តារាល្បីៗមួយចំនួនមានគម្រោងធ្វើអ្វីខ្លះ នៅថ្ងៃឆ្លងឆ្នាំថ្មី២០១៣?

ភ្នំពេញ: ​នៅសល់តែ​ប្រហែលជា​១០​ថ្ងៃ​ទៀត​ទេ ថ្ងៃ​ឆ្លង​ឆ្នាំ​សកល នឹង​ឈានចូល​មកដល់​ហើយ ដែល​ពេលនោះ​បុគ្គលិក​អង្គការ ក្រុមហ៊ុន មន្ត្រីរាជការ ឬ​មិត្តៗ​យុវវ័យ តែងតែ​ជួបជុំ​គ្រួសារ ក៏ដូចជា​មិត្ត​ភ័ក្ដិ​បង្ករ​បរិយាកាស​រីករាយ​ទាំងអស់គ្នា​។

ថ្ងៃទី 23 ធ្នូ 2012
ដោយ: វឿន​ សារុធ
CEN

កញ្ញា នី មុ​នី្ន​នាថ

កញ្ញា នី មុ​នី្ន​នាថ

ទន្ទឹមនឹងនោះ គេ​ក៏មាន​ដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​ជិត​ឆ្ងាយ​ផ្សេងៗ​។ បើ​យើង​ក្រឡេក​ម​លើ​ទៅ​តារា​ល្បីៗ​របស់​ប្រទេស​កម្ពុជា​យើង​វិញ នឹងមាន​គម្រោង​រៀងៗ​ខ្លួន​មក​បង្ហាញ​ប្រិយមិត្ត នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ដែរ​ទេ​?

តារា​សម្តែង ទម្រង់​មុខ​កូន​ខ្មែរ ដែល​ងាយ​នឹង​រកប្រាក់​បាន​ច្រើន​ក្នុងអំឡុងពេល​ដ៏​ខ្លី​នោះ កញ្ញា នី មុ​នី្ន​នាថ បាន​ប្រាប់​មក​ភ្នាក់ងារ​យក​ព័ត៌មាន CEN ឲ្យ​ដឹងថា “​សម្រាប់​ខ្ញុំ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​នេះ ពុំមាន​គម្រោង​ទៅណា​ទេ ដោយ​ជាប់រវល់​ធ្វើជា​ពិធី​ការិនី​មួយ នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​ខន​ទី​ណង់​តា​ល់ ដែល​គេ​បានរៀបចំ​ពិធីជប់លៀង​នៅ​ទីនោះ​។ ក្នុងនោះដែរ​ខ្ញុំ​មិនមាន​អ្វី​ជូន​ដល់​ប្រិយមិត្ត​ទស្ស​និជ​ន នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ក៏ដូចជា​ថ្ងៃ​ទិវា​សិទ្ធិនារី​នោះទេ មានតែ​ជូនពរ​ដល់​ពួកគាត់​ឲ្យ​ជួបតែ​សំណាងល្អ​ទទួលបាន​នូវ​អ្វីដែល​ថ្មីៗ និង​សម្រេច​រាល់​បំណងប្រាថ្នា​រៀងខ្លួន​”​។​

មិន​ខុសគ្នា​ដែរ អ្នកស្រី មាស សុខ​សោភា ជា​តារាចម្រៀង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​នៅ​កម្ពុជា ដែលមាន​សំឡេង​ពីរោះ​គ្មាន​គូប្រជែង​បាន​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា “​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​អត់​បាន​ទៅណា​ទេ ព្រោះ​ជាប់រវល់​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ ហើយ​នៅពេល​ហ្នឹង​ខ្ញុំ​យក​បទ​ចម្រៀង​ថ្មីៗ​ទៅ​ច្រៀង​នឹង​សម្តែង​ជូន​ដល់​មហាជន​បានឃើញ និង​ស្តាប់ ដូចជា​បទ “​ញញឹម​” បទ​“​ខ្មាស់​គេ​ប៉ុនណា បើសិន​អូន​បែក​ពី​បង​” និង​បទ​ចម្រៀង​ជាច្រើន​ទៀត តែ​ខ្ញំ​ល​មិនអាច​ប្រាប់​មុន​បានទេ​”​។

ចំណែកឯ តារា​សម្តែង​ពោរពេញ​ទៅដោយ​ទឹកភ្នែក​មិនចេះ​រីងស្ងួត លោក យ៉ែម សំ​អូន បាន​និយាយប្រាប់​ទាំង​ភាព​រីករាយ​ថា “​ខ្ញុំ​ទើបតែ​បញ្ចប់​ការសម្តែង​ជាមួយ កញ្ញា សា​រ៉ា​យ ស​ក្ខ​ណា ក្នុង​រយៈពេល​ថ្មីៗ​នេះដែរ ហើយ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ ខ្ញុំ​មាន​គម្រោង​ចេញទៅ​សម្តែង​នៅតាម​បណ្តា​ខេត្ត​ច្រើន​ដូចជា ទៅ​កំពង់សោម បាត់ដំបង ប៉ោយប៉ែត និង​សៀម​រាម (​បើ​និយាយ​ពី​សៀម​រាម​នេះ ប្រហែលជា​ខ្ញុំ​ទៅ​បី​ដង​ក្នុង​ចុងខែ​១២​នេះ​) ។ ខ្ញុំ​ទៅ​សម្តែង​ផង ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ផង និង​ទៅ​ច្រៀង​ជា​លក្ខណៈ​ជន​ផងដែរ​”​។

តារា​សម្តែង​ពោរពេញ​ទៅដោយ​ទឹកភ្នែក​មិនចេះ​រីងស្ងួត​រូបនេះ បាន​បន្តថា “​ចំណែក​គម្រោង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​វិញ ខ្ញុំ​អត់​ទាន់​បានគ្រោង​នៅឡើយ​ទេ ដោយសារ​ជាប់​មមាញឹក​ការងារ​នៅក្នុង​ស្រុក​ច្រើនពេក ហើយ​ខ្ញុំ​មាន​ថត​ស្ប​ត់​ពាណិជ្ជកម្ម​សុរា​ទើបនឹង​ចេញ​ថ្មី​នៅ​ដើមឆ្នាំ​ថ្មី​២០១៣​ខាងមុខនេះ ថែមទាំង​មាន​ដើរ​បង្ហាញ​ម៉ូដ​ផ្សេងៗ ជាច្រើន​ទៀត លើស​នេះ​ខ្ញុំ​នឹង​ចេញទៅ​សម្តែង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ CTN នៅ​ល្ងាច​ថ្ងៃនេះ​ទៀតផង​”៕

តារាល្បីៗមួយចំនួនមានគម្រោងធ្វើអ្វីខ្លះនៅថ្ងៃឆ្លងឆ្នាំថ្មី២០១៣?
កញ្ញា នី មុ​នី្ន​នាថ

តារាល្បីៗមួយចំនួនមានគម្រោងធ្វើអ្វីខ្លះនៅថ្ងៃឆ្លងឆ្នាំថ្មី២០១៣?
អ្នកស្រី មាស សុខ​សោភា

តារាល្បីៗមួយចំនួនមានគម្រោងធ្វើអ្វីខ្លះនៅថ្ងៃឆ្លងឆ្នាំថ្មី២០១៣?
អ្នកស្រី មាស សុខ​សោភា

តារាល្បីៗមួយចំនួនមានគម្រោងធ្វើអ្វីខ្លះនៅថ្ងៃឆ្លងឆ្នាំថ្មី២០១៣?
លោក យ៉ែម សំ​អូន

តារាល្បីៗមួយចំនួនមានគម្រោងធ្វើអ្វីខ្លះនៅថ្ងៃឆ្លងឆ្នាំថ្មី២០១៣?
លោក យ៉ែម សំ​អូន និងភរិយា អ្នកស្រី យ៉ាន លីដា

តារាល្បីៗមួយចំនួនមានគម្រោងធ្វើអ្វីខ្លះនៅថ្ងៃឆ្លងឆ្នាំថ្មី២០១៣?

លោក យ៉ែម សំ​អូន និងភរិយា អ្នកស្រី យ៉ាន លីដា ,កញ្ញា នី មុ​នី្ន​នាថ​ និងកញ្ញា ថន លក្ខិណា

What Next?

Recent Articles