​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហមៈ​ស្លាកស្នាម​បន្សល់ទុក​ពីរ​បប​ខ្មែរក្រហម​

ភ្នំពេញ: លោក តុំ សំអាត ជា​គ្រូបង្រៀន​ផ្នែក​ប្រ​វ​ត្ដិ​វិទ្យា​កម្រិត​មធ្យម សិក្សា​បឋមភូមិ​។ បច្ចុប្បន្ន លោក ជា​គរុ​និស្សិត នៅ​វិទ្យាស្ថាន ជាតិ​អប់រំ​។​

ថ្ងៃទី 9 ធ្នូ 2012
ដោយ: សោម ប៊ុនថន មជ្ឈមណ្ឌលឯកសារកម្ពុជា
CEN

លោកគ្រូ តុំ សំអាត

លោកគ្រូ តុំ សំអាត

​    ​លោក សំអាត  បាន​រៀបរាប់ថា “​នៅក្នុង​របប ខ្មែរក្រហម​គាត់ មាន​អាយុ​បី​ឆ្នាំ ប៉ុន្ដែ អ្វីដែល​ធ្វើ ឱ្យ​គាត់​ចងចាំ និង ឈឺចាប់ និង​អាក់ អន់ចិត្ដ​មកដល់សព្វថ្ងៃ នៅពេល ដែល​ខ្មែរក្រហម​យក​គា​ត់ទៅដាក់នៅ​កងកុមារ​ឱ្យ​យាយៗ​មើល ហើយ​បណ្ដាលឱ្យ​គាត់​ពុក​ឆ្អឹងច្រមុះ និង​ពិការ (​បាក់​ខ្ទង់ច្រមុះ​) រហូត មកដល់​សព្វថ្ងៃ​”​។​
​    ​សំអាត បន្ដថា សម្រាប់​ជនរងគ្រោះ​នៅក្នុង​របប​ខ្មែរក្រហម ត្រូវតែ​រៀបរាប់​រឿងរ៉ាវ​ដែល បានកើត​ឡើង បើ​មិន​ដូច្នេះ​ទេ រឿង​ទាំងនោះ​នឹង​កប់​បាត់ និង​មិនមាន​នរណា​ដឹងឮ​នោះទេ​។
​     លោក​មាន​ស្រុកកំណើត​នៅ​ភូមិ​បា​ម ឃុំ​គោក​ព្រិច ស្រុក​គិរីវង់ ខេត្ដ​តាកែវ​។  មាន​បងប្អូន​៦​នាក់ ហើយ​លោក​ជា​កូនច្បង​ក្នុង​គ្រួសារ​។​លោក​នៅ​ចងចាំ​តាមរយៈ​ម្ដាយ​គាត់​រៀបរាប់​ប្រាប់ថា កាលពី មុន​របប​ខ្មែរក្រហម ឪពុកម្ដាយ​គាត់​បាន​រស់ នៅ​ភ្នំពេញ
ដោយពេល​នោះ​ឪពុក​ធ្វើ ជា​ទាហាន លន់ នល់​។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គ្រួសារ សំអាត បាន​ត្រឡប់​ទៅ​នៅ​ស្រុកកំណើត​វិញ ដោយ​ពេលនោះ​ខ្មែរក្រហម បានចាត់ទុក​គ្រួសារ​គាត់​ថា ជា​ប្រជាជន ១៧ មេសា (​ព្រោះ​ឪពុក ម្ដាយ​ធ្លាប់​រស់នៅ​ទីក្រុង​ភ្នំពេញ​)​។​ភ្លាមនោះ ខ្មែរក្រហម​បានប្រកាស​រក​អ្នកធ្វើការ​នៅក្នុង របប​ចាស់​ឱ្យ ទៅ​ចុះឈ្មោះ​ដើម្បី​ចូលរួម​ប្រជុំ​។ ពូ​របស់ សំអាត ម្នាក់​ដែលជា​អតីត​មន្ដ្រីរាជការ និង​ជា​គិញ​ក្នុង​របប លន់ នល់​ដែល​ត្រូវបាន​ជម្លៀស​ទៅ​ស្រុក​ដែរ​បាន​ស្ម័គ្រចិត្ដ​ទៅ​ចុះឈ្មោះ​ដោយ​គាត់​និយាយថា​“​មិនមាន​របប​ណាយ​កម​នុស្ស ចេះដឹង​ទៅ វាយ​សម្លាប់ចោល​ទេ​” ទោះបី​ពេលនោះ មានការ​ហាមឃាត់​ពី ឪពុកម្ដាយ និងបងប្អូន ក៏ដោយ​។ ក្រោយមក មាន​អ្នកភូមិ​ម្នា​ក់មក ប្រាប់​ម្ដាយ​របស់លោក ថា ឃើញ​ពូ​របស់ សំអាត មាន​រូបរាង​ស្គមស្គាំង ត្រូវបានខ្មែរក្រហម​ឃុំឃាំង​នៅ​មន្ទីរ​សន្ដិសុខ​តា​មាន់ (​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​គុ​ស​) ហើយ​ចាប់​តាំង ពី​ពេល​នោះមកបាត់​ដំណឹង​គាត់​រហូត​។​
​    ​នៅក្នុង​ភូមិ​បាន​មួយរយៈ ខ្មែរក្រហម​ចាត់តាំង​ឪពុក សំអាត ឱ្យទៅ​រែក​ដី​នៅក្នុង​កងចល័ត ស្រុក​គិរីវង់ ហើយ​ម្ដាយ​គាត់ ទៅ​នៅ​តំបន់​១០៨ (​ប្រជាជន​នៅ​ភូមិ​តែង​ហៅថា​អ្នក​ដែល​ទៅ ធ្វើការ នៅ​តំបន់​១០៨ ថា​ទៅ​ស្រុកក្រោម​) ជាប់​ព្រំ​ទល់ដែន​ជា មួយ​នឹងប្រទេស​វៀតណាម​។ ចំណែក លោក ត្រូវ​ខ្មែរក្រហម​យកទៅដាក់​នៅក្នុង​កុមារ ដោយមាន​យាយ ចាស់​ម្នាក់ ជា​អ្នក​មើលថែទាំ​។ ពេលនោះ ដោយសារ សំអាត នៅ​វ័យក្មេង​ពេក​ទើប​គាត់​ពុំបាន ចងចាំ​ថា មាន​អ្វី​កើតឡើង​ចំពោះ​រូបគាត់ ហើយ នរណា​ជា​អ្នកយក​វត្ថុ​មក​ញាត់​ចូលក្នុង ច្រមុះ​គាត់​ទេ​? ព្រោះ​ក្រោយ របប​ខ្មែរក្រហម​ដួលរលំ​ទៅ​នៅ ឆ្នាំ​១៩៧៩ ច្រមុះ​របស់លោក​ចាប់ផ្ដើម​រលួយ និង​ធំ​ក្លិនស្អុយ ចេញមកក្រៅ​។ ដោយសារ​ការសង្ស័យ និង​អាណិតកូន ម្ដាយ​របស់លោក បាន​នាំ​លោក មក​ពិ​និត្យនៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ នៅ​ទីក្រុង​ភ្នំពេញ​។ ពេលនោះ​គ្រូពេទ្យ​បាន​រកឃើញ ឆ្អឹង​ត្រី និង ស្រកី​ផ្លែ​អំពិល​ជូរ​នៅក្នុង​ច្រមុះ​របស់លោក បណ្ដាលឱ្យ សំអាត ពុកឆ្អឹង​ប្រ​មុះ និង​ពិការ (​បាក់​ខ្ទង់ច្រមុះ​) រហូតមកដល់​សព្វថ្ងៃ​។
​    ​សំអាត លើកឡើងថា រៀងរាល់​ពេលដែល​ម្ដាយ​គាត់ ចេញពី​ធ្វើការ ម្ដាយ​គាត់​តែងតែ​ដើរ វាយ​សត្វ​ថ្លែន​មក​ដុត​ឱ្យ​គាត់ ហូប ដែល​ធ្វើឱ្យ​គាត់​ចងចាំ​នូវ​រសជាតិ​សាច់សត្វ​ថ្លែន​រហូតមក ដល់​សព្វថ្ងៃ នេះ​។ នៅ​ទីនោះ គ្រួសារ សំអាត មានការ​ខ្វះខាត​អាហារ ព្រោះ​ខ្មែរក្រហម​មិនបាន​បែងចែក​របប អាហារ​ឱ្យ​គ្រួសារ គាត់​ស្មើនឹង​ប្រជាជន​ចាស់​ទេ​។ ហេតុ​ដូច្នេះហើយ ទើប​ម្ដាយមីង របស់គាត់​ម្នាក់​ជា អ្នកមូលដ្ឋាន ធ្វើ​ក្នុង​កង​រែង​អង្ករ និង​កិន​អង្ករ​ក្នុង ភូមិ តែងតែ​លួច​យក​អង្ករ​មកឱ្យ​ម្ដាយ​គាត់​ដាំ​ហូប​។ ប៉ុន្ដែ មិន
​ហ៊ាន​ឱ្យ​នរណា​ដឹង​ទេ ព្រោះ​ថ្ងៃមួយ មាន​ក្មេង​ម្នាក់​នៅក្នុង​ភូមិ​បាន​ទៅ រើស​អង្ករ ដែល​ខ្ទាត ចេញពី​ត្បាល់កិន ស្រាប់តែ​ពេលនោះ ឡិច ដែលជា​អ្នក​កិន​អង្ករ បាន​លើក​ក្មេង​នោះ​ដាក់​លើ​ត្បាល់ កិន​រួច បង្វិល​រហូតដល់​ក្មេង​វិលមុខ និង​ហូរ​ទឹកមាត់​ដើម្បី​ជាការ​ព្រមាន​។

ក្រោយ​របប​ខ្មែរក្រហម​ដួល រលំ ឡិច បាន​ភៀសខ្លួន​ទៅ​រស់នៅ យ៉ាង​សុខសាន្ដ​តាម​បណ្ដោយ​ទល់ដែន​ខ្មែរ​ថៃ ប៉ុន្ដែ​គាត់​មិនដែល ហ៊ានវិល​ត្រឡប់មក​ស្រុកកំណើត​ទេ​។
​    ​លោកគ្រូ​បាន​បន្ដថា មាន​ថ្ងៃមួយ​ឪពុក​របស់គាត់​បាន​ត្រឡប់មក​ភូមិ និង​បាន​លើក​គាត់​ដាក់​លើ​ស្មា រួច​ដើរទៅ​កន្លែង​ការដ្ឋាន​របស់​ម្ដាយ​គាត់​នៅ​ស្រុក​១០៨​។ លោក​ទៅដល់​កន្លែង​ម្ដាយ គាត់​ធ្វើការ​នៅ ពេលយប់ ពេលនោះ​មិនដឹងថា​ម្ដាយ​គាត់​បាន​ម្ហូប
មកពីណា​ទេ ព្រោះ​ស្រាប់តែ​ឃើញ​មាន​ត្រីខ និង បាយ​ជ្រាយ (​បបរឈ្មោល​) ដែល លោក មិនដែល​បាន​ហូប​យូរហើយ​។ លោក​បាន​និយាយ​ទៅ កាន់​ឪពុកម្ដាយ​គាត់​ទាំង​មិន​ច្បាស់លាស់​ថា “​ថ្ងៃនេះ​យើង​បាន​ហូបបាយ​ជ្រាយ​ហូបបាយ​ឆ្ងាញ់​មួយពេល ហើយ​” ហើយ​សម្ដី​នេះ​ឪពុកម្ដាយ​គាត់​នៅតែ​លើក​យកមក​និយាយ មកដល់​សព្វថ្ងៃនេះ​។
​    ​នៅ​ឆ្នាំ​១៩៧៩ ខ្មែរក្រហម​បាន​កៀរ​គ្រួសារ​របស់​ឱ្យ​ចេញពី​ស្រុក​ដោយ​ប្រាប់ថា ខ្លាច វៀត​ណា​មេ ផ្លាង​គ្រាប់​ដាក់​។ ឪពុក សំអាត បាន​លើក លោក​ឱ្យ​ជិះ​គៀវ (​រទេះ​អត់​មាន​កង់ ដោយ មាន​គោ និង​ក្របី​អូស​) រួចហើយ​បរ​រហូត​ទៅដល់​ស្រុក ឈូក ខេត្ដ​កំពត
ទើប​កងទ័ព​វៀតណាម​ទៅ ស្ទាក់​ជាប់ និង​ប្រាប់​ឱ្យ ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។  
​    ​គ្រួសារ​របស់​បានមក​រស់នៅ​ភូមិ​បា​ម ឃុំ​គោក​ព្រិច ស្រុក​គិរីវង់ ខេត្ដ​តាកែវ​។ លោក ក៏បាន​ចូលរៀន​នៅ​សាលា បឋមសិក្សា​ក្នុងភូមិ ហើយ​ឆ្នាំ​១៩៩៣ គាត់​បាន​ប្រឡង​ជាប់​ឌី​ប្លូ​ម (​មធ្យម សិក្សា​បឋមភូមិ​)​។
​    ​លោក​បាន​រៀន​បន្ដ​រហូត​ប្រឡង​ជាប់​បាក់​ឌុប (​មធ្យម សិក្សា​ទុតិយភូមិ​) នៅ​ឆ្នាំ​១៩៩៦ បន្ទាប់ មក​គាត់​ប្រឡង​ចូលរៀន គ្រូ​បឋមសិក្សា​រយៈពេល​ពីរ​ឆ្នាំ គឺ​នៅ​ឆ្នាំ​១៩៩៨ គាត់​ចេញទៅ បង្រៀន​នៅ សាលាបឋមសិក្សា​មួយ​នៅ​ឃុំ​ដងទង់ ហើយ​ឆ្លៀត ពេលទំនេរ​ពីការងារ​គាត់​បាន​រៀន បរិញ្ញាបត្រ​ផ្នែក ប្រ​វ​ត្ដិ​វិទ្យា​នៅ​សាលា​ឯកជន​។ នៅក្នុង​ឆ្នាំ​ដដែល​លោក​បាន​ប្រឡង​ប្ដូរ​ក្របខណ្ឌ ពី​គ្រូ បឋមសិក្សា​មក ជា​គ្រូ​មធ្យម​បឋមភូមិ​វិញ​។
​    ​មកដល់​ឆ្នាំ​២០១១ សំអាត បាន​ប្រឡង​ប្ដូរ​ក្របខណ្ឌ​ម្ដង ទៀត ពី​គ្រូ​កម្រិត​មធ្យមសិក្សា​បឋម ភូមិ មកជា​គ្រូ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​បច្ចុប្បន្ន​ត្រូវ​មក​រៀន​បន្ដ​នៅ​ភ្នំពេញ​។ លោក​បាន​រៀប រាប់​ថា មូលហេតុ​ដែល​គាត់​ជ្រើសរើស​យកមុខ​វិជ្ជា ប្រ​វ​ត្ដិ​វិទ្យា ព្រោះ​គាត់​យល់ឃើញថា​មាន​សិស្ស មួយចំនួន​បន្ទាប់ពី សិស្ស​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​រួចហើយ បាន​មើលរំលងមុខវិជ្ជា​ប្រ​វ​ត្ដិ​វិទ្យា​។ សិស្ស​ទាំង​នោះបាន​សម្លឹង​មើល​ទៅលើ បរិបទ​សង្គម ព្រោះ​គ្រូ​ប្រ​វ​ត្ដិ​វិទ្យា​មិនអាច​បង្រៀន​គួរ និង អាច​រកលុយ
​បាន​ដូចជា​មុខវិជ្ជា​ដទៃ ដោយសារ​មូលហេតុ​ទាំងអស់នោះ ហើយ​ទើប​លោក​ជ្រើស រើសយក ប្រ​វ​ត្ដិ​វិទ្យា​។
​    ​សំអាត យល់ថា​ប្រសិនបើ​មនុស្ស​ម្នាក់​មិន​ជ្រើសរើស យក​ប្រ​វ​ត្ដិ​វិទ្យា មនុស្ស​ពីរ​នាក់​មិន ជ្រើស​រើសយក​ប្រ​វ​ត្ដិ​វិទ្យា តើ​ប្រវ​ត្ដិ​សាស្ដ្រ​ខ្មែរ​ទុកឱ្យ​អ្នកណា​រៀន​? ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង មាន​បញ្ហា​ព្រំដែន​ប្រទេសជិតខាង​តែងតែ​បកស្រាយ​ប្រ​វ​ត្ដិសាស្ដ្រ​របស់ខ្លួន មានប្រៀប​ជាង​យើង រហូត​។ ម្យ៉ាងវិញទៀត ប្រសិនបើ​គេ​បកស្រាយ​បំភ្លៃ ហើយ​យើង​មិនចេះ​ប្រ​វ​ត្ដិ​សាស្ដ្រ​ទៀតនោះ ការបកស្រាយ ទាំងនោះ ហាក់ដូចជា​ការពិត​ដូច្នោះ​ដែរ​។​
​    ​សំអាត ដែល​កំពុង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការបង្រៀន “​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩” បាន​និយាយថា ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​សារ សំខាន់​សម្រាប់​គាត់ ស្រប​ពេលដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់បញ្ចូល​កម្មវិធី​នេះ​ទៅក្នុង កម្មវិធី​បង្រៀន​។ លោក បន្ថែមថា ទោះបី​គាត់​បាន​ឆ្លងកាត់ ដឹងឮ និង​ធ្លាប់​ឮ​ចាស់ៗ​និយាយ​មែន ប៉ុន្ដែ​គាត់​ក៏ត្រូវ​មាន​សៀវភៅ និង​មាន​ឯកសារ​ច្បា​ស់លា​ល់​ដែរ​។ ដូច្នេះ ការរៀនសូត្រ ការអាន សៀវភៅ​ប្រ​វ​ត្ដិ​សាស្ដ្រ​បាន​ជួយ​ឱ្យ​គាត់កាន់​តែមាន​សមត្ថភាព​ពិតប្រាកដ​ថែមទៀត​។ លោក បន្ដថា គាត់​ម្នាក់ឯង​មិនអាច​ដោះស្រាយ​បញ្ហា និង​និយាយ​រឿងរ៉ាវ​ប្រ​វ​ត្ដិ​សាស្ដ្រ
ទាំងអស់​បានទេ គឺ​ទាមទារ ឱ្យ​គ្រូបង្រៀន និង​ប្រជាជន​ចូលរួម​ជួយ​ឱ្យ​ប្រ​វ​ត្ដិ​សាស្ដ្រ​យើង​លេចធ្លោ​ឡើង​។​
​    ​លោកគ្រូ​បានលើកឡើង​ថា គាត់​ជា​គ្រូបង្រៀន​ប្រ​វ​ត្ដិ​វិទ្យា ដូច្នេះ បើ​គាត់​មិនមាន​មូលដ្ឋាន ចំណេះ ដឹង​ច្បាស់លាស់​ទេ​នឹង​មានការ ពិបាក​សម្រាប់​គាត់​ដើម្បី​យកទៅ​បង្រៀន​សិស្ស ព្រោះ​គ្រូ​ត្រូវមាន ចំណេះដឹង​លើ​សិស្ស ទើប​អាច​ផ្ទេរ​ចំណេះដឹង​ទៅ​សិស្សបាន​។
​    ​សំអាត បញ្ជាក់ថា ទោះ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ការចុះ សម្រុង​លើ​បញ្ហា​ខ្លះ​ក៏ដោយ ប៉ុន្ដែ​អ្វី ដែល​សំខាន់​សម្រាប់​គាត់ និង គរុ​សិស្ស គឺ​ការទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ និង​អ្វីដែល​គាត់​មិន បានដឹង ឮ​ពីមុនមក​៕

What Next?

Recent Articles

3 Responses to "​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហមៈ​ស្លាកស្នាម​បន្សល់ទុក​ពីរ​បប​ខ្មែរក្រហម​"

  1. មានពាក្យស្លោកយួនប្យៀកកុងស្រែកពេលចូលគៀរប្រជាពលរដ្ឋចូលព្រៃឬទេ?
    (ជយោសម្តេចឪអាណាមិនទៅដុតផ្ទះ!!)

  2. លុលបុត្រខ្មែរ says:

    ខែ្មរក្រហមតែងប្រើពាក្យថា (ជ័យយោមហាលោតផ្លោះ មហាអស់ចារ្យ យើងខ្ញុំកុមារសរសើរអង្គការ ឥតមានព្រំដែន ដោយសារអង្គការយើងខ្ញុំរស់រាន្ត ជីវិតថ្កើងថ្កានបំរើបដិវត្ត) ពាក្យនេះខ្ញុំតែងតែ ដើរ ស្រែងច្រៀងមុខមេកងកុមារ កងឈ្លប មេសហករណ៍ ពេលដែលខ្ញុំជួប (ស្រែកដើម្បីរស់) កាលណោះខ្ញុំអាយុ​៨ឆ្នាំ

  3. ១៩៧០ជយោសម្តេចឪនរណាមិនទៅដុតផ្ទះ(ព្រះបិតាគ្រប់ទាំងអស់)
    ១៩៩៦ជយោលោកហ៊ុនសែននរណាមិនសែនមិនសូកប្លន់និងចាប់ជំរឹត(សម័យសែនសូក)
    ២០១២ជយោសាដេចដេកជោរនរណាមិនជោរចាប់ដាក់គុកនិងចោរប្លន់សប្បនិមត្តិ(សម័យដេកចោរ)
    ២០៥០ជយោស្តេចមហាសែនរលាយប្រទេសចេញផែនទិពិភពលោក(សម័យមហាដេកជោរនិងមហារលួយ)
    គណៈប្រជាជនកម្ពុជាដ៏មហិមា​ មហាអស្ចារ្យមហាលោតផ្លោះមហាហោះផ្លោងអស់ដីរលីង!!!