ខាត់ សុ​ឃីម រៀបការស្លៀកពាក់​ឥណ្ឌា នាំឲ្យមាន​ប្រតិកម្ម​

ភ្នំពេញ: ​ខាន់ សុ​ឃីម បានធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ នៅពេលដែល​នាង​បាន​ស្លៀកពាក់ របៀប​ឥណ្ឌា នៅក្នុង​ពិធីជប់លៀង​មង្គលការ​កន្លងមក​។ នាង​មាន​ចេតនា​ចង់ឲ្យ​មានការ​ប្លែក ប៉ុន្តែ​ប្រជាជន និង​មន្ត្រី​បាន​ចាត់ទុកថា នោះ​ជាការ​ចាក​ឆ្ងាយហួស​ពីប្រពៃណី​ខ្មែរ​។​

ថ្ងៃទី 21 ធ្នូ 2012, ម៉ោង 03:50:PM
ដោយ: វឿន សាវុធ​
CEN

ខាត់ សុ​ឃីម រៀបការ ស្លៀកពាក់​ឥណ្ឌា នាំអោយ​ប្រតិកម្ម

ខាត់ សុ​ឃីម រៀបការ ស្លៀកពាក់​ឥណ្ឌា នាំអោយ​ប្រតិកម្ម

ធារ៉ា អាយុ​ ២២​ឆ្នាំ បាន​និយាយថា ខាត់ សុ​ឃីម មិនគួរ​ស្លៀកពាក់​បែប​ឡើយ​។ គាត់​គួរតែ​ស្លៀកពាក់តាម​ប្រពៃណី​ខ្មែរ​ ពីព្រោះពិធីមង្គលការ នោះ ធើ្វ​តាម​ប្រពៃណី​ខ្មែរ​យើង​។​

ចំណែកយុវជន​បញ្ញា​និយាយថា នេះ​ប្រហែលជា​គាត់​ចង់​ល្បី​ ទើប​គាត់​ខំប្រឹងរក​អ្វីដែល​ប្លែក និង ទាក់ទាញ ដោយ​មិ​នបានគិត​អំពី​ការប៉ះពាល់ដល់​ប្រពៃណី​។​

អ្នកចម្រៀង ខាត់ សុ​ឃីម បាន បង្ហាញ​អារម្មណ៍​សោកស្តាយ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​មហាជន ដែល​ធ្លាប់បាន​គាំទ្រ​អ្នកនាង ព្រោះតែ​ការតុបតែង​ខ្លួន និង​ស្លៀកពាក់​តាម​លំនាំ​ឥណ្ឌា នៅក្នុង​ពិធីជប់លៀង​ពេល​ល្ងាច ដើម្បី​អបអរ​បញ្ចប់ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​

មង្គលការ​របស់​នាង បានធ្វើ​ឡើងចំថ្ងៃទី​១២ ខែ១២ ឆ្នាំ២០១២ ដែល​គេ​គិតថា​ជា​ថ្ងៃ​ល្អ​មួយ​៕​

What Next?

Recent Articles

2 Responses to "ខាត់ សុ​ឃីម រៀបការស្លៀកពាក់​ឥណ្ឌា នាំឲ្យមាន​ប្រតិកម្ម​"

  1. Dabe says:

    ចេះទាល់តែបែកឆ្វេង។

  2. tokkee says:

    crazy ………………………… lost her mind