក្ខីភាពបង្ហាញថា គណបក្សសមរង្ស៊ី បាត់បង់ការគាំទ្រ ហើយឈានទៅដួលរលំសម្រាប់ការបោះឆ្នោតជាបន្ដ បន្ទាប់ខាងមុខនេះ យ៉ាងច្បាស់ក្រឡែត ដែលផ្តើមពី ការប្រមាថ លើតម្លៃអ្នកដែលធ្លាប់មានគុណជួយជ្រោមជ្រែងគណបក្ស ប្រឆាំងនាពេលកន្លងមក ៕

  4. cheath
    December 9, 2012 at 4:39 pm