ធូរេនគឺជាផ្លែឈើដែលផ្លែតាមរដូវកាលជាពិសេសចាប់ពីខែមិថុនា ដល់ខែសីហា ព្រមទាំងផ្លែជួនគ្នាជាមួយនឹងផ្លែឈើក្នុងតំបន់ត្រូពិចផ្សេងៗទៀតដែរដូចជា ផ្លែស្វាយ និងផ្លែខ្នុរ។
អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន
Friday 21 December 2012
The Free Press Magazine
ផ្លែនេះមានលក្ខណៈប្លែកពីគេត្រង់មានទំហំធំ, ក្លិន សម្បកគួរអោយភ័យខ្លាច។ វាអាចមានប្រវែងបណ្តោយរហូតដល់ ៣០សង់ទីម៉ែត្រ និងកម្រាស់មុខកាត់ ១៥សង់ទីម៉ែត្រ ហើយទម្ងន់របស់វាជាធម្មតាពី មួយ ទៅបួនគីឡូក្រាម។
អត្ថប្រយោជន៍ចំពោះសុខភាព
– ផ្លែធូរេនមិនខុសពីផ្លែ ចេក, ផ្លែប័រ និងផ្លែខ្នុរនោះទេ គឺសម្បូរសារធាតុធ្វើអោយមានកម្លាំង, ជាតិរ៉ែ និងវីតាមីន។ ផ្លែធូរេន ១០០ក្រាមផ្តល់កាល់ឡូរីរហូតដល់ ១៤៧កាល់ឡូរី។
– សាច់របស់វាមានលក្ខណៈទន់ ងាយស្រួលដល់ការំលាយបានទៅជាជាតិស្ករប្រភេទ Fructose និង Sucrose សម្រាប់បំលែងទៅជាថាមពល និងពង្រឹងដល់សុខភាពរាងកាយ។ ទោះបីជាវាផ្ទុកទៅដោយជាតិខ្លាញ់ដ៏ច្រើន វាក៏មិនមានជាតិខ្លាញ់ប្រភេទ Saturated Fats និងកូឡេស្តេរ៉ុលដែរ។
– ផ្លែធូរេនសម្បូរទៅដោយជាតិសរសៃ សម្រាប់ធ្វើអោយលាមកទន់ល្អ។ ជាតិសរសៃជួយការពារភ្នាស់សម្បោរក្នុងពោះវៀនធំតាមរយៈការកាត់បន្ថយការប៉ះពាល់ និងការតោងនៃសារធាតុបង្កមហារីកក្នុងពោះវៀនធំ។
– ធូរេនគឺជាប្រភពដ៏ល្អមួយនៃអង់ទីអុកស៊ីដង់វីតាមីន C ។ ការទទួលទានអាហារសម្បូរវីតាមីន C ជួយការពាររាងកាយសាំខ្លួនដើម្បីប្រឆាំងនឹងភ្នាក់ងារបង្ករោគ និងរ៉ាឌីកាល់សេរី។
– ផ្លែឈើគឺជាប្រភពដ៏ល្អមួយនៃវីតាមីន Bកំផ្លេច ដូចជា Niacin, Riboflavin, Pantothenic Acid (វីតាមីន B5), Pyridoxine (វីតាមីន B6) និង Thiamin (វីតាមីន B1)។ វីតាមីនទាំងនេះមានសារៈសំខាន់សម្រាប់រៀងកាយដើម្បីជំនួសសារធាតុចាស់ចេញពីក្នុងខ្លួនវិញ។
– លើសពីនេះទៅទៀត វាក៏ផ្ទុកទៅដោយចំនួនសារធាតុរ៉ែល្អៗដែរដូចជា ម៉ាញ៉េស្យូម, ទងដែង, ដែក និងម៉ង់ហ្គាណែស។ ម៉ង់ហ្គាណែសត្រូវបានរាងកាយប្រើប្រាស់ជា Co-factor សម្រាប់ក្លាយទៅជាអង់ស៊ីមអង់ទីអុកស៊ីដង់ Superoxide Dismutase។ ទងដែងនិងដែកប្រើសម្រាប់បង្កើតគ្រាប់ឈាមក្រហម។
– ផ្លែធូរេនស្រស់សម្បូរជាតិប៉ូតាស្យូមខ្លាំងណាស់។ ប៉ូតាស្យូមនេះគឺជាអេឡិចត្រូលីត្រដ៏សំខាន់មួយរបស់កោសិកា សម្រាប់ជំនួយដល់ការគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។
– លើសពីនេះទៅទៀត វាក៏ផ្ទុកទៅដោយសារធាតុ Tryptophan (ត្រូវបានគេស្គាល់ថាជាថ្នាំងងុយដេកពីធម្មជាតិ) ដែលជាអាស៊ីតអាមីណេយ៉ាងសំខាន់ក្នុងកម្រិតខ្ពស់ ដើម្បីអោយរាងកាយបម្លែង ទៅជា Serotonin និង Melatonin ដែលជាសារធាតុគីមីសរសៃប្រសាទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអោយដេកលក់ និងព្យាបាលជំងឺឆ្គួតជ្រូកបានផងដែរ៕
(ដកស្រង់ពីគេហទំព័រ Health.com.kh)

The Hospitals and the Hotels in the U.S.is prohibit
to take dorans in, because of its smell painfully unpleasant.
អរគុណចំពោះការផ្តល់សារសុខភាពដ៏មានសារ:សំខាន់នេះ ពីព្រោះមានមនុស្សភាគច្រើន តែងយល់ថា ទុរេន មានកូឡេស្តេរ៉ូលខ្ពស់។សូមអ្នកនិពន្ធមេត្តាពិនិត្យមើលពាក្យធូរេន និងពាក្យ ផ្លែប័រឡើងវិញ។ក្នុងភាសាខ្មែរ(តាមវ,ជួន ណាត)មានតែពាក្យ ទុរេន។ឯផ្លែប័រ យើងហៅតាមភាសាវៀតណាម តែភាសាខ្មែរគេហៅថា អាវ៉ូកាត៍(សូមមើលវចនានុក្រមជួន ណាត)។