ភ្នំពេញៈកន្លែងដ៏អាថ៌កំបាំងមួយកន្លែងដែលបង្កប់ទៅដោយប្រវត្តិសាសនា និងទីទស្សនាព្រះអាទិត្យលិចដ៏ស្រស់ស្អាតដោយការអង្គុយនៅលើថ្មចម្រោះទឹកមិនធ្លាប់ឃើញដែលភ្ញៀវទេសចរទាំងអស់មិនបានទៅដល់នៅពេលធ្វើដំណើរឡើងកម្សាន្តលើភ្នំគូលែននោះត្រូវបានគេស្គាល់ឈ្មោះថា «ព្រះក្រាល»។
Tuesday, 18 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ដោយធ្វើដំណើរឆ្លងកាត់ផ្លូវដ៏តូចមួយពីផ្លូវបំបែកត្រង់តូបលក់អីវ៉ាន់ឡើងទៅព្រះអង្គធំដោយប្រើរយៈពេលប្រហែលជិតកន្លះម៉ោងក្រោមម្លប់ឈើងងឹតស្លុបនោះ គេនឹងបានឃើញពីទិដ្ឋភាពនៃផ្ទាំងថ្មរដិបរដុបដ៏កម្របានជួបមួយកន្លែងទីនោះហើយដែលចាស់ទុំ និងអ្នករស់នៅលើភ្នំគូលែនបញ្ជាក់ថាជាទីកន្លែងដែលមានជាប់ពាក់ព័ន្ធនឹងដំណើរស្វែងរកព្រះធម៌របស់ព្រះពុទ្ធអង្គមុននឹងលោកបានត្រាស់ដឹងជាព្រះសមណគោតមនោះ។
លោក ញឹប វល័ក្ខ អ្នករស់នៅលើភ្នំគូលែនដែលបានជួយនាំផ្លូវទៅកាន់ទីមនោរម្យនោះ បានឲ្យដឹងថា នៅតំបន់នេះមានឈ្មោះថា ព្រះក្រាល ។លោកបានបន្តថា តាមតំណាលតៗគ្នាបានឲ្យដឹងថា តំបន់នោះជាទីដែលព្រះពុទ្ធអង្គលោកមកគង់ប្រថាប់ដើម្បីស្វែងយល់ព្រះធម៌នៅលើទឹកដីដ៏ស័ក្តិសិទ្ធិភ្នំគូលែននេះ ដោយលោកបានបន្សល់ទុកនូវដានមួយចំនួនមកទល់នឹងសព្វថ្ងៃនេះ។
លោក ញឹម វល័ក្ខនិយាយថា៖«តាមខ្ញុំដឹងតៗពីដូនតាទីនោះព្រះពុទ្ធលោកធ្លាប់មកសំណាក់ធម៌ ស្វែងយល់ព្រះធម៌អស់រយៈពេលយ៉ាងយូរនៅលើភ្នំនេះ ព្រោះភ្នំគូលែនជាទីកន្លែងស្ងប់ស្ងាត់ ហើយមានបារមីខ្លាំងពូកែមុននឹងព្រះអង្គបានសម្រេចព្រះធម៌អស្ចារ្យនោះ»។
ព្រះក្រាលមកទល់នឹងពេលនេះមានភ្ញៀវតិចតួចណាស់បានស្គាល់ និងមកលេងកម្សាន្តហើយភាគច្រើនអ្នកដែលបានមកទស្សនាតែងលើកឡើងនូវចម្ងល់ថា តើហេតុអ្វីតំបន់នោះមានឈ្មោះថា ព្រះក្រាល? ជុំវិញចម្ងល់នេះ លោក សុវណ្ណ សារ ដែលគ្រោងនឹងបួសជាព្រះសង្ឃគង់នៅវត្តដ៏តូចទើបបង្កើតថ្មីនៅទីនោះបានឲ្យដឹងថា ឈ្មោះ «ព្រះក្រាល» នេះត្រូវគេដាក់ក្រោយពេលដែលព្រះពុទ្ធអង្គលោកគង់ប្រថាប់នៅទីនោះ។
នៅតំបន់ព្រះក្រាលនេះ មានថ្មរដិបរដុប ខ្ពស់ទាបមិនរាបស្មើទេ តែជារឿងចម្លែកអស្ចារ្យដែលកន្លែងមួយមានបណ្តោយប្រហែល៧ម៉ែត្រ និងទទឹង៥ម៉ែត្រមានផ្ទាំងថ្មមានផ្ទៃរាបស្មើខុសគេ។ ទីនោះហើយដែលគេដឹងថាជាកន្លែងព្រះពុទ្ធលោកក្រាលហាលស្បង់ចីវរក្រោយពេលព្រះអង្គស្រង់ទឹកនៅលើភ្នំគូលែនរួច។
លោក សុវណ្ណ សារ បាននិយាយថា៖«ដូចលោកបានឃើញអ៊ីចឹង កន្លែងផ្សេងរដិបរដុប តែកន្លែងនេះមួយរៀបស្មើ ព្រោះនៅជំនាន់ព្រះលោកបានត្រាស់ព្រះធម៌នៅទីនេះ ព្រះអង្គបានយកកន្លែងនេះ ដើម្បីហាលស្បង់ចីវរព្រះអង្គរាល់ថ្ងៃ ពីមុនមានស្លាកស្នាមច្រើន តែឥឡូវសល់តែមួយនេះប៉ុណ្ណោះ»។
ដោយសារតែមានជំនឿជាក់លើគន្លងព្រះពុទ្ធសាសនានោះ វត្តមានវត្តអារាមតូចមួយបានចាប់បដិសន្ធិឡើង ក្រោមការគាំទ្ររបស់ពុទ្ធបរិស័ទនៅទីនោះ និងពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិក។
លោក វល័ក្ខ ឲ្យដឹងថា មកទល់នឹងពេលនេះ វត្តព្រះក្រាលនេះ មិនទាន់មានការចាប់អារម្មណ៍ពីពុទ្ធបរិស័ទ និងភ្ញៀវទេសចរស្គាល់ច្រើននៅឡើយទេ ដោយសារតែវត្តនេះស្ថិតនៅលើខ្នងភ្នំឆ្ងាយ និងជ្រៅពេក រីឯផ្លូវធ្វើដំណើរទៅកាន់វត្តនោះក៏មានលក្ខណៈមិនសូវអំណោយផលនោះដែរ។ តែលោកសង្ឃឹមថា នៅថ្ងៃអនាគតតំបន់ព្រះក្រាលនេះនឹងមានការចាប់អារម្មណ៍ទាក់ទាញច្រើនមិនខាន៕


ចេះបង្កើតរឿងដើម្បីភរទៅកើត។ក្បួនរកលុយសម៏យថ្មី។
អាត្មាជាសមណនិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកទស្សនវិជ្ជ និងសាសនានៅពុទ្ធិកសាកលវិទ្យល័យព្រះសីហនុរាជា សាខាខេត្តបាត់ដំបង សូមបដិសេដទាំងស្រុង ចំពោះពាក្យដែលលើកឡើងថា កន្លែងព្រះក្រាលនេះជាទីដែលព្រះពុទ្ធអង្គ ធ្លាប់និមន្តមកសំណាក់ធម៌មុនបានសម្រេចធម៌។ អ្នកសាកគិតមើល៍ ព្រះពុទ្ធនៅឯណា? ការធ្វើទុក្ករកិរិយា៦មួយព្រះវស្សារបស់ព្រះអង្គនៅឯណាខ្លះ? ព្រះពោធិសត្តមានភាពអស្ចារ្យក្រោយ ពេលប្រសូត្រម្តង ទីដែលព្រះបីតាច្រត់ព្រះនង្គ័ល និងពេលជួបតាបស។ ក្រៅពីនោះមានកិរិយាដូច មនុស្សធម្មតា។ ពេលស្វែងរកធម៌៦ឆ្នាំ ព្រះពោធីសត្តដើរត្រាច់ចរដោយជើងទទេ ហើយចុះពីប្រទេសឥណ្ឌាមកកម្ពុជា មានចំងាយប៉ណ្ណា? មានកន្លែងណាដែលបញ្ជាក់ថា ព្រះពោធិសត្តចេះហោះហើរទេ? បើព្រះពោធិសត្តយាងមកមែន តើត្រូវចំណាចពេលប៉ន្មានថៃ្ង ខែ ឆ្នាំ ទើបមកដល់? វាអាចបាត់ប្រវត្តិសាស្រ្តរបស់ព្រះអង្គ។ សុំអោយក្រសួងធម្មការជួយមើលបញ្ហា និយាយបែបនេះផង។ ការរកលាភបែននេះវានាំអោយព្រះពុទ្ធសាសនាឆាប់សាបសូន្យរហ័ស ណាស់។ សូមបញ្ជាក់ម្តងទៀតថា គ្មានហេតុដូចដែលគេនិយាយបែបនេះនៅស្រុកខ្មែរទេ។
ព្រះពុទ្ធិលោកថា ”អត្តាហិ អត្តនោនាថោ” មានន័យថា ខ្លួនទីពឹងខ្លួន ចុះហេតុអ្វីបានជាម្នាក់ ៗ ខំទៅកសាងរូបព្រះពុទ្ធិធ្វើអី? បើព្រះពុទ្ធិលោក ដឹងលោកច្បាស់ជាខឹងស្លាប់ហើយ។ ធ្វើជាអ្នកកាន់ព្រះពុទ្ធិសាសនា តែមិនខំវិភាគសំដីព្រះពុទ្ធិ សូម្បីតែព្រះពុទ្ធិក៏លោកមិនដែលមានពុទ្ធិដិការ ថាលោកជាព្រះដែ លោកគឺជាមនុស្សធម្មតា លោកទៅនិព្ពានបាត់ទៅហើយ។ តើរឿងហេាះពីកន្លែងមួយ ទៅកន្លែង មួយ ជារឿងគួឲ្យជឿទេ។ ចូចាំថាគេហៅព្រះពុទ្ធិថាជាព្រះ ដោយសាគាត់កើតក្នងត្រកូលស្តេច ។ ពាក្យស្តេច ស្អីមួយក៏គេដាក់ពាក្យ “ព្រះ ” នៅពីមុខដែ
សូមគាំទ្រមតិរបស់លោកបង Puthesen ។
សូមលោកអាជ្ជាធរអប្សរា ដែលទទួលបន្ទុកបុរាណដ្ឋានក្រៅតំបន់អង្គរ ជាពិេសសបុរាណដ្ឋានភ្នំគូលែន មើលផងថា ការមកសាងសង់វត្ត និងដាក់របងហុំព័ទ្ធនេះ ប៉ះពាល់ដល់បុរាណដ្ឋានក្នុងផ្លូវច្បាប់ការពារបេតិកភណ្ឌដែរឬទេ។ បើប៉ះពាល់អ្នកនោះទោះបីមកពីឧអាមេរិកក៏មិនត្រូវឲ្យធ្វើផ្តេសផ្តាសស្រេចតែចិត្តអញ្ចឹងទេ។ សូមចែកឲ្យដាច់រវាងទិដ្ឋភាពច្បាប់ និងផ្លូវក្នុង ផ្លូវងងឹត។
ភូតច្រើនចាញ់អាត្មា សម័យថ្មីអ៊ិនធឺណេតគេគ្រប់គ្នាលែងជឿអបីយ៍ជំនឿទៀតហើយ
លោកអាចារ្យឈប់ភូតកុហក់ ប្រជាពលរដ្ឋល្ងង់ទៀតទៅ…..!!!!! ប្រយ័ត្ន”បានតូចរួចធំ”
គួរប្រាប់គេតាមត្រង់ថាមានកន្លែងមើលថ្ងៃលិចប្រសើរជាង ” ភូតច្រើនចាញ់អាត្មា “……