កែវ ច័ន្ទសម្ផស្ស និយាយពីស្វាមីលាក់មុខ

តាំងពីរៀបការហើយ រហូតដល់ពេលនេះ គេនៅមិនទាន់ បានស្គាល់ មុខមាត់ ពិតប្រាកដ របស់ស្វាមី កែវ ច័ន្ទសម្ផស្ស នៅឡើយទេ ជាហេតុធ្វើឱ្យ អ្នកធ្លាប់ស្គាល់ និង គាំទ្រនាង មានការ ងឿងឆ្ងល់ថា ហេតុអ្វីក៏ ស្វាមីនាង លាក់មុខមាត់ យ៉ាងនេះ ? តើ ស្វាមីនាង មានអ្វីជា អាថ៌កំបាំង ?

Written by ភ្នំពេញដេលីញូវ
Wednesday, 19 December 2012

អ្នកសិល្បៈភាគច្រើន ឱ្យតែមាន ស្វាមី គឺគេតែង បញ្ចោញនូវ មុខមាត់ និង បង្អួត បង្ហាញឱ្យគេ បានដឹង តែចម្លែក ចំពោះ កែវ ច័ន្ទសម្ផស្ស មិនដែលបង្ហាញ ឱ្យគេ បានឃើញនូវ មុខមាត់ពិត ឬ ក៏រូបថតរបស់ ស្វាមីនាង សូម្បីបន្តិច សោះឡើយ ទាំងពេល រៀបការ និង ក្រោយរៀបការ ដែលធ្វើឱ្យគេ មានការ សង្ស័យថា មិនដឹងជា មានអាថ៌កំបាំង អ្វីនៅពី ក្រោយនោះ ? ឬមួយក៏ ស្វាមីនាង ជាមនុស្ស មានរូបរាង មិនស្អាត មុខមាត់ អាក្រក់ ? ឬជាមនុស្ស មានមុខមាត់ ធំដុំក្នុងជួរ មន្ត្រីរដ្ឋាភិបាល ? ឬជាប្តីគេ ? ឬនាងមិន ទាន់ទុកចិត្ត ស្វាមី ខ្លាចរៀបការ ហើយ មិនបានប៉ុន្មាន គាត់បែកចិត្ត ទើបមិន ចង់ឱ្យ គេស្គាល់ ? អ្វីកាន់តែធ្វើឱ្យ គេឆ្ងល់ខ្លាំង ថែមទៀតនោះ កាលពីកន្លង ទៅក្នុងពេល នាងបានរួម ដំណើរ ជាមួយ ស្វាមី ដើម្បីជួប ទាក់ទងគេរឿង ចេញទៅច្រៀង នៅប្រទេស កាណាដា គឺមានអ្នក សារព័ត៌ មាន តាមថត រូបភាពបាន ប៉ុន្តែត្រូវបាន ស្វាមីនាង សំណូមពរ មិនឱ្យ ចេញ ផ្សាយ នូវរូបភាពនោះ ទើបគេ មិនបានឃើញ រូបភាពនាង និង ស្វាមី បណ្តើរគ្នា ។

ជួបជាមួយ កែវ ច័ន្ទសម្ផស្ស តាមទូរស័ព្ទ កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅ នាងបានបង្ហើប រៀបរាប់ ឱ្យដឹងថា “មិនមែន ដូចការស្មាន ឬ ការលើកឡើង របស់អ្នកខ្លះ នោះទេ ការពិត ស្វាមីខ្ញុំគាត់មិន ស្អាតពេក និង មិនអាក្រក់ ណាស់ណាទេ គឺសមល្មមដូច មនុស្សទូទៅ ។ កន្លងទៅ មានគេថត រូបគាត់ បានមែន តែដោយគាត់ មិនចង់បញ្ចោញ មុខឱ្យគេឃើញ ទើបសំណូមពរ មិនឱ្យ ផ្សាយរូបនោះ ។ ស្វាមីខ្ញុំជា មនុស្ស មិនចូលចិត្ត ចេញមុខមាត់ ក្នុងសង្គមសិល្បៈ គឺ សិល្បៈតែខ្ញុម៉្នាំក់ ចំណែកគាត់ អត់ទេ ។ មនុស្ស យើង ចរិត ខុសគ្នារៀងខ្លួន ដូចជាគាត់មិន ចង់ចេញមុខ ដូចស្វាមី អ្នកសិល្បៈ មួយចំនួន ដែលគេមិន ខ្វល់រឿងហ្នឹង ។ និយាយទៅ ស្វាមីខ្ញុំ ជាមនុស្ស សាមញធម្មតា ម្នាក់មិនស្អាត សង្ហាដូច ស្វាមី អ្នកសិល្បៈ ផ្សេងៗទេ គាត់ជាមន្ត្រី រាជការធ្វើ ការយូរហើយ និង មានផ្ទះជួល តិចតួច មិនមែន អ្នកមាន ដូចគេស្មាន នោះទេ និង គ្មានដីរាប់ សិបហិកតា ដែរ” ។

មកទល់ពេលនេះ កែវ ច័ន្ទសម្ផស្ស នៅតែត្រូវបាន គេចាត់ទុកថា ជាអ្នក ចម្រៀងម្នាក់ មានសំឡេងពីរោះ គួរសម ព្រមទាំងនៅមាន រូបសម្ផស្ស ស្រស់ស្អាត គួរជាទីទាក់ទាញ បើ ទោះ នាងបាន រៀបការ មានស្វាមី រួចទៅហើយក្តី ៕

What Next?

Recent Articles