ភ្នំពេញៈ តើអ្នកណាម្នាក់ជាអ្នកចូលជ្រែកបំបែកស្នេហារបស់កំពូលតារាចម្រៀងស្រីប្រចាំឆ្នាំនាង ឱក សុគន្ធកញ្ញា? តើមូលហេតុចម្បងអ្វីខ្លះដែលនាំឲ្យចំណងស្នេហ៍ស្រឡាញ់គ្នាតាំងពីគ្រាក្រអស់រយៈពេលជិត៧ឆ្នាំរវាង ឱក សុគន្ធកញ្ញា និងតន្ត្រីករ រ៉េត ធីដូណា បែកគ្នា?
Friday, 21 December 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ទើបតែរំជួលចិត្តជាមួយនឹងចំណងស្នេហ៍បែកបាក់របស់អតីតតារាចម្រៀងរស្មីហង្សមាសនាង សុគន្ធ និសា និងកវីលោក សុខ ជំនោរ ស្ទើរតែមិនទាន់រលត់ផងបែរជាពេលនេះ វាបានក្លាយជារឿងមិននឹកស្មានសម្រាប់មហាជនមួយទៀតនៅពេលដែលចំណងស្នេហ៍ជិត៧ឆ្នាំរបស់ ឱក សុគន្ធកញ្ញា និងរ៉េត ធីដូណា ដើរដល់ផ្លូវបំបែកនោះ។
អ្នកគ្រប់គ្រងកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់បានឲ្យដឹងថា លោកមិនបានដឹងពីការបែកបាក់របស់ ឱក សុគន្ធកញ្ញា និង រ៉េត ធីដូណា តាមរយៈពួកគេនិយាយដោយផ្ទាល់មាត់ទេ ប៉ុន្តែនៅក្នុងសិល្បៈភាគច្រើនគេបានដឹងពីការបែកបាក់នេះ ហើយលោកក៏មិនបានដឹងពីមូលហេតុចម្បងណាមួយច្បាស់លាស់ពីការផ្តាច់ចំណងទាក់ទងស្នេហារបស់ពួកគេដែរ គ្រាន់តែនៅក្នុងពិភពសិល្បៈគេសង្ស័យថា ទំនងជាឱក សុគន្ធកញ្ញា បែកចិត្តព្រោះតែតារារូបនេះ ឥឡូវមិនដូចពីមុនឡើយ ពោលគឺនាងមានសម្រស់ស្រស់ស្អាតដូចផ្កា ហើយមានទឹកលុយទៀត តែបើក្រឡេកមើល រ៉េត ធីដូណា វិញ មានមាឌធំធាត់កន្ទ្រល ហើយគ្រាន់តែជាតន្ត្រីករកំប៉ិកកំប៉ុកម្នាក់ប៉ុណ្ណោះពោលគឺស្នេហាក៏ត្រូវការលុយចាយ បាយស៊ីដែរ។
សុំមិនបញ្ចេញឈ្មោះលោកបាននិយាយថា៖«បងមិនបានដឹងច្បាស់ដែរ តែក្នុងពិភពសិល្បៈគេបាននិយាយថា ពួកគេបែកគ្នាយូរគួរសមហើយ តែពួកគេចេះតែខំលាក់បាំង។ និយាយទៅអាកញ្ញា វាល្បី វាស្អាតខ្លាំងណាស់ឥឡូវ រីឯ ដូណា វិញធាត់មែនទែន ហើយគ្រាន់តែជាតន្ត្រីករធម្មតាម្នាក់ អ្នកសិល្បៈគេនិយាយគ្រប់គ្នាថា មិនស៊ីគ្នាទេ។ នេះក៏ជាមូលហេតុមួយដែរ»។
ស្របគ្នានោះក៏មានប្រភពដទៃទៀតបញ្ជាក់ស្ទើរច្បាស់១០០ភាគរយថា ស្នេហាព្រាត់ប្រាសមួយនេះ បណ្តាលមកពីមានជនទី៣ ដែលជាមន្ត្រីធំមានអំណាច ឆាបឆក់ស្ទូចយកឱក សុគន្ធកញ្ញា ខណៈដែលគ្រួសារនាងក៏មានបំណងផ្តាច់ចំណងទាក់ទង សុគន្ធកញ្ញា និងរ៉េត ធីដូណា នេះតាំងពីយូរណាស់មកហើយដែរ។ តែពាក់ព័ន្ធនឹងមន្ត្រីមានអំណាចចូលខ្លួនមកជ្រៀតជ្រែកនោះ អ្នកគ្រប់គ្រងកម្មវិធីខាងលើបញ្ជាក់ថា លោកក៏មិនបានដឹងច្បាស់ដែរ ប៉ុន្តែបើនិយាយពីគ្រួសារសុគន្ធកញ្ញា បំបែកបំបាក់នោះអាចទៅរួច ព្រោះតាំងពីដើមមកមិនដែលឮថា ក្រុមគ្រួសារ សុគន្ធកញ្ញា ទទួលស្គាល់ ឬក៏ពេញចិត្តនឹង រ៉េត ធីដូណា នោះទេ។លោកបានបញ្ជាក់ថា៖«បើនិយាយពីគ្រួសារអាកញ្ញា ហាមឃាត់ជារឿងត្រឹមត្រូវដែរ ព្រោះតាំងពីដើមមក គ្រួសារអាកញ្ញា មិនដែលពេញចិត្តនឹង ដូណា ទេ»។
ឱក សុគន្ធកញ្ញា និងរ៉េត ធីដូណា បានផ្តើមស្នេហ៍ដំបូងក្នុងឆ្នាំ២០០៥ ខណៈដែលពួកគេស្ថិតនៅក្រោមដំបូលផលិតកម្មយូធូតែមួយ ហើយពេលនោះ សុគន្ធកញ្ញា មានសម្រស់មិនគួរដាក់ភ្នែកមើលឡើយ ហើយទ្រព្យធនក៏មិនមានអ្វីអស្ចារ្យអាចនិយាយបានថា រ៉េត ធីដូណា និងសុគន្ធកញ្ញា ស័ក្តិសមនឹងគ្នា។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ពិសេសក្រោយពេល សុគន្ធកញ្ញា ចូលរស្មីហង្សមាស សម្រស់របស់នាងបានវិវត្តក្លាយជាសត្វហង្ស ស៊ីដាច់មិនអាចយកទៅដាក់ផ្ទឹមជាមួយនឹង រ៉េត ធីដូណា បានទៀតឡើយ។
ជុំវិញដំណឹងសាយភាយពីការបែកបាក់គ្នានេះ ឱក សុគន្ធកញ្ញា មិនបាននិយាយដោយខ្លួននាងផ្ទាល់ឡើយ ដោយតារារូបនេះបានបង្វែរឲ្យប្អូនស្រីបង្កើតរបស់នាងឈ្មោះ តាណា និយាយជំនួសវិញ។ ប្អូនស្រីឱក សុគន្ធកញ្ញា បានឲ្យដឹងថា សុគន្ធកញ្ញា និង រ៉េត ធីដូណា មិនធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាឡើយកាលពីរយៈពេលកន្លងមក។
តាណា និយាយថា៖«ខ្ញុំមិនដឹងរឿងស្នេហាពួកគាត់ទេ តាំងពីដើមមកពួកគាត់ជាមិត្តភក្តិតើ!រាប់អានធ្វើការជាមួយគ្នា ហើយឥឡូវនេះខ្ញុំក៏មិនបានដឹងថា ពួកគាត់យ៉ាងម៉េចដែរ តែពួកគាត់នៅតែធ្វើការជាមួយគ្នាធម្មតាទេ ពួកគាត់អត់មានប្រែប្រួលផង តែត្រង់បងថា ពួកគាត់មានស្នេហាអីហ្នឹង តាំងពីមុនមកគាត់(សុគន្ធកញ្ញា)មិនដែលនិយាយផង!»។
នាងបានបញ្ជាក់ថា៖«រឿងថា គ្រួសារខ្ញុំពេញចិត្តមិនពេញចិត្តអី ខ្ញុំមិនសូវដឹងដែរ តែមានរឿងអីដែលគ្រួសារខ្ញុំត្រូវមិនពេញចិត្តគាត់ ព្រោះយើងអត់ដែលមានទំនាក់ទំនងអីនឹងគ្នាផង។ កន្លងមក ធ្លាប់មានគេផ្សាយថា ពួកគាត់ស្រឡាញ់គ្នា តែបងកញ្ញា គាត់មិនសូវរវីរវល់ផង ព្រោះបកស្រាយថា មិនស្រឡាញ់គ្នា ក៏គេនៅតែចុះថា ស្រឡាញ់គ្នា អ៊ីចឹងចេះតែខ្ជិលទៅ!»។
ដោយឡែកនៅពេលមានការចោទសួរថា ឱក សុគន្ធកញ្ញា បែកបាក់ពីរ៉េត ធីដូណាព្រោះមានមន្ត្រីមានអំណាចចូលជ្រៀតជ្រែកនោះ ប្អូនស្រីតារាចម្រៀងឱក សុគន្ធកញ្ញា បានបញ្ជាក់ភ្លាមថា គ្មានទេ។ នាងអះអាងថា៖«រឿងថា មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីរាជការមានអំណាចអីនោះ គ្មានការពិតទេបង ព្រោះគាត់មិនដែលមានទំនាក់ទំនងជាមួយអ្នកណាគេទេ។ គាត់ធ្លាប់ប្រាប់ថា បើគាត់មានអ្នកស្រឡាញ់ ត្រូវរៀបការគឺគាត់នឹងប្រកាសតែម្តងគាត់អត់មានរឿងលួចលាក់អីទេ»។
ចំណែកឯរ៉េត ធីដូណា ដែលល្បីថាខូចចិត្តផឹកស្រាដ្បិតស្នេហាជិត៧ឆ្នាំត្រូវចែកចានឆ្នាំងនោះមិនហ៊ានប្រឈមមុខបកស្រាយការពិតទេ ខណៈលើកទូរស័ព្ទហើយដឹងថា អ្នកព័ត៌មាននោះក៏បានបិទទូរស័ព្ទបាត់តែម្តង៕



Muk jing srey na ké Sror-lanch nuss. Ar-krork pèk tov hey.
eheh don’t think so much. bussiness is that. if they find more prefer buyer, they will consider to change hery.
អាមួយហ្នឹងក្តប៉ិនមេដៃ
អោយនាងស្រលាញ់យ៉ាងណាបើមុខអាគាត់ហ្និងដូចសត្វហ៊ីង