រកឃើញផ្នូរ និងសពបុព្វបុរសខ្មែរ៣ និងវត្ថុបូរាណ ពេលកំណាយផ្លូវការ នៅគោកទ្រាស

បន្ទាយមានជ័យ: ក្រុមការងារ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ បាន​រកឃើញ​ផ្នូរ និង​អដ្ឋិធាតុ​សព​បុព្វបុរស​ខ្មែរ​៣ លើ​ចំណុច ៧ ក្នុង​កំណាយ​ផ្លូវការ​នៅ​ទួល​កប់​សព​បុព្វបុរស​គោក​ទ្រាស ភាគ​ឦសាន​ជាង​៥​គីឡូម៉ែត្រ ប្រជុំជន​ឃុំ និង​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

ថ្ងៃទី 23 ធ្នូ 2012
ដោយ: សូផុន
CEN

រកឃើញ​ផ្នូរ និង​សព​បុព្វបុរស​ខ្មែរ​៣ និង​វត្ថុ​បូរាណ ពេល​កំណាយ​ផ្លូវការ នៅ​គោក​ទ្រាស

រកឃើញ​ផ្នូរ និង​សព​បុព្វបុរស​ខ្មែរ​៣ និង​វត្ថុ​បូរាណ ពេល​កំណាយ​ផ្លូវការ នៅ​គោក​ទ្រាស

លោក វ៉ែន សំ​អូន មេឃុំ​បន្ទាយឆ្មារ ប្រាប់​គេហទំព័រ CEN ថ្ងៃទី​២៣ ធ្នូ ថា ឃុំ​មាន​មោទនភាព​នឹង​ការដែល​ក្រុមការងារ​កំណាយ​ផ្លូវការ ស្រាវជ្រាវ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ នៅ​ទួល​បូរាណ​កប់​សព​គោក​ទ្រាស​ក្នុង​ឃុំ បន្ទាប់ពី​ទីនោះ​ធ្លា​ប់រក​ការគាស់កកាយ​ខុសច្បាប់​ពី​ជន​ទុច្ចរិត​កន្លងមក​។​

លោក វ៉ែន សំ​អូន និយាយ​បន្តថា ឃុំ​សហការ​ពេញបន្ទុក​លើ​ការងារ​នេះហើយ​អំពាវនាវ​អោយ​គ្រប់គ្នា​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស លើ​វត្ថុ​បូរាណ រួមទាំង​លើ​ផ្នូរ​បុព្វបុរស​ខ្មែរ​នៅ​ភូមិសាស្ត្រ​ឃុំ​។​

រកឃើញផ្នូរ និងសពបុព្វបុរសខ្មែរ៣ និងវត្ថុបូរាណ ពេលកំណាយផ្លូវការ នៅគោកទ្រាស

រកឃើញ​ផ្នូរ និង​សព​បុព្វបុរស​ខ្មែរ​៣ និង​វត្ថុ​បូរាណ ពេល​កំណាយ​ផ្លូវការ នៅ​គោក​ទ្រាស​

គួររម្លឹកថា កាលពី​ថ្ងៃទី​៣ ធ្នូ ២០១២ កន្លងមក ក្រុមការងារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ , និស្សិត មន្ទីរ​វប្បធម៌​ខេត្ត , អាជ្ញាធរ​ឃុំ​បន្ទាយឆ្មារ , នគរបាល​ការពារ​បេតិកភណ្ឌ​បន្ទាយឆ្មារ និង មានការ​ចូលរួម​ពី លោក ហាប់ ទូច អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ក្រសួង​វប្បធម៌ បានធ្វើ​ពិធីសែនក្រុងពាលី​សុំ​ខមាទោស​សុំ​ម្ចាស់​ដី​ទឹក បុព្វបុរស ដើម្បី​បើក​ការដ្ឋាន​កំណាយ​ផ្លូវការ​នៅ​ចំណុច​គោក​ទ្រាស ជា​ទួល​កប់​សព​បុព្វបុរស​ខ្មែរ​។​

គោក​ទ្រាស ស្ថិត​លើ​គម្រោង​ផ្លូវជាតិ​លេខ​៥៦​ថ្មី ដែ​ស្ថាបនា​រវាង​តំបន់​ប្រាសាទបន្ទាយឆ្មារ មាន​ប្រវែង​សរុប​១១​គីឡូម៉ែត្រ​។ ទីនោះ​ធ្លាប់​ត្រូវ​ជន​ទុច្ចរិត​គាស់កកាយ​ខុសច្បាប់ លួច​ប្លន់​វត្ថុ​បូរាណ​កប់​ជាមួយ​សព​បុព្វបុរស​។ ទួល​កប់​សព ទួល​បូរាណ និង​ប្រាសាទ​បូរាណ ជាង​២០​កន្លែង​នៅ​ស្រុក​ថ្មពួក រួមទាំង​នៅ​ឃុំ​បន្ទាយឆ្មារ​ផង បាន​រង​ការគាស់កកាយ​ខុសច្បាប់ និង​ប្លន់​យក​វត្ថុ​បូរាណ តាំងពី​ឆ្នាំ​២០០០​មក​។ រាល់​ឆ្នាំ​តែងមាន​ចលនា​ជីក ទាំងថ្ងៃទាំងយប់​។ ឈ្មួញ​វត្ថុ​បូរាណ​ចាំ​ទិញ​វត្ថុ​បូរាណ ក្រោយពេល​ពួក​ឧបត្ថម្ភ​ទុន​ឧបករណ៍ និង​ជីក​។​

រកឃើញផ្នូរ និងសពបុព្វបុរសខ្មែរ៣ និងវត្ថុបូរាណ ពេលកំណាយផ្លូវការ នៅគោកទ្រាស

រកឃើញ​ផ្នូរ និង​សព​បុព្វបុរស​ខ្មែរ​៣ និង​វត្ថុ​បូរាណ ពេល​កំណាយ​ផ្លូវការ នៅ​គោក​ទ្រាស​

ដោយសារតែ​គម្រោង​ផ្លូវជាតិ​លេខ​៥៦ វាង​តំបន់​ប្រជុំ និង​ប្រាសាទបន្ទាយឆ្មារ​កាត់​ចំ​ពីលើ​ទួល​កប់​សព​បុព្វបុរស​ខ្មែរ នៅ​គោក​ទ្រាស​ទើប​ក្រុមការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទបន្ទាយឆ្មារ នៃ​ក្រសួង​វប្បធម៌ បានស្នើ​ទៅ​រដ្ឋមន្ត្រី​ខ្លួន និង​ស្នើ​ទៅ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ថវិកា ធ្វើ​កំណាយ​ផ្លូវការ យក​អដ្ឋិធាតុ​និង​សព​បុព្វបុរស , វត្ថុ​បូរាណ​បន្លុង​សព ចេញ​។​

លោក ហេង សុ​ផា​ឌី អគ្គនាយករង អគ្គនាយកដ្ឋាន បេតិកភណ្ឌ​ក្រសួង​វប្បធម៌ ប្រាប់​គេហទំព័រ CEN ថា ក្រុមការងារ​បាន​ជីក​កកាយ​នៅ​៧​ទីតាំង ៧​កន្លែង​។ ក្នុង​មួយ​ទីតាំង​ទំហំ​២​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​។ គេ​បាន​រកឃើញ​ផ្នូរ និង​អដ្ឋិធាតុ​សព​បុរស ៣ ដែល​ក្នុង​ផ្នូរ​នីមួយៗ ផ្នូរ​ខ្លះ​មាន​កាប់​បន្លុង​សព​ដូចជា ផ្នូរ​មាន​កប់​ក្អម​៥​អម​។ ផ្នូរ​មួយទៀត​មាន​កប់​ឧបករណ៍​ពី​លោហធាតុ​(​កាំបិត ជំនីក​) និង​ផ្នូរ​មួយទៀត​មាន​កប់​ក្អម​៥ និង ជាប់​ជាមួយ​នូវ​ឧបករណ៍​ពី​ដែក​មាន​កណ្ដៀវ , លំពែង តែ​បាន​ពុកផុយ​។​

អគ្គនាយករង អគ្គនាយដ្ឋាន​បេតិកភណ្ឌ លោក ហេង សុ​ផា​ឌី និយាយថា “​វត្ថុតាង​ក្នុង​កំណាយ​ផ្នូរ​សព​បុព្វបុរស​ខ្មែរ នៅ​គោក​ទ្រាស​នេះ មានតម្លៃ​ខ្លាំងណាស់ ខាង​ការសិក្សា​ស្រាវជ្រាវ​”​។ ប៉ុន្តែ​មន្ត្រី​វប្បធម៌​រូបនេះ ពុំទាន់​ហ៊ាន​សន្និដ្ឋានថា ផ្នូរ​សព និង​ផ្នូរ​បូរាណ មាន​ចំណាស់​កាល​ប៉ុណ្ណា​ទេ​។ ទោះយ៉ាងណា​លោក បង្ហើប​ថា បើ​ប្រៀបធៀប​នឹង​ស្ថានីយ៍​កំណាយ​ដទៃ​កន្លងមក ផ្នូរ​សព និង​វត្ថុ​បូរាណ​នេះ អាចមាន​អាយុ​ពី ២០០០​ទៅ ២៥០០​ឆ្នាំ ហើយ​៕

What Next?

Recent Articles

One Response to "រកឃើញផ្នូរ និងសពបុព្វបុរសខ្មែរ៣ និងវត្ថុបូរាណ ពេលកំណាយផ្លូវការ នៅគោកទ្រាស"

  1. Puthesen says:

    សូមអោយព្រលឹងបុព្វបុរសខ្មែរមកតាំងសណ្ឋិតនៅក្នុងរូបកូនខ្មែរ គ្រប់គ្រប់គ្នាដើម្បីអោយពួកគេ បានស្គាល់សម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរឡើងវិញផង។