តារាជួបបញ្ហាស្នេហាក្នុងឆ្នាំ ២០១២

នៅក្នុងឆ្នាំ ២០១២ នេះ គេសង្កេតឃើញ មានអ្នកសិល្បៈ មួយចំនួន បាន ពាក់ព័ន្ធនឹង រឿងអាស្រូវ ស្នេហា ដែលក្នុង នោះអ្នកខ្លះ ក៏សំងំ មិនស្រដី តបតថា វាជា រឿងពិត ឬ មិនពិត នោះទេ តែក៏មានខ្លះ បានបដិសេធ ព្រមទាំងចាត់ ទុកថារឿង នោះគឺជា ពាក្យ ចចាមអារ៉ាម ប៉ុណ្ណោះ ។

Written by ភ្នំពេញដេលីញូវ
Monday, 24 December 2012 01:42

ខាងក្រោមនេះ ជាការសង្ខេប អំពីរឿង អាស្រូវ ស្នេហារបស់ អ្នកសិល្បៈ ដែលកើតមាន ក្នុងឆ្នាំ ២០១២ ៖

* ចន ច័ន្ទលក្ខិណា *
ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆាន្នី កន្លងមក ត្រូវបានគេ ចាត់ទុកថាជា គូស្នេហ៍គំរូ ក្នុងពិភព សិល្បៈ ប៉ុន្តែបែរជា មួយ រយៈ ចុងក្រោយនេះ គេបានចាប់ អារម្មណ៍ចំពោះ គូស្វាមី ភរិយានេះ ថាមានការ បែកបាក់គ្នា ដោយស្ងាត់ៗ ព្រោះគេ សង្កេតឃើញ អ្នកទាំងពីរ រស់នៅ បែកពីគ្នា និង ហាក់ព្រងើយ កន្តើយ ដាក់គ្នា រៀងខ្លួន ។

ទាំង ចន ច័ន្ទលក្ខិណា និង យុត្ថារ៉ា ឆាន្នី បានបដិសេធ ចំពោះរឿងនោះ ដោយអះអាងថា ដោយសារតែ មានការងារ មមាញឹក រៀងខ្លួន ទើបពួកគេ មិនសូវបាន ជួបមុខគ្នា ប៉ុន្តែថ្មីៗនេះ ចន ច័ន្ទលក្ខិណា បានទទួល ស្គាល់ថា នាង និង ស្វាមី បានរស់នៅ ជុំគ្នាវិញហើយ និង បានបើកហាង កែសម្ផស្ស ផ្ទាល់ខ្លួន មួយកន្លែងផង ។

* សុខ ពិសី *
ក្រោយការ បាត់មុខ សុខ ពិសី មួយរយៈមក ចាប់តាំងពី ដើមឆ្នាំ រហូតមកដល់ ខែតុលាមាន ព័ត៌មាន ថានាងមាន ផ្ទៃពោះធ្វើឱ្យគេ មានការ ងឿងឆ្ងល់ ចង់ដឹងថា តើជារឿងពិត ឬយ៉ាងណា ? ដើម្បីជាការ បកស្រាយ នាងបានបង្ហាញ មុខតាម វីដេអូឃ្លីប ស្ថិតក្នុង សម្លៀក បំពាក់ រ៉ូបរលុង ដែលកាន់តែ ធ្វើឱ្យគេមាន ការ សង្ស័យ ថែមទៀតថា ហេតុអ្វីទើប នាងស្លៀកពាក់ យ៉ាងនោះ ទៅវិញ ? ប៉ុន្តែក្នុងថ្ងៃ កាន់មរណទុក្ខ ព្រះបរមសព ព្រះមហា វីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ នាមុខ ព្រះបរម រាជវាំង គេ សង្កេតឃើញ ពោះ សុខ ពិសី មានភាព ធម្មតា គ្រាន់តែរូបរាង នាងឡើង សាច់ជាង មុនបន្តិច ប៉ុន្តែនាងមិនបាន ផ្តល់បទ សម្ភាស ដល់អ្នក សារព័ត៌មាន ទេ ។

ផលិតកម្ម សាន់ដេ បានប្រកាសថា នឹងធ្វើសន្និសីទ កាសែត ជាទ្រង់ទ្រាយ ធំមួយ ដើម្បីលាង សម្អាត ព័ត៌មាន អាស្រូវថា សុខ ពិសី មានផ្ទៃពោះ តែរហូត ពេលនេះ មិនទាន់ឃើញ ធ្វើឡើយ ។

* សុគន្ធ នីសា *
ក្រោយពីបែកបាក់ ជាមួយកវី សុខ ជំនោរ ក៏មានការ ល្បីថា សុគន្ធ នីសា កំពុងបង្កាត់ ភ្លើងស្នេហ៍ ជាមួយ អាណិកជន ខ្មែរម្នាក់រស់នៅ សហរដ្ឋអាមេរិក ក្នុងពេលដែល គេឧស្សាហ៍ ឃើញនាង ឡើងចុះ ជាហេតុធ្វើឱ្យ គេសង្ស័យ នាងមាន ស្នេហាថ្មី ស្របពេល ដែលមាន រូបថត មួយសន្លឹក បង្ហាញពី ការអង្គុយ ទទួលទាន អាហារ យ៉ាងកៀកកើយ ជាមួយបុរស អាណិកជន វ័យក្មេង ម្នាក់នោះ ត្រូវបានគេ បង្ហោះ តាមហ្វេសប៊ុក ។ គេជឿថា មានបុរស ជាច្រើន ដែលលួច ស្នេហ៍ សុគន្ធ នីសា ។

* ស្រេង សុកាន់ដា ហៅ ខ្ញុង *
អ្នកកំប្លែង ខ្ញុង ដែលមាន ឈ្មោះពិត ស្រេង សុកាន់ដា បានបែកបាក់ ស្វាមី តាំងពីក្រោយ រៀបការបាន ជាងពីរឆ្នាំ ព្រោះតែការ ប្រចណ្ឌ គ្មានហេតុផល ។ នាងបាន លាក់បាំង ភាពមេម៉ាយ មិនមែនជា រនាំងបាំង រឿងស្នេហា ជាមួយ នរណាទេ គ្រាន់តែ ចង់ឱ្យ ការងារ និង ចំណូលពី សិល្បៈល្អ តែប៉ុណ្ណោះ ព្រោះបើគេ ដឹងថា នាងមេម៉ាយ គេមិនចង់បាន នាងទៅកាត់ សក់ឱ្យកូន កំលោះកូនក្រមុំ ក្នុងពិធីគេទេ ។ នាង និង នាយ ពែរមី ត្រូវបានល្បីថា មានទំនាក់ ទំនងស្នេហាគ្នា តែនាងបាន បដិសេធ និង អះអាងថា មិនមែន ពែរមី ទេ បុរស ដែលនឹងក្លាយ ជាគូអនាគត គឺនៅ ក្រៅប្រទេស ដោយនាងបាន ស្គាល់បុរសនោះ បានរយៈពេល ជាងមួយឆ្នាំ ហើយតាមរយៈ ពែរមី ឱ្យលេខ ទូរស័ព្ទ ។ ការដែលនាង សម្រេចចិត្តយក ប្តីឆាប់ៗ ដើម្បីបន្សាប រឿង អាស្រូវ ជាមួយ ពែរមី ។

* ឡេង មុន្នីរចនា *
តាំងពីដើមឆ្នាំ ២០១២ អ្នកចម្រៀង ឡេង មុន្នីរចនា ត្រូវ បានលេចឮ ថានាងរកឃើញ ស្នេហ៍ថ្មីហើយ និង រស់នៅ ជាមួយគ្នា យ៉ាងស្ងាត់ស្ងៀម ។ នាងនិយាយថា ទោះមានប្តី ក៏នាងមិន រៀបការដែរ សុខចិត្តរួមរស់ នៅជាមួយគ្នា ប្រឹងរកស៊ី ចិញ្ចឹមជីវិត ក្នុងក្រុម គ្រួសារ យ៉ាងស្ងាត់ ស្ងៀមទៅចុះ ព្រោះខ្លួននាង ក៏ធ្លាប់រៀបការ ម្តងរួចទៅហើយ ហេតុនេះ មិនចាត់ទុករឿង រៀបការសំខាន់ ពេកទៀតឡើយ ក្នុងនោះឱ្យតែ គូស្នេហ៍នាង មានចិត្តស្មោះ ជាមួយនាង គឺបានហើយ ។

 

* លី ម៉ារីណា *
តារាសម្តែង និង តារាបង្ហាញម៉ូដ លី ម៉ារីណា បាន បញ្ចប់ជីវិតសិល្បៈ ហើយតាំងពី ដើមឆ្នាំ ២០១២ ។ មានព័ត៌មាន ថានាងមាន គូកំណាន់ ប៉ុន្តែមានពាក្យ ចចាមអារ៉ាម ថា នាងមាន ទំនាក់ទំនង ជាមួយមន្ត្រី យោធា ជាន់ខ្ពស់ម្នាក់ ។

* ម៉េង កែវពេជ្ជតា *
ម៉េង កែវពេជ្ជតា បានរងនូវព័ត៌មាន ចចាមអារ៉ាមថា បានទាក់ទង ជាមួយបុរសម្នាក់ រស់នៅ ប្រទេសបារាំង ដោយបុរសនោះ ជាអ្នកបានជួយ ឧបត្ថម្ភក្នុង ពិធីមង្គលការ របស់ក្មួយ បង្កើតនាង និង បង្ហាញភាព ស្និទ្ធស្នាលគ្នា ទៀតផង នាពេលនោះ ។

* តេង លក្ខិណា *
ដោយសារតែ តេង លក្ខិណា បានថតរូប ជាមួយ បុរសជនជាតិ បារាំង ម្នាក់ ក្នុងពិធី ជប់លៀងមួយ ទើបមាន ការលេចឮ និង ល្បីថានាងបាន ទាក់ទងស្នេហា ជាមួយ បុរសជនជាតិ បារាំងនោះ ។ រឿងនោះនាង បានបដិសេធ ហើយក៏ បានទទួល ស្គាល់ ថា ពិតជាមាន ជន បរទេស សារភាពស្នេហ៍ នាងមែន គ្រាន់តែនាង មិនទាន់ យល់ព្រម ។

* ទីវ ដាណែត *
ក្រោយពីមាន ព័ត៌មានថា ទីវ ដាណែត បានរួម រស់ ជាមួយ បុរសម្នាក់ ដោយមិនបាន រៀបការរហូត មាន កូនម្នាក់ នាងក៏បាន ចាកចេញពី សិល្បៈ ដោយពុំដឹង ថានាងសំងំ លាក់ខ្លួន នៅទីណា ? តែថ្មីៗនេះមាន ព័ត៌មានថា បុរសម្នាក់នោះ បានបែកបាក់ ពីនាងហើយ ។

* ពេជ្រ សេរីរ័ត្ន *
ក្រោយពីបែកបាក់គ្នា ជាមួយ គង់ វិសាល ពេជ្រ សេរីរ័ត្ន ក៏ត្រូវបាន ល្បីថានាង ទាក់ទងជាមួយ ឧត្តមសេនីយ៍ ម្នាក់ ហើយបុរសនោះ បានទិញ ផ្ទះឱ្យនាង ។ ថ្មីៗនេះក៏មាន ការលេចឮ ព័ត៌មានថា នាងមានផ្ទៃពោះ ជិតសម្រាល កូនហើយ ។

* ប៊ុន ផៃលីន *
អ្នកចម្រៀងសិចស៊ី ប៊ុន ផៃលីន ដែលពីមុន ធ្លាប់និយាយថា មានតាៗ តាមស្នេហ៍ច្រើន តែនាង បានប្រកែក ព្រោះធ្លាប់ ជួបមួយលើក ទៅពីរលើក ហើយគឺ សុទ្ធតែជា ប្រុសហេងស៊យ និងជាប្តីគេ ទាំងអស់ ពិសេសឱ្យតែ ស្រឡាញ់គាត់ គឺក្រុងទុក សម្រាប់តែ គាត់ម្នាក់ មិនឱ្យធ្វើអ្វី ទាំងអស់ សូម្បីតែ សិល្បៈ ក៏បិទជិត ឈឹងដែរ ។ មាត់នាង ប្រកែក តែ ថ្មីៗនេះនាង បានអះអាងថា មានការ ទាក់ទងស្នេហា ជាមួយ ឧត្តមសេនីយ៍ម្នាក់ ដែលបានទិញ រថយន្តតម្លៃ ពីរម៉ឺនដុល្លារ ឱ្យនាងជិះ ទៀតផង ។

* ស្វែង សុជាតា *
អ្នកសម្តែងកាចឆ្នាសឆ្នើម ស្វែង សុជាតា បានបែកបាក់ គូស្នេហ៍ នាពេលកន្លងទៅ បន្ទាប់ពី បានរួមរស់ ជាមួយគ្នា ដោយមិនរៀបការ អស់មួយរយៈ រួចមក ។

* មាស សម្ផស្ស *
អ្នកសម្តែង មាស សម្ផស្ស ដែលហ៊ុមព័ទ្ធ ដោយរឿងស្នេហា បរាជ័យ ជាច្រើនលើក ពេលនេះ បានលេចឮថា នាងបានបែក បាក់គូស្នេហ៍ ជនជាតិ កូរ៉េទៀតហើយ ។ នាងបានទទួល ស្គាល់ថា នាង និង លោក លី ដែលជាគូស្នេហ៍ ពិតជា មានបញ្ហា រកាំ រកូស ជាមួយគ្នា ពាក់ព័ន្ធរឿង ប្រាក់កាស និង រឿង គាត់មានស្រីថ្មី តែនៅមាន ទំនាក់ទំនងគ្នា ដូចមុន ដដែល តែទៅថ្ងៃក្រោយ មិនទាន់ដឹងថា នាង និង គូស្នេហ៍ ទៅជាយ៉ាងណា នោះទេ ?

What Next?

Recent Articles