លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា គោលនយោបាយ​តាម​រយៈ​រូបមន្ត​ឈ្នះ​ឈ្នះ​របស់​លោក​ចាប់​តាំង​ពី​លោក​ឡើង​គ្រប់គ្រង​អំណាច​អស់​រយៈពេល​ប្រមាណ ៣០​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មាន​និន្នាការ​​មក​ពី​បក្ស​ផ្សេង ហើយ​ធ្លាប់​បញ្ចប់​បញ្ហា​ដោយ​ប្រើប្រាស់​អាវុធ បែរ​មក​បញ្ចប់​បញ្ហា​ដោយ​​អង្គុយ​ពិភាក្សា​លើ​តុ​វិញ។

ដោយ ម៉ម មុនីរតន៍
2012-12-09
​វិទ្យុ​អាស៊ីសេរី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។ RFA/Sok Serey

ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា តាម​រយៈ​រូបមន្ត​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ឈ្នះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​រហូត​ដល់​ពេល​បច្ចុប្បន្ន ហើយ​លោក​ក៏​ចង់​ឃើញ​​ទិដ្ឋភាព​របស់​​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​មិន​មែន​មក​ពី​បក្ស​គ្រប់គ្រង​អំណាច​អាច​អង្គុយ​ធ្វើ​ការ​រួម​គ្នា​ក្រោម​គោលការណ៍​​ច្បាប់ ជា​ជាង​ការ​ជះ​ទឹក​ដាក់​គ្នា​ដើម្បី​ផលប្រយោជន៍​បក្ស​ខ្លួន។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ នៅ​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ក្នុង​​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១២។ បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ប្រាថ្នា​ចង់​ឃើញ​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គួរ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​ច្បាប់ ដោយ​មិន​ត្រូវ​គិត​ពី​និន្នាការ​នយោបាយ​ពេក​នោះ​ទេ។

លោក​បន្ត​ថា៖ «អ៊ីចឹង​យើង​មាន​ឱកាស​​ដើម្បី​ប្រមូល​គ្នា​នេះ​តាម​នយោបាយ​ឈ្នះ ឈ្នះ។ អ្នក​ធ្លាប់​វ៉ៃ​គ្នា​ពី​ដើម​ហ្នឹង គឺ​​មក​​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា ជុំ​គ្នា​អ៊ីចឹង​ទៅ ទោះ​បី​បង្កើត​នយោបាយ​ខុស​គ្នា មាន​និន្នាការ​ខុស​គ្នា ក៏​ប៉ុន្តែ​គ្រាន់​តែ​ពាក្យ​សំដី​វា​អត់​ងាប់​ទេ។ គ្រាន់​តែ​ពាក្យ​សំដី​ឃោសនា​អី ហើយ​បើ​សិន​ការ​ឃោសនា​នោះ​​គេ​ឃោសនា​តាម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​កាន់​តែ​ល្អ​ទៀត។ យើង​កុំ​បង្អាប់​ផលិតផល​អ្នក​ដទៃ​មើល លើក​កម្ពស់​តែ​ផលិត​ខ្លួន​ឯង​ទៅ​វា​បាន​ហើយ។ យើង​រៀន​សូត្រ​ពី​គេ​ថា រៀន​សូត្រ​ពី​​អ្នក​ផ្សាយ​ពាណិជ្ជកម្ម។ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​អត់​ដែល​បាន​ទៅ​បង្អាប់​ផលិតផល​អ្នក​ដទៃ​ទេ»

បើ​​ទោះ​ជា​លោក ហ៊ុន សែន បញ្ជាក់​ជំហរ​យ៉ាង​នេះ​ក្ដី តែ​មន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា នោះ​គ្រាន់​តែ​ជា​របៀប​នៃ​ការ​ដឹកនាំ​របស់​អ្នក​នយោបាយ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​សម្រាប់​គោល​នយោបាយ​បក្ស​ខ្លួន​ប៉ុណ្ណោះ។

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​មក​ពី​មក​គណបក្ស សម រង្ស៊ី ហៅ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ថា ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​នៃ​គោល​នយោបាយ​ដូច​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​​លោក ហ៊ុន សែន អះអាង​នោះ​ទេ។

លោក​បន្ត​ថា៖ «ដែល​ឥឡូវ​គេ​ហៅ​​ថា​ឈ្នះ​ហើយ​ឈ្នះ​ទៀត​​នេះ ជា​នយោបាយ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​​ចុះ​ងាប់ ហើយ​និង​ទទួល​ផលប្រយោជន៍​ខ្លួន​បន្តិចបន្តួច ហើយ​ទុក​ឲ្យ​ការងារ​ប្រទេស​ជាតិ​ហ្នឹង​​ឲ្យ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​​ដូច​សព្វថ្ងៃ​នេះ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ក្នុង​ពេល​កន្លង​ទៅ គឺ​ជា​ការ​អូសទាញ​កម្លាំង​ខ្មែរ​ក្រហម​ឲ្យ​ស្ថិត​នៅ​​ក្រោម​ដំបូល​​នៃ​រដ្ឋាភិបាល​តែ​មួយ។ តែ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​នយោបាយ​ចាត់​ទុក​ថា អ្វី​ដែល​កម្ពុជា មាន​សន្តិភាព​ដូច​បច្ចុប្បន្ន​នេះ នោះ​គឺ​ជា​គុណបំណាច់​របស់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ ដែល​ជា​មធ្យោបាយ​ពន្លត់​សង្គ្រាម​ស៊ីវិល​​ដែល​​​អូស​បន្លាយ​ជាង ៥០​ឆ្នាំ​មក​នេះ។

លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ហៅ​សារ​ដែល​លោក ហ៊ុន សែន ថ្លែង​នេះ ថា​ជា​​សញ្ញា​វិជ្ជមាន​មួយ​​សម្រាប់​​ការ​ផ្សះផ្សា​ផ្នែក​​នយោបាយ​ក្នុង​ដំណាក់​កាល​ចុងក្រោយ និង​ថា​ជា​បរិបថ​នៃ​ការ​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​ផង​ដែរ។

បើ​តាម​​លោក សុខ ទូច ប្រសិន​បើ​អ្នក​នយោបាយ​ប្រើប្រាស់​វេទិកា​ពិភាក្សា​ក្នុង​កម្រិត​ក្របខ័ណ្ឌ​ច្បាប់​ដូច​អ្វី​ដែល​លោក ហ៊ុន សែន ថ្លែង​នេះ​​ នោះ​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​ទំនង​បើក​ច្រក​ដល់​អ្នក​នយោបាយ​​ដែល​មាន​និន្នាការ​ផ្សេង​​អាច​មាន​ឱកាស​​រួបរួម​ដើម្បី​កម្ពុជា ឆ្ពោះ​ទៅ​រក​សន្តិភាព​មួយ​ពិត​ប្រាកដ។

លោក សុខ ទូច៖ «នេះ​គឺ​ជា​សញ្ញា​ល្អ​ដែល​បើក​ភ្លើង​ខៀវ​ឲ្យ​អ្នក​នយោបាយ​​ចូល​កាន់​តុ​ចរចា ហើយ​រក​ដំណោះ​ស្រាយ។ យើង​ឃើញ​ថា លោក​ជា​មនុស្ស​ដែល​​ហៅ​អ្នក​នយោបាយ​មក​​អង្គុយ​​តុ​ចរចា​កាល​ពី​ព្រឹត្តិការណ៍​ឆ្នាំ​១៩៨៧ ដែល​​ជា​ចំណុច​ចាប់​ផ្ដើម​មុន​ដំបូង​​​រវាង​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ និង​សមមិត្ត​ ហ៊ុន សែន ហ្នឹង។ អ៊ីចឹង​ប្រវត្តិ និង​រហូត​ដល់​មាន ៩៣ ចុង​ក្រោយ​មក​​ការ​ដោះ​ដូរ​ជាមួយ​ខ្មែរ​ក្រហម​​ទាំង​អស់​ហ្នឹង​គឺ​ខ្មែរ​ចរចា»

យ៉ាង​នេះ​ក្ដី​លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​គិត​ថា លោក ហ៊ុន សែន ​មិន​មែន​ជា​អ្នក​នយោបាយ​ដែល​មាន​ជាតិ​និយម​ពិតប្រាកដ​នោះ​ទេ។ ក្នុង​ន័យ​នេះ​បើ​តាម​លោក សឺន ស៊ូប៊ែរ្តិ៍ មាន​អ្នក​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​តាម​ផ្លូវ​​តុលាការ​ ដូច​ជា​លោក សម រង្ស៊ី ជាដើម។

លោក​គិត​ថា ប្រសិន​លោក ហ៊ុន សែន មាន​ឆន្ទៈ​នយោបាយ​ដូច​អ្វី​ដែល​លោក​ថ្លែង​នោះ​ប្រទេស​កម្ពុជា និង​មិន​ស្ថិត​ក្រោម​​សម្ពាធ​នៃ​ការ​រិះគន់​ថា នៅ​ពុំ​ទាន់​មាន​ឯកភាព​​ជាតិ​ពិត​ប្រាកដ​នៅឡើយ​ទេ៖ «មិន​មែន​ផ្សះផ្សា​ជាតិ​ផង​ហ្នឹង បើ​​ថា​ផ្សះផ្សា​ជាតិ​គួរ​ឲ្យ​អ្នក​ប្រឆាំង​ចូល​មក​វិញ។ មួយ​ទៀត​គ្រាន់​តែ​គ្នា​ដក​​ស្អី​អា​ដែង​បង្គោល​ពី​ព្រំដែន​​​ដែល​អ្នក​ស្រុក​ប្រាប់​ថា វា​អយុត្តិធម៌​​ទឹកដី​របស់​ខ្មែរ​ហ្នឹង​​គួរ​ណាស់​ហៅ​មក​និយាយ​គ្នា។ បើ​យើង​ថា អ្នក​ជាតិ​និយម​ដូច​គ្នា​​ហើយ​ប្រមែប្រមូល​បង្រួបបង្រួម​​ដើម្បី​ការពារ​ជាតិ យើង​​គួរ​ណាស់​គាត់​ហៅ​ឯកឧត្ដម សម រង្ស៊ី ហ្នឹង​មក​និយាយ​គ្នា»

ក៏​ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហៅ​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស​​ប្រឆាំង​មក​លើ​រដ្ឋាភិបាល​បែប​នេះ​ថា ជា​យន្តការ​ប្រឆាំង​ផ្កាប់មុខ។ លោក​បន្ត​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​ពិត​ជា​នាំ​មក​នូវ​គោលការណ៍​សន្តិភាព ឯកភាព​ជាតិ និង សន្តិភាព​យ៉ាង​ពិតប្រាកដ​សម្រាប់​កម្ពុជា។

លោក ផៃ ស៊ីផាន៖ «យើង​អាច​ហៅ​គណបក្ស​ប្រឆាំង​ហ្នឹង​ត្រឹម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជា​ឧទ្ទាម មិន​មែន​ជា​យុទ្ធសាស្ត្រ​គណបក្ស​ប្រឆាំង​ទេ។ ដូច​ជា​ការ​បោះបង់​ចោល​សិទ្ធិ បោះបង់​ចោល​កាតព្វកិច្ច​របស់​ខ្លួន​​ក្នុង​ការ​តតាំង​គំនិត​​តស៊ូ​មតិ​នៅ​ក្នុង​សភា យើង​អត់​នាំ​គ្នា​ធ្វើ​អា​នោះ ហើយ​បាត់បង់​​នៅ​ជា​លក្ខណៈ​​យើង​សុខចិត្ត​ធ្វើ​ពហិការ ពហិការ​គឺ​មិនមែន​ជា​យុទ្ធសាស្ត្រ​​​នៅ​ក្នុង​បរិបទ​លទ្ធិប្រជាធិបតេយ្យ​ទេ។ វោហារសាស្ត្រ​ក្នុង​ការ​​វាយប្រហារ​​ប្រមាថកាតទាន​ដោយ​ចោទ​សម្ដេច​ថា ជា​ជន​ក្បត់​ជាតិ​​ថា ជន​លក់​ដី​ឲ្យ​វៀតណាម យួន ឬ​ក៏​អី​ហ្នឹង អា​ហ្នឹង​មិនមែន​នៅ​ក្នុង​បរិបថ​ការ​ផ្សះផ្សា​ជាតិ ឬ​ឯកភាព​ជាតិ​នោះ​ទេ»

ក្រុម​អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថានការណ៍​សង្គម​កត់​សំគាល់​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន ក៏​ជា​ស្ថាបនិក​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​សម្រាប់​កម្ពុជា ក្រោយ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្រោម​ព្រះរាជបូជនីយកិច្ច​របស់​មហា​វីរក្សត្រ ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ យ៉ាង​ក្ដី តែ​នៅ​មាន​អ្នក​នយោបាយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ដីធ្លី​ជា​ដើម ត្រូវ​រងគ្រោះ​ទោស​ព្រហ្មទណ្ឌ ពី​បទ​ប្រឆាំង​រដ្ឋាភិបាល។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ ដែល​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​គិត​​ថា គោលនយោបាយ​របស់​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​​មិន​ចាត់​ទុក​ថា ធ្វើ​ឡើង​ដើម្បី​ឯកភាពជាតិ​នោះ​ទេ។

លោក ផៃ ស៊ីផាន ហៅ​ការ​រិះគន់​​របស់​មន្ត្រី​បក្ស​ជំទាស់​​នៅ​កម្ពុជា នេះ​ថា​ជា​ការ​ប្រឆាំង​ធ្វើ​ឡើង​​ពុំ​មែន​លើក​ស្ទួយ​ដល់​ការ​រីក​លូតលាស់​​​សម្រាប់​គោលនយោបាយ​របស់​រដ្ឋាភិបាល​នោះ​​ទេ៖ «ហើយ​យើង​មើល​ឃើញ​ហើយ​​ការ​ដើរ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​​កៀរគរ​តាម​រយៈ​​បង្កើត​ព័ត៌មាន​​មិន​ពិត​មួយ​ចំនួន​ហ្នឹង។ តើ​ធ្វើ​ឲ្យ​លក្ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ក៏​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង​ធ្លាក់​ដល់​ប៉ុណ្ណា?»

ទាក់​ទិន​បញ្ហា​នេះ​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា ការ​ពិត​អ្វី​ដែល​គណបក្ស​ប្រឆាំង​ស្នើ​ឡើង​​ឲ្យ​រដ្ឋាភិបាល​កែទម្រង់ គឺ​ជា​ផលប្រយោជន៍​ជាតិ​រួម​ប៉ុណ្ណោះ៖ «ក្នុង​ការ​សម្រួល និង​មាន​ការ​ទំនាក់ទំនង​គ្នា​ទៅ​លើ​បញ្ហា​ជាតិ ហើយ​ចេះ​ជជែក​គ្នា​ ដូច​យើង​ធ្វើ​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ ដែល​គណបក្ស​ប្រឆាំង​​ធ្វើ​ក្នុង​ការ​លើក​ឡើង​នូវ​គោលនយោបាយ​​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​យើង មន្ត្រី​រាជការ ដល់​អ្នក​ស្រែ​ចម្ការ​យើង ឲ្យ​មាន​ជីវភាព​ត្រឹមត្រូវ ហើយ​ចែក​ផល​ទុន​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នេះ​​ជូន​ដល់​ខ្មែរ​ឲ្យ​បាន​ទទួល​ហ្នឹង​គ្រប់ៗ​គ្នា​នោះ។ ក៏​ប៉ុន្តែ​​យើង​ឃើញ​ការ​កំណត់​អំណាច​ប្រមូល​ផ្ដុំ​មួយ​​ដោយ​ស្ថាប័ន​ប្រទេស​កម្ពុជា ទន់ខ្សោយ​អស់​រក​តែ​ទៅ​ពឹង​ពាក់​អ្វី​ក៏​មិន​កើត»

យ៉ាង​ណា​ក៏​ដោយ លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ព្រមាន​ថា ដរាប​ណា​អ្នក​នយោបាយ​នៅ​ពុំ​ទាន់​មាន​ឯកភាពជាតិ នោះ​កម្ពុជា​នឹង​​ក្លាយ​ជាទី​តាំង​រងគ្រោះ​ដោយ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ពី​បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

35 Responses to "លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព"

  1. vn says:

    kal na vea die te ke oy ke tver ma dong

  2. បើ ឈ្នះ ឈ្នះ គឺត្រូវតែឈ្នះទាំងអស់គ្នា…, មកយើងទាំងអស់គ្នា តើមានមតិ
    យ៉ាងម៉េចអំពីរឿងនេះ??

  3. រូបមន្តអញត្រូវតែឈ្នះៗបើចាញ់អញមិនព្រមឬ?
    ចាញ់ឆ្នោតនូវមនុស្សកំពុងត្រៀមរួចស្រេចហើយរួបមានរថក្រោះទិញថ្មីថែមទៀត១០០គ្រឿង៕

  4. Be Polite says:

    Win, win, win for yourself, family and party, or win for the Nation……

  5. កូនម្តាយ says:

    ត្រូវណាស់ ៣០ឆ្នាំជាងហើយដែលគាត់ឈ្នះ ហើយឈ្នះរហូត
    តែគួរមើលប្រជារាស្រ្តក្រីក្រផងពួកគាតក៍ជាខ្មែរដែរណា គាត់មិនបាន
    ឈ្នះជាមួយលោកតាទេ

  6. នយោបាយអញឈ្នះហ្នែងចាញ់?
    រលាយស្រុកខ្មែររីកយួនសៀម
    ប៉ោងពោះចិនហិនធនធានខ្មែរ
    ជំពាក់បំណុលរំកនិងក្ររហាមខ្មែរ

  7. រស់ និង ស្លាប់ says:

    ដំណោះស្រាយឈ្នះ ឈ្នះ របស់សម្តេចពិតជាត្រឹមត្រូវ
    សំរាប់យោបល់ខ្ញុំគិតថា គួរតែមានការរួមរួបគ្នារវាងបក្សស្រប​ និងបក្សប្រឆាំង
    ទើបប្រជាជនបានសុខសាន ជីវភាពធូរធារ ប្រទេសជាតិសំបូរសប្បាយ
    តែខ្លាចតែ…….

  8. cheath says:

    គណបក្សសមរង្ស៊ី ដែលចាត់ទុកខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ ក្បាលមិនទើស មេឃ ជើងមិនទើសដី បានហៅសកម្មជននិងសមាជិករបស់ខ្លួន ដែលទៅ ចូលរួមជាមួយគណ បក្សប្រជាជនកម្ពុជា ថា ជាសាច់ស្អុយ និងជាស្លឹកឈើជ្រុះទៅវិញ ។ ការហៅអតីតសកម្ម ជន និងសមាជិករបស់ខ្លួន តាមរបៀបប្រមាថបែបនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គណបក្សសមរង្ស៊ី ពុំបានអនុវត្ដន៍ឱ្យត្រឹមត្រូវតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ពិតប្រាកដទេ ។ ដោយហេតុថា សកម្មជន និងសមាជិកទាំងនោះ សុទ្ធតែជាអ្នកធ្លាប់បោះ ឆ្នោតគាំទ្រគណបក្សសមរង្ស៊ី នាពេលកន្លងមក ហើយនៅពេលដែលពួកគេលែងគាំទ្រគណ បក្សសមរង្ស៊ីតទៅទៀត បែរជាចាត់ទុកគេជាសាច់ស្អុយនិងស្លឹកឈើជ្រុះទៅវិញ ។ ក្រុម មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្ស៊ី កំពុងតែបំភ្លេចចោលនូវគុណបំណាច់ របស់ សាច់ស្អុយ និងស្លឹកឈើជ្រុះ ដែលជួយឱ្យពួកគេមានតួនាទីជាតំណាងរាស្ដ្រ ទទួលបានប្រាក់ បៀរវត្សរ៍រាប់ពាន់ដុល្លារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ដូច្នេះ គណបក្សសមរង្ស៊ី ពុំបានឱ្យតម្លៃមនុស្ស សូម្បីតែបន្ដិចសោះ ទោះបីអតីតសកម្មជននិងសមាជិកទាំងនោះ ធ្លាប់ជួយ ជ្រោមជ្រែងគណបក្សប្រឆាំងមួយនេះ យ៉ាងណាក៏ដោយ ។
    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មេបក្សប្រឆាំងគេថា អ្នកណាក៏ដោយគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាអ្នក ក្បត់ជាតិទាំងអស់ ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា អ្នកដែលថា អ្នកណាក៏ ដោយគាំទ្រថ្ងៃ៧មករា ជាអ្នកក្បត់ជាតិ គឺសូម្បីតែសមាជិករបស់ខ្លួន ក៏ក្បត់ជាតិដែរមែន ទេ? សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១១ និង ទិសដៅការងារឆ្នាំ២០១២របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខ ។ សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបង្ហាញនូវការងឿងឆ្ងល់ ព្រោះអ្នកដែលតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ បែរជាមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយបែរជាចោទសមាជិក សមាជិកា របស់ខ្លួនថា អ្នកនេះក្បត់ជាតិ អ្នកនេះក្បត់បក្ស អ្នកនេះលក់ខ្លួន លក់ក្បាល ទៅវិញ ។
    ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា នៅ ក្រោយពេលបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មានមន្ដ្រី សកម្មជន និងសមាជិកគណបក្សសមរង្ស៊ី នៅតាមបណ្ដាខេត្ដនានា ដូចជាខេត្ដកំពង់ចាម ពោធិ៍សាត់ កណ្ដាល និងកំពតជាដើម បានសម្រេចចិត្ដ ចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា គួរឱ្យចាប់អារម្មណ៍ ។ ការចាកចេញរបស់អតីតមន្ដ្រី សកម្មជននិងសមាជិកគណ បក្សសមរង្ស៊ី ថ្នាក់មូលដ្ឋានទៅ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារតែពួក គេអស់ជំនឿលើការដឹកនាំរបស់លោកសមរង្ស៊ី និងបក្ខពួក ដែលប្រើប្រាស់ពាក្យប្រជាធិប តេយ្យ ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសារខ្លួន ។ ម្យ៉ាងទៀត វប្បធម៌ បក្ខពួកនិយម គ្រួសារនិយមក្រាស់ឃ្មឹក របស់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គឺជាកត្ដាដែល ធ្វើឱ្យមន្ដ្រីនិងសកម្មជនថ្នាក់មូលដ្ឋានអស់ជំនឿលើគណបក្សសមរង្ស៊ីទាំងស្រុង ហើយដើរចេញពីបក្សប្រឆាំងដ៏គម្រក់នេះ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នាពេលសព្វថ្ងៃនេះ។
    មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានវាយតម្លៃថា ការដែលមេដឹកនាំនិងមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយ ជាសំរាម ឬជាស្លឹកឈើជ្រុះ គឺ ជាអំពើអសីលធម៌ និងជាការប្រមាថតម្លៃរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ។ មេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី កំពុងតែប្រើប្រាស់សំដីបែបនេះ ដើម្បីបិទបាំងការចុះខ្សោយ របស់គណបក្ស ក្នុងខណៈដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់មូលថ្នាក់មូលដ្ឋានទៅចូល រួមជាមួយគណបក្សកាន់អំណាចជាបន្ដបន្ទាប់ ។ ការដែលស្លឹកឈើក្នុងគណបក្សសមរង្ស៊ី ជ្រុះ គឺដោយសារតែដើមឈើនោះ ចាប់ផ្ដើមពុកផុយឬស្វិត ហើយអាចឈានទៅដួលរលំ នាពេលខាងមុខ មិនមែនជាស្លឹកឈើដែលជ្រុះ តាមរដូវកាលនោះទេ ។ ក្រុមមេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គួរពិនិត្យមើលទង្វើខុសឆ្គងរបស់ខ្លួន ជាជាងការប្រមាថ ទៅលើអ្នកចាកចេញ យ៉ាងអសីលធម៌ ។ ក្នុងកាលៈទេសៈណាក៏ដោយ ក្រុមមេដឹកនាំគណ បក្សសមរង្ស៊ី ត្រូវទទួលស្គាល់ថា តំណែងជាតំណាងរាស្ដ្រ ក្នុងរដ្ឋសភា នៅពេលនេះ បាន មកពីសន្លឹកឆ្នោតរបស់សាច់ស្អុយនិងស្លឹកឈើជ្រុះទាំងនោះ ។
    ក្រុមអ្នកវិភាគនយោបាយបានលើកឡើងទៀតថា ជារឿងគួរឱ្យហួសចិត្ដនៅពេលថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយឬស្លឹកឈើជ្រុះ ព្រោះអ្នកទាំងនោះ សុទ្ធតែធ្លាប់មានគុណលើគណបក្សសមរង្ស៊ី ។ ពាក្យស្លោកបុរាណខ្មែរ មិនឱ្យបំភ្លេចគុណអ្នកដាំដើមឈើនោះទេ នៅពេលដែលមនុស្សម្នារ បានទៅជ្រកក្រោមម្លប់ ឈើ ហើយមិនត្រូវភ្លេចគុណអ្នកជីកអណ្ដូងទេ បើគេបានទទួលទានទឹកអណ្ដូងនោះ ។ ប៉ុន្ដែ សម្រាប់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បែរជារមឹលគុណចំពោះអតីតសកម្ម ជន និងអ្នកគាំទ្រ ផ្ទុះពីគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ដូច្នេះហើយ ទើបគណ បក្សនេះ កំពុងបាត់បង់ការគាំទ្រ យ៉ាងគំហុក ។ ការដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់ មូលដ្ឋាន គណបក្សសមរង្ស៊ី យ៉ាងច្រើននាំគ្នាទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺ ជាសក្ខីភាពបង្ហាញថា គណបក្សសមរង្ស៊ី បាត់បង់ការគាំទ្រ ហើយឈានទៅដួលរលំសម្រាប់ការបោះឆ្នោតជាបន្ដ បន្ទាប់ខាងមុខនេះ យ៉ាងច្បាស់ក្រឡែត ដែលផ្តើមពី ការប្រមាថ លើតម្លៃអ្នកដែលធ្លាប់មានគុណជួយជ្រោមជ្រែងគណបក្ស ប្រឆាំងនាពេលកន្លងមក ៕

  9. cheath
    December 9, 2012 at 4:39 pm
    គណបក្សសមរង្ស៊ី ដែលចាត់ទុកខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ ក្បាលមិនទើស មេឃ ជើងមិនទើសដី បានហៅសកម្មជននិងសមាជិករបស់ខ្លួន ដែលទៅ ចូលរួមជាមួយគណ បក្សប្រជាជនកម្ពុជា ថា ជាសាច់ស្អុយ និងជាស្លឹកឈើជ្រុះទៅវិញ ។ ការហៅអតីតសកម្ម ជន និងសមាជិករបស់ខ្លួន តាមរបៀបប្រមាថបែបនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គណបក្សសមរង្ស៊ី ពុំបានអនុវត្ដន៍ឱ្យត្រឹមត្រូវតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ពិតប្រាកដទេ ។ ដោយហេតុថា សកម្មជន និងសមាជិកទាំងនោះ សុទ្ធតែជាអ្នកធ្លាប់បោះ ឆ្នោតគាំទ្រគណបក្សសមរង្ស៊ី នាពេលកន្លងមក ហើយនៅពេលដែលពួកគេលែងគាំទ្រគណ បក្សសមរង្ស៊ីតទៅទៀត បែរជាចាត់ទុកគេជាសាច់ស្អុយនិងស្លឹកឈើជ្រុះទៅវិញ ។ ក្រុម មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្ស៊ី កំពុងតែបំភ្លេចចោលនូវគុណបំណាច់ របស់ សាច់ស្អុយ និងស្លឹកឈើជ្រុះ ដែលជួយឱ្យពួកគេមានតួនាទីជាតំណាងរាស្ដ្រ ទទួលបានប្រាក់ បៀរវត្សរ៍រាប់ពាន់ដុល្លារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ដូច្នេះ គណបក្សសមរង្ស៊ី ពុំបានឱ្យតម្លៃមនុស្ស សូម្បីតែបន្ដិចសោះ ទោះបីអតីតសកម្មជននិងសមាជិកទាំងនោះ ធ្លាប់ជួយ ជ្រោមជ្រែងគណបក្សប្រឆាំងមួយនេះ យ៉ាងណាក៏ដោយ ។
    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មេបក្សប្រឆាំងគេថា អ្នកណាក៏ដោយគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាអ្នក ក្បត់ជាតិទាំងអស់ ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា អ្នកដែលថា អ្នកណាក៏ ដោយគាំទ្រថ្ងៃ៧មករា ជាអ្នកក្បត់ជាតិ គឺសូម្បីតែសមាជិករបស់ខ្លួន ក៏ក្បត់ជាតិដែរមែន ទេ? សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១១ និង ទិសដៅការងារឆ្នាំ២០១២របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខ ។ សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបង្ហាញនូវការងឿងឆ្ងល់ ព្រោះអ្នកដែលតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ បែរជាមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយបែរជាចោទសមាជិក សមាជិកា របស់ខ្លួនថា អ្នកនេះក្បត់ជាតិ អ្នកនេះក្បត់បក្ស អ្នកនេះលក់ខ្លួន លក់ក្បាល ទៅវិញ ។
    ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា នៅ ក្រោយពេលបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មានមន្ដ្រី សកម្មជន និងសមាជិកគណបក្សសមរង្ស៊ី នៅតាមបណ្ដាខេត្ដនានា ដូចជាខេត្ដកំពង់ចាម ពោធិ៍សាត់ កណ្ដាល និងកំពតជាដើម បានសម្រេចចិត្ដ ចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា គួរឱ្យចាប់អារម្មណ៍ ។ ការចាកចេញរបស់អតីតមន្ដ្រី សកម្មជននិងសមាជិកគណ បក្សសមរង្ស៊ី ថ្នាក់មូលដ្ឋានទៅ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារតែពួក គេអស់ជំនឿលើការដឹកនាំរបស់លោកសមរង្ស៊ី និងបក្ខពួក ដែលប្រើប្រាស់ពាក្យប្រជាធិប តេយ្យ ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសារខ្លួន ។ ម្យ៉ាងទៀត វប្បធម៌ បក្ខពួកនិយម គ្រួសារនិយមក្រាស់ឃ្មឹក របស់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គឺជាកត្ដាដែល ធ្វើឱ្យមន្ដ្រីនិងសកម្មជនថ្នាក់មូលដ្ឋានអស់ជំនឿលើគណបក្សសមរង្ស៊ីទាំងស្រុង ហើយដើរចេញពីបក្សប្រឆាំងដ៏គម្រក់នេះ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នាពេលសព្វថ្ងៃនេះ។
    មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានវាយតម្លៃថា ការដែលមេដឹកនាំនិងមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយ ជាសំរាម ឬជាស្លឹកឈើជ្រុះ គឺ ជាអំពើអសីលធម៌ និងជាការប្រមាថតម្លៃរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ។ មេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី កំពុងតែប្រើប្រាស់សំដីបែបនេះ ដើម្បីបិទបាំងការចុះខ្សោយ របស់គណបក្ស ក្នុងខណៈដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់មូលថ្នាក់មូលដ្ឋានទៅចូល រួមជាមួយគណបក្សកាន់អំណាចជាបន្ដបន្ទាប់ ។ ការដែលស្លឹកឈើក្នុងគណបក្សសមរង្ស៊ី ជ្រុះ គឺដោយសារតែដើមឈើនោះ ចាប់ផ្ដើមពុកផុយឬស្វិត ហើយអាចឈានទៅដួលរលំ នាពេលខាងមុខ មិនមែនជាស្លឹកឈើដែលជ្រុះ តាមរដូវកាលនោះទេ ។ ក្រុមមេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គួរពិនិត្យមើលទង្វើខុសឆ្គងរបស់ខ្លួន ជាជាងការប្រមាថ ទៅលើអ្នកចាកចេញ យ៉ាងអសីលធម៌ ។ ក្នុងកាលៈទេសៈណាក៏ដោយ ក្រុមមេដឹកនាំគណ បក្សសមរង្ស៊ី ត្រូវទទួលស្គាល់ថា តំណែងជាតំណាងរាស្ដ្រ ក្នុងរដ្ឋសភា នៅពេលនេះ បាន មកពីសន្លឹកឆ្នោតរបស់សាច់ស្អុយនិងស្លឹកឈើជ្រុះទាំងនោះ ។
    ក្រុមអ្នកវិភាគនយោបាយបានលើកឡើងទៀតថា ជារឿងគួរឱ្យហួសចិត្ដនៅពេលថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយឬស្លឹកឈើជ្រុះ ព្រោះអ្នកទាំងនោះ សុទ្ធតែធ្លាប់មានគុណលើគណបក្សសមរង្ស៊ី ។ ពាក្យស្លោកបុរាណខ្មែរ មិនឱ្យបំភ្លេចគុណអ្នកដាំដើមឈើនោះទេ នៅពេលដែលមនុស្សម្នារ បានទៅជ្រកក្រោមម្លប់ ឈើ ហើយមិនត្រូវភ្លេចគុណអ្នកជីកអណ្ដូងទេ បើគេបានទទួលទានទឹកអណ្ដូងនោះ ។ ប៉ុន្ដែ សម្រាប់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បែរជារមឹលគុណចំពោះអតីតសកម្ម ជន និងអ្នកគាំទ្រ ផ្ទុះពីគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ដូច្នេះហើយ ទើបគណ បក្សនេះ កំពុងបាត់បង់ការគាំទ្រ យ៉ាងគំហុក ។ ការដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់ មូលដ្ឋាន គណបក្សសមរង្ស៊ី យ៉ាងច្រើននាំគ្នាទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺ ជាសក្ខីភាពបង្ហាញថា គណបក្សសមរង្ស៊ី បាត់បង់ការគាំទ្រ ហើយឈានទៅដួលរលំសម្រាប់ការបោះឆ្នោតជាបន្ដ បន្ទាប់ខាងមុខនេះ យ៉ាងច្បាស់ក្រឡែត ដែលផ្តើមពី ការប្រមាថ លើតម្លៃអ្នកដែលធ្លាប់មានគុណជួយជ្រោមជ្រែងគណបក្ស ប្រឆាំងនាពេលកន្លងមក ៕

  10. small voice says:

    បើស្តាបនាយករដ្ឋមន្ត្រីខ្មែរនិយាយថា អ៊ីចឹង​យើង​មាន​ឱកាស​​ដើម្បី​ប្រមូល​គ្នា​នេះ​តាម​នយោបាយ​ឈ្នះ ឈ្នះ។ អ្នក​ធ្លាប់​វ៉ៃ​គ្នា​ពី​ដើម​ហ្នឹង គឺ​​មក​​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា ជុំ​គ្នា​អ៊ីចឹង​ទៅ ទោះ​បី​បង្កើត​នយោបាយ​ខុស​គ្នា មាន​និន្នាការ​ខុស​គ្នា ក៏​ប៉ុន្តែ​គ្រាន់​តែ​ពាក្យ​សំដី​វា​អត់​ងាប់​ទេ។ គ្រាន់​តែ​ពាក្យ​សំដី​ឃោសនា​អី ហើយ​បើ​សិន​ការ​ឃោសនា​នោះ​​គេ​ឃោសនា​តាម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​កាន់​តែ​ល្អ​ទៀត។ យើង​កុំ​បង្អាប់​ផលិតផល​អ្នក​ដទៃ​មើល លើក​កម្ពស់​តែ​ផលិត​ខ្លួន​ឯង​ទៅ​វា​បាន​ហើយ។ យើង​រៀន​សូត្រ​ពី​គេ​ថា រៀន​សូត្រ​ពី​​អ្នក​ផ្សាយ​ពាណិជ្ជកម្ម។ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​អត់​ដែល​បាន​ទៅ​បង្អាប់​ផលិតផល​អ្នក​ដទៃ​ទេ»។ បើ ហ៊ុន សែន ពិតជាចង់ប្រមូលគ្នាតាមនយោបាយឈ្នះឈ្នះឈប់វ៉ៃគ្នាឈប់ជះទឹកដាក់គ្នា ហេតុអ្វីឲ្យតែពេលគណបក្សប្រឆាំងដាក់សំណើរអ្វីមួយ បក្សកាន់អំណាចតែងតែជំទាស់នឹងប្រឆាំងបកមកវិញ ។ មែនបើត្រឹមពាក្យសំដីពិតជាមិនងាប់ទេ តែយើងជារាស្ត្រយើងចាំមិនភ្លេចទេនៅឆ្នាំ១៩៩៧ផ្អើលពេញក្រុងភ្នំពេញ កាប់សម្លាប់ពួកហ្វុនស៊ិនប៉ិចដូចឆ្កែឆ្កួត។បើប្រៀបធៀបអ្នកនយោបាយទៅនឹងការឃោសនា ពាណិជ្ជកម្មវិញគឺដូចគ្នាគេបង្អាប់របស់អ្នកដ៏ទៃហើយគេលើករបស់គេ ឩទាហរណ៏របស់អ្នកដទៃពីររបស់គេមួយឬគេបង្ហាញរបស់គេថាល្អ រួចគៀររបស់អ្នកដទៃចោលជាដើម ហ៊ុន សែន មិនដីងរបៀបរកស៊ីផងក៏ចេះប្រៀបធៀបផ្តេសផ្តាស់ អីចឹងបានជាចេះតែដើរខ្ចីលុយគេរាល់តែឆ្នាំ។នេះប្រហែលជាកៀកការបោះឆ្នោតហើយមើលទៅទើបនិយាយយ៉ាងនេះ បើនិយាយរឿងបង្អាប់គ្នា តើសហរដ្ឋអាមេរិគេបន្ធូរដៃឲ្យគ្នាទៅវិញទៅមកទេ ?នៅអំឡុងពេលឃោសនាបោះឆ្នោក គឺគ្មានលោក រ៉មនី បង្អាប់លោក អូបាមា ធ្វើនេះមិនល្អធ្វើអីចេះមិនត្រូវ គេឡើងតតាំដាក់ក្នុងទូរទស្សទៀត ដើម្បីឲ្យរាស្ត្រគេជឿទុកចិត្តថាអ្នកណាឆ្លាតជាងអ្នកណាដើម្បីគេជ្រើសរើស មិនដូច ហ៊ុន សែន ដែលមិនហ៊ានមកដេញដោលឲ្យរាស្ត្រឃើញម្តងណាទេ ដល់បានតែចេញមុខចេញមកទេសតែម្នាក់ព្រមទាំងព្រមានមិនឲ្យគេសួរទៀតផងនេះបានចំជាអត់អញមានអាញ់មែន។តើអ្វីដែលហ៊ុនសែននិយាយអាចយកជាការបានទេ?ចំពោះយើងវិញយើងយល់ថាចិត្តគាត់ផ្សេងមាត់គាត់ផ្សឹងខ្លួនជាទេវទត្តមាត់ជាទេវតាយកជាការមិនបាន។នេះជាសម្តី ហ៊ុន សែននៅសម្តីសត្វសេកមួយទៀត!

  11. small voice says:

    លោក ផៃ ស៊ីផាន៖ «យើង​អាច​ហៅ​គណបក្ស​ប្រឆាំង​ហ្នឹង​ត្រឹម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ជា​ឧទ្ទាម មិន​មែន​ជា​យុទ្ធសាស្ត្រ​គណបក្ស​ប្រឆាំង​ទេ។ ​​​​​ បើផៃស៊ីផាននិយាយយ៉ាងនេះទៅហើយ ឲ្យយើងជឿពួកណ្ហឹងយ៉ាងម៉េច! មិនទាន់ទាំងឡើងតុផង កូនសេកអាងម្ចាស់មួយនេះថា ប្រើយុទ្ធសាស្ត្រជាឩទ្ទាម(បើយកពាក្យឩទ្ទាមមកប្រើមានន័យថាបក្សប្រឆាំង ជាសត្រូវរបស់បក្សកាន់អំណាច) ។ ប្រសិនបើ ហ៊ុន សែន ចង់អង្គុយស៊ីបាយជាមួយគ្នា ហេតុអ្វីក៏មិនដូរសមសភាព គ ជ ប ថ្មីទាំងអស់តាមសំណើរបស់បក្សប្រឆាំងទៅ ហើយគ្របគណបក្សទៅចុះឈ្មោះប្រជាជនបោះឆ្នោតតាម ភូមិ ឃុំ សង្កាត់ ស្រុក ខេត្ត ក្រុង ទាំងអស់គ្នាហើយផ្ទៀងផ្ទាត់បញ្ជីឈ្មោះម្នាក់មួយសន្លឹក គឺឲ្យឈ្មោះនឹងលេខរៀងឲ្យដូចគ្នា រួចបោះត្រាឬក៏ចុះហត្ថលេខា ហើយផ្តូរគ្នាទៅវិញទៅមក ជៀសវាងខាង ក ឬ ខ សរសេរឈ្មោះបន្ថែម លើបញ្ជីឈ្មោះ បើអាចធ្វើបានប្រហែលគ្មានអ្នកស្រែកឡាំប៉ាទៀតទេ។

  12. lala says:

    interesting to read:)

  13. ហ៊ុន សែននិយាយស្អីក៏បានដែរ! ប៉ុន្តែហ៊ុន សែនត្រូវទទួល
    ស្គាល់ការពិតម្យ៉ាងថា៖ ពីដើមទីមក វាគឺយួនដែលខ្លួនយល
    ព្រមធ្វើខ្ញុំពាន់ឆ្នាំ កាត់ដីឱ្យវា ឱ្យកោះខ្មែរទៅវា ឱ្យពលរដ្ឋយួន
    ចូលមកជួយបំផ្លាញសម្បត្តិធម្មជាតិ ទើបយួនវាប្លន់អំណាចពី
    ខ្មែរក្រហមមកឱ្យខ្លួន ។ ខ្លួនមិនមែនបានអំណាចតាមរយៈការ
    បោះឆ្នោតប្រជាមតិទេ! ខ្លួនមិនមែនបានអំណាចតាមរយៈ
    មធ្យោបាយឈ្ណះ-ឈ្នះនោះឡើយ ។ ប្រសិនបើស្រុកខ្មែរមាន
    សេរីភាព យុត្តិធម៌សង្គម ប្រជាធិបតេយ្យ ហើយហ៊ុន សែន
    និងបនសមមិត្ររួមជំនាន់ឈរឈ្មោះប្រកួតប្រជែងបោះឆ្នោត
    យកមុខតំណែងធំៗនៅក្នុងជួររដ្ឋាភិបាល តើខ្មែរណាទៅភ្លើ
    បោះឱ្យខ្លួននិងពួកខ្លួនទៅ? មធ្យោបាយឈ្នះ-ឈ្នះរបស់ហ៊ុន
    សែន វាមិនមែនជាមធ្យោបាយសុចរិតទេ តែវាជាមធ្យោបាយ
    ចោរ មធ្យោបាយប្រើជើងកាងឱ្យឃ្លាំមើលនិងចាំសម្លុតរាស្រ្តខ្មែរ
    ណាដែលមិនបោះឆ្នោតឱ្យខ្លួន ។ បើហ៊ុន សែនជាមនុស្សល្អ
    សុចរិត ម្ល៉េះហ៊ុន សែនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត
    ឆ្នាំ១៩៩៣បាត់ហើយ! រាស្រ្តខ្មែរដែលបានរងគ្រោះជារឿយ
    មក គឺធុញទ្រាន់នឹងរងគ្រោះតទៅទៀត ទើបចេះតែទ្រាំរស់
    នៅក្រោមការដឹកនាំដ៏លីលារបស់មេដឹកនាំយង់ឃ្ន្នងនេះទៅ ។
    តែថាឱ្យពលរដ្ឋខ្មែរស្រលាញ់ហ៊ុន សែនដោយស្មោះនោះ
    គឺមានតិចតួចណាស់ ហើយហ៊ុន សែនក៏ដឹងអ៊ីចឹងច្បាស់ដែរ
    ទើបហ៊ុន សែនជួលហ្វូងអាមាត្ររាប់ពាន់នាក់ដើម្បីការពារខ្លួន
    ដោយចំណាយប្រាក់ជាតិរាប់លានដុល្លាក្នុងមួយខែៗ ។ នេះ
    គឺដើម្បីការពារតែខ្លួនតែម្នាក់ដែលមិនទុកចិត្តរាស្រ្តខ្មែរ ។
    កងទាហានដែលការពារប្រទេសទាំងមូលបានប្រាក់ខែតិច
    ច្រើនដង ជាងប្រាក់ខែពួកអាមាត្យដែលយាមជនខ្លាំងកំសាក
    ហើយបានទទួលប្រាក់ខែមិនទៀងទាត់ទៀត ប៉ុន្តែពលអាមាត្យ
    យាមហ៊ុន សែនបានប្រាក់ខែទៀងទាត់ មិនដែលខាន ។
    ហើយការងាររបស់ហ្វូងអាមាត្យទាំងនែះ គឺហ៊ុន សែនបញ្ជាឱ្យ
    ដើរទាត់ធាក់ខ្មែរស្លូតត្រង់ណាដែលទន់ខ្សោយជាង និងដែល
    ពួកគេមិនចូនចិត្តខ្លួន ហ្នឹងឯងជាមធ្យោបាយឈ្នះ-ឈ្នះនៃជន
    ពាលបាតផ្សារ ដែលអ្នកនយោបាយផ្សេងទៀតគេអនុវត្តមិន
    កើត ពីព្រោះកម្រិតសីលធម៌របស់ពួកគេខ្ពង់ខ្ពស់ជាងហ៊ុន សែន!

  14. ព្រាននារី says:

    ឈ្នះតាមរបៀបលិទ្ធិម៉ៅ,ផ្តាច់ការ កាប់សំឡាប់,ញាត់គុគដោយយកតុលាការអាយ៉ងយកមកប្រើ
    គ្មានអីដែលគួរអួតទេ។គួរអោយអស់សំណើច គ្មានអីអួតខំអួតខ្លួនអែង បឹទមាត់ទៅអតីតឈ្លបអើយ។

  15. Anonymous says:

    បើស្ដាប់គឺពិតជាពិរោះមែន តែវាគ្មានការពិតទាល់តែសោះ ដើរប្រូបោកប្រាស់រកតែសម្លេងឆ្នោតតែ
    ប៉ុណ្ណោះ ៣០ឆ្នាំហើយនិយាយតែពាក្យដដែលៗ នយោបាយឈ្នះៗនេះអ្នកដែលឈ្នះពិតប្រាកដគឺ
    ចោរយួនឯនោះជាអ្នកឈ្នះ ឯអ្នកចាញ៉គឺពលរដ្ឋខ្មែរទេជាអ្នកចាញ់ នយោបាយបក្សប្រជាជនគឺជា
    នយោបាយផ្លែល្វា ល្អមើលតែសំបកក្រៅតែបុណ្ណោះ។

  16. ពួកយួនវាសើចចុយម្រ៉ាយហើយក្ចាស់
    មាននយោបាយឈ្នះៗ កាត់កោះត្រល់និងកោះមួយចំនួនទៀតឱ្យវាបែបនេះ
    ថ្ងៃមុនអួតថាដីខ្មែររីកធំប៉ុន្មានរយគីឡូម៉ែត្រយួនវានាំគ្នាសើចចុកពោះចុយម្រ៉ាយម្ដងហើយ
    ព្រោះដីតាមព្រំដែនខ្មែររួញ !!! ឯកោះត្រល់និងកោះមួយចំនួនទៀតមិនដឹងអាងាប់ណា
    ទេចុះហត្តលេខាប្រគល់ឱ្យយួន ?

  17. ក្មេងវត្ត says:

    បើស្ដាប់គឺពិតជាពិរោះមែន តែវាគ្មានការពិតទាល់តែសោះ ដើរប្រូបោកប្រាស់ពលរដ្ឋរកតែសម្លេង
    ឆ្នោតតែប៉ុណ្ណោះ ៣០ឆ្នាំហើយនិយាយតែពាក្យដដែលៗហ្នឹង ដែលយើងអាចហៅថាជានយោបាយ
    ផ្លែល្វា នយោបាយឈ្នះៗនេះសួរថាតើអ្នកណាជាអ្នកឈ្នះពិតប្រាកដ?គឺអាចោរយួនជាអ្នកឈ្នះ រីឯ
    អ្នកចាញ់ពិតប្រាកដគឺពលរដ្ឋខ្មែរ។

  18. 0ll0 says:

    lលោកបង ព្រាននារីដូចជានិយាយមិនសូវត្រូវ ព្រោះថាលិទ្វីម៉ៅផ្តាច់ការ ប៉ុន្តែប្រទេសចិនបានក្លាយជាមហាអំណាចក៏ដោយសារម៉ៅដែរ ចំនែកកម្ពុជាមិនដូច្នោះទេ

  19. នយោបាយឈ្នះ ឈ្នះលើប្រជាជនខ្មែរអត់អាវុធ សុខចិត្តធ្វើឆ្កែបំរើកាត់កោះត្រល់និងកោះដទៃៗទៀតឱ្យយួនចឹង សូម្បីក្មេងៗដូចខ្ញុំក៍ខ្ពើមដែរ !
    **តែបើនយោបាយ ឈ្នះ ឈ្នះសាសន៍ដទៃយួន,សៀម !
    សុខចិត្តសុខកាយដាក់ខ្លួនខន្តីអភ័យទោស មានចិត្តមេតាធម៏ចំពោះជាតិខ្មែរដូចគ្នា ព្រោះខ្លួនមានអំណាចកងទ័ព អំណាចប៉ូលិសនិងអង្គរក្យនោះ
    ពិតជាគួរចង់ឱ្យខ្ញុំសុំធ្វើជាគ្រូមែន !!

  20. ឪអាសែន says:

    នយោបាយឈ្នះៗអាហ៊ុន-សែន គឺជានយោបាយរបស់យួន,….!
    នយោបាឈ្នះៗរបស់អាហ៊ុន-សែន គឺកប្សពួកក្រុមគ្រួសារវាជាអ្នកឈ្នះៗ
    យួនចូលពេញស្រុក យួនជាអ្នកឈ្នះលើខ្មែរ, យួនយកទឹកដីខ្មែរ,..។ល។
    ឯខ្មែរអស់ទឹកដី ខ្មែរជាអ្នកចាញ់! នេះហើយជានយោបាយឈ្នះៗរបស់អាហ៊ុន-សែន,..!

  21. តាកញ្ចាស់ says:

    ឈ្នះៗៗ ត្រូវណាស់អាណាងាប់ៗទៅ អោយតៃអញឈ្នះ។ បង្រួបបង្រួមជាតិរឹតតែត្រូវ

    ចូលមករួមគ្នាលួចជាតិ បំផ្លាញ់ជាតិ កាត់ដី កោះ ព្រៃ អោយយួន ដូចពួកខ្មែរក្រហម

    ពួកហ្វុ៊នសុីនប៉ិច យ៉ាងដូចនេះទើបសម្អាចម៏តេចោរថាល្អ។ បបួលគេអោយធ្វើចោរ

    ពេលគេមិនធ្វើជាមួយចោទថាមិនចង់បង្រួបបង្រួមជាតិ បបួលគេកាត់ដី កាត់កោះ

    អោយយួនគេមិនព្រម ចោទថាគេប្រឆាំងចាប់ដាក់គុក ។ លួចជាតិមិនឆ្អែតបបួលគេ

    ដើរសុំទានបរទេស ដល់គេមិនចង់ថោកទាប ថាគេរារាំង បើសុំទានគេយកមកចិញ្ចឹម

    កូន ចៅ មានថាស្អី តែសុំគេយកលុយសុីចាយ ផឹកសុី ពាលាអាវ៉ាសែ ។

  22. ពលរដ្ឋខ្មែរ says:

    គណបក្សប្រជាជនកម្ពុជាបើមាន​ឆន្ទៈ​បង្រួបបង្រួម​​ដើម្បី​ការពារ​ជាតិ គួរ​ណាស់​ផ្តល់ឱកាស​​អោយ គណបក្ស​ប្រឆាំង​ម្តងទៅ។ហា អាជីពអ្នកនយោបាយគ្រប់គណបក្ស ដើរប្រូបោកប្រាស់ពលរដ្ឋរកតែសម្លេង
    ឆ្នោតតែប៉ុណ្ណោះ ។

  23. Khmerologist says:

    Ah Hoon Xen’s days are counting including his loyal slave dog, Ah dumb head, Cheat…

  24. small voice says:

    ចំពោះមិត្តភ័ក្តបានចូលរួមការបញ្ចេញមតិទាំងអស់ យើងមានការរីករាយណាស់ដោយបានអាន ខ្លឹមសារនៃមតិរបស់មិត្តភ័ក្តទាំងអស់ដែលបាន ខិតខំព្យាយាមចំណាយពេលវេលា ក្នុងការសរសេរជាមតិខ្លះខ្លី ខ្លះវែងដើម្បីឲ្យយើងយកមកពិចារណា ទាំងអស់គ្នា ថាអ្វីដែលយើងគប្បីត្រូវធ្វើឬមិនធ្វើ រៀនតាមយកតាមនឹងមិនយកតាម ។ការផ្លាស់យោបល់គ្នាទៅវិញមកគឺជាការប្រពៃ ក្នុងសង្គមប្រជាធិបតៃយ្យ យោបល់ទាំងអស់បានធ្វើឲ្យយើងជាប់ចិត្ត ហើយនឹកឃើញមកវិញនូវទង្វើរឆ្គាំឆ្គងរបស់មេដឹកនាំយើងមកវិញ ម្តងមួយៗដូចជាយោបល់(អ្កកមិនដឹងសរសេរថា៖ រូបមន្តអញត្រូវតែឈ្នះៗបើចាញ់អញមិនព្រមឬ?
    ចាញ់ឆ្នោតនូវមនុស្សកំពុងត្រៀមរួចស្រេចហើយ រួមមានរថក្រោះទិញថ្មីថែមទៀត១០០គ្រឿង៕)ពិតមែនយើងចាំបានថាឆ្នាំ១៩៩៤ គណបក្សប្រជាជនចាញ់ឆ្នោត បានត្រៀមរថក្រោះជាច្រើនគ្រឿង គម្រាមចង់កាន់កាប់យកផ្នែកខាងកើតទន្លេរមេគង្គទៅកាន់កាប់​ ។សព្វថ្ងៃកុំថាដល់ទៅមនុស្សសូម្បីផ្លាកសញ្ញា បក្សប្រឆាំងក៏វ៉ៃដែរ បើនិយាយពីមនុស្សវិញឳពុកនឹងកូន បងនឹងប្អូនក៏មិនត្រូវគ្នាផងឲ្យតែខុសបក្ស។រឿងជាមួយពួកជនកុម្មុយនិស្តកុំសូវទុកចិត្ត មើលគម្រូសម្តេចឳ!ទ្រង់ជាស្តេចបែរទៅជឿខ្មែរក្រហម ខ្មែរក្រហមមិនដែលស្រឡាញ់ស្តេចម្តងណាទេ ពេលចប់សង្គ្រាមខ្មែរក្រហមយកទៅបញ្ឈរជើងចោលទទេ ពេលនេះ ហ៊ុន សែន ធ្វើស្លូតរកសម្លេងឆ្នោតទេ ដល់បានឈ្នះប្រលះទៀតហើយ យើងនិយាយនេះមិនមែនបំបែកបំបាក់ មិនមែនចង់ឲ្យខ្មែរស្អប់គ្នានោះទេ តែត្រូវប្រុងប្រយ័ត្នថាតើខ្យលវាបក់ទៅទិសណា យើងឃើញហើយទិសដៅបក្សប្រជាជន គឺនាំយួនចូលស្រុក ព្រោះប្រជាជនយួនជិត៨០សិបលាន ពុំមានដីរស់នៅនឹងធ្វើកសិកម្មទេ ដូច្នេះមានតែមកទិសខាងលិ​ច​ តាមបណ្តាំ ហូ ជីម៉ិញ ខាងលិចគឺប្រទេសខ្មែរ ស្រុកយើងសម្បូរណ៍ត្រីយួនក៏យកទន្លេរសាប ទន្លេរមេគង្គធ្វើទីតាំងគ្រឹះប្រកបរបនេសាទដោយស្រួលៗទៅ ដូច្នេះឆ្នាំថ្មីខាងមុខខ្មែរប្រុស ស្រីត្រូវតែដៅទុកក្នុងចិត្តឲ្យហើយ តើគួយកអាចាស់ឬផ្លាស់យកអាថ្មី បើថាយកអាចាស់ធ្វើបាបមិនទាន់អស់ចិត្តទេ គឹតមើលទៀតទៅ កុំភ្លេចថាពេលបោះឆ្នោត គឺមានតែយើងម្នាក់ឯងទេក្នុងបន្ទប់នោះ។(ចំណាំសម្តេចឳកាលនៅរស់ ទ្រង់មានបនទូលថា៖ ដួចជារាងខ្សឹបៗ តិចទៀតយើងជាខ្មែរ និងក្លាយទៅជាជនជាតិភាគតិច នៅលើទឹដីឯងហើយណាកូនចៅណា) មានន័យថាបន្តិចទៀតកូនខ្មែរ និងកាន់ជើងធូបច្រើនហើយ ព្រោះសព្វថ្ងៃយួននៅក្នុងស្រុកខ្មែរ ច្រើនជាង៥លាននាក់ហើយ។

  25. Democraticy says:

    ឈ្នះ ឈ្នះ ម៉ែវា!!!!

  26. *** * *** says:

    ចង់ឱ្យគេចូលរួមក៍បានដែរ តែទាមទាកោះត្រល់និងកោះផ្សេងដែលចុះហត្តលេខាឱ្យយួននោះបានមកជាកោះខ្មែរវិញសិន !
    ពួកយើងអ្នកស្រឡាញ់ទឹកដី ធ្វើម៉េច់អាចចូលរួមគំនិតជាមួយពួកចោរលក់ទឹកដីជាតិខ្មែរកើត?
    យកកោះខ្មែរទាំងអស់ឱ្យបានមកវិញសិន ចាំនិយាយគ្នាក្រោយ ។

  27. ព្រាននារី says:

    បើចិននៅអោបលិទ្ទិម៉ៅ ចិននៅតែរហាម។សព្វថ្ងៃរីកចំរើនក៍ដោយសារលិទ្ទិដូរដោយបឹទមុខប៉ុណ្ណោះ បើនៅតែម៉ៅនៅតែសុីបបរជានិច្ច។

  28. មន្រ្តីជើងចាស់ CPP says:

    តាកញ្ចាស់ និយាយត្រូវចំកៅឪតែម្តង!

  29. មន្រ្តីរាជការខាង CPP says:

    ហ៊ុន​ សែន ចង់និយាយថា រូបមន្តដែលល្អគឺ​ ឈ្នះទាំងអស់គ្នា = លួចជាតិធ្វើមានបានទាំងអស់គ្នា។ ឈ្នះទាំងអស់គ្នា=អញធ្វើមេ ពួកឯងចុះចូលមក CPP ធ្វើកូនចៅអញ ហើយស្តាប់តាមអញ។

  30. រដ្ឋខ្មែរ says:

    នយោបាយឈ្នះៗរបស់ហ៊ុន-សែន​គឺឈ្នះខាងធ្វើបាបប្រជាពលរដ្ឋខ្លួនឯងនិងឈ្នះខាងខ្ចីលុយគេ

    នយោបាយឈ្នះៗរបស់ហ៊ុន-សែនមួយទៀត​គឺខាងបណ្តោយអោយចោរយួនរាប់លានអ្នកមករស់
    នៅក្នុងទឹកដីខ្មែរបំផ្លាញធនធានជលផលខ្មែរ៕

  31. «មនុស្សមិនចេះអក្សរមិនមែនជាមនុស្សល្ងង់ទេ មនុស្សល្ងង់ជាមនុស្ស ដឹងហើយ ឭហើយ ឃើញហើយ ធ្វើខុសទាំង បំពាន»
    «បើគេបោកម្តង ពីរដង មិនរាប់ថាជាមនុស្សឆ្កួតទេ តែបើគេបោកបានលើកទីបីនោះពិតជាមនុស្សឆ្កួតមែនទែន ហើយ»
    «រាស្រ្តខ្មែរនៅតែបោះឆ្នោតឱ្យគណៈបក្សប្រជាជនគឺស្មើប្រគល់សិទ្ធិខ្លួនឱ្យយួនគ្រប់គ្រង»
    រូបមន្ត ឈ្នះ ឈ្នះ នេះវាមិនពិតទេ ហ៊ុន សែន ឈ្នះតែខ្លួនឯងមិនដែលឱ្យនរណាម្នាក់ឈ្នះទេ ព្រោះ ហ៊ុន សែន បានប្រើគតិពាលជាច្រើនរំលោភលើរាស្រ្តតូចតាច ព្រមទាំងគណៈបក្សប្រឆាំង តើរូបមន្ត ឈ្នះ ឈ្នះ នៅឯណា? កុំភ្លេច ហ៊ុន សែន និយាយជាន់តែដានខ្លួនឯងទេ ព្រោះ ហ៊ុន សែន គ្មានគតិទេ គិតបានត្រឹមតែមួយចំអាមពីខ្លួនតែប៉ុណ្ណោះ តែឆ្ងាយពីនេះសុទ្ធតែគតិពាល ដូចឆ្នាំ១៩៩៣ អញ្ចឹង។ ខ្ញុំចាំមិនភ្លេចទេ ហ៊ុន សែន បានបំផ្លាញសម្បត្តិធម្មជាតិស្ទើរដល់ឬសគល់ អ្វីដែលអាក្រក់បំផុតគឺការកាត់ដីខ្មែរតាមព្រំដែន កោះត្រល់ឱ្យយួននិងឱ្យរាស្រ្តយួនចូលមករស់ លើដីខ្មែរខុសច្បាប់។ សូមកូនខ្មែរទាំងនគរភ្ញាក់រឭកក្រោបឈរឡើងនៅឆ្នាំ២០១៣ ដើម្បីជួយ កូនចៅយើងជំនាន់ក្រោយឱ្យរួចផុតពីអាណានិគមន៍យួនបែបថ្មី៕

  32. «រាស្រ្តខ្មែរនៅតែបោះឆ្នោតឱ្យគណៈបក្សប្រជាជនគឺស្មើប្រគល់សិទ្ធិខ្លួនឱ្យយួនគ្រប់គ្រង»

    រូបមន្ត ឈ្នះ ឈ្នះ ហ៊ុន សែន គឺបង្កើនការកាត់ដីគោក ដីកោះនិងឱ្យយួនចូលរស់នៅទឹកដីខ្មែរ
    រូបមន្ត ឈ្នះ ឈ្នះ ហ៊ុន សែន គឺបង្កើនការបំផ្លាញសម្បត្តិធម្មជាតិដល់ឬសគល់
    រូបមន្ត ឈ្នះ ឈ្នះ ហ៊ុន សែន គឺបង្កើនអំពើពុករលួយទាំងពូជ
    រូបមន្ត ឈ្នះ ឈ្នះ ហ៊ុន សែន គឺបង្កើនការប្រើប្រាស់គ្រឿងញៀនទាំងនគរ
    រូបមន្ត ឈ្នះ ឈ្នះ ហ៊ុន សែន គឺបង្កើនការជួញដូរមនុស្ស
    រូបមន្ត ឈ្នះ ឈ្នះ ហ៊ុន សែន គឺបង្កើនការរំលោភសិទ្ធិមនុស្ស
    រូបមន្ត ឈ្នះ ឈ្នះ ហ៊ុន សែន គឺបង្កើនអំពើផ្តាច់ការ

  33. តុលាកាមុខដែក says:

    នយោបាយឈ្នះឈ្នះម៉ែវាអស់ដី អស់កោះ អស់ព្រៃ អស់ត្រី អស់រ៉ែ កេងប្រវញ្ញ យកដីរាស្រ្ត
    លក់គ្រឿងញៀន ប្លន់សំលាប់ ចាប់រំលោភក្មេងស្រី ជួញដូរមនុស្ស ទាំងនេះគឺសុទ្ឋតែមកពីនយោ
    បាយឈ្នះៗ របស់ពួកវាទាំងអស់ ហើយឥឡូវចង់មកបោកគេឲ្យគាំទ្រវាទៀត ពួកអាថោកទាប
    អត់កេរ្តិខ្មាស់អស់នេះ

  34. នំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី says:

    ថ្ងៃក្រោយនឹងមានប្រវត្តិសាស្ត្រខ្មែរមួយទៀត គឺនំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី….!

    ពីព្រោះប្រវត្តិនំចាខ្វៃនេះគឺៈ
    នៅប្រទេសចិន មានប្តីប្រពន្ឋមួយគូរបានក្បត់ជាតិ ហើយសហការជាមួយខ្មាំងសត្រូវដើម្បី
    បានមាសប្រាក់យសស័កិ្ត ក៏បានរាយការណ៍ឱ្យសត្រូវ ព័ទ្ឋចាប់មេទ័ពដែលស្នេហាស្មោះត្រង់
    នឹងប្រទេសជាតិ។ ក្រោយមកសត្រូវក៏ព័ទ្ឋចាប់បានមេទ័ព ហើយសំលាប់មេទ័ពចោលទៅ,…!
    ក្រោយមកប្រជាជនបានដឹងលោមេទ័ពស្លាប់ដោយសារប្តីប្រពន្ឋនេះក្បត់ រាយការណ៍ឱ្យខ្មាំងសត្រូវ។
    ប្រជាជនទាំងអស់នំគ្នាខឹងសម្បារនឹងប្តីប្រព័ន្ធ ក៍នាំគ្នាសង់រូសំណាក់ប្តីប្រពន្ឋពីរនាក់នេះចងផ្អោប
    ជាប់គ្នា ហើយនាំយកដំបងវាយសំពងក្បាលរូបសំណាក់ប្តីប្រពន្ឋនេះយ៉ាងខ្លាំង,….!
    លុះក្រោយមកទៀតប្រជាជនក៍នាំគ្នាធ្វើនំ រូបពីរនាក់ប្តីប្រពន្ធហ្នឹងចងផ្អោបជាប់គ្នា ហើយបោះចូល
    ខ្ទះខ្លាញ់ដើម្បីបំពងវាឱ្យងាប់ទៅ,….!

    នេះហើយប្រវត្តិនំចាខ្វៃ…!
    ត្រកូលហ៊ុនដែលកាន់អំណាចសព្វថ្ងៃ គឺជាពូជលូចជាតិ និងបំផ្លាញជាតិ (មានភស្តុតាងជាច្រើន ដេលមិនអាប្រកែកបាន),..!

  35. នំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី says:

    សូមឱ្យបារមីព្រះអង្គេចក ព្រះអង្គចមកមចាត់ជនក្បត់ជាតិអាហ៊ុន-សេន ដែលបានកាត់ទឹកដី កាត់សមុទ្រឱ្យទៅយួន,…!
    សូមព្រះអង្គបរាមុខបក្សពួក ក្រុមគ្រួសារអាត្រកូនហ៊ុន-សែន ឱ្យពួកវាតៃហោងគ្រប់ៗគ្នាទៅ,…! សាធុ សាធុ សាធុ,….!!!!!