ទិវា​ប្រឆាំង​អំពើពុករលួយ​ពិភពលោក​, កម្ពុជា​ជួបជុំ ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​

ភ្នំពេញ: ថ្ងៃទី​៩​ធ្នូ ថ្ងៃ​អាទិត្យ​នេះ ជា​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ពិភពលោក​។ នៅ​កម្ពុជា អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់​រដ្ឋាភិបាល សហការ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា នឹង​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​ជា​ទ្រង់ទ្រាយ​ធំ នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ម៉ោង ២ ថ្ងៃទី​៩​ធ្នូ​នេះ​។ “​រួម​គ្នា​ប្រឆាំង​អំពើពុករលួយ​” គឺជា​ប្រធានបទ ដែល​ត្រូវ​លើកយក​មក​បង្ហាញ នៅ​ក្នុង​ទិវា​ប្រឆាំង​អំពើពុករលួយ នៅ​ឆ្នាំ​នេះ​។​

ថ្ងៃទី 9 ធ្នូ 2012
ដោយ: លី សិលា
CEN

ពិធី​ជួបជុំ​និយាយ​ពី​បញ្ហា​ពុករលួយ​នោះ ក៏​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែល​ជា​ទូរទស្សន៍​ក្នុងស្រុក របស់លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​កម្ពុជា បង្ហាញថា មនុស្ស​ប្រមាណ ២.៥០០ នាក់ នឹង​ចូលរួម​ដោយ​ផ្ទាល់ ក្នុង​ពិធី​ជួបជុំ និយាយ​ពី​អំពើពុករលួយ នៅ​កម្ពុជា​។​

តាម​ដងផ្លូវ តាម​មន្ទីរ​ក្រសួង​ស្ថាប័ន​រដ្ឋ ក៏​មាន​បដា​ពាក្យស្លោក​និយាយ​ពី​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ត្រូវបាន​គេ​ចង​ភ្ជួរ កាត់​ទទឹង​ផ្លូវ និង​ចង​តាមរ​បង​ជា​ច្រើន ជាពិសេស​នៅ​ភ្នំពេញ​។​

​កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១២ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​២០១២ ដែល​បង្ហាញ​ថា អំពើពុករលួយ​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច តែ​នៅ​តែ​ជា​ចំណាត់ថ្នាក់ ដែល​បង្ហាញ​ថា កម្ពុជា​នៅ​កើតមាន​អំពើ​ពុករលួយ​ខ្លាំងក្លា​នៅឡើយ​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា​នេះ​ជា​សញ្ញា​បង្ហាញឲ្យឃើញ​ពី​ការរួ​ម​គ្នា​ដើម្បី​ប្រឆាំង​អំពើ​ពុករ​លួ​យ​នៅ​កម្ពុជា ពោល​គឺ​ការរួម​គ្នា​រវាង​ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​មាន​តម្លាភាព និង​គណនេយ្យភាព​ជាង​មុន​។

​តាម​អង្គការ​តម្លាភាព ប្រទេស​កម្ពុជាឈរ​ក្នុង​ចំណាត់ថ្នាក់ លេខ ១៥៧ ក្នុងចំណោម​ប្រទេស ១៧៦ ដែល​មាន​អំពើ​ពុករលួយ​។ លទ្ធផល​នេះ បង្ហាញ​ឲ្យឃើញ​នូវ​ភាព​ប្រសើរ​​ជាង​មុន​បន្តិច បើ​ប្រៀប​ទៅ​នឹង​លទ្ធផល​នៅក្នុង​ឆ្នាំ​២០១១ ដែល​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី ១៦៤ ក្នុងចំណោម ១៨៣ ប្រទេស​។​

​របាយការណ៍​ប្រចាំឆ្នាំ​២០១២ ស្តីពី អំពើពុករលួយ បង្ហាញថា កម្ពុជា​នៅលើ​ប្រទេស​ឡាវ​ដែល​ស្ថិត​នៅ​លេខ ១៦០ ក៏​ប៉ុន្តែ​កម្ពុជា​ស្ថិតនៅក្រោម​ប្រទេស​ថៃ ដែល​មាន​ចំណាត់ថ្នាក់​លេខ ៨៨ និង​ប្រទេស​វៀតណាម​ដែល​មាន​ចំណាត់ថ្នាក់​លេខ ១២៣៕

What Next?

Recent Articles

7 Responses to "ទិវា​ប្រឆាំង​អំពើពុករលួយ​ពិភពលោក​, កម្ពុជា​ជួបជុំ ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​"

  1. សេរី says:

    ប្រឹងឡើងកនយើងជិតបោះឆ្នោតហើយក្រោយបោះឆ្នោតរួចចាំយើងចាប់ផ្ដើមតទៀត។
    លោកខ្មែរមហាឆ្លាតនិងមហាគតិបណ្ឌិតមានតែមួយក្នុងលោក។

  2. អ្នកលេង says:

    គួរតែអោយបុគ្គលិកមន្រ្តីរាជការទាំងអស់មកអង្គុយ ស្តាប់ នៅតាមអង្កភាពនីមួយៗរបស់ខ្លួន

    ទៀត ដួចនៅកំលុងដែលហ៊ុន​សែន ទេសនាជាង ៥ ម៉ោងនៅក្នុងរដ្ធសភាដែរឬទេ ?

  3. ក្មេងវត្ត says:

    អ្នកដែលត្រូវបោសសំអាតមុនគេគឺមន្ត្រីៗពីបក្សប្រជាជន តែអ្វីជាការពិតគឺគ្មានទាល់តែសោះ ឧទាហរណ៍ បញ្ហាគ្រឿងញាន,ការកាប់បំផ្លាញព្រៃឈើ,ការជួញដូរមនុស្ស,និងមានបញ្ហាជាច្រើនទៀតដែលរាប់មិនអស់ គឺចាប់តែអាចក់អាចែមនិងអាចោរឆក់តូចតាចទេថែម
    ទាំងបង្ហាញតាមកាសែតនិងទូរទស្សន៍ទៀត នេះបង្ហាញថារដ្ឋាភិបាលពិតជាគ្មានឆន្ទះទាល់តែសោះ
    ក្នុងការបង្ក្រាបអំពើពុករលួយ ដើមឈើមួយដើមបើយើងមិនចង់ឲ្យវាដុះលូតលាស់វាងាយ
    ស្រួលជាទីបំផុត ត្រូវជីករំលើងទាំងឫសកែវវាទើបវាឈប់ដុះ តែបើកាប់តែមែកធាងវាគឺវាពិតជា
    គ្មានបានការអ្វីទាល់តែសោះ នេះដែលយើងហៅថានយោបាយផ្លែល្វាមុនពេលបោះឆ្នោត។

  4. នំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី says:

    ថ្ងៃក្រោយនឹងមានប្រវត្តិសាស្ត្រខ្មែរមួយទៀត គឺនំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី….!

    ពីព្រោះប្រវត្តិនំចាខ្វៃនេះគឺៈ
    នៅប្រទេសចិន មានប្តីប្រពន្ឋមួយគូរបានក្បត់ជាតិ ហើយសហការជាមួយខ្មាំងសត្រូវដើម្បី
    បានមាសប្រាក់យសស័កិ្ត ក៏បានរាយការណ៍ឱ្យសត្រូវ ព័ទ្ឋចាប់មេទ័ពដែលស្នេហាស្មោះត្រង់
    នឹងប្រទេសជាតិ។ ក្រោយមកសត្រូវក៏ព័ទ្ឋចាប់បានមេទ័ព ហើយសំលាប់មេទ័ពចោលទៅ,…!
    ក្រោយមកប្រជាជនបានដឹងលោមេទ័ពស្លាប់ដោយសារប្តីប្រពន្ឋនេះក្បត់ រាយការណ៍ឱ្យខ្មាំងសត្រូវ។
    ប្រជាជនទាំងអស់នំគ្នាខឹងសម្បារនឹងប្តីប្រព័ន្ធ ក៍នាំគ្នាសង់រូសំណាក់ប្តីប្រពន្ឋពីរនាក់នេះចងផ្អោប
    ជាប់គ្នា ហើយនាំយកដំបងវាយសំពងក្បាលរូបសំណាក់ប្តីប្រពន្ឋនេះយ៉ាងខ្លាំង,….!
    លុះក្រោយមកទៀតប្រជាជនក៍នាំគ្នាធ្វើនំ រូបពីរនាក់ប្តីប្រពន្ធហ្នឹងចងផ្អោបជាប់គ្នា ហើយបោះចូល
    ខ្ទះខ្លាញ់ដើម្បីបំពងវាឱ្យងាប់ទៅ,….!

    នេះហើយប្រវត្តិនំចាខ្វៃ…!
    ត្រកូលហ៊ុនដែលកាន់អំណាចសព្វថ្ងៃ គឺជាពូជលូចជាតិ និងបំផ្លាញជាតិ (មានភស្តុតាងជាច្រើន ដេលមិនអាប្រកែកបាន),..!

  5. នំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី says:

    សូមឱ្យបារមីព្រះអង្គេចក ព្រះអង្គចមកមចាត់ជនក្បត់ជាតិអាហ៊ុន-សេន ដែលបានកាត់ទឹកដី កាត់សមុទ្រឱ្យទៅយួន,…!
    សូមព្រះអង្គបរាមុខបក្សពួក ក្រុមគ្រួសារអាត្រកូនហ៊ុន-សែន ឱ្យពួកវាតៃហោងគ្រប់ៗគ្នាទៅ,…! សាធុ សាធុ សាធុ,….!!!!!

  6. បើចង់ត្រូវបំបាត់ជំងឺបក្សពួកគ្រួសារនិយមនិយមតាមស្ថាបន័របស់រដ្ឋសិនទៅ..សូមមើលជាក់ស្តែងទៅ

    បក្សពួកគេចូលមកទាំងពូជត្រកូលតែម្តង ហើយកាន់តែកន្លែងត្រូវប៉ាន់ តើមាននរណាអាចដឹងពីពុករលួយ

    បាន អ្នកអត់ខ្សែស៊ីសៀង…នៅជ្រុងចំហៀង កូនចៅគេក្មេងៗចូលមកសំដីក៍ឈ្លើយ…ព្រោះមានអាង
    ​កេង​តាំងពីក្រដស់អនាមយ័…តើមាននរណាហ៊ាន ? ច្បាប់ស្រុកខ្មែរដូចក្រដាស់ខ្ចប់នំ..ធ្វើស្អីកើត

    បើមេវាអីចឹងដែរ?

  7. ក្មេងវត្ត says:

    ស្រុកខ្មែរដឹកនាំឡើងដោយពួកក្រុមខ្សែស្រឡាយចោរលួចជាតិ ហើយគេនិយាយចង់បំបាត់អំពើពុក
    រលួយ? វាដូចគីង្គក់លក់ថ្នាំស្រែងអញ្ចឹង។