ភ្នំពេញ: តារាដែលកាក់កបក្នុងអាជីពចម្រៀង និងសម្តែងក្រៅប្រទេស កញ្ញា ឆៃលី ដាឡែន ក្រោយពីខកខានមិនបានរួមដំណើរជាមួយកញ្ញា កុល ដាវី ឆ្លងទ្វីបទៅសម្តែងនៅប្រទេសកាណាដារួចមក ក៏មានលេចឮដឹណឹងថា តារាសិចស៊ីរូបនេះ មានគម្រោងទៅសម្តែងនៅឯប្រទេសបារាំង។
ថ្ងៃទី 22 ធ្នូ 2012
ដោយ: CEN
ទោះបីជាមួយរយៈធំទៅហើយ ដែលតារាវ័យ ២៧ឆ្នាំ រូបនេះ មិនបានឡើងសម្តែងតាមឆាកប្រគំតន្ត្រីនានា តាមបណ្តាស្ថានីយទូរទស្សន៍ក្តី តែប្រជាប្រិយភាពរបស់នាង ហាក់នៅមានការពេញនិយមពីសំណាក់អ្នកដែលនិយមគាំទ្រ ឬនិយាយបានថា អ្នកដែលនិយមអញ្ជើញតារាចម្រៀង និងតារាសម្តែង ចូលរួមក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ។
ដោយសារតែរដូវមង្គលការកូនប្រុសស្រី ហើយតារាមួយចំនួនសប្បាយនឹងឱកាសកើបប្រាក់ ដោយមិនបានគិតពីការនឿយហត់កម្លាំងនោះ តារាខ្លះមានការអញ្ជើញដល់ទៅពីរ ឬបីកន្លែងក្នុងមួយថ្ងៃក៏មាន ក្នុងនោះក៏មានកញ្ញា ឆៃលី ដាឡែន មួយរូប ដែលទោះបីអាជីពឈរជើងមិននឹងរបស់នាង ហាក់ជួបនូវវិបត្តិបន្តិចបន្តួចក្តី តែក្នុងរដូវការនេះ កញ្ញា ឆៃលី ដាឡែន ក៏មមាញឹកនឹងអាជីពជាអ្នកចម្រៀងរបស់នាងដូចគ្នា។
ជាក់ស្តែង នៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook គេឃើញកញ្ញាបង្ហោះរូប រាល់ពេលដែលនាងបានចេញទៅសម្តែង និងច្រៀងក្នុងកម្មវិធីសិរីសួស្តី ស្ទើរតែរាល់ថ្ងៃ។ បើយោងតាមការបង្ហោះរូប បង្ហាញពីភាពមិនទំនេររបស់នាង បញ្ជាក់ថា ហាងឆេងរបស់តារាសិចស៊ីរូបនេះ នៅតែមាន ទោះបីជានាងមិនបានឡើងឆាកតាមឆាកស្ថានីយទូរទស្សន៍ក្តី។
ដាឡែនបានឲ្យអ្នកយកព័ត៌មានដឹងថា “ក្នុងរដូវការនេះ ខ្ញុំដូចជាមិនសូវទំនេរប៉ុន្មានដែរ ព្រោះត្រូវចេញច្រៀងក្នុងភ្នំពេញនេះ ក៏មានតាមខេត្តឆ្ងាយៗ ដូចជា បាត់ដំបង ពោធិ៍សាត់ ក្រចេះ ប៉ោយប៉ែត កំពង់ចាម”។
ទោះបីការចេញច្រៀងនៅតាមរោងការ មានភាពរវល់យ៉ាងណាក៏ដោយ តែកញ្ញា ឆៃលី ដាឡែន បានសម្តែងការសោកស្តាយ ចំពោះពេលវេលាដែលកញ្ញាបានធ្វើឲ្យវាបាត់បង់ តែនាងនៅតែទទូចសុំការយោគយល់ពីបងប្អូន ក៏ដូចជាបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ឲ្យអត់ឱន និងផ្តល់ឱកាសឲ្យនាងបានឡើងសម្តែង និងច្រៀងតាមទូរទស្សន៍វិញផង ព្រោះនាងបានកែប្រែ នូវអ្វីដែលនាងបានធ្វើកន្លងមកហើយ។ កញ្ញាបានបន្តថា “ទោះបីជាខ្ញុំមានការងារច្រៀងស្ទើររាល់ថ្ងៃក្តី តែខ្ញុំនៅតែមិនសប្បាយចិត្តដដែល ដរាបណានាងខ្ញុំមិនបានបម្រើអារម្មណ៍របស់បងប្អូន នៅតាមកញ្ចក់ទូរទស្សន៍”៕ J


នាងនឹងលែងមានហាងឆេងទៀតឡើយ នៅពេលសុដន់ដ៏ទ្រលុកទ្រលន់ទាំងទ្វេររបស់នាង អស់ឥទ្ធិពល!
នៅពេលsilicon expire date គឺវាធ្លាយបែក ពេលនោះដោះនាងក៏ស្វឹតរួញតូចក្រញ៉ង់មែនទេ លោក ចុច?