ពេជ្រ អាវីហ្សា នៅជាប់ជាមួយបុរសម្នាក់

ស្រីស្អាត ពេជ្រ អាវីហ្សា ជាអ្នកសម្តែង និង ចម្រៀង ដែលកាន់តែ មានសម្រស់ ស្រស់ ផូរផង់ និង មានអ្នក តាមរំខាន ជាប់មិនដាច់ រហូតដល់ ថ្នាក់នាង ត្រូវផ្លាស់ប្តូរ លេខទូរស័ព្ទ ញ្ញឹកញ្ញាប់ ។

Written by ភ្នំពេញដេលីញូវ
Wednesday, 19 December 2012

កន្លងមកគេ ធ្លាប់ឃើញតែ ស្រីស្អាតរូបនេះ ឧស្សាហ៍ បណ្តើរគ្នា កៀកកើយ ជាមួយលោក អែនឌី ប៉ុន្តែកាលពី ចុងខែវិច្ឆិកា កន្លងទៅនេះ គេបានឃើញ នាងបណ្តើរ បុរសវ័យក្មេង រូបស្រស់សង្ហា ម្នាក់ទៅណា មកណា រួមគ្នា ហើយជាក់ស្តែង នៅក្នុងកម្ម វិធីប្រគំ តន្ត្រីរបស់ ស្ថានីយ ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ស្រីស្អាត ពេជ្រ អាវីហ្សា បានបង្ហាញ វត្តមាន របស់ខ្លួន ជាមួយប្រុស ក្មេងរូបសង្ហា ។ មើលទៅ ទំនាក់ទំនង អ្នកទាំងពីរ ខុសប្លែកពី មិត្តធម្មតា បណ្តាលឲ្យអ្នក ដែលបាន ឃើញ សុទ្ធតែ និយាយថា អ្នកទាំង ពីរ គឺជាគូស្នេហ៍ នឹងគ្នា ។ ពេលដែល សួរនាំពី អត្តសញ្ញាណ បុរសម្នាក់នោះ ពេជ្រ អាវីហ្សា ហាក់ ស្ទាក់ស្ទើរ ក្នុងចិត្ត មួយសន្ទុះ ទើបឆ្លើយតប ថាបុរស ម្នាក់នោះ ជាមិត្ត របស់ខ្លួន ។ មិត្ត ១០០ ឆ្នាំ ?

អ្នកសិល្បៈខ្មែរភាគច្រើន ព្យាយាម លាក់បាំងពី ជីវិតឯកជន របស់ខ្លួន ទោះបី បានឃើញ និង ជួបដោយ ផ្ទាល់ក្តី អ្នកទាំងនោះ នៅតែឆ្លើយ បដិសេធនិង តែងតែឆ្លើយ តបថាជា មិត្តភក្តិ ពីព្រោះខ្លាច ពេលដែល បង្ហាញ ពីការពិត នឹងធ្វើឱ្យ ប្រជាប្រិយភាព របស់ខ្លួន ធ្លាក់ចុះ ។ ចាប់តាំងពី ប្រឡូកក្នុង សិល្បៈ ពេជ្រ អាវីហ្សា មិនទាន់មាន សារព័ត៌មាន ណា បកអាក្រាត រឿង អាស្រូវស្នេហា របស់នាង ជាមួយបុរស ណាទេ ភាគច្រើន នាងទៅណា មកណា ជាមួយលោក អែនឌី និង មិត្តភក្តិ ស្រីៗកន្លងមក ។ រូបសម្រស់ដ៏ ស្រស់ផូរផង់ របស់ ពេជ្រ អាវីហ្សា បានទាក់ទាញ បុរសជាច្រើន ឲ្យលង់ នឹងសម្រស់នាង មានបុរសខ្លះ បានសារភាព ស្នេហ៍ តាមត្រង់ និង ចង់ ឧបត្ថម្ភ ដល់រូបនាង ប្រសិននាង យល់ព្រម គេនឹងផ្តល់ ទ្រព្យសម្បត្តិ ដល់នាង មិន ឱ្យនាង ប្រឡូកក្នុង វិស័យសិល្បៈ ទៀត តែ ពេជ្រ អាវីហ្សា មិនទទួលយក សំណើ នោះឡើយ ។ នាងបាន ប្រាប់ថា នាងមិនអាច បោះបង់ អាជីពសិល្បៈដើម្បីធ្វើជាស្រី កំណាន់ នរណា ម្នាក់ឡើយ ទោះបីជាតាៗ មានបុណ្យស័ក្តិ បារមីខ្ពង់ខ្ពស់ ក៏ដោយ ។

តែថ្មីៗនេះ គេចាប់អារម្មណ៍ ឃើញថា ពេជ្រ អាវីហ្សា មានការ ស្និទ្ធស្នាល ជាមួយបុរស វ័យក្មេងម្នាក់ ជាក់ស្តែង ពេលដែលនាង ទៅសម្តែងនៅ ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ក្នុងកម្មវិធី “តន្ត្រីសម័យ យុវវ័យ” កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ។

មុនពេលឡើងច្រៀង យើងចាប់អារម្មណ៍ ឃើញថា ពេជ្រ អាវីហ្សា បានហុច ទូរស័ព្ទរបស់ខ្លួន ឱ្យទៅបុរស រូបនោះ ជួយកាន់ឱ្យ ហើយពេល ច្រៀងចប់ អ្នកទាំងពីរ បានឈរ ជជែក គ្នា លេងយ៉ាង សប្បាយរីករាយ ធ្វើឱ្យអ្នក ជុំវិញចោល កន្ទុយភ្នែក មើលនាង គ្រប់ៗគ្នា ។

ពេជ្រ អាវីហ្សា បានបញ្ជាក់ ប្រាប់ថា “បុរសដែលខ្ញុំ ឈរនិយាយនៅ ស្ថានីយ ទូរទស្សន៍ នាថ្ងៃនោះ គឺជា មិត្តភក្តិដែល ធ្លាប់រៀននៅ សាលា ELT ។ យើងខាន ជួបគ្នាយូរឆ្នាំ មក ហើយ លុះគាត់បាន មកជួបជាមួយ មិត្តភក្តិ របស់គាត់ យើងជួបគ្នា ដោយចៃដន្យ ប៉ុណ្ណោះ រួចក៏សួរនាំគ្នា ធម្មតាមិត្តភក្តិ ដែលខាន ជួបមុខគ្នា យូរឆ្នាំ ពេលជួបគ្នា តែងតែបង្ហាញ នូវ ការរាក់ទាក់ ចំពោះគ្នា ទៅ វិញទៅមក តែរវាងខ្ញុំ និង គាត់មិនមាន អ្វីដូចអ្នករាល់គ្នា គិតឡើយ” ។

ទោះបីជា ពេជ្រ អាវីហ្សា ឆ្លើយថាទើបតែ ជួបមុខមិត្តចាស់ ម្នាក់នោះជា លើកដំបូង ប៉ុន្តែអ្នកដែល បានឃើញ សកម្មភាព របស់ពួកគេ យល់ថា ទំនាក់ទំនង អ្នកទាំងពីរ ខុសប្លែក ពីមិត្តធម្មតា ឬ ជាអ្នកទើបនឹង ជួបគ្នាថ្មីថ្មោង ឡើយ ។ នៅពេលដែល បង្ហាញខ្លួននៅ ក្នុងកម្ម វិធី អាពាហ៍ពិពាហ៍ របស់ សុខ សោមាវត្តី កាល ពីថ្ងៃទី ២៤ ខែវិច្ឆិកា ពេជ្រ អាវីហ្សា បាននិយាយថា ឃើញគេរៀបការ ចង់រៀបការដែរ ប៉ុន្តែមិនទាន់ ប្រាកដថានឹង ត្រូវរៀបការ ជាមួយនរណា ពីព្រោះមិន ទាន់ជ្រើស រើសបាន កូនកំលោះ ។

ស្រីស្អាត ពេជ្រ អាវីហ្សា បានបង្ហាញខ្លួន ផ្ទួនៗគ្នានៅលើ ឆាកប្រគំតន្ត្រី តាម ស្ថានីយ ទូរទស្សន៍ នានា នាង កំពុងព្យាយាម បង្ហាញមុខនៅ ក្នុងពិភពសិល្បៈ ឱ្យបាន ច្រើន មិនថា កម្មវិធី ចម្រៀង ឬ កម្សាន្តនានា ដើម្បីទាក់ទាញ ចំណាប់ អារម្មណ៍ ពីបងប្អូន ទស្សនិកជន ។ ពេជ្រ អាវីហ្សា ត្រូវបាន ទស្សនិកជន ចាប់អារម្មណ៍ ស្គាល់បន្ទាប់ពី នាងបានបង្ហាញ រូបភាព សិចស៊ីរបស់ខ្លួន ជាមួយលោក អែនឌី ក្រោយមកនាង មានឱកាសច្រើន ក្នុងការថត ឈុតខារ៉ាអូខេ ក៏ដូចជាឈុត ផ្សព្វផ្សាយ ពាណិជ្ជកម្ម ឱ្យក្រុមហ៊ុនធំៗ ជាច្រើន ៕

What Next?

Recent Articles